ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។
ដូចយើងដឹងស្រាប់ហើយថា ទឹកដោះគោម្សៅមានច្រើនម៉ាកសម្រាប់ឲ្យម៉ាក់ប៉ាជ្រើសរើសផ្ដល់ឲ្យកូនបៅ ប៉ុន្តែកូនយើងមិនមែនបៅត្រូវគ្រប់ម៉ាកទឹកដោះគោតែម្ដងនោះទេ។ ជួនកាល អាអូនបៅម៉ាកផលិតផលមួយមិនត្រូវ យើងត្រូវប្ដូរទៅម៉ាកមួយទៀត ពិសេសនោះបើកូនចេញសញ្ញាប៉ុន្មានខាងក្រោមនេះ។

ទារកភាគច្រើនក្អែទឹកដោះម្ដាយ ឬទឹកដោះគោចេញមកវិញក្រោយបៅដោយសារតែប្រព័ន្ធរំលាយអាហាររបស់អាអូនមិនទាន់រឹងមាំនៅឡើយ។ តាមពិតទៅ ទារកក្អែជាបញ្ហាទូទៅមួយ ក្មេងណាក៏ដូចក្មេងណាដែរ ក៏ប៉ុន្តែបើកូនក្អែលើសពីបរិមាណ ពីរស្លាបព្រាបាយ ក្រោយពេលបៅទឹកដោះគោម្ដងៗ អាចជាសញ្ញានៃបញ្ហាប្រតិកម្មនឹងទឹកដោះគោ ម៉ាក់ប៉ាជាការល្អ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងថាគួរប្ដូរម៉ាកទឹកដោះគោ ឬយ៉ាងណា។
ការតាមដានការឡើងទម្ងន់កូនអាចមានប្រយោជន៍ក្នុងការវាស់ស្ទង់សុខភាពទូទៅរបស់អាអូន។ នៅពេលអាអូនឡើងទម្ងន់បានត្រឹមត្រូវ ម៉ាក់ប៉ាអាចសម្គាល់បានដោយសង្កេតលើចំណុចមួយចំនួន។
អាអូនឡើងទម្ងន់ដូចទម្ងន់ពីកំណើតម្ដងទៀត ១០-១៤ថ្ងៃបន្ទាប់ពីកើត។ ចន្លោះពីកំណើតដល់អាយុ ៣ខែអាអូនឡើងទម្ងន់ប្រហែល ២៨ក្រាម/ថ្ងៃ។ នៅពេលពួកគេឈានដល់អាយុ ៦ខែ អាអូនអាចឡើងទម្ងន់បាណប្រហែល ១៨ក្រាម/ថ្ងៃ។
ប្រសិនបើអាអូនមិនឡើងទម្ងន់ដូចការរំពឹងទុក ឬដូចចំណុចខាងលើទេ ម៉ាក់ប៉ាគួរនាំឲ្យទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពិសេសអាអូនមានវ័យលើសពី ៦ខែ ដែលម៉ាក់ៗឲ្យបៅម្សៅទឹកដោះគោ ដើម្បីដឹងថាគួរផ្លាស់ប្ដូរម៉ាកផលិតផលឬយ៉ាងណា។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
មានហេតុផលជាច្រើនដែលអាចឲ្យកូនតូចយំ កិកកុក រករឿងម៉ាក់ប៉ា ប៉ុន្តែនៅពេលដែលអាអូនចាប់ផ្ដើមកិកកុកពេលកំពុងបៅទឹកដោះគោ ឬក្រោយបៅ នោះអាចដោយសារកូនប្រតិកម្មនឹងម្សៅទឹកដោះគោ។
ពេលយើងបើកមើលខោទឹកនោមកូនមកឃើញមានឈាម ម៉ាក់ប៉ាណាដែលថាមិនភ័យនោះ។ ស្របពេលដែលមានហេតុផលជាច្រើនបង្កជាបញ្ហាអាអូនជុះមកចេញឈាម តែហេតុផលគួរឲ្យកត់សម្គាល់មួយគឺអាអូនអាចអាលែកហ្ស៊ីទឹកដោះគោម្សៅ ហើយបើកូនចេញរោគសញ្ញានេះ ម៉ាក់ប៉ាគួរនាំកូនទៅជួបគ្រូពេទ្យ។
ទារកដែលបៅទឹកដោះគោ ជាទូទៅជុះយ៉ាងតិច ម្ដង/ថ្ងៃ ឬអាច ២ថ្ងៃម្ដង ដែលនេះ មិនមានអ្វីគួរឲ្យបារម្ភទេ។ ផ្ទុយទៅវិញក្នុងករណីកូនជុះមក លាមករឹងដុំៗ និងមានអាការៈដូចជាឈឺពោះ ឬហើមពោះ ឬជុះតិចជាងបីដងក្នុងមួយសប្ដាហ៍ អាអូនអាចមានបញ្ហាទល់លាមកហើយ។

អាលែកហ្ស៊ីទឹកដោះគោ គឺជាប្រតិកម្មរវាងប្រព័ន្ធភាពស៊ាំរបស់កុមារទៅនឹងប្រូតេអ៊ីនរបស់ទឹកដោះគោ។ បន្ទាប់ពីញ៉ាំទឹកដោះគោហើយកូនអាចនឹងមានអាលែកហ្ស៊ីប្រសិនបើមានសញ្ញាដូចជា កណ្ដាស់ ពិបាកដកដង្ហើម ក្អក ឈឺពោះ ក្អួត រាក ហូរទឹកភ្នែកព្រមទាំងមានហើម និងរមាស់ មុខឡើងក្រហម ចេញអុជក្រហមលើស្បែក សម្ពាធឈាមធ្លាក់ចុះ ឈឺក្បាល និងអាចដល់សន្លប់ទៀតផង។
បើកូនមានរោគសញ្ញាទាំងនេះ ម៉ាក់ៗអាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីអាចផ្លាស់ប្ដូរម៉ាកផលិតផលណាមួយដែលសមស្របនឹងកូនរបស់យើង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Your Guide To Switching Baby Formula https://www.forbes.com/health/family/switching-baby-formula-guide/
SHOULD I SWITCH BABY FORMULAS? https://www.happyfamilyorganics.com/learning-center/baby/switching-formulas/
How to Switch Baby Formula: 11 Steps (with Pictures) – https://www.wikihow.com/Switch-Baby-Formula
Switching milk formulae for babies – Child Health – https://www.fhs.gov.hk/english/health_info/child/30008.html
Types of formula milk – https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/bottle-feeding/types-of-formula/
កំណែប្រែបច្ចុប្បន្ន
19/08/2024
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ