ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា ម៉ាក់ៗមិនចាំបាច់លេបថ្នាំពន្យារកំណើតអំឡុងពេលបំបៅដោះកូនទេ ពីព្រោះការបំបៅដោះកូនទៀងទាត់ជាវិធីសាស្ត្រពន្យារកំណើតមួយទៅហើយ។
ក្នុងករណីដែលម៉ាក់ៗចង់ប្រើថ្នាំពន្យារកំណើត គឺត្រូវបំបៅដោះកូនឲ្យបាន ៦សប្ដាហ៍ឬ លើសនេះសិន ទើបអាចចាប់ផ្ដើមលេបថ្នាំពន្យារកំណើតដែលមានផ្ទុកសារធាតុអ័រម៉ូន។ នេះដើម្បីឲ្យប្រាកដថា ម៉ាក់ៗមានទឹកដោះគ្រប់គ្រាន់សម្រាប់អាអូនបៅ ព្រោះថ្នាំ ឬវិធីសាស្ត្រពន្យារកំណើតដែលមានផ្ទុកអ័រម៉ូនអាចកាត់បន្ថយដល់ការផលិតទឹកដោះរបស់ម៉ាក់ៗបាន។