ម៉ាក់ៗដែលមានកូនដៅដោះប្រាកដជាមានចម្ងល់ពីរឿងនេះជាក់ជាមិនខាន ព្រោះបើផ្ដាច់ឆាប់ពេកខ្លាចកូនមានសុខភាពមិនសូវរឹងមាំល្អ ហើយបើយូរពេកខ្លាចកូនមិនព្រម ឬពិបាកក្នុងការផ្ដាច់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗដែលមានកូនដៅដោះប្រាកដជាមានចម្ងល់ពីរឿងនេះជាក់ជាមិនខាន ព្រោះបើផ្ដាច់ឆាប់ពេកខ្លាចកូនមានសុខភាពមិនសូវរឹងមាំល្អ ហើយបើយូរពេកខ្លាចកូនមិនព្រម ឬពិបាកក្នុងការផ្ដាច់។
ចំពោះបញ្ហានេះ លោក ហ៊ូ ក្រើន នាយករងអង្គការ Helen Keller International បានឲ្យដឹងថា បើម៉ាក់ៗចង់ផ្ដាច់ដោះកូន យ៉ាងហោចក៏ពួកគេមានអាយុត្រឹម ២៤ ខែដែរ តែបើម៉ាក់ៗមានពេលអាចបំបៅលើសពីនេះទៀតក៏បាន ព្រោះថាដែលកូនបានបៅទឹកដោះច្រើនល្អចំពោះសុខភាព និងជួយឲ្យរាងកាយមានកម្លាំងមាំមួន។ ចំពោះការផ្ដាច់លោកមិនហ៊ានបញ្ជាក់ឡើយ គ្រាន់តែបន្ថែមថាពេលដល់វ័យកាន់តែធំ ការញ៉ាំរបស់កូនក៏កាន់តែច្រើន ហើយនៅពេលគេញ៉ាំឆ្អែត ក៏មិនសូវបៅដែរ បន្ទាប់មកចាំផ្ដាច់តាមសន្សឹមៗ។
សម្រាប់ម៉ាក់ៗដែលរវល់ធ្វើការខាងក្រៅ ឬឆ្ងាយពីផ្ទះគួរបំបៅដោះកូនឲ្យបានយ៉ាងហោចណាស់ ៦ ខែដែរ។ ថ្វីត្បិតតែទឹកដោះល្អចំពោះសុខភាពកូនក៏ពិតមែន តែម៉ាក់ៗគួរតែបន្ថែមអាហារពីលើទឹកដោះផងដែរ ចាប់តាំងពីពេលកូនមានអាយុគ្រប់ ៦ ខែ។ ក្រៅពីនោះត្រូវបន្ថែមគ្រាប់ថ្នាំវីតាមីន A ឬម្សៅមីក្រូសារជាតិ ដើម្បីកុំឲ្យកូនមានបញ្ហាកង្វះអាហារូបត្ថម្ភ។
ប្រសិនបើរវល់ទៅធ្វើការ តើគួរផ្ដាច់ឲ្យបៅទឹកដោះគោ ឬយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ នាយករងអង្គការ Helen Keller International បានណែនាំឲ្យម៉ាក់ៗជ្រើសរើសវិធីបូមទឹកដោះទុកឲ្យកូនវិញ ហើយឆ្លៀតបំបៅកូននៅពេលយប់ឲ្យបានច្រើន ប្រសិនបើគិតថាពេលថ្ងៃកូនមិនសូវទទួលបានទឹកដោះគ្រប់គ្រាន់។
ជាចុងក្រោយលោកក៏បានណែនាំឲ្យអាណាព្យាបាល ត្រូវយកចិត្តទុកដាក់បន្ថែមសារធាតុចិញ្ចឹមដទៃទៀតដែលរាងកាយត្រូវការដូចជាអ៊ីយ៉ូដ ជាតិដែក ស័ង្កសី ជាដើម ដើម្បីឲ្យកូនមានសុខភាពល្អ។
អត្ថបទពាក់ព័ន្ធ៖ កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ