ទឹកដោះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយឱ្យអាអូនលូតលាស់បានល្អ និងមិនសូវឈឺ ប៉ុន្តែម៉ាក់ៗបំបៅដោះភាគច្រើនប្រឈមនឹងបញ្ហាមិនសូវសម្បូរទឹកដោះ។ តែមិនថ្វីទេ របបអាហារដែលសម្បូរជីវជាតិមិនត្រឹមតែអាចជួយបង្កើនបរិមាណ និងគុណភាពទឹកដោះរបស់ម៉ាក់ៗទេ ថែមទាំងជួយឱ្យម៉ាក់ៗមានកម្លាំង និងសុខភាពល្អទៀតផង។ តើរបបអាហារទាំងនោះមានអ្វីខ្លះ?
ម៉ាក់ៗបំបៅដោះគួរញុំាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចខាងក្រោម៖
១. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិដូចជា អង្ករសម្រូប ស្រូវសាលីអូត នំបុ័ង ឬមីដែលធ្វើពីម្សៅគ្រាប់ធញ្ញជាតិសម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិសរសៃ សារធាតុរ៉ែ វីតាមីន B កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមម៉ាក់ៗឱ្យថេរ ជួយដល់ការរំលាយអាហារ ជួយឱ្យម៉ាក់ៗមានកម្លាំង និងឆ្អែតបានយូរ។
២. វីតាមីន D
ដោយសារទឹកដោះមិនសូវមានវីតាមីន D ដូច្នេះគ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះគួរញុំាវីតាមីន D ៦០០ IU ជារៀងរាល់ថ្ងៃដើម្បីជួយឱ្យរាងកាយម៉ាក់ៗ និងអាអូនស្រូបយកជាតិកាល់ស្យូមបានល្អ។ អាហារសម្បូរទៅដោយវីតាមីន D រួមមាន ទឹកដោះគោ ត្រី និងស៊ុតក្រហមជាដើម។ ជាងនេះទៅទៀត ម៉ាក់ៗក៏អាចទទួលបានវីតាមីន D ដោយហាលថ្ងៃពេលព្រឹកព្រលឹមដែរ។
៣. ជាតិដែក
អាហារសម្បូរទៅដោយជាតិដែកដូចជា សាច់សុទ្ធ សាច់មាន់ សណ្តែក និងបន្លែស្លឹកបៃតងជាដើមអាចជួយឱ្យម៉ាក់ៗមានកម្លាំង និងការពារម៉ាក់ៗ និងអាអូនពីភាពស្លេកស្លាំងព្រោះជាតិដែកជួយដឹកនាំអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ ហើយរាងកាយយើងត្រូវការជាតិដែកដើម្បីផលិតគ្រាប់ឈាមក្រហម។
៤. កាល់ស្យូម
អាហារសម្បូរកាល់ស្យូមដូចជា គ្រាប់ល្ង គ្រាប់ឈៀ ផលិតផលទឹកដោះ សណ្តែក និងបន្លែបៃតងជាដើមជួយឱ្យឆ្អឹង និងធ្មេញរបស់ម៉ាក់ៗ និងអាអូនរឹងមាំ និងមានសុខភាពល្អ។ ម៉ាក់ៗគួរញុំាកាល់ស្យូមប្រហែល ១០០០ មិល្លីក្រាមក្នុងមួយថ្ងៃព្រោះក្នុងអំឡុងពេលបំបៅដោះ ម៉ាស់ឆ្អឹងម៉ាក់ៗអាចថយចុះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. អាស៊ីដខ្លាញ់អូមេហ្កា ៣
អាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយដល់ការអភិវឌ្ឍខួរក្បាល និងជួយឱ្យភ្នែកអាអូនមានសុខភាពល្អ ដែលអាស៊ីដខ្លាញ់ប្រភេទនេះសម្បូរនៅក្នុងអាហារដូចជា ប្រេងអូលីវ គ្រាប់ផ្លែឈើ ផ្លែបឺរ និងត្រីសាល់ម៉ុនជាដើម។
៦. វីតាមីន A
វីតាមីន A ជួយឱ្យបេះដូង ភ្នែក និងប្រព័ន្ធការពាររបស់ម៉ាក់ៗ និងអាអូនមានសុខភាពល្អ។ វីតាមីន A សម្បូរនៅក្នុង ការ៉ុត ដំឡូងជ្វា បន្លែស្លឹកបៃតង ក្រូច និងត្រសក់ស្រូវជាដើម។
៧. ប្រូតេអ៊ីន
គ្រូពេទ្យជំនាញណែនាំឱ្យម៉ាក់ៗបំបៅដោះឱ្យញុំាប្រូតេអ៊ីនយ៉ាងហោចណាស់ ៦៥ ក្រាមក្នុងមួយថ្ងៃ។ ប្រូតេអ៊ីនសម្បូរនៅក្នុងអាហារដូចជា សាច់សុទ្ធ ស៊ុត គ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម។
[embed-health-tool-vaccination-tool]
៨. វីតាមីន B12
វីតាមីន B12 ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម ក៏ដូចជាជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារក។ អាហារសម្បូរវីតាមីន B12 មានដូចជា សាច់ ត្រី ទឹកដោះគោ និងស៊ុតជាដើម។
ទឹកដោះមានជាតិទឹកដល់ទៅ ៨៨% ដូច្នេះម៉ាក់ៗគួរញុំាទឹកឱ្យបានគ្រប់គ្រាន់ (២ ទៅ ២ លីត្រកន្លះក្នុងមួយថ្ងៃ) ដើម្បីការពារខ្សោះជាតិទឹក និងជួយឱ្យសម្បូរទឹកដោះ។
អត្ថបទគួរអាន៖
- បំបៅដោះកូន បើម៉ាក់ៗញ៉ាំអាហារឆៅអាចប៉ះពាល់អីខ្លះ?
- អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចញ៉ាំអាហារហឹរបានឬអត់?
- ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ
- ម៉េចក៏ទឹកដោះម៉ាក់ៗប្ដូរពណ៌ តើគួរបារម្ភកម្រិតណា?
- អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?
- ត្រូវដឹង បើបំបៅដោះកូន ម៉ាក់ៗត្រូវតមអីខ្លះ?
ចំណុចសំខាន់
- គ្រាប់ធញ្ញជាតិ
- វីតាមីន D
- ជាតិដែក
- កាល់ស្យូម
- អាស៊ីដខ្លាញ់អូមេហ្កា ៣
- វីតាមីន A
- ប្រូតេអ៊ីន
- វីតាមីន B12