ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ

យើង​​ដឹង​​ហើយ​​ថា ទឹក​ដោះ​​ម្តាយ​​ល្អ​​ឥត​​ខ្ចោះ​​ចំពោះ​​ទារក តែ​​ម៉ាក់ៗ​​​សម័យ​នេះ​​ត្រូវ​​បំពេញការងារ​​ឆ្ងាយ​​ពី​​ផ្ទះ ទើប​​សម្រេច​​ចិត្ត​​ឲ្យ​​ម៉ឹម​ម្សៅ​​ទឹកដោះ​​គោ​​ជំនួស​​វិញ។ ការ​ដែល​​ឲ្យ​បៅ​ទឹកដោះគោ ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេង តែ​បើ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ កូន​មិនសូវ​ឈឺ​ថ្កាត់​ឡើយ។ ១. ទឹកឆុង ក្បូន​ពេទ្យ ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​សម្រាប់​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ នេះ​ជា​លើក​ឡើង​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​បញ្ជាក់​ថា ។ ហេតុ​អី​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បញ្ជាក់​ថា ទឹក​ប្រភព​ណា​ក៏​ដោយ ត្រូវ​តែ​ដាំ​ឲ្យ​ពុះ ព្រោះ​អី​កម្តៅ​មក​ពី​ទឹក​ពុះ​អាច​សម្លាប់​មេរោគ​បាន​ទាំង​អស់។ ចំណុច​ពិសេស​មួយ​ទៀត​នោះ បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ម្សៅ​ទឹកដោះ​គោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ កូន​តូច​ក៏​អាច​ចៀស​ពី​បញ្ហា​ទល់​លាមក​ទៀត។ ២. ការរក្សាអនាម័យ អនាម័យ​ជា​រឿង​សំខាន់ ដោយសារ​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ បើ​យើង​ប្រហែស​តែ​បន្តិច​រឿង​អនាម័យ កូន​ច្បាស់​ជា​ឈឺ​ហើយ។ ទាំង​កន្លែង​ឆុង​ទឹក​ដោះ​គោ ទាំង​ដប​ទឹប​ដោះ​គោ ត្រូវ​តែ​ស្អាត មាន​អនាម័យ ត្រូវ​ប្រើ​ដប​ស្អាត ស្រុះ​នឹង​ទឹក​ក្តៅ​យក​មក​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន ហាម​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ដប​ដដែលៗ​ឆុង​ទឹកដោះ​គោ​នោះ​ទេ។ ៣. ការប្រើដបឆុង ដប​ឆុង​ទឹកដោះ​គោ​មាន​ធំ​មាន​តូច ហើយ​មាន​កាល​បរិច្ឆេទ​ប្រើប្រាស់​របស់​វា បើ​កូន​ធំ យើង​ត្រូវ​ប្រើ​ដប​ឆុង​ធំ​ដែរ បើ​មិន​អ៊ីចឹង​ទេ ពេល​ឆុង​រួច​ទឹកដោះ​គោ​រលាយ​មិន​សព្វ​នោះ​ទេ។ ចំពោះ​ការ​ប្រើ​ដ​បវិញ ម៉ាក់ៗ​ត្រូវ​មើល​កាល​បរិច្ឆេទ ដប​ខ្លះ​ប្រើ​បាន​៣ខែ ឯ​ខ្លះ​ទៀត​បាន៦ខែ បើ​ផុត​កំណត់​ហើយ ត្រូវ​ដូរ​ចេញ។ ៤. ក្បួនឆុងទឹកដោះត្រឹមត្រូវ – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន – យក​ទឹ​កដាំ​ពុះ […]


ការថែទាំទារក

តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស (វីដេអូ)

បច្ចុប្បន្ន​នេះ ក្មេងណា​ក៏​ដូច​ក្មេង​ណា សឹង​តែ​​គ្រប់​វ័យ ​សុទ្ធ​តែ​មាន​បញ្ហា​ត្រចៀក​ ដោយ​សារ​តែ​ការ​កកើតអាចម៍​ត្រចៀក​ច្រើន​ពេក។ ប៉ាម៉ាក់ៗ​ជាច្រើន ​តែង​ព្យាយាម​កាវ​អាចម៍​ត្រចៀក​កូន ដោយ​វិធី​ផ្សេងៗ ទាំង​មិន​ដឹងថា បើ​ប្រហែស​តែ​បន្តិចកូន​នឹង​មាន​បញ្ហា​ត្រចៀក​ភ្លាម។ ខាង​ក្រោម​នេះ ​គឺ​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​កាវ​​យក​អាចម៍​ត្រចៀក​ចេញឲ្យ​ក្មេងៗ អត្ថបទគួរអាន៖ ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី? បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក វិធីងាយៗជួយដោះទ័លពេលឈឺត្រចៀក មុនបានទៅពេទ្យ​ពិនិត្យ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់

នៅ​ពេល​ដែល​កូន​តូច​បៅ​ឈ្លក់​យើង​ពិតជា​បារម្ភ​ខ្លាំង​ណាស់ ដូចនេះ​ហើយ​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​បៅ​ទៅ​មាន​អាការៈ​បែប​នោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​ទារក​ងាយ​បៅ​ឈ្លក់​ដូច​ខាងក្រោម៖ ទារក​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់ ទារក​មាន​បញ្ហា​បេះដូង ទារក​មិន​គ្រប់​លក្ខណៈ​ពី​កំណើត​ដូចជា​ឆែប​មាត់ ឬ​ក្រអូម​មាត់ ក​ក្រពះ​តូច ទារក​ក្អែ​ញឹកញាប់ ក្រៅ​ពី​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​របស់​ទារក​នោះ​ហើយ នៅ​មាន​កាយវិការ​ឲ្យ​ទារក​បៅ ឬ​ការ​បំបៅ​មិន​បាន​ត្រឹមត្រូវ ក៏​ជា​ហេតុ​នាំឲ្យ​កូន​ឈ្លក់​ដូច​គ្នា​ដូចជា៖ ឲ្យ​កូន​គេង​បៅ បំបៅ​ទារក​ទាំង​កំពុង​គេង ប្រឡែង​លេង​ជាមួយ​កូន​ទាំង​កំពុង​បៅ ពេល​លើក​កូន​បំបៅ​ក្បាល​ទាប​ជាង​គូទ វិធី​ការពារ​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​នៅ​ពេល​បំបៅ ព្រោះ​បើ​ឈ្លក់​ច្រើន​ដង​ពេក វា​ប៉ះពាល់​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ ហើយ​ធ្វើឲ្យ​ទារក​មិន​សូវ​ឡើង​ទម្ងន់។ ដូចនេះ​ត្រូវ​ធ្វើ​បែប​នេះ ទើប​កូន​មិន​ឈ្លក់៖ ពេល​លើក​ទារក​ឲ្យ​បៅ​ដោះ យើង​ត្រូវ​លើក​ថ្នម​ៗ រួច​យក​មក​ផ្អឹប​ដើមទ្រូង ហើយ​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​គូទ កុំ​បង្ខំ​កូន​ឲ្យ​បៅ នៅ​ពេល​បៅ បើ​កូន​ក្អក ឬ​យំ ត្រូវ​ដក​ក្បាល​ដោះ​ចេញ​ពី​មាត់ ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ វិធី​ជួយ​សង្គ្រោះ​ពេល​កូន​ឈ្លក់​ទឹក​ដោះ គឺ​យើង​ត្រូវ​លើក​បញ្ឈរ និង​រឹត​ខ្នង ហើយ​កុំ​អាល​ទាន់​ឲ្យ​កូន​បៅ​បន្ត​ទៀត និង​ព្យាយាម​ជូត​សម្អាត​មាត់ ច្រមុះឲ្យ​បាន​ស្អាត។ អត្ថបទពាក់ព័ន្ធ៖ ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់? ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ ហេតុអីកូនតូចងាយក្តៅខ្លួន ហើយក្ដៅកម្រិតណា ទើបត្រូវបារម្ភខ្លាំង? ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ? ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ប្រការម៉ាក់ប៉ាគួរធ្វើ និងមិនគួរធ្វើពេលកូនតូចតឹងច្រមុះ

ទារក​តូចៗ ត្រូវ​ការ​ការ​ថែទាំ និង​ថ្នាក់​ថ្នម​ខ្លាំង​ពីម៉ាក់ប៉ា ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​នេះ ឈឺ​នោះ ហើយ​ជំងឺ​ដែល​ក្មេង​ឧស្សាហ៍​កើត​ជាង​គេ ​គឺក្តៅ​ខ្លួន ផ្តាសាយ តឹង​ច្រមុះ ហៀរសម្បោរ​នេះ​ឯង។ ដូចនេះលោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា-ចិន  សែនសុខ បាន​ណែនាំ​ឲ្យដឹងពីអ្វីដែល​ម៉ាក់ៗ​ប៉ាៗ​គួរ និង​មិន​គួរ​ធ្វើ​ពេល​ដែល​កូន​តូច​តឹង​ច្រមុះដូចជា៖ ១. ប្រការ​គួរ​ធ្វើ បណ្តក់​សេរ៉ូម​ប្រៃ៖ នៅ​ពេល​ដែល​កូន​មាន​អាការៈ​តឹង​ច្រមុះ មធ្យោ​បាយ​ដំបូង ​គឺបន្តក់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន​ទាំង​សង​ខាង។ វិធី​នេះ​អាច​ជួយ​សម្រួល​ការ​កក​ស្ទះ​សម្បោរ​ដែល​មាន​នៅ​ក្នុង​ច្រមុះ​កូនបាន។ ងូត​ទឹក​ក្តៅ​ឧណ្ហៗ៖ ដូច​យើង​មនុស្ស​ធំ​ដែរ ពេល​ដែល​តឹង​ច្រមុះ​អាច​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូន​បាន ព្រោះ​ចំហាយ​ក្តៅ​អាច​ជួយ​រំលាយ​សម្បោរដែលកក​ក្នុង​ច្រមុះ​កូន​ តែ​ត្រូវ​ប្រាកដ​ថា ទឹក​មិន​ក្តៅ​ខ្លាំង​ពេក ព្រោះ​អាច​រលាក​កូន។ សម្អាត​អាចម៍​ច្រមុះ​៖ នៅ​ពេល​ដែល​តឹង​ច្រមុះ ហៀរសម្បោរ វា​អាច​កក​ទៅ​ជា​អាចម៍ច្រមុះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម ដូចនេះ ម៉ាក់​ប៉ា​គួរ​សម្អាត​អាចម៍​ច្រមុះ​កូន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ងាយ​ស្រួល​ដកដង្ហើម​វិញ ។ ប៉ុន្តែមិន​គួរ​ប្រើ​ម្រាម​ដៃ​ផ្ទាល់​សម្អាត​ទេ យក​ល្អ គួរយក​សម្លីទន់ៗ ត្បារអាចម៍​ច្រមុះ​កូន​ចេញ​ទើប​មិន​មាន​គ្រោះ​ថ្នាក់។ អត្ថបទពាក់ព័ន្ធ៖ ប្រើ​​ប្រេង​​កូឡាលាប​លើបង្ហើយក្មេង​ទើប​កើត ​អាច​ប៉ះពាល់​ខួរក្បាល​ ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ២. ប្រការ​មិន​គួរ​ធ្វើ លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើបង្ហើយ​កូន៖ មាន​ម៉ាក់ៗ​មួយ​ចំនួន​ស្តាប់​តាម​ចាស់ៗ ដោយ​ឲ្យ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់​លើ​បង្ហើយ​កូន ដើម្បី​កុំ​ឲ្យ​កូនរងារ ឬ​តឹង​ច្រមុះ។ ផ្ទុយ​ទៅ​វិញ ការ​លាប​ប្រេង​កូឡា ប្រេង​ខ្យល់ អាច​ប៉ះពាល់​ដល់​កូន​ទៅ​វិញ​ទេ ព្រោះ​វា​អាច​កក​ទៅ​ជា​អាចម៍​ក្របី […]


ការថែទាំទារក

កូនកើតខាន់លឿង បើព្យាបាលមិនទាន់ពេល អាចពិការខួរក្បាល ថ្លង់ ឬឈានដល់ស្លាប់

ជា​ទូទៅ​ខ្លួន​ប្រាណ​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១សប្តាហ៍​ក្រោយ​សម្រាល ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​​ទារក​កើត​មិន​គ្រប់​ខែ និង​អាច​ឈាន​ទៅ​ពិការ​ខួរក្បាល ថ្លង់ ឬ​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេល។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ជំងឺ​ខាន់​លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​កើត​នៅ​ខ្ចី មិន​អាច​បំលែង ឬ​បញ្ចេញ​ជាតិ ប៊ីលីរុយប៊ីន ដែល​បណ្តាល​ឲ្យ​ចេញ​ពណ៌​លឿង​នៅ​លើ​ស្បែក និង​ភ្នែក។ កាលណា​កម្រិត ប៊ីលីរុយប៊ីន ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរក្បាល​ទារក។ វិធី​ព្យាបាល​ទារក​កើត​ខាន់​លឿង ១. ទារក​កើត​លឿង​តិចៗ ការ​ថែទាំ​ទារក​ដែល​មាន​ខាន់​លឿង​តិចៗ មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញៗ ដោយ​គ្រាន់​តែ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ – ព្យាយាម​បំបៅ​ទឹកដោះ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់ – ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក) – សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌ស​នៃ​គ្រាប់​ភ្នែក​ទារក។ ២. ទារក​កើត​ខាន់​លឿង​ខ្លាំង ករណី​នេះ​ម៉ាក់​ប៉ា​មិន​ត្រូវ​បង្អែ​បង្អង់​នោះ​ទេ ប្រញាប់​នាំ​កូន​មក​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​កម្រិត​ជាតិ​លឿង​លើ​ស្បែក និង​ភ្នែក​ទារក ហើយ​ឈាន​ដល់​ការពារ​ព្យាបាល​ទាន់​ពេល​ទៅ​តាម​បច្ចេក​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ប៊ីលីរុប៊ីន ពី​ខ្លួន​របស់​ទារក។ អត្ថបទពាក់ព័ន្ធ៖ រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង កូនអត់កើតលឿង អាចយកទៅហាលថ្ងៃបានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

ទារកបៅក្បាលដោះជ័រយូរ អាចរីកក្រអូមមាត់អត់?

ម៉ាក់ៗ​ស្ទើរ​ទាំង​អស់​ហើយ​ដែល​ចូល​ចិត្ត​ឲ្យ​ទារក​បៅ​ក្បាល​ដោះ ដើម្បី​ឲ្យ​កូន​ស្រួល​ មិន​ងិក​ង៉ក់​ ​រករឿង។ ក្រៅ​ពី​គុណ​សម្បត្តិ​ទាំង​នេះ តើ​ការ​ឲ្យកូន​បៅ​ក្បាលដោះ​ជ័រ​យូរ អាចមាន​ផល​ប៉ះពាល់​ដែរ​ឬ​ទេ? -បង​ស្រី វុទ្ធី ជា​ស្រ្តី​មេផ្ទះ​ម្នាក់ នៅ​រាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ដែល​ឲ្យ​កូន​ទម្លាប់​ប្រើ​ក្បាល​ដោះ ព្រោះ​វា​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន កូន​មិន​សូវ​រក​រឿង ហើយ​ឆាប់​គេង​លក់​ស្រួល តែអ្វីដែល​ពិបាក​នោះ គឺ​កូន​បៅ​ដល់​ធំ ពិបាក​នឹង​ផ្តាច់​ចេញ​ណាស់។ -បង​ស្រី លក្ខណ៍ ជា​អ្នក​លក់​ដូរ​ម្នាក់​ នៅភ្នំពេញនេះ បាន​ឲ្យ​ដឹង​ថា “កូន​ខ្ញុំ​ពូកែ​រក​រឿង ពិបាក​គេង​ពេក ក៏​សម្រេច​ឲ្យ​ប្រើ​ក្បាល​ដោះ​តែ​ម្តង​ទៅ។ ពេល​បាន​បៅ​ក្បាល​ដោះ​ហើយ ដាក់​លើ​អង្រឹង​ចោល ក៏​គេង​លក់​ដោយ​ខ្លួន​ឯង​ដែរ។” បែប​នេះ​ក្តី បងស្រី​ក៏​ព្រួយ​បារម្ភ​ដែរ ព្រោះ​តែ​ឮ​ថា កូនបៅ​ក្បាលដោះ​ជ័រ​យូរ​មិន​ងាយ​ផ្តាច់​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូច​ធ្មេញ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ? ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ ទោះ​ការ​ឲ្យ​កូន​បៅ​ក្បាល​ដោះជ័រ​ផ្តល់​ភាព​ងាយ​ស្រួល​មែន ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​បណ្តោយ​ឲ្យ​កូន​បៅ​ក្បាល​ដោះ​យូរ ពិត​ណាស់​វា​អាច​ធ្វើ​ឲ្យ​កូន​រីក​បបូរ​មាត់​បាន​។ មិន​តែ​ប៉ុណ្ណោះ វា​អាច​ផ្តល់​ផល​វិបាក​ដល់​កូន​ដូចជា៖ – រីកក្រអូមមាត់ – ធ្មេញលនមកមុខ – ធ្មេញខាំមិនត្រូវជួរ – ធ្មេញខាំមិនស៊ីគ្នា។ល។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា យកល្អ​មិន​គួរ​ឲ្យ​ទារក​ប្រើ​ក្បាល​ដោះ​ទេ ព្រោះ​វា​ផ្តល់​ផល​វិបាក​ច្រើន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន […]


ការថែទាំទារក

មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់ (វីដេអូ)

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ត្អើក​មិន​មែន​ជា​រឿង​ធំដុំ​របស់​ទារក​ទេ តែ​ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ទើប​ចេះ​តែ​កើត​ចិត្ត​ព្រួយ​បារម្ភ។ ចុះមូលហេតុអ្វី ទើនកូនតូចត្អើក ហើយធ្វើម៉េចទើបបាត់? អត្ថបទពាក់ព័ន្ធ: ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់ កូនទើបកើត ម៉ាក់ប៉ាគួរសង្កេតមើលប៉ុន្មានចំណុចនេះ កុំថា​មិនអី ឲ្យក្មេង​​ញ៉ាំ​ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ​លើស​កម្រិត ទៅ​ជា​ខូច​គ្រឿង​ក្នុង រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ (វីដេអូ) ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់? ប៉ាម៉ាក់ធ្លាប់ឆ្ងល់ទេ មួយថ្ងៃគួរឲ្យ​កូនតូចញ៉ាំស៊ុតប៉ុន្មានគ្រាប់ទើប​ល្អចំពោះសុខភាព​? ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយ​អភិវឌ្ឍផ្នែក​​ខួរក្បាលកូនៗបាន​ល្អ ប៉ាម៉ាក់ត្រូវចេះតាមដានសកម្មភាពកូនៗ តិចកូនកើតជំងឺទាំងនេះដោយមិនដឹងខ្លួន​ កូនអាយុ​៣​ឆ្នាំ​ហើយ គួរ​ផ្ដល់​អាហារ​បែបណាទើបល្អ?


ការថែទាំទារក

ឲ្យ​កូនម៉ឹម​ដោះ​ម៉ាក់​លាយ​ទឹក​ដោះ​គោ គ្រោះ​ថ្នាក់​បំផុត (វីដេអូ)

ខណៈ​រវល់​ការងារ មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់ ម៉ាក់ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះកូន​នោះ​ទេ ឬ​អ្នក​ខ្លះ​ទៀត​ឲ្យ​បេប៊ី​ម៉ឹម​ដោះ​ពេល​យប់ ឯពេល​ថ្ងៃ​បៅ​ទឹក​ដោះ​គោ​ជំនួស។ តើការ​ឲ្យ​បេប៊ី​ញ៉ាំទឹកដោះ​គោ លាយ​ទឹកដោះ​ម្តាយ អាច​មាន​ផល​ប៉ះពាល់​អ្វីខ្លះ? អត្ថបទពាក់ព័ន្ធ: ចង់ប្តូរពីដោះម៉ាក់ ឲ្យកូនម៉ឹមទឹកដោះគោ តែកូនងឿកមិនបៅក្បាលដោះជ័រ ធ្វើម៉េច? បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត កូនកំពុងបៅ ហើយមានមួយទៀត គួរផ្ដាច់ដោះមែន? ហេតុផលសំខាន់បែបនេះ ទើបម៉ាក់ៗចាំបាច់បំបៅដោះកូនឲ្យបាន៦ខែ


ការថែទាំទារក

ស្រោមដៃស្រោមជើងទារក គួរពាក់ដល់កូនអាយុប៉ុន្មានទើបល្អ?

មាន​ដែល​សង្កេត​ឃើញ​ទេ​ថា គ្រប់​ទារក​ទើប​នឹង​កើតទាំងអស់ សុទ្ធ​តែ​ត្រូវ​ពាក់​ស្រោម​ដៃ ស្រោម​ជើង តែ​ម៉ាក់ប៉ា​ថ្មី​ថ្មោងៗ​មាន​ដឹង​ពេល​ណា​ដែល ទារក​គួរឈប់​ពាក់​ស្រោមដៃ ស្រោម​ជើង​បាន? ខាងក្រោម​នេះ​ជា​ការ​ចែក​បទ​ពិសោធន៍​របស់​ម៉ាក់ៗ​មួយ​ចំនួន ៖ -បងស្រី វុទ្ធី ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់ បាន​ឲ្យ​ដឹងថា “កូន​ខ្ញុំ​ទាំងអស់ សុទ្ធ​តែ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​៣ខែ​ដូចៗគ្នា។” -បងស្រី លីន ក៏​ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ដែរ បាន​ឲ្យ​ដឹង​ថា ស្រោម​ដៃ​ស្រោម​ជើង​ពាក់​ឲ្យ​ទារក​រហូត​ដល់​មាន​អាយុ​៣​ខែ ហើយ​ការ​ពាក់​ស្រោម​ដៃ​ទារក​ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​កូន​ខ្វាច​មុខ។ -ចំណែកបង​ស្រី ដាវី ជាបុគ្គលិក ក៏​បាន​ឲ្យ​ដឹង​ដែរថា ការ​ពាក់​ស្រោម​ដៃស្រោមជើង​មិន​មែន​ពាក់​ជាប់​រហូត​មិន​ដោះ​ទេ កាល​ណា​ពាក់​ស្រោម​ដៃ​ជាប់​អាច​ធ្វើ​ឲ្យ​ដៃ​កូន​ក្តោប​ចូល ពិបាក​លា​ដៃ ហើយ​មួយ​វិញ​ទៀត ពេល​ងូត​ទឹក​ឲ្យ​កូន ត្រូវ​ដុស​លាង​សម្អាត​ដៃ​កូន​ឲ្យ​សព្វ​គ្រប់​ច្រក​ល្ហក ជៀស​វាង​កូន​បៀម​ដៃ​មាន​មេរោគ អាច​បណ្តាល​ឲ្យ​ឈឺ​ជំងឺ​ផ្សេងៗ។ បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ បាន​ឲ្យ​យោបល់​ថា បើ​និយាយ​ពី​ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង​ឲ្យ​កូន​ដល់​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​ម៉ាក់ប៉ា និង​កាល​កំណត់​លូត​លាស់​របស់​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ការ​ពាក់​ស្រោម​ដៃ​ស្រោម​ជើង ​គឺ​ល្អ​សម្រាប់​ទារក ដោយ​សារ​វា​ជួយ​កុំ​ឲ្យ​កូនរងារ ស្រូបញើស និង​ជួយ​រក្សា​សីតុណ្ហភាព​ខ្លួន​កូន​ផង​ដែរ ពេល​អាកាសធាតុ​ត្រជាក់។ អត្ថបទពាក់ព័ន្ធ​៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ […]


ការថែទាំទារក

ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ)

អាកាសធាតុ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ពី​ត្រជាក់​មក​ក្តៅ​ហើយ ដែល​ជា​ពេល​យើង​ត្រូវ​គិត​គូរ​ពី​ការ​ថែទាំ​សុខភាព ពិសេស​កូន​ក្មេង​តូចៗ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​លម្អិត​ពី​ជំងឺ​ដែល​ក្មេងៗ​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ខែ​ក្តៅ និង​វិធី​បង្ការ​មួយ​ចំនួន ដើម្បី​ម៉ាក់​ប៉ា​បាន​ត្រៀម​លក្ខណៈ​ទាន់​ពេល​វេលា។ អត្ថបទពាក់ព័ន្ធ៖ កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ប្រើទឹកប្រភេទណាល្អបំផុត សម្រាប់ឆុងទឹកដោះគោឲ្យកូន (វីដេអូ) ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ធ្វើ​ដំណើរ​ផ្លូវ​​ឆ្ងាយ ​​​​ប្រយ័ត្ន​កុំ​ឲ្យ​​កូនតូច​គេងយូរ​​ក្នុង​ឡាន

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ