៣-ស្រកគីឡូ៖ ទឹកដោះម្តាយ ល្អជាងទឹកដោះគោលើទីផ្សារឆ្ងាយណាស់។ សុខភាពរបស់អាអូនកាន់តែល្អ ហើយជាពិសេសការឡើងគីឡូ ទាំងម៉ាក់ និងកូន មិនងាយទេ ព្រោះថា ការបំបៅ ឬបំបៅដោះ ប្រៀបដូចហាត់ប្រាណអ៊ីចឹង ជួយម្ដាយដុតបញ្ឆេះ ខ្ទង់ ៥០០ កាឡូរី/ថ្ងៃដែរ។ ប៉ុន្តែបើតាមទឹកដោះគោ លើទីផ្សារមួយចំនួន ធ្វើឲ្យកូនតូច ឡើងគីឡូ ទ្រលុកទ្រលន់ (ធំជាងអាយុ) លឿនណាស់។

៤- ជួយស្បូនម្តាយ៖ ម្ដាយបំបៅកូន គឺអ័រម៉ូនអុកស៊ីតូស៊ីន (Oxytoxin) ហើយសារធាតុនេះធ្វើឱ្យស្បូនកន្ត្រាក់ និងបន្ថយការហូរឈាមក្រោយសម្រាល (បែបធម្មជាតិ)។ ការបំបៅដោះ ជួយឲ្យស្បូនឆាប់វិលទៅទំហំដើមវិញ យ៉ាងហោចចាប់ពី ៤-៦ សប្ដាហ៍។
៥- វ៉ាក់សាំងពិសេស៖ ទឹកដោះម្ដាយ ប្រៀបដូច វ៉ាក់សាំង ពិសេស។ ការស្រាវជ្រាវបានបង្ហាញថាទឹកដោះម្ដាយសំបូរដោយអង់ទីករ (អង់បដិបក្ខ) សម្រាប់ការពារ អាអូនប្រឆាំងមេរោគផ្សេងៗច្រើនជាងទឹកដោះគោកំប៉ុងឆ្ងាយណាស់។
៦- បន្ថយអត្រាកើតជំងឺមហារីក៖ ទឹកដោះសំខាន់ទាំងការចិញ្ចឹម ទាំងការលូតលាស់ ហើយរឿងមួយពិសេសបំផុតនោះគឺ អាចបន្ថយអត្រាកើតជំងឺមហារីកមួយចំនួនលើកូនអាអូនបាន។ ចំពោះម្ដាយវិញ វាជួយបន្ថយនូវការកើតជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែ។
៧- បង្កើនភាពស្និទ្ធស្នាល៖ ការបំបៅដោះ និងមើលថែទាំកូនពី ១ថ្ងៃទៅ១ថ្ងៃ ជាការបង្កើនភាពជិតស្និទ្ធរវាងម៉ាក់ និងសំណព្វចិត្ត ជាងឲ្យកូនបៅទឹកដោះគោ ឬជួលអ្នកមើលកូនជំនួស។
៨- ជួយឲ្យឆ្អឹងម្ដាយរឹងមាំ៖ អត្ថប្រយោជន៍ដែលអ្នកម្ដាយទទួលបានពីការបំបៅដោះកូន គឺអត្រា ប្រឈមជំងឺពុកឆ្អឹងក្រោយអស់រដូវទេ គឺតិចមែនទែន ឬសឹងតែមិនកើត។ នេះបើតាមការអះអាង របស់អ្នកជំនាញអាហារបំប៉នទារក Lawrence។