ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងគួរតែចេះ

ម៉ាក់​ៗ​ថ្មីថ្មោង ហើយ​មាន​គម្រោង​​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរតែ​រៀន​ពី​របៀប​បំបៅ​កូន​ឲ្យ​ហើយ ព្រោះ​ថា​ពេល​នោះ​មក​ដល់​យើង​អាច​ផ្ដល់​ភាព​ងាយស្រួល​បាន​ខ្លះ។ ខាងក្រោម​នេះ​គឺជា​តិចនិក​មួយ​ចំនួន​ដែល​ណែនាំ​ដោយ​អ្នក​គ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ១- គួរតែ​គេង​បំបៅ​ដោះ​កូន​ដោយ​ផ្អៀង​ខាងឆ្វេង និង​ស្ដាំ​ឆ្លាស់​គ្នា កុំ​ឲ្យ​កូន​បៅ​តែ​ម្ខាង​ៗ។ ២- ប្រសិនបើ​មិន​ចេះ​បំបៅ​ដោះ​កូន​ដោយ​គេង​ទេ អាច​អង្គុយ​បាន​តែ​ត្រូវ​ឲ្យ​កូន​ដេក​ឲ្យ​​ក្បាល​ខ្ពស់​ជាង​គូទ និង​ចៀសវាង​ដាក់​កូន​ឲ្យ​កោង​ខ្លួន។ ៣- ម៉ាក់​ៗ​ខ្លះ​អាច​ពិបាក​បី​កូន​ដាក់​លើ​ភ្លៅ ដូចនេះ​អាច​ទិញ​ខ្នើយ​សម្រាប់​បំបៅ​បាន ដោយ​ខ្នើយ​មាន​រូបរាង​ចំណិត​ព្រះចន្ទ និង​លើក​កូន​ដាក់​លើ​នោះ និង​ដាក់​ដោះ​ចូល​មាត់​ជា​ការ​ស្រេច។ ៤- ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ព្រោះ​អាច​នាំ​ឲ្យ​ឈ្លក់​ទឹកដោះ​ចូល​បំពង់​ខ្យល់​។ ៥- ក្នុង​ករណី​កូន​ឈ្លក់​ ត្រូវ​ផ្អាក​ការ​បំបៅ​សិន។ ៦- កុំ​យក​មុខ​ទារក​ផ្អឹប​ជាប់​ដោះ ព្រោះ​នាំឲ្យ​កូន​ថប់​ខ្យល់​ដក​ដង្ហើម។ ៧- បើ​កូន​មិន​ចង់​បៅ កុំ​បង្ខំ ឲ្យ​កូន​បៅ​តាម​សម្រួល ទើប​មិន​ឈ្លក់។ ៨- កុំ​បំបៅ​កូន​ពេល​គេង។ ៩- ពេល​ទារក​បៅ​រួច លើក​អង្គុយ ​រួច​ទះ​ខ្នង​ខាង​ក្រោម​ជិត​គូទ​ថ្នម​ៗ ដើម្បី​កុំឲ្យ​ភើ ឬ​ក្អែរ​មក​វិញ។ អត្ថបទពាក់ព័ន្ធ៖ តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់? ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

តើម៉ាក់ៗគួរឲ្យកូនបៅដោះ រហូតដល់អាយុប៉ុន្មានចាំផ្ដាច់?

ម៉ាក់​ៗ​ដែល​មាន​កូន​ដៅ​ដោះ​ប្រាកដជា​មាន​ចម្ងល់​ពី​រឿង​នេះ​ជាក់ជា​មិន​ខាន ព្រោះ​បើ​ផ្ដាច់​ឆាប់​ពេក​ខ្លាច​កូន​មាន​សុខភាព​មិន​សូវ​រឹងមាំ​ល្អ ហើយ​បើ​យូរ​ពេក​ខ្លាច​កូន​មិន​ព្រម ឬ​ពិបាក​ក្នុង​ការ​ផ្ដាច់។ ចំពោះ​បញ្ហា​នេះ លោក ហ៊ូ ក្រើន នាយក​រង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ៗ​ចង់​ផ្ដាច់​ដោះ​កូន យ៉ាង​ហោច​ក៏​ពួកគេ​មាន​អាយុ​ត្រឹម ២៤ ខែ​ដែរ តែ​បើ​ម៉ាក់​ៗ​មាន​ពេល​អាច​បំបៅ​លើស​ពី​នេះ​ទៀត​ក៏​បាន ព្រោះ​ថា​ដែល​កូន​បាន​បៅ​ទឹក​ដោះ​ច្រើន​ល្អ​ចំពោះ​សុខភាព និង​ជួយ​ឲ្យ​រាងកាយ​មាន​កម្លាំង​មាំមួន។ ចំពោះ​ការ​ផ្ដាច់​លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ គ្រាន់តែ​បន្ថែម​ថា​ពេល​ដល់​វ័យ​កាន់តែ​ធំ ការ​ញ៉ាំ​របស់​កូន​ក៏​កាន់តែ​ច្រើន ហើយ​នៅ​ពេល​គេ​ញ៉ាំ​ឆ្អែត ក៏​មិន​សូវ​បៅ​ដែរ បន្ទាប់មក​ចាំ​ផ្ដាច់​តាម​សន្សឹម​ៗ។ សម្រាប់​ម៉ាក់​ៗដែលរវល់​ធ្វើការ​ខាងក្រៅ​ ឬ​ឆ្ងាយ​ពី​ផ្ទះ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោចណាស់ ៦ ខែដែរ។ ថ្វីត្បិត​តែ​ទឹកដោះ​ល្អ​ចំពោះ​សុខភាព​កូន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​គួរតែ​បន្ថែម​អាហារ​ពី​លើ​ទឹក​ដោះ​ផង​ដែរ ចាប់តាំងពីពេលកូនមានអាយុគ្រប់ ៦ ខែ។ ក្រៅ​ពី​នោះ​ត្រូវ​បន្ថែម​គ្រាប់​ថ្នាំ​វីតាមីន A ឬ​ម្សៅ​មីក្រូ​សារជាតិ ដើម្បី​កុំឲ្យ​កូន​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ប្រសិនបើ​រវល់​ទៅ​ធ្វើការ តើ​គួរ​ផ្ដាច់​ឲ្យ​បៅ​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា? ឆ្លើយ​តប​នឹង​សំណួរ​នេះ នាយក​រង​អង្គការ Helen Keller International បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ជ្រើសរើស​វិធី​បូម​ទឹកដោះ​ទុក​ឲ្យ​កូន​វិញ ហើយ​ឆ្លៀត​បំបៅ​កូន​នៅ​ពេល​យប់​ឲ្យ​បាន​ច្រើន ប្រសិនបើ​គិត​ថា​ពេល​ថ្ងៃ​កូន​មិន​សូវ​ទទួល​បាន​ទឹកដោះ​គ្រប់គ្រាន់។ ជាចុងក្រោយ​លោក​ក៏​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ដែល​រាងកាយ​​ត្រូវការ​ដូចជា​អ៊ីយ៉ូដ ជាតិ​ដែក ស័ង្កសី ជាដើម ដើម្បីឲ្យកូនមានសុខភាពល្អ។ អត្ថបទពាក់ព័ន្ធ៖ កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ […]


ការបំបៅដោះ

កំពូលគុណប្រយោជន៍ពីការបំបៅកូនដោយទឹកដោះ ម៉ាក់ៗភាគតិចបានដឹង

មិនមែន​ពេទ្យ​ចេះ​តែ​និយាយ បំបៅ​ដោះ​កូនពិត​ជា​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​សុខភាព​។ ស្រីៗគ្នា​យើង​បច្ចុប្បន្ន ប្រហែល​បាន​ដឹង ឬ​ធ្លាប់​ឮខ្លះៗ​ហើយ ពី​គុណ​ប្រយោជន៍​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ប៉ុន្តែ​ភាគ​តិច​ណាស់ដឹងអស់ ថាគុណ​ប្រយោជន៍​ទាំងនោះ​មាន​អ្វី​ខ្លះ? “Hello គ្រូពេទ្យ” ពេល​នេះ ចង់​ប្រាប់ថា គុណ​ប្រយោជន៍ មិន​មែន​សម្រាប់​តែ​កូន​នោះទេ ម៉ាក់ៗក៏​ទទួល​បាន​ប្រយោជន៍​ពី​ការ​បំបៅ​ដោះ​ដូច​គ្នា​ ហើយ​គុណប្រយោជន៍​សំខាន់ៗ មាន​រៀប​រាប់​ខាង​ក្រោម​នេះ។ ១- បេប៊ីកាន់តែមានសុខភាព បេប៊ីបាន​បៅ​ដោះ​ម៉ាក់ៗ ទំនង​មិន​សូវ​មានបញ្ហា​ប្រព័ន្ធផ្លូវ​ដង្ហើម ដូចជា ​ជំងឺ​រលាក​សួត​ ជំងឺ​ផ្ដាសាយ​ និង​ឆ្លង​វីរុស​ ជាដើម។ ជាមួយ​គ្នា​យើង បញ្ហាជំងឺ​រលាកក្រពះពោះវៀន ដូចជា រាករូស​ ក៏​មិនសូវ​កើតមាន​ដែរ​ ក្នុងចំណោម​បេប៊ី​បៅ​ទឹកដោះ​ម៉ាក់ៗ។ ២- កាត់បន្ថយកត្តាប្រឈមជំងឺរយៈពេលវែង បេប៊ី បៅ​ទឹកដោះ​ម៉ាក់ៗ ​មាន​កត្តាប្រឈម​ទាប​ឆ្លង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ១ ​ជំងឺរលាក​ពោះ​វៀន (​Celiac disease)  និង​ជំងឺ​រលាកពោះវៀនរុាំរៃ (Crohn’s​ disease) ។ ៣- អត្រា​ប្រឈមជំងឺស្លាប់ក្រោយ​ក្នុង​កម្រិតទាប (SIDS) ជំងឺស្លាប់​ក្រោយ​សម្រាល ឬ ​SIDS ​មានន័យ​ថា​ជា​រោគសញ្ញា​ស្លាប់​ភ្លាមៗ​ ក្នុង​ពេល​កំពុង​គេង ​បើ​ទោះជា​មើល​ទៅ​ ទារក​ហាក់បី ដូចជា​មាន​សុខភាព​ល្អក៏ដោយ​។ ប៉ុន្តែ​ទឹកដោះ​ម៉ាក់ៗ អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ SIDS​ […]


ការបំបៅដោះ

ក្មេងបៅទឹកដោះម្តាយ អាចចៀសផុតពីជំងឺធ្ងន់ធ្ងរដល់ទៅ៤មុខ

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ​ការពារ​ទារក​ពី​ជំងឺ​ផ្សេងៗ។ អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បញ្ជាក់​ថា ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ [embed-health-tool-baby-poop-tool] ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? […]


ការបំបៅដោះ

បំបៅដោះកូន នាំឲ្យសុដន់លែងស្អាតដូចមុន?

ម៉ាក់ៗ​សម័យ​នេះ តែង​ខ្វាយខ្វល់​ច្រើន ក្រោយ​ពេល​សម្រាល​បេប៊ី​រួច ពិសេសស្រីៗស្ថិតនៅ​​វ័យ​ក្មេង​ អាច​នឹង​បារម្ភ​ ដូច​ជា​រឿង​ត្រូវមើល​ថែ​កូន បំបៅ​ដោះកូន ខ្លាចនេះ ខ្លាចនោះ ខ្លាចដោះលែង​តឹង​ណែន ស្អាត​ដូច​មុន។ ហេតុផល​នេះហើយ ទើបស្រីៗ​ខ្លះ ​គេច​វេស​ពី​ការ​បំបៅដោះកូន​ដោយ​ទឹក​ដោះ នាំ​ឲ្យបេប៊ី​បាត់​បង់​ឱ​កាស​ទទួល​អាហារូបត្ថម្ភ​ដ៏​សំខាន់​បំផុត​ពី​ទឹក​ដោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ល​ម្អិត​ពី​ទំនាក់​ទំងបំ​បៅ​កូន និង​បម្រែ​បម្រួល​សុដន់ ​ឲ្យ​ស្រីៗ​បាន​ដឹង។ ១- បំបៅដោះកូនដោជាមូលហេតុធ្វើឲ្យសុដន់ប្រែប្រួល? នៅ​ជុំវិញ​សុដន់យើង ​គ្មាន​សាច់​ដុំទេ ដោយ​សុដន់ គឺ​​ជាប់​នឹង​ទ្រូង​តាម​រយៈ​សរសៃ​ចំណង​មួយ ជាភាសា​បច្ចេកទេស​​ហៅ​ថា Cooper’s ligaments ។ ​អំឡុង​ពេល​ព​ពោះ សរសៃ​ចំណង​ទាំងនោះ ​​បាន​លាត​សន្ធឹង​ ដើម្បី​ឲ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​សុដន់ ជា​ហេតុ​បណ្តាល​ឲ្យ​សុដន់​​ធ្ងន់ជាង​មុន និង​មាន​ទឹក​ដោះ។ ការ​ផលិតទឹក​ដោះ​ ក៏​អាចធ្វើ​ឲ្យ​ជាលិកា​សុដន់​រឹត​តែ​ក្រាស់ និង​ធ្វើ​ឲ្យ​សុដន់​មើល​ទៅ ធ្លាក់​យារ​ជាង​មុនដូច​គ្នា ។ ជាលិកា​ខ្លាញ់ និង​ជាលិកា ​ភ្ជាប់​ក៏​អាច​ធ្វើ​ឲ្យ​រូប​រាង​សុដន់យើង​មាន​ការ​ផ្លាស់​ប្តូរ​ បន្ទាប់​ពី​បំបៅ​ដោះ​កូន​រួច។ ទោះ​បី​ជា​យើង​មិន​បំបៅ​ដោះ​កូន​ ក៏​សុដន់​យើង​នៅ​តែ​ផ្លាស់​ប្តូរ​ដូច​គ្នា។ ផល​ប៉ះ​ពាល់​ពី​ការ​ព​ពោះ​អាច​បណ្តាល​ឲ្យ​រូប​រាង​សុដន់​ស្រីៗមាន​ភាព​ខុស​គ្នា អាស្រ័យ​​លើ​កត្តា​ជា​ច្រើន​រួមមាន៖ – ទម្ងន់​រាង​កាយសរុប – ចំនួន​​នៃ​ការ​មាន​ផ្ទៃ​ពោះ​ពី​មុន – ទំហំ​សុដន់​មុន​ពេល​ពពោះ – អាយុ – ប្រវត្តិ​ជក់​បារី។ ២- បំបៅដោះកូនអាចបណ្តាលឲ្យសុដន់ខុស​រូបរាង ឬមិនស្មើគ្នាដែរអត់? ជា​ទូ​ទៅ ​ក្រោយ​សម្រាល​រួច […]


ការបំបៅដោះ

ស្តាប់ហេតុផលនេះ ម៉ាក់ៗនឹងដឹងថា ហេតុអីកូនចេះដើរហើយ យើងគួរបន្តបំបៅដោះទៀត?

​ថែ​ទាំ​ក្មេង​ទើប​ចេះ​ដើរ អាច​​ខុស​គ្នា​តិច​តួច​ពីការ​បំបៅ​ដោះ​ទារកទើប​កើត ហើយ​នៅ​ពេល​កូន​ឈាន​ដល់​វ័យ​មួយ​ឆ្នាំ កូន​យើង​ត្រូវ​ការ​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន ពី​អាហារ​រឹងម៉ាក់​ផ្តល់​ឲ្យ​បន្ថែម។ ក្រៅ​ពី​នេះ ក្មេង​តូចៗ​​ភាគ​ច្រើន ក៏​អាច​ទទួល​បានសារធាតុ​ចិញ្ចឹម​ពី​​ទឹក​ដោះ​គោ​ដូច​គ្នា មាន​ន័យ​ថា មិន​មាន​ការ​អះអាង​​ជាក់​លាក់​ណា​ បង្ហាញ​ថាក្មេង​ទើប​ចេះ​ដើរ​គួរ​បញ្ឈប់​ ឬបន្តបៅ​ដោះ​ម៉ាក់ៗ ហើយ​ត្រូវ​បៅ​ប៉ុន្មាន​ទើប​ល្អ​នោះ​ដែរ។ យ៉ាង​ណា ហេតុផល​ខាង​ក្រោម​ អាច​សម​ល្មម​ឲ្យ​យើង​សម្រេច​ចិត្ត​បន្ត​បំបៅ​កូន ទោះ​ចេះ​ដើរ​ក៏​ដោយ។ ១- បំបៅដោះកូនតូច ដូច​ពេល​កូន​នៅ​ជា​ទារក ការ​ឈាន​ដល់​វ័យ​កុមារ មិន​មែនគ្រាន់​តែ​ត្រូវ​ការ ការ​ថែទាំ​ពីម៉ាក់ៗ ឬ​ផ្លាស់​ប្តូរ​ការ​ថែទាំ​ថ្មី​នោះ​ទេ។ ការ​ពិត​ វា​ជាចំណែក​មួយ​របស់​ធម្មជាតិ ទៅលើ​​ការ​អភិវឌ្ឍ​របស់ក្មេង។ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ បាន​ណែនាំ​ឲ្យ​ថែ​ទាំទារក​​ក្នុង​រយៈ​ពេល ៦ ខែ​ដំបូង ​តាមរយៈ​ការ​​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ផ្ទាល់។ កាន់​តែ​ប្រសើរ គួរ​បន្ត​បំបៅ​កូន​អាយុ​​មួយ​ឆ្នាំ លាយ​ជាមួយ​អាហារ​រឹង រហូត​ដល់​កូន​បាន​​អាយុ ២ឆ្នាំ។ គុណ​សម្បត្តិ​​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ជា​វិធី​ជំរុញ​អាហា​រូបត្ថម្ភបន្ថែម​ចំពោះ​កូន​ទើប​ចេះដើរ​ ​ពិសេស​សា​ធាតុចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ គឺអាច​ជួយ​កូន ឲ្យ​ចេះ​សម្រប​ខ្លួនជា​មួយ​អាហា​រូបត្ថម្ភ​ផ្សេង​ទៀត ដែល​ក្មេង​ទទួល​បាន។ បើកូន​យើង​មិន​ចូល​ចិត្ត​ក្នុង​ការ​ញ៉ាំ​អាហារ ក៏​មិន​អាច​ធ្វើ​ឲ្យ​កូន ប្រឈម​បញ្ហា​​កង្វះ​អាហា​រូបត្ថម្ភបាន​ដែរ បើ​ម៉ាក់ៗ​នៅ​តែបំបៅ​កូន​នោះ​។ ហេតុនេះ ស្រីៗ​គ្នា​យើង ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នទាំង​ការញ៉ាំ​អាហារ ឬមិន​ញ៉ាំ​អាហារ អាហារ​សម្រន់ ក៏​ដូច​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អាហារណា​ដែល​ល្អ​សម្រាប់យើង​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ ២- មូលហេតុ​ផ្សេង​ទៀត​គួរ​បន្ត​បំបៅ​កូន មាន​មូល​ហេតុ​សំខាន់ៗ​ជាច្រើនទៀត ជំរុញ​ចិត្ត​ម៉ាក់ៗ​ជាច្រើន […]


ការបំបៅដោះ

ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?

បញ្ហា​ដែល​ម៉ាក់ៗ​ជួប​ញឹក​ញាប់​ពេល​បំបៅ​ដោះ​កូន ឬ​ពេល​កូន​ឲ្យ​ម៉ឹម​ទឹក​ដោះ​គោ គឺ​កូន​បៅ​ទៅ​ក្អែរ​ចេញ​មក​ក្រៅ​វិញ និង​បៅ​ទៅ​កូន​ឈ្លក់​ទឹក​ដោះ។ ហេតុអី​ទារក​មួយ​ចំនួន​ចេះ​តែ​ឈ្លក់​ទឹក​ដោះ ចុះ​ធ្វើ​ម៉េច​កុំ​ឈ្លក់? បើ​ឈ្លក់​ចូល​សួត​ញឹកញាប់​ប៉ះពាល់​អីខ្លះ? ១- កត្តា​ធ្វើ​ឲ្យ​ទារក​ឈ្លក់​ទឹក​ដោះ មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ទារក​បៅ​ទៅ​ឈ្លក់​ទឹកដោះ ដែល​ភាគ​ច្រើន​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​ទារក​ខ្លួន​ឯង នេះ​បើ​តាម​ការ​រៀប​រាប់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ – កើត​មិន​គ្រប់ខែ ឬ​មិន​គ្រប់​គីឡូ – ឆែប​មាត់ ឬ​ក្រអូម​មាត់ – មាន​បញ្ហា​បេះដូង – ក្អែរ​ញឹក​ញាប់ – បំបៅ​កូន​មិន​បាន​ត្រឹម​ត្រូវ (ឲ្យកូនដេកបៅ)។ ២- ផល​ប៉ះពាល់​នៃ​ការ​ឈ្លក់​ទឹក​ដោះ ឈ្លក់​ទឹក​ដោះ គឺ​ជា​ការ​លេប​ទឹកដោះ​ចូល​ទៅ​ក្នុង​សួត ធ្វើ​ឲ្យ​ឈ្លក់​ទៅ​ជា​ក្អក​ពេល​កំពុង​បៅ ឬ​ក្រោយ​បៅ បើ​ឈ្លក់​ខ្លាំង​ក្មេង​លែង​បៅ​តែ​ម្តង​ដោយសារ​តែ​ពិបាក​ដង្ហើម​ពេក។ អ៊ីចឹង​កាលណា​ទឹកដោះ​ចូល​ក្នុង​សួត អាច​បង្ក​ឲ្យ​រលាក​ផ្លូវដង្ហើម រលាក​សាច់​សួត ខ្វះ​ជាតិ​ទឹក ខ្វះ​អាហារូបត្ថម្ភ មិន​សូវ​ឡើង​ទម្ងន់។ អត្ថ​បទពាក់ព័ន្ធ៖  ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង ២- ធ្វើ​ម៉េច​កុំ​ឲ្យ​ទារក​ឈ្លក់​ទឹក​ដោះ ដំបូង​ម៉ាក់ប៉ា​ត្រូវ​រក​មូលហេតុ កូន​បៅ​ឈ្លក់ ហើយ​រាល់​ពេល​បំបៅ​ត្រូវ​ដាក់​មាត់​កូន​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ ឬ​ក្បាល​ដប​ទឹក​ដោះ​គោ និង​ត្រូវ​លើក​បញ្ឆិត​ក្បាល​កូន​ប្រហែល ៣០ដឺក្រេ​ពី​ផ្ទៃរាប រាល់​ពេល​បំបៅ។ បើ​កូន​ក្អែរ​ញឹក​ញាប់ ព្យាយាម​បំបៅ​ទារក​តិចៗ តែ​ញយ​ដង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

អ្នកជំនាញថា ការបំបៅដោះកូនរបស់ម៉ាក់ៗមួយចំនួននៅមានកំហុសឆ្គង

ការ​បំបៅ​ដោះ​កូនកូន​របស់​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​មាន​ភាព​ខុស​ឆ្គង ទើប​ធ្វើឲ្យ​ទារក​មិន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ នេះ​បើ​តាម​លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International លើក​ឡើង។ អនុ​ប្រធាន​អង្គការ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាក់​ៗ​មួយ​ចំនួន​តែង​ធ្វើ​ខុសត្រង់​ចំណុច​កូន​កំពុងតែ​បៅ​ដោះ​ម្ខាង​មិន​ទាន់​អស់​ទឹកដោះ​ផង ក៏​ស្រាប់​តែ​ផ្ដាច់​យក​មក​ដាក់​បៅ​ម្ខាង​ទៀត។ លោក​បាន​បន្ត​ថា កាយវិការ​នេះ គឺ​ធ្វើឲ្យ​កូន​បាត់បង់​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​ដែល​កូន​កំពុង​តែ​បៅ​មិន​ទាន់​អស់។ “ម្ដាយ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន​នៅ​ដោះ​ម្ខាង​ទើប​តែ​បាន​បន្តិច ក៏​ស្រាប់តែ​បង្វែរ​ក្បាល​កូន​មក​បៅ​ម្ខាង​ទៀត​ដែល​កំពុងតែ​បាញ់​ចេញ​ឆ្វាច​ៗ។ ធ្វើ​បែប​នេះ​វា​មិន​ត្រូវ​ទេ ព្រោះ​ទឹកដោះ​ដែល​ទារក​ទើប​បៅ​នោះ​មិនទាន់​ដល់​​ចំណុច​ជីវជាតិ​សម្បូរ​បែប​ទេ”។ អត្ថបទពាក់ព័ន្ធ៖តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី… អ្នក​ជំនាញ​អាហារូបត្ថម្ភ​ខាង​លើ​បាន​បន្ត​ទៀត​ថា ទោះ​ជា​ទឹកដោះ​ម្ខាង​ទៀត​កំពុងតែ​បាញ់​ហៀរ​ចេញ​មក​ក្រៅ​ក៏​ដោយ ត្រូវ​បំបៅ​ម្ខាង​ឲ្យ​អស់​សិន រួច​ចាំ​បន្ត​ទៅ​បំបៅ​ម្ខាង​ទៀត ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប​បាន​ទាំង​សងខាង។ ការ​បំបៅ​ដោះ ទាមទារ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​ត្រូវ​បំបៅ​កូន​ឲ្យ​អស់​ពី​ម្ខាង​ៗ​ឲ្យ​អស់​សិន ព្រោះ​ថា​ទោះ​ជា​ដោះ​​ម្ខាង​ទៀត​ចេញ​ច្រើន​ប៉ុណ្ណា ក៏​មិន​ស្មើ​នឹង​ការ​បំបៅ​ដោះ​ឲ្យ​អស់​សិន​ដែរ ណា​មួយ​បើយើង​រវល់​តែ​លើក​កូន​ចុះ​ឡើង អាច​បណ្ដាល​ឲ្យ​ឈ្លក់​បាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី...

មាន​មនុស្ស​ជាច្រើន​តែង​គិត​ថា ទឹកដោះ​ដំបូង​របស់​ម៉ាក់​ៗ មាន​ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ការ​បកស្រាយ​របស់​អ្នក​ជំនាញ បាន​បញ្ជាក់​ថា ទឹកដោះ​បាន​កកើត​តាំងពី​ម៉ាក់​ៗ​ពពោះ​ខែ​ទី ៤ ម្ល៉េះ តែ​​មិន​ទាន់​ចេញ។ លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី “ការ​ពង្រឹង​ភាព​ម្ចាស់​ការ​របស់​មាតាបិតា​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ” បាន​លើកឡើង​ថា នៅ​ពេល​ស្ត្រី​សម្រាល​កូន ទឹក​ដោះ​មាន​តិច ឬ​ច្រើន​តែង​មាន​ជានិច្ច ហើយ​ពេល​កូន​កើត​រួច​ភ្លាម គួរតែ​ឲ្យ​កូន​ប្រឹង​បឺត​ជញ្ជក់ ដែលរិមាណ​​ទឹកដោះ​ដំបូង​មានត្រឹម ៥-៦ ដំណក់ ​គឺ​គ្រប់គ្រាន់​សម្រាប់​កូន​ទើប​នឹង​កើត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់ លោក​អះអាង​ថា ​ទារក​ទើប​នឹង​កើត ក្រពះ​មាន​ត្រឹម​ប៉ុន ឬ​តូច​ជាង​មេដៃ​​ប៉ុណ្ណោះ។ ដូចនេះ​កុំ​បារម្ភ​ថា កូន​បៅ​មិន​ឆ្អែត ឬ​គិត​ថា​គ្មាន​ទឹកដោះ បែរ​ជា​ទិញ​ម្សៅ​ទឹកដោះគោ ឆុង​ឲ្យ​កូន​បៅ​ជំនួស​វិញ។ អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ទៀត​ថា ទារក​ដែល​ទើប​នឹង​កើត​បៅ​ប្រហែល​ពី ៨-១៣ ដង/ថ្ងៃ ហើយ​ម៉ាក់​ៗ​គួរតែ​ព្យាយាម​ឲ្យ​កូន​បៅ​ដោះ​រហូត​ដល់​ស៊ាំ។ លោក ហ៊ូ ក្រើន បាន​បន្ត​ទៀត​ថា អំឡុង​​កូន​កើត​មក​ភ្លាម ម៉ាក់​ៗ​​កុំ​ច្របាច់​ទឹកដោះ​ដែល​មាន​ពណ៌​ថ្លា ឬ​លឿង​ចេញ​ឲ្យ​សោះ ព្រោះ​ថា​ទឹកដោះ​ពេល​នោះ […]


ការបំបៅដោះ

ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ រួច​បន្ត​​បំបៅ​ដោះ​កូន​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ ទារក​ម៉ឹម​ទឹកដោះ​ម្តាយ​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៦ ខែ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ? នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល រួម​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន ស្តី​អំពី ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឆ្នាំ ២០១៩ បាន​បញ្ជាក់​ពី​ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ [embed-health-tool-child-growth-chart]   លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក មានសុវត្ថិភាព និង​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ចំពោះ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះម្តាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្តាយ​បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ