ការរក្សាទឹកដោះគោម្សៅទុក
- ទឹកដោះគោឆុងរួចអាចខូចបាន បើយើងទុកចោលយូរក្នុងសីតុណ្ហភាពធម្មតា ហេតុនេះគួរឲ្យកូនបៅទឹកដោះគោក្នុងរយៈពេល ២ ម៉ោងក្រោយឆុង។
- ប្រសិនបើយើងចង់ឆុងទុកឲ្យកូនបៅ គួរតែរក្សាទុកក្នុងទូទឹកកក និងឲ្យកូនបៅក្នុងរយៈពេល ២៤ ម៉ោង។
- ចាក់ចោលទឹកដោះគោដែលកូនបៅសល់ឲ្យអស់ កុំស្ដាយ ព្រោះទឹកដោះគោដែលអូនបៅហើយ ប៉ះជាមួយនឹងទឹកមាត់កូនអាចបង្កឲ្យមានបាក់តេរីកើតឡើង។
- រក្សាកំប៉ុងទឹកដោះគោដែលមិនទាន់បើកប្រើនៅកន្លែងត្រជាក់ ស្ងួត ពោលគឺនៅក្នុងបន្ទប់ ឬកន្លែងណាមានសីតុណ្ហភាពធម្មតា មិនត្រូវថ្ងៃ។
- ចំណែកកំប៉ុងបើកប្រើរួច ត្រូវរក្សានៅកន្លែងត្រជាក់ ស្ងួត ហើយបិទគម្របឲ្យជិត និងមិនត្រូវដាក់ក្នុងទូទឹកកកឡើយ។
- ទឹកដោះគោម្សៅភាគច្រើន បើកហើយត្រូវប្រើក្នុងរយៈពេល ១ខែ និងមិនត្រូវប្រើលើសកាលកំណត់លើកំប៉ុងទឹកដោះគោឡើយ។
ក្នុងករណីទារកនៅក្មេងខ្លាំង (អាយុតិចជាង ៣ ខែ) កើតមិនគ្រប់ខែ ឬមានប្រព័ន្ធការពាររាងកាយខ្សោយ ម៉ាក់ប៉ាគួរតែប្រុងប្រយ័ត្នចំពោះការប្រើទឹកដោះគោម្សៅឲ្យកូនបៅ ដើម្បីបង្ការមេរោគ Cronobacter កើតឡើង និងត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។