ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ទាក់ទងនឹងការអនុវត្តបែបនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា មិនមែនជារឿងល្អឡើយ ហើយមានទឹកតែមួយមុខប៉ុណ្ណោះ ទើបសក្ដិសមនឹងឆុងទឹកដោះគោឲ្យកូនបៅ មិនមែនទឹកបបររាវៗនោះទេ។ ទឹកដាំពុះ ជាជម្រើសល្អបំផុតសម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូន ព្រោះវាបានសម្លាប់មេរោគ និងរាវល្អសមស្របជាមួយទឹកដោះគោម្សៅ។ រីឯ ទឹកបបរវិញ វាមានសភាពខាប់ជាងទឹកធម្មតា ហើយវ័យកូនមិនទាន់ដល់វ័យ ៦ខែ ទៀតរិតតែមិនល្អនោះទេ ព្រោះវ័យនេះមិនទាន់អាចបន្ថែមចំណីក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោម្សៅនោះទេ។
ហេតុអ្វីបានជាទឹកបបរមិនស័ក្ដិសមសម្រាប់ការឆុងទឹកដោះគោឲ្យកូន?
លោកវេជ្ជបណ្ឌិតបន្តថា ទឹកបបរ មានសភាពខាប់ជាងទឹកធម្មតា ហើយបើយកទៅលាយទឹកដោះគោម្សៅ នោះសភាពទឹកដោះគោនឹងកាន់តែខាប់អាចធ្វើឲ្យអាអូនរាក ទល់លាមក ឬងាយរលាកបំពង់ក ពោះវៀនជាដើម។ ម៉្យាងវិញទៀត បើទារកមិនទាន់គ្រប់ ៦ ខែ ប្រព័ន្ធរំលាយអាហារអាអូននៅខ្ចីនៅឡើយ និងមិនអាចទទួលយកច្រើនបានច្រើនក្រៅពីទឹកដោះម្ដាយ ឬទឹកដោះគោឡើយ។ រីឯទឹកវិញ សូម្បីតែទឹកសុទ្ធ ឬទឹករ៉ែក៏មិនមែនជាជម្រើសល្អ សម្រាប់ឆុងទឹកដោះគោម្សៅឲ្យកូនបៅដែរ។