ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ

សម្រាប់​ម៉ាក់ម៉ាក់​ថ្មីថ្មោង ទើប​មាន​អូនអូន​លើក​ដំបូង​​ ច្បាស់ជា​​ពិបាក​​ក្នុង​​ការ​ជ្រើសរើស​​រវាង​ប្រដាប់​បូម​ទឹកដោះ​ដោយ​ដៃ ឬ​ឧបករណ៍​អគ្គិសនី​ ​ទោះជា​យ៉ាងណា​ប្រដាប់​បូម​ទឹកដោះ​ទាំងពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​អត្ថប្រយោជន៍​ដូចគ្នា។ ១.ហេតុអ្វីគួរជ្រើសរើសប្រើម៉ាស៊ីនបូមដោះអគ្គិសនី? បើ​ម៉ាក់​ម៉ាក់​ថ្មី​ថ្មោង​មាន​ការ​ងារ​រវល់​ច្រើន តែ​ត្រូវ​បំបៅ​កូន​រាល់​ថ្ងៃ​គួរ​ជ្រើស​យក​ម៉ាស៊ីន​អគ្គិសនី​ ព្រោះ​ស្ត្រី​ភាគ​ច្រើន​ត្រូវ​ចូល​ទៅ​ធ្វើការ​វិញ​ក្រោយ​ពេល​សម្រាល។ ដូចនេះ​ហើយ​ពួកគេ​ត្រូវ​បូម​ទឹកដោះ​ទុក​ឲ្យ​កូន​ពេល​ទំនេរ។​ ក្នុង​ករណី​នេះ​ ម៉ាស៊ីន​បូម​ទឹក​ដោះ​ជា​មធ្យោបាយ​មួយ​ផ្ដល់​ភាព​​ងាយ​ស្រួល​ហើយ​ចំណេញ​ពេល​វេលា។ ជា​ពិសេស​មិន​បង្ក​ភាព​ឈឺចាប់ ​ឬ​សំឡេង​រំខាន​ដល់​ម៉ាក់ម៉ាក់ និង​អូនអូន​ឡើយ​ ហើយ​ថែម​ទាំង​បាន​ទឹកដោះ​ច្រើន​ទៀត។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាស៊ីន​បូម​ទឹកដោះ​អគ្គិសនី​មាន​២ប្រភេទ​សម្រាប់​ជ្រើសរើស​គឺ​ម៉ាស៊ីន​បូមក្បាល១ ​និង​ក្បាល​២​។ ​បើ​អ្នក​ចង់​ចំណេញ​ពេល​ គួរ​ជ្រើស​យក​ម៉ាស៊ីន​មាន​ក្បាល២ ព្រោះ​​អាច​បូម​ដោះ​ទាំងសងខាង​ក្នុង​ពេល​តែមួយ។ សារៈ​ខាន់​បំផុត​នៃ​ម៉ាស៊ីន​​ មិន​ធ្វើ​ឲ្យ​ម៉ាក់ម៉ាក់​កំពុង​មាន​សុខភាព​ខ្សោយ​ហត់នឿយ​ក្រោយ​ពី​ការ​ប្រើប្រាស់​ទេ ពិសេស​ជាង​នេះ​អ្នក​អាច​បូម​បណ្ដើរ​មើល​ទូរទស្សន៍ ​ឬ​អាន​សៀវភៅ​បណ្ដើរ​ក៏​បាន។ [embed-health-tool-baby-poop-tool] ២.ហេតុអ្វីបានជាគួរជ្រើសរើសប្រើប្រដាប់បូមដោះដោយដៃ? ឧបករណ៍​អគ្គិសនី​ស្រួល​ប្រើ ​ប៉ុន្តែ​វា​ថ្លៃ​ ដូចនេះ​ម៉ាក់ម៉ាក់​មួយ​ចំនួន​នៅ​តែ​ចូលចិត្ត​របស់​មាន​តម្លៃ​ទាប​ដូចជា​ប្រដាប់​បូមប្រើ​ដោយ​ដៃ​តែម្តង។ ថ្វី​ត្បិត​ប្រដាប់​បូម​ដោយ​ដៃ​មាន​មុខងារ​តិច​ជាង​ម៉ាស៊ីន ប៉ុន្តែ​លទ្ធ​ផល​វា​នៅ​តែ​អាច​​ទទួល​យកបាន។ យ៉ាងណា​បូម​ទឹកដោះ​បាន​ដោយ​ប្រើ​ដៃ​ច្របាច់​ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ហត់នឿយ​បន្តិច​ និង​ប្រើ​ពេល​យូរ។ ប្រសិន​បើ​អ្នក​មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​ប្រើ​វា​ញឹក​ញាប់​ប៉ុណ្ណា​គួរ​តែ​រើស​យក​ប្រដាប់​បូម​ដោយ​ដៃ ​ពី​ព្រោះ​វា​មាន​តម្លៃ​ទាប។​ ការ​ប្រើប្រាស់​ឧបករណ៍​នេះ​ជា​មុន ​អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​រក​ឥរិយាបថ​ងាយ​ស្រួល​ ​ចាំ​ប្តូរ​មក​ប្រើ​ម៉ាស៊ីន​អគ្គិសនី​វិញ​ក៏​បាន​ស្រេច​តាម​ចំណូលចិត្ត។​ និយាយ​រួម​ សម្រាប់​ម៉ាក់ម៉ាក់​មិន​សូវ​មមាញឹក​ការងារ​ ពុំចាំ​បាច់​ទិញ​ម៉ាស៊ីន​បូមដោះ​អគ្គិសនី​ក៏បាន​ទុក​ប្រាក់​ចំណាយ​លើ​របស់​ចាំបាច់​ផ្សេងៗ​ឲ្យ​អូនអូន​វិញ។ ​យ៉ាងណាមិញ​ ម៉ាស៊ីន​បូម​គឺ​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ម៉ាក់ម៉ាក់​រវល់​ខ្លាំង​ទាំង​ការងារ​ផ្ទះ និង​ការងារ​ផ្សេងៗ ​ចង់​ចំណេញ​ពេល​និង​ចង់ បាន​ទឹកដោះ​ច្រើន។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]


ការបំបៅដោះ

កំពុងបំបៅដោះកូន កុំរំលង​អាហារទាំងនេះឲ្យសោះ! ល្អចំពោះម៉ាក់ៗ និង​កូន

ចំណី​ចំណុក​ដែល​យើង​ញ៉ាំ​ ឬ​ផឹក​ចូល​ក្នុង​ខ្លួន សំខាន់​ណាស់​​ចំពោះ​ម្ដាយ​ថ្មីថ្មោង​កំពុង​បំបៅ​ដោះ​កូន​តូច ជាពិសេស ២-៣ សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល ព្រោះ​​រាងកាយ​ម៉ាក់ៗចាប់​ផ្ដើម​ផលិត​ទឹកដោះ។ ទោះបី​ជា​មាន​ពាក្យ​ខ្លះ​បច្ចេកទេស​បន្តិច​ក្ដី ប៉ុន្តែ “Hello គ្រូពេទ្យ” សំណូមពរ​ឲ្យ​ស្រីៗ​ ឬ​ត្រៀម​ខ្លួន​ក្លាយ​ជា​ម្ដាយ ព្យាយាម​តោង​យល់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សុខភាព​ខ្លួន​ឯង និង​កូន​តូច​ក្នុង​ការ​រើស​អាហារ ឬ​របប​អាហារ​មកញ៉ាំ។ ទម្រាំ​ផលិត​ទឹកដោះ បាន​រាងកាយ​យើងត្រូវការ​ថាមពល​ច្រើន​ណាស់​​បើ​ធៀប​ទៅ​នឹង​ស្រីៗធម្មតា។ ការសិក្សា​បង្ហាញ​ថា​តម្រូវ​ការ​ថាមពល​ប្រចាំ​​ថ្ងៃ របស់ម្តាយ​បំបៅ​ដោះ​កូន​គឺ​ប្រហែល ​៤៧៨ កាឡូរី។ ចំនួន​​ទាំងនេះ​ត្រូវ​បាន​វាស់​ និង​តេស្ត​​​ក្នុង “៦ខែ” ​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន​ពេញ​លេញ (កូន​បៅ​តែ​ទឹក​ដោះ​ម្ដាយ)។ ក្រោយ ៦ខែ  កូន​តូច​នឹង​ត្រូវការ​ទឹកដោះ​កាន់​តែ​តិច ហើយ​​ហេតុនេះ​យើង​ក៏​ត្រូវ​ការ​ថាមពល​​​តិច​ដូចគ្នា។ - ប្រូតេអ៊ីន៖ ទារក​​កំពុង​​លូតលាស់​ត្រូវ​ការ​ប្រូតេអ៊ីន​ច្រើន​ណាស់​ពី​ម្ដាយ។ ប្រូតេអ៊ីន​សំខាន់​ខ្លាំង​សម្រាប់​ការអភិវឌ្ឍន៍​​ ថែទាំ និង​ជួសជុល​កោសិកា​ខូច។ ជា​មធ្យម​​ប្រូតេអ៊ីន​ដែល​ម្ដាយ​បំបៅ​ដោះ​កូន​ត្រូវការ​ក្នុង​​មួយ​​ថ្ងៃ​គឺ​​អត់​តិច​ជាង “៥៤ ក្រាម” ឬ “៦៧ក្រាម” ឬ​លើស​នេះ​តិចតួច​ក្នុង​មួយថ្ងៃ។ អាហារ​សំខាន់ៗ ដែល​មាន​​ប្រូតេអ៊ីន​ច្រើន​​មាន សាច់ ស៊ុត ​​ទឹកដោះគោ ​ ​គ្រាប់ធញ្ញជាតិ ​និង​ផលិតផល​សណ្ដែក​សៀង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! - […]


ការបំបៅដោះ

ដឹងអត់? នេះជាបញ្ហាឧស្សាហ៍កើតលើស្រីៗពពោះ ​និង​បំបៅដោះកូន

តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ​ ប្រហែល​ជា​ជួប​ផល​លំបាកច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។ ម្ដាយ​ថ្មីថ្មោង គេច​មិន​ផុត​ពី​រត់​រក​ជំនួយ ពេល​កូន​តូច​មាន​បញ្ហា​ម្ដងៗ​ទេ។ ថ្ងៃ​នេះ យើង​នឹង​លម្អិតពី​​បញ្ហា​ដែល​អាច​កើត​ឡើង តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ ប្រហែល​ជា​ជួប​ផល​លំបាក ឬ​បញ្ហា​ច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។ ១- បញ្ហាឧស្សាហ៍កើតមាន ភាគ​ច្រើន​បញ្ហា​ដែល​ស្រីៗ​ឆ្លង​ទន្លេហើយ​ ឧស្សាហ៍​ប្រទះ មាន​ដូចជា  រលាក​សុដន់ កូនកើតច្រាំង កូន​ជាប់​អណ្តាត សុដន់​ឡើង​រីក​ធំ ទឹកដោះ​ចេញ​តិច មាន​ខ្ទុះ​នៅ​សុដន់ ស្ទះ​ក្រពេញ​ទឹក​ដោះ  ប្រេះ​ឬ​ឈឺ​ចុង​សុដន់ ទឹកដោះ​ចេញ​ច្រើន​ជ្រុល​ ឬ បំបៅ​ដោះ​កូន​មិន​ត្រូវ​តាម​ក្បួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូលហេតុ ធម្មតា មាន​ហេតុ ប្រាកដ​ជា​មាន​ផល។ ស្វែងយល់​ទាំង​អស់​គ្នា ​ថា​តើ​ចំណុច​នីមួយៗ កើត​ឡើង​ដោយ​របៀបម៉េច ហើយ​មក​ពី​អ្វី បាន​ចឹង។ -ប្រេះ ឬ​ឈឺ​ចុង​សុដន់៖ ចន្លោះ​ពី ៣-៧​ថ្ងៃ ក្រោយ​ពី​បំបៅ​ដោះ អាការៈ និង​អារម្មណ៍​​ឈឺ​ចុង​សុដន់ ​តិចតួច​អាច​កើត​មាន​ ដោយសារ​តែ​យើង​ដាក់​កូន​ឲ្យ​បៅ​ខុស​បែប​បទ។ ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ឈឺ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ពីព្រោះ​បើ​ទុក​កាន់​តែ​យូរ​នឹង​កាន់​តែ​ឈឺ​ខ្លាំង។ -ទឹកដោះ​ចេញ​តិច៖ ភាគ​ច្រើន​មក​ពី​អារម្មណ៍​របស់​ម៉ាក់ៗ […]


ការបំបៅដោះ

ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

សុខភាព​មិន​រឹងមាំ មិន​ប្រាកដ​ថា​មិន​អាច​ធ្វើ​ជា​ម៉ាក់ៗ​នឹង​គេ​នោះ​ឡើយ។ អត្ថបទ​មុន “Hello គ្រូពេទ្យ” ធា្លប់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ ជា​ពិសេស អ្នក​មាន​ជំងឺ​ហឺត​ចង់​មាន​ផ្ទៃ​ពោះ​យក​អាអូន​ម្នាក់​ពីរ​នាក់​នឹង​គេ ច្បាស់​ជា​យល់​ហើយ​ដែរ។ ការ​ផ្ដាច់​ដោះ​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​ទេ។ ដឹង​ហើយ​ថា មាន​កត្តា​ច្រើន​យ៉ាង ដូច​ជា រវល់​ការងារ រក​ស៊ី ឬ​កត្តា​សុខភាព​ម្ដាយ​អត់​ល្អ ជា​ដើម។ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​គឺ ការ​បំបៅដោះ​កូន​តិច​ជាង ៦ ខែ អាច​មាន​បញ្ហា​ច្រើន ធ្វើ​ឲ្យ​សុខភាព​ទារក​ខ្សោយ ឬ​អាច​​​បង្ក​ឲ្យ​កើត​​ហឺត រួម​ផ្សំ​ផល​លំបាក​ច្រើន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- អីទៅជាហឺត? ហឺត ជា​ជំងឺ​រ៉ាំរៃ​បណ្តាល​មក​ពី​រលាក​ផ្លូវ​ដង្ហើម​លេច​ចេញ​ជា​ការ​ក្អក ដក​ដង្ហើម​ឮ​សូរ​ងឺតៗ​ ឬ​ដង្ហក់​​​ញឹកញាប់ ហើយ​ច្រើន​កើត​មាន​អំឡុងវ័យក្មេង។ រោគ​សញ្ញា​ហឺត ចាប់​ផ្តើម​ពី​ស្រាល​ទៅ​ធ្ងន់​អាស្រ័យ​តាម​សុខភាព​យើង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អូនៗ​បៅ​ដោះ​ម៉ាក់ៗ​រយៈ​ពេល ៦ ខែ​ដំបូង មិន​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ទេ។ ២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត? តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អូនៗ​មិន​បាន​បៅដោះ​ម៉ាក់ៗ ប្រឈម​ហានិភ័យ​កើត​​ហឺត​ប្រហែល​ ៥០% បើ​ធៀប​នឹង​អាអូន ដែល​បៅ​​​​ដោះ​ម្តាយ ​បាន​លើស ៦ ខែ។ បៅ​ទឹក​ដោះ​គោ​ អម​ជាមួយ​អាហារ​រឹង មាន ២០% […]


ការបំបៅដោះ

កុំចេះតែស្មាន! ពេលវេលានេះល្អបំផុតបំផុតផ្តាច់ដោះអាអូន

ការ​ផ្តាច់​ដោះ​ជា​ធម្មតា ត្រូវ​ចាស់ៗ​បុរាណ​ធ្វើ​តាម​របៀប​ប្រពៃ​ណី ដោយ​ពេលខ្លះ​អាចខុស​នឹង​បទដ្ឋាន​វេជ្ជសាស្ត្រ ហើយ​ក៏​មិន​អាច​ធ្វើ​តាម​ចិត្ត​ដែរ។ ​​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​អ្នកម៉ាក់​ទាំងអស់​ត្រូវតែ​បំបៅ​ដោះ​អូនអូន​យ៉ាង​ហោច​បាន​៦ខែ​ដំបូង​ បូក​អាហារ​បន្ថែម និង​ទឹកដោះ​រហូត​ដល់​អាយុ ២ឆ្នាំ ឬ​លើស​ហ្នឹង​កាន់តែ​ប្រសើរ។ ចន្លោះ​ពេល​អូនអូន​អាច​ញ៉ាំ​អាហារ​ផ្សេងៗ​បាន​អាច​នឹង​ឈប់​ចង់​បៅ​ដោះ​ទៀត​ហើយ។ ​យ៉ាង​ណា​ម៉ាក់ម៉ាក់​គួរ​តែ​​បន្តការ​បំបៅ​ដោះ​អូនអូន​ដដែល ព្រោះ​ក្នុង​ដំណាក់កាល​នេះ កូនគ្រាន់​តែ​អាច​ដឹង​រសជាតិ​អាហារ តែ​ពុំ​ទាន់​អាច​រំលាយ​អាហារ​បាន​ល្អ​ទេ​ លុះត្រា​តែ​ដល់​អាយុ​ចន្លោះ​ពី ៩-១២ ខែ​ទើប​អូនអូន​អាច​លេប និង​រំលាយ​អាហារ​បាន​ល្អ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ១- ទឹកដោះម្តាយក្នុង១ឆ្នាំដំបូង៖ ៦ខែ​ដំបូង អូនតូច​ត្រូវការ​ទឹកដោះ​ម៉ាក់ម៉ាក់​តែ​មួយ​មុខ​គត់​ ព្រោះ​ទឹកដោះ​ម៉ាក់ម៉ាក់​ពោរពេញ​ទៅ​ដោយ​ជីវជាតិ​​ចាំបាច់​ក្នុង​ការ​លូត​លាស់។ ប្រសិន​ចាំបាច់​ត្រូវ​ផ្ដាច់​ដោះ ឈប់​បំបៅ​អាអូន មុន ៦ខែ​ គួរ​តែ​បន្ត​ផ្ដល់​ទឹកដោះគោ​កំប៉ុង​​ដើម្បី​ជំនួស​នូវ​ជីវជាតិ​បំប៉ន​បាត់បង់។ ចំពោះ​ថា​តើ​អ្វី​គួរ​ឲ្យ​កូនញ៉ាំ​បន្ថែម គួរ​​ពិគ្រោះ​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ចាប់​ពី​អាយុ​ ១២ ខែ ​ឡើង​ម៉ាក់ម៉ាក់​មិន​ចាំបាច់​ឲ្យ​អូនអូន​បៅ​ទឹកដោះ​គោ​កំប៉ុង​ក៏​បាន ដល់​ពេល​ដែល​កូនអាច​ទទួល​ជីវជាតិ​គ្រប់គ្រាន់​ពី​អាហារ​ផ្សេងៗ​ រួមមាន​ផលិតផល​ពី​ទឹកដោះគោ​ជាដើម។ ២- ពេលណាគួរផ្តាច់ដោះអាអូន? បើ​អាច​បំបៅ​ដល់​អាយុ ១-២ ខួប កាន់​​តែប្រសើរ តែ​ម៉ាក់ម៉ាក់​ភាគ​ច្រើន​តែង​បំបៅ​ដោះ​អូនអូន ត្រឹម​រយៈ​ពេល​៣ខែ​ទៅ១ឆ្នាំ​ប៉ុណ្ណោះ​ ឯ​ខ្លះ​ទៀត ឲ្យ​កូន​បៅ​ដល់​គេ​អាយុ ២ឆ្នាំជាង​ក៏​មាន។ ថា​តើ​គួរ​ឈប់​ឲ្យ​កូន​ឈប់​បៅ​ពេល​ណា? វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ដូច​ជា សុខភាព​ម្ដាយ ពេលវេលា​បំពេញ​ការងារ​ម្ដាយ។ រឿង​ដែល​ចាំបាច់​បំផុត​មួយ​មុខ​គត់​គឺ […]


ការបំបៅដោះ

ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន

ភាគច្រើន​ចេញ​ពី​ចាស់ៗ ដែល​តែងតែ​និយាយ​តៗ​គ្នា​ថា​ "បំបៅដោះកូន" ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ទារក​ទើប​កើត។ តាមពិត​ការ​បំបៅ​ដោះ​កូន មិនមែន​ល្អ​សម្រាប់​តែ​កូន​សំណព្វ​ចិត្ត​ទេ​ ម្ដាយ​ក៏​បាន​ផលប្រយោជន៍​មិន​តិច​ដែរ ដូចជា​ការពារ​ជំងឺ រាងកាយ​អាអូន លូតលាស់​ល្អ និង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ជីវិត និង​ជួយ​ឲ្យ​សុខភាព​ម្ដាយ​កាន់​តែ​ល្អ​ប្រសើរ​ជាដើម។ ក្នុង​អត្ថបទ​នេះ បើ​គ្នា​យើង​ត្រៀម​ខ្លួន​ជា ម៉ាក់ប៉ា គួរ​ស្វែងយល់​ពី​មូលហេតុ និង​អំណះអំណាង​បែប​វិទ្យាសាស្ត្រ ដែល​ឆ្លងកាត់​ការ​ពិសោធន៍​ត្រឹមត្រូវ ជាមួយ “Hello គ្រូពេទ្យ” ថ្ងៃ​នេះ។ ១- ជួយផងបង្ការផង៖ អ្នក​​ជំនាញ​អាហារ​បំប៉ន​ទារក ​លោក​ RuthA. Lawrence​ អះអាង​ថា​ទារក​ដែល​បៅ​ដោះ​ម្ដាយ ពិត​ជា​មាន​សុខភាព​ល្អ ហើយ​មាន​ភាគរយ​តិចតួច​ក្នុង​ការ​ឆ្លង​ជំងឺ​រលាក​សួត ជំងឺ​ផ្ដាសាយ ឬ​ជំងឺ​ឆ្លង​ផ្សេងទៀត។ អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា ទោះ​ជា​ទារក​រាក ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​ បើ​គេ​បៅ​ដោះ​ម្ដាយ ក៏​ជួយ​សម្រាល​ស្ថានភាព​ជំងឺ បាន​មួយ​កម្រិត​ដែរ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១ ជំងឺ​ពោះវៀន​ផ្សេងៗ ក៏​មិនមែន​ជា​បញ្ហា​ចំពោះ​ទារក​ដែល​បាន​បៅ​ដោះ​ម្ដាយ។ ២- បន្ថយហានិភ័យជំងឺស្លាប់ភ្លាមៗ៖ ជំងឺ​ស្លាប់​ភ្លាមៗ (SIDS)​ ជា​ពាក្យ​កាត់​របស់ Sudden Infant Death Syndrome ដែល​ជា​ជំងឺ​គ្រោះ​ថ្នាក់​បំផុត ចំពោះ​ទារក​អាយុ​​ក្រោម​​១ឆ្នាំ អាច​ស្លាប់​ភ្លាមៗ ដោយ​គ្មាន​មូលហេតុ​ហើយ​ការ​ដែល​បំបៅ​ដោះ​កូន​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៥០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ