ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ទឹក​ដោះ​ម៉ាក់ៗល្អ​មែន តែ​បើ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ចំនួន​ ក៏​មិន​គួរ​បំបៅ​ដោះ​កូន​ដែរ

គ្នា​យើង​ធ្លាប់​តែ​ដឹង ទឹក​ដោះ​ម្ដាយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដ៏​លើស​លប់ ពេទ្យ​តែង​ណែនាំ​ឲ្យ​គ្នា​យើង បំបៅ​ដោះ​កូន យ៉ាង​តិច ៣-៦ ខែ ដើម្បី​អូនៗ​មាន​សុខភាព​ល្អ។ តែ​ស្រីៗ​មួយ​ចំនួន ពេល​ខ្លះ​ទើប​សម្រាល​កូន​ហើយ ពេទ្យ​បែរ​ហាម​មិន​គួរ​ឲ្យ​កូន​បៅ​ទៅ​វិញ តើ​មាន​ដឹង​ហេតុ​អី​អត់? ចង់​ដឹង​អត្ថបទ​នេះ​នឹង​បញ្ជាក់​លម្អិត។ ១- ​កំពុងប្រើប្រាស់​​ថ្នាំ បើ​ម៉ាក់ៗ​កំពុង​លេប​ថ្នាំ​មួយ​ចំនួន ពេទ្យ​តែង​ផ្តល់​ដំបូន្មាន​មិន​គួរ​បំបៅ​ដោះ​បេប៊ី​ទេ អាច​មាន​គ្រោះថ្នាក់​ដល់​ ខណៈ​ថ្នាំ​ទាំង​នោះ​មាន៖ – ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ – ថ្នាំ​ពន្យារ​កំណើត​មាន​អ័រម៉ូន​អឺស្ត្រូហ្សែន(estrogen ) – ថ្នាំគីមី​ព្យាបាល​មហារីក – ថ្នាំមាន​ឥទ្ធិពល​លើ​អារម្មណ៍​សប្បាយ (គ្រឿង​ញៀន គ្រឿង​ស្រវឹង) – ថ្នាំ​រំងាប់​អារម្មណ៍​ – ថ្នាំ​ងងុយ​គេង – ថ្នាំ​ព្យាបាល​ជំងឺ​ប្រកាំង ម៉្យាងទៀត​ចំពោះ​ស្រីៗ​កំពុង​ព្យាបាល​ដោយ​បាញ់​កាំរស្មី ក៏​ត្រូវ​ចៀស​វាង​បំបៅ​ដោះ​កូន​ដូច​គ្នា ព្រោះ​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ដល់​កូន។ ២- ពេល​កំពុង​មាន​ពី​ជំងឺ​មួយ​ចំនួន ជំងឺ​មួយ​ចំនួន អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​តាមរយៈ​បៅ​ដោះ ដូចជា៖ – ជំងឺ​អេដស៍ – ជំងឺ​ឆ្លង​មេរោគ​ដោយ​កោសិកា T Cell ប្រភេទ ១ និង​ប្រភេទ ២ – ជំងឺ​របេង​​មិនទាន់​ព្យាបាល បើ​មាន​ជំងឺ​គ្រុន​ផ្ដាសាយ គួរ​ឈប់​បំបៅ​ដោះ​កូន ហើយ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​កូន​រហូត​ដល់​ជា​សះស្បើយ ព្រោះ​ទារក​ងាយ​រងគ្រោះ​នឹង​ជំងឺនេះ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន ៣- ស្ថានភាព​ជំងឺ​ផ្សេង​ទៀត បើ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដោយ​សារ​ជំងឺ​អ្វីមួយ ដំបូន្មាន​គ្រូពេទ្យ​ណែនាំ​មិន​ឲ្យ​បំបៅ​កូន​ដោយ​ទឹកដោះ​ទេ។ បើ​ចង់​បំបៅ​ដោះ​ ត្រូវ​មាន​ការ​ធានា​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ប្រាកដ​ប្រជា​ផង។ – ស្រីៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម គួរ​ញ៉ាំ​អាហារ​បន្តិចបន្តួច​បាន​ហើយ​អំឡុង​ពេល​បំបៅ​កូន​ដោយ​ទឹកដោះ ដើម្បី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។ – […]


ការបំបៅដោះ

នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ​គឺ​ជា​ធម្មជាតិ និង​ភាព​ស្និទ្ធ​ស្នាល​បំផុត​នៃ​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​សម្រាប់​ម្តាយ​ថ្មី និង​ទារក​ទើប​នឹង​កើត។ មិន​ថា​វា​លំបាកប៉ុនណា​នោះ​ទេ​ ដើម្បី​ធ្វើ​វា​ទៅ​បាន​ ដំបូង​ម្ដាយត្រូវ​មាន​ការ​អត់​ធ្មត់។ ១- ការ​បី​កូន​​ឲ្យ​បាន​ត្រឹម​ត្រូវ​​​ ពេល​បំបៅ​​ ​​មាន​វិធី​ជាច្រើន​ដើម្បី​ថែទាំ​កូន​ ជា​ពិសេស​ពេល​បំបៅដោះ។ គន្លឹះ​សំខាន់​ គឺម៉ាក់ៗ​ត្រូវ​ស្វែង​រក​ពី​ទីតាំង​ដែល​ធ្វើ​ឲ្យ​​​កូន​​​មាន​ផា​សុកភាព។ ​អាច​ប្រើ​ខ្នើយ និង​ភួយ​ដើម្បី​ជួយ​ឲ្យ​កូន​​មាន​អារម្មណ៍​ថា​សុខ​ស្រួល។ សម្រាប់​ប៉ាម៉ាក់​ថ្មី ការ​បំបៅ​កូន​ដ៏​ត្រឹម​ត្រូវ ​គឺ​សំខាន់​ណាស់។ ​​ត្រូវ​ប្រាកដ​ថា​ យើង​បី​កូន​​​ត្រឹម​ត្រូវ​ ព្រោះ​ការ​បី​កូន​​​ក្នុង​ទីតាំង​មិន​ត្រឹម​ត្រូវ​ អាច​បណ្តាល​ឲ្យ​​​មាន​បញ្ហា​រំលាយ​អាហារ​ធ្ងន់​ធ្ងរ​​​ពេល​ក្រោយ។ ​​បើ​​​មិន​ប្រាកដ​ពី​របៀប​ថែទាំ​កូន​​​ទេ ​ត្រូវ​ទៅ​សុំ​ជំនួយ​ពី​គ្រូពេទ្យ។ កា​រណែនាំ​ពី​ម្តាយ​ដែល​មាន​បទ​ពិសោធក៏​មាន​ប្រយោជន៍​ផង​ដែរ។ ២- ទឹកដោះដំបូង​ Colostrum គឺ​ជា​ទឹក​ដោះ​ដំបូង​ដែល​រាងកាយ​អ្នកម៉ាក់​​បាន​ផលិត។ វា​អាច​មើល​ទៅ​មាន​ពណ៌​លឿង​បន្តិច​ ដោយ​សារ​តែ​វា​មាន​ជាតិ carotene ខ្ពស់ (ជា​ទម្រង់​នៃ​វីតាមីន A)។ Colostrum មាន​ជាតិ​ខ្លាញ់​ទាប និង​មាន​ប្រូតេអ៊ីន​ខ្ពស់។ វា​សម​ស្រប​សម្រាប់​ក្រពះ​របស់​កូនតូច​យើង។ នេះ​ជា​វិធី​មួយ​ដែល​ម្ដាយ​ផ្តល់​សារ​ជាតិ​ប្រូតេអ៊ីន វីតាមីន និង​សារ​ធាតុ​រ៉ែ ព្រម​ទាំង​អង់ទីករ​ដែល​ចាំបាច់ដល់​កូន​។ សមាស​ធាតុ​ទាំង​នោះ​នឹង​ជួយ​ការ​ពារ​កូន​​​ពី​បាក់​តេរី វីរុស និង​ជំងឺ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាងល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ ចង់​ផ្តាច់​ដោះកូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន ក្រោយ​​កើត​កូន​រួច​ប៉ុន្មាន​ថ្ងៃ ​សុដន់​របស់​ម៉ាក់ៗ​​នឹង​ចាប់​ផ្តើម​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន​ឡើង​ៗ។ បើ​​ធៀប​នឹង​ទឹកដោះ​ដំបូង ទឹក​ដោះ​ម៉ាក់ៗ​នឹង​មាន​សភាព​ស្តើង​ជាង ស​ជាង និង​មាន​កាឡូរី​ខ្ពស់​ជាង។ ​​ពេល​​​បំបៅ​កូន​​ សុដន់​​នឹង​ផលិត​ទឹក​ដោះ​កាន់​តែ​ច្រើន […]


ការបំបៅដោះ

កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ?

៣ ខែ​ដំបូង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឬ​ដោយ​ម្សៅ​ទឹក​ដោះ​គោ​គឺ​អាច​ផ្តល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ដែល​ត្រូវ​ការ​ដល់​កូន​។ អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​មាន​នៅ​ក្នុង​តារាង​នោះ​ទេ​អ្នក​គួរ​កត់​សម្គាល់​នៅ​អ្វី​ដែល​កូន​អ្នក​បាន​បៅនៅ​ចន្លោះ​ពី ១ – ៣ ខែ។ កូន​អាយុ​ប៉ុណ្ណេះ តើ​គួរ​ឲ្យ​បៅ​ប៉ុន្មាន​ល្អ? ១- បើ​បំបៅដោះកូន ក្រោយ​កើត​បាន​ពីរ​បី​សប្តាហ៍​ដំបូង កូន​អ្នក​នឹង​បៅ​តិច និង​ដេក​ច្រើន។ ត្រូវ​​ប្រាកដ​ថា​ អាអូន​​បៅ​​គ្រប់​គ្រាន់​ ដែល​យើង​អាច​កត់​សម្គាល់​តាមរយៈ​​​ការ​ឡើង​ទំងន់ និង​កន្ទប​សើម​ទៀង​ទាត់។ ចលនា​ពោះ​វៀន​ក៏​មាន​ការ​ថយ​ចុះ​បន្ទាប់​ពី​កូន​មាន​អាយុ​មួយ​ខែ​ដំបូង យើង​ក៏​​អាច​​​កត់​សម្គាល់​ថា​កូន​យើង​​មិន​មាន​ចលនា​ពោះ​វៀន​ក្រោយ​ពី​បៅ​រាល់​ដង ឬ​រាល់​ថ្ងៃ។ បើ​ក្រោយ ៣ ទៅ ៤ ថ្ងៃ​កូន​​​នៅ​តែ​គ្មាន​ចលនា​ពោះ​វៀន យើង​​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ ក្នុង​អំឡុង​ពេល​នេះ​កូន​អ្នក​ត្រូវ​ការ​បៅ​ញឹក​ញាប់​ជាង​មុន​ដែល​ជំរុញ​ឲ្យ​រាង​កាយ​របស់​ម្តាយ​បង្កើន​ការ​ផលិត​ទឹក​ដោះ។ ហើយ​ពេល​ខ្លះ​រាង​កាយ​របស់​ម្តាយ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​តុល្យ​ភាព​រវាង​តម្រូវ​ការ​របស់​កូន និង​ការ​ផ្គត់​ផ្គង់។ ឪពុក​ម្តាយ​អាច​ផ្តល់​វីតាមីន D ដល់​កូន​ខ្លួន​ឯង​បាន​តាម​រយៈ​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេល​ព្រឹក ដោយ​ពន្លឺ​ព្រះអាទិត្យ​នៅ​ពេក​ព្រឹក​អាច​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​កូន​។ ក្រោយ ២ ខែគ្រូ​ពេទ្យ​នឹង​ណែ​នាំអ្នក​ឲ្យ​បំបៅ​ទឹក​ផ្លែ​ឈើ ទឹក​សុទ្ធ ឬ​សារ​ធាតុ​រាវ​ផ្សេង​ទៀត​ឲ្យ​កូន។ ២- បើ​បំបៅម្សៅទឹកដោះគោ​ គ្រូ​ពេទ្យ​ឯក​ទេស​ផ្នែក​កុមារ​បាន​​​ណែ​នាំ​​​ដល់​​កូន​​អាយុ​​​ហោច​ណាស់ ៣ ឬ ៤ សប្តាហ៍​ ចាំឲ្យ​កូន​បៅ​​​ម្សៅ​ទឹក​ដោះ​គោ​។ ដោយ​សារ​តែ​រូប​មន្ត​នៃ​ម្សៅ​ទឹក​ដោះ​គោ​គឺ​មាន​អាហា​រូបត្ថម្ភ​ដែល​ទារក​ត្រូវ​ការ និង​ស្រដៀង​ទៅ​នឹង​ទឹក​ដោះ​ម្តាយ។ ដោយ​សារ​តែ​ក្រពះ​របស់​ទារក​មាន​ទំហំ​តូច ដូច្នេះ​វា​អាច​ផ្ទុក​ទឹក​ដោះ​គោ​បាន​តិច​តួច​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​រំលាយ​ម្សៅ​ទឹក​ដោះ​គោ​មាន​ល្បឿន​យឺត ដូច្នេះ​កូន​អាច​នឹង​បៅ​តិច​ជាង​ពេល​ដែល​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ។ ក្នុង​អំឡុង​ខែ​ទី ២ អាអូន​​​អាច​បៅ​បាន​ច្រើន​ហើយ​ការ​សម្រាក​ក៏​​យូរ​ជាង​មុន​ដែរ។ ទោះ​បី​ជា​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ​មាន​ភាព​ងាយ​ស្រួល និង​មាន​គុណ​សម្បត្តិ​តិច​ជាង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ក៏​ដោយ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ដប​ដែល​​​ឲ្យ​កូន​អ្នក​បៅ​មាន​ទំហំ​ក្បាល​សុដន់ និង​លំហូរ​ត្រឹម​ត្រូវ។ ការ​ឆ្លក់​អាច​បង្កើន​ដល់​ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក និង​ធ្មេញ​ទារក​បាន   អត្ថបទពាក់ព័ន្ធ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក […]


ការបំបៅដោះ

ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ម៉ាក់ប៉ា​មួយ​ចំនួន​ព្រោះ​ស្រលាញ់​ពេក ចេះតែ​បណ្ដោយ​តាម​ចិត្ត​ចង់​របស់​កូន ដោយ​ឲ្យ​បន្ត​ម៉ឹម​ទឹកដោះគោ រហូត​ដល់​អាយុ ៤- ៥ ឆ្នាំ។ ប៉ុន្តែ​ទង្វើ​បែប​នោះ អាច​ជា​ការ​ធ្វើបាប​កូន​ទៅ​វិញ​ទេ ព្រោះ​ក្មេង​ៗ​អាច​កើត​មាន​បញ្ហា​ជា​ច្រើន។ លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា គោលការណ៍​​នៃ​​ការ​​បំបៅ​ទឹក​ដោះ ឬ​បៅ​ទឹក​ដោះ​គោ​ត្រឹម​រយៈ​ពេល ២-៣ ឆ្នាំ​ប៉ុណ្ណោះ តែ​សម្រាប់​ម៉ាក់​ប៉ា​ណា​ឲ្យ​កូន​បៅ​រហូត​ដល់​ធំ​ពេក ត្បិត​មិន​ប៉ះពាល់ចំពោះ​សុខភាព​ តែ​អាច​ឲ្យ​កូន​ជួប​បញ្ហា​ការ​ទំពា ព្រោះ​ពួកគេ​ទម្លាប់​នឹង​ការ​បឺត​ជញ្ជក់​ក្បាល​ដោះ​ច្រើន​ជាង។ អត្ថបទពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន ក្រៅ​ពី​មិន​សូវ​ចេះ​ទំពា កុមារ​ក៏​នៅ​ប្រឈម​នឹង​បញ្ហា​សំខាន់​មួយ​ទៀត គឺ​ការ​រើស​ចំណី បន្លែ​ផ្លែឈើ​ដែល​ល្អ​ចំពោះ​សុខភាព ដូចនេះ​ពេល​មាន​ជំងឺអាច​ពិបាក​ព្យាបាល​ជាង​កុមារ​មាន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ល្អ​ដោយសារ​ជីវជាតិ​ចម្រុះ។ វេជ្ជបណ្ឌិត បាន​បន្ត​ថា៖“កុមារ​ពេល​ចូល​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ នឹង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត ទើប​អាច​ទ្រទ្រង់​រាងកាយ​ឲ្យ​មាំមួន​បាន ប្រសិន​បើ​ពឹង​លើ​ទឹកដោះគោ​មួយ​មុខ ពិតជា​មិន​គ្រប់គ្រាន់​ឡើយ។ ម៉្យាង​វិញ​ទៀត កូន​ៗ​ដែល​ម៉ឹម​ច្រើនអាច​បាត់បង់​ចំណង់​អាហារ ហើយ​ផ្ដោត​ចំពោះ​ទឹកដោះ​មួយ​មុខ”។ កត្តា​ធ្វើឲ្យ​ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​បណ្ដោយ​ឲ្យ​កូន​ម៉ឹម ព្រោះ​ការ​ឆុង​ទឹកដោះគោ ឬ​ម៉ឹម​ដោះ មាន​ភាព​ងាយ​ស្រួល និង​មិន​ហត់ ខណៈ​ដែល​ការ​ឲ្យ​កូន​ញ៉ាំ​ត្រូវ​ចំណាយ​ពេល និង​ហត់​នឿយ​រត់​តាម​បញ្ចុក។ លោកស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់។ នៅ​ពេល​កូន​ជួប​បញ្ហា​​រើស​អាហារ​តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា? ដើម្បី​ឲ្យ​កូន​ចេះ​ញ៉ាំ​ចំណី​ចំណុក​គ្រប់​ប្រភេទ គួរតែ​ព្យាយាម​បង្រៀន​ដោយ​អនុវត្ត​ជាមួយ​កូន​ផ្ទាល់​ៗ។ ឧទាហរណ៍ បើ​អ្នក​ចង់​ឲ្យ​កូន​ចេះ​ញ៉ាំ​ប៉ោម យើង​ត្រូវ​ញ៉ាំ​ជាមួយ ដើម្បី​ឲ្យ​កូន​មើល ពេល​កូន​ឃើញ កូន​នឹង​ចង់​ញ៉ាំ​តាម​យើង តែ​មិន​ត្រូវ​បង្ខំ​ឡើយ ព្រោះ​កូន​នឹង​ខ្លាច។ អត្ថបទ​ពាក់ព័ន្ធ៖ ឲ្យ​កូនបៀម​ក្បាល​ដោះ​សឹង​រាល់​ថ្ងៃ […]


ការបំបៅដោះ

ចង់​ផ្តាច់​ដោះកូន​ ម៉ាក់ៗអាចសាកវិធីទាំងនេះបាន​

កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​វិធី​ផ្តាច់​ដោះ​កូន គួរ​ផ្តាច់​ពេល​ណាស់​ទើប​ល្អ ហើយ​ផ្តាច់​របៀប​ម៉េច។ ១- ដំណើរ​ការ​ផ្ដាច់ដោះ ការ​ផ្ដាច់​ដោះ ជា​ដំណើរ​ធម្មជាតិ​កើត​ឡើង​ពេល​អូនៗ​ចាប់​ផ្ដើម​ចេះ​ញ៉ាំ​អាហារ​បន្ថែម​ ក្រៅពី​ទឹក​ដោះ​ម្ដាយ ដូចជា​ ទឹក ​អាហារ​រឹង ​និង​ប្រភព​អាហារ​ពី​ទឹក​ដោះ​គោ និង​ទឹក​ផ្លែ​ឈើ។ យ៉ាងណា បើ​ទឹកដោះ​ម្ដាយ​កាន់​តែ​តិច​ទៅៗ​ អូនៗ​ក៏​មិន​អាច​បន្ត​បៅ​បាន​ទៀត​ដែរ។ ប្រភព​អាហារូបត្ថម្ភ​សម្រាប់​ក្មេង មាន​ប្រភេទ​អាហារ និង​ប្រភេទ​ភេសជ្ជៈ អាច​ជ្រើសរើស​បាន​ដើម្បី​ជួយ​បំប៉ន​កូន​យើង​ឲ្យ​មាន​សុខភាព​ល្អ។ ២- ពេល​វេលា​ល្អ​បំផុត​ដើម្បី​ផ្ដាច់​ដោះ អ្នក​ជំនាញបាន​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅ​រួម​ជាមួយ​អាហារ​ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ ខួប ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត។ ចាំ​ថា ​ការ​ផ្ដាច់​ដោះ ជា​បញ្ហា​ផ្ទាល់​ខ្លួន​ មិន​មែន​ត្រូវការ​អ្នក​ដទៃ​ចូល​រួម​សម្រេច​ចិត្ត​ទេ។ ​យើងគួរ​ពិចារណា​ឡើងវិញ​លើ​ពេលវេលា យើង​គិត​ថា​សមស្រប​សម្រាប់​ផ្ដាច់​ដោះ ដូចជា មាន​ផ្ទៃពោះ​ជា​ថ្មី លែង​មាន​ទឹក​ដោះ ឬ​ហេតុ​ផល​ចាំ​បាច់​ណា​មួយ។ អត្ថបទ​ពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​អាច​ជួយ​បាន ៣- វិធី​សាស្ត្រ​ផ្ដាច់​ដោះ – ដំណើរ​ការ​សន្សឹមៗ៖ ផ្ដាច់ដោះ​ត្រូវ​ធ្វើ​សន្សឹមៗ និង​មួយ​ជំហាន​ៗ ដើម្បី​ការពារ​កុំ​ឲ្យ​ដោះ​ប្រែ​ទៅ​ជា​ឈឺចាប់​ខ្លាំង នាំ​ឲ្យ​រំខាន​អារម្មណ៍​យើង និង​ដើម្បី​ទុក​ពេល​កូន​គ្រប់គ្រាន់ សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ។ […]


ការបំបៅដោះ

ទឹកដោះ​ចេញ​តិចៗ សាក​វិធី​នេះ​ទំនងអាច​ជួយ​បានច្រើន

ទឹកដោះចេញតិច ឧស្សាហ៍កើត​មាន​ចំពោះ​ស្រីៗ​ស្ទើរ​គ្រប់​រូប មិន​ថា​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ធ្លាប់​មាន​កូនពី​មុន​ទេ។ បញ្ហានេះអាច​ដោយ​សារ​អារម្មណ៍ ឬ​បញ្ហា​ណា​មួយ ប៉ុន្តែ​កុំ​ទាន់​សម្រេច​ចិត្ត​ភ្លាម ជ្រើស​ម្សៅ​ទឹក​ដោះ​គោ​បំបៅ​កូនអី ព្រោះ​ទឹក​ដោះ​យើង​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​កូន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូលហេតុ ក៏​ដូច​ជា​វិធី​ជួយ​ឲ្យ​មាន​ទឹក​ដោះ​ច្រើន​ឲ្យ​គ្នា​យើង​បាន​ដឹង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- ហេតុ​អី​បាន​ជា​គ្មាន​ទឹក​ដោះ​គ្រប់​គ្រាន់? បញ្ហា​បំបៅ​ដោះ ម៉ាក់ៗ​គ្រប់​រូប​តែង​ជួប​ប្រទះ​នោះ គឺ​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​យើង​គិត​ថា ​ជឿ​ថា​ខ្លួន​ឯង​គ្មាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​កូន ខណៈ​ការ​ពិត ទឹកដោះ​យើង​មាន​គ្រប់គ្រាន់​សោះ។ រឿង​នេះ អាច​មក​ពី​ម៉ាក់ៗ​ថ្មី​ថ្មោង​មួយ​ចំនួន ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់។ លើស​ពី​នេះ ម៉ាក់ៗ​ភាគ​ច្រើន​នៅ​មិន​ទាន់​ឲ្យ​តម្លៃ​ទឹកដោះ​ខ្លួន ស្មើ​នឹង​ម្សៅ​ទឹក​ដោះ​គោ បើ​ទោះ​បី​ជា​មាន​ការ​អះអាង ណែនាំ​ទឹក​ដោះ​ម៉ាក់ៗ ជា​សារជាតិ​ចិញ្ចឹម​ល្អ​បំផុត​សម្រាប់​កូន​ក៏​ដោយ។ គ្នា​យើង​មួយ​ចំនួន​តែង​ភ័ន្ត​ច្រឡំ​រឿង​ទឹក​ដោះ​តិច ឬ​ច្រើន​ដោយ​សម្គាល់​សញ្ញា​ខុសៗ​គ្នា ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ ត្រូវ​ផ្តោត​លើ​ការ​ឡើង​ទម្ងន់​របស់​កូន ទើប​ត្រឹម​ត្រូវ។ កូន​បៅ​ដោះ​ម៉ាក់ៗ មិន​ងាយ​ធាត់​ជ្រុល ដូច​កូនបៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ។ អ្នកជំនាញ​បាន​បញ្ជាក់​ថា កូន​អាច​ឡើង​ទម្ងន់​ទ្វេដង​អំឡុង​ពេល ៥-៦ ខែ​ប៉ុណ្ណោះ ហើយ​គុណ​នឹង​បី​នៅ​ពេល​អាយុ ១ ខួប។ ដើម្បី​ដឹង​ថា កូនទទួល​ទឹក​ដោះ​ពី​យើង​គ្រប់​គ្រាន់ ឬ​មិន​គ្រប់​គ្រាន់ ​យើង​អាច​សម្គាល់​រឿង​នេះ​បាន​យ៉ាង​ងាយ តាម​រយៈ​ខោ​ទឹក​នោម ព្រោះ​បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​តែង​ប្រើ​ខោ​ទឹក​នោម​ជា​មធ្យម ៤-៦ ខោ/មួយ​ថ្ងៃ […]


ការបំបៅដោះ

បើម៉ាក់ៗផឹក​ស្រា ហើយ​បំបៅ​ដោះ​កូន អាចប៉ះពាល់​ដល់កូន​កម្រិត​ណា?

ជាទូទៅ ស្ត្រី​កំពុង​បំបៅដោះ មិន​គួរ​ផឹក​ស្រា ស្រាក្រហម ស្រាថ្នាំ ឬស្រាបៀរ​នោះ​ទេ អំឡុង​ពេល​បំបៅ​ដោះកូន។ ចុះ​បើ​ចៀស​ផុត​ត្រូវ​ប៉ះ​គ្រឿង​ស្រវឹង ស្រា​ថ្នាំទាំង​នោះ​ ដោយសារ​កាលៈទេសៈ​ណាមួយ តើ​កូន​កំពុង​បៅដោះ​ប៉ះពាល់​ដែរ​អត់? “Hello គ្រូពេទ្យ” នឹងបកស្រាយ​លម្អិត។ ១- ​ជាតិ​អាល់កុល​ប៉ះពាល់​​កូន​បៅដោះដូច​ម្តេច​ខ្លះ? នរណាក៏​ដឹង​ដែរ​ថា ជាតិ​អាល់កុល​មាន​ផលអវិជ្ជមាន​ចំពោះ​មនុស្សទូទៅ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និងកំពុង​បំបៅ​ដោះ​វិញ  ប្រាកដ​ណាស់ ​ជាតិ​អាល់កុល​ពិត​ជា​ប៉ះ​ពាល់​កូន។ [embed-health-tool-baby-poop-tool] ស្រា​មួយ​កែវ​ចំពោះ​ស្ត្រី​ជា​ម្ដាយ អត់​បញ្ហា តែ​កូន​យើង​មាន​បញ្ហា ​ព្រោះ​ថ្លើម​របស់​កូនមិនអាច​​ទទួល​យក​ជាតិ​អាល់កុល​បាន​ដូច​ជា​ម្ដាយ​ឡើយ។ តាម​ទិន្នន័យ ទារក​ក្រោម ៣ ខែ​ ត្រូវ​ការ​រយៈពេល​ទ្វេ​ដង​យូរ​ជាង​មនុស្ស​ពេញ​វ័យ​ ដើម្បី​ដំណើរ​ការ​រំលាយ​ជាតិ​អាល់កុល​នោះ។ ជា​លទ្ធផល កូន​តូច​យើង​នឹង​ផលរំខាន​លើការ​គេង និងទម្លាប់​ញ៉ាំ​ បើ​ម្ដាយ​ផឹកស្រា។ អត្ថបទគួរអាន៖ ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់ ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ យោង​តាម​ការ​ស្រាវ​ជ្រាវថា មុនពេល​បំបៅ​ដោះ​កូន បើ​ម្តាយ​​ផឹក​ស្រា មិន​ថា ស្រា​ក្រហម ស្រាបៀរ ឬស្រា​ក្រឡុក […]


ការបំបៅដោះ

បើអាអូនបៅ​ទឹកដោះគោ ជំនួស​ទឹកដោះ​ម៉ាក់ៗ អាចប្រឈម​​កើត​ជំងឺម្យ៉ាងនេះ

ក្រោយ​សម្រាល ម៉ាក់ៗជាច្រើន ​នាសម័យ​នេះ មានពេល​សម្រាក​តិច​មែនទែន ​នៅជិត មើលថែ និង​បំបៅដោះ​បេប៊ី ព្រោះ​រវល់​ការងារ ឬ​របររកស៊ី។ ដូច្នេះ ចង់ ឬ​មិន​ចង់​ទើប​ទារកបៅដោះ​ម៉ាក់​បាន​តិច ឬ​អត់​ហ្មង។ ករណី​នេះ មាន​ការ​បញ្ជាក់​ថា​​​ បេប៊ី​បៅទឹកដោះគោ ប្រឈម​កើត​ជំងឺ​ធាត់។ [embed-health-tool-baby-poop-tool] នៅ​​ព័រទុយហ្គាល់ បញ្ជាក់​ដូច្នេះ ក្រោម​ការ​​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក ពិនិត្យ​លើ​អត្រា​បំបៅដោះ​បេប៊ី ក្នុង​ប្រទេស​ចំនួន២២។ លទ្ធផល បង្ហាញ​ថា បេប៊ី​ពុំដែល​បៅ​ទឹកដោះ​ម៉ាក់ៗ មាន​អត្រា ២៥% កើត​ជំងឺធាត់ ជាង​បេប៊ី​បៅដោះ​ម៉ាក់ៗ យ៉ាង​តិច ៦ខែ។ អ្នកជំនាញ​ខាងវេជ្ជសាស្ត្រ ជឿ​ថា ទឹកដោះគោ ធ្វើ​ឲ្យ​បេប៊ី ឡើង​គីឡូ និង​លូតលាស់​លឿន ដោយសារ​វាមាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​ជំរុញ​កំណើន​កោសិកា​បង្ក​ឲ្យ​ធាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Joao Breda អ្នក​ចូលរួម​ក្នុង​ការសិក្សា​នេះ មកពី​ការិយាល័យ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​សហភាព​អឺរ៉ុប ថា “យើងចាំបាច់​រកមើល​វិធានការ​បន្ថែមទៀត ដើម្បីជំរុញ​ឲ្យ​ម៉ាក់ៗ​បំបៅដោះ​បេប៊ី…”។ ការ​បំបៅដោះ​របស់​ម៉ាក់ៗ កាត់បន្ថយ​ភាពប្រឈម​ការឡើង​គីឡូ​របស់​បេប៊ី ដោយសារ​អ័រម៉ូន សារធាតុបំប៉ន […]


ការបំបៅដោះ

តិចនិក​បំបៅ​ដោះកូន ​សម្រាប់​ស្រីៗមាន​កូនភ្លោះ

រឿង​បំបៅ​ដោះ​អូនៗ​មិន​មែន​ងាយៗ​ឯណា ពិសេស​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ព្រោះ​មាន​អ្វី​ច្រើន​យើង​ត្រូវ​ដឹង ទាំង​ជំនាញ និង​បច្ចេកទេស​បំបៅ​ទើប​អាច​ទៅ​រួច។ ត្រឹម​អូនៗ​ម្នាក់​ពិបាក​ទៅ​ហើយ ចុះ​ទម្រាំ​ភ្លោះ​ទៀត មិន​ដឹង​ពិបាក​ប៉ុណ្ណា​ទេ ត្រូវ​អត់? ឈប់​ខ្វាយ​ខ្វល់​ទៀត ពិសេស​គ្នា​យើង​ទើបសម្រាល ឬ​ត្រៀម​សម្រាល​បេប៊ី​ភ្លោះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បច្ចេកទេស​ខ្លះៗ អាច​ជួយ​បាន។ ១- រៀប​ចំ​កាល​វិភាគ រៀប​ចំ​កាល​វិភាគ​មាន​ភាព​បត់បែន ជា​រឿង​ល្អ ដោយសារ​តែ​បេប៊ី​ម្នាក់ៗ ​អាច​ខុសៗ​គ្នា ​ម៉ោង​ពេល​បំបៅ​ដោះ​ក៏​ខុស​គ្នា​តាម​ហ្នឹង​ដែរ។ បេប៊ី​មួយ​ក្នុង​ចំណោម​បេប៊ី​ភ្លោះ អាច​ចង់​មឹម​រាល់ ៣ ម៉ោង​ម្តង ហើយ​មួយ​ទៀត​ អាច​នឹង​ចង់​មឹម ២ ម៉ោង​ម្តង។ បើ​យើង​បង្កើត​ទម្លាប់​ខ្លះ​មិន​អាច​ផ្លាស់​ប្តូរ​បាន អាច​នឹង​បង្ក​ភាព​លំបាក​ដល់​ម៉ាក់ៗ និង​បេប៊ី អំឡុង​ពេល​បេប៊ី​នៅ​តូច​ពេក ពិបាក​ទាំង​ការបំបៅ​តែ​ម្តង។ យ៉ាង​ណា​មិញ ទារក​នឹង​ទម្លាប់​ខ្លួន​បាន នៅ​សប្តាហ៍​ទី ៦ ហើយ​ការ​បំបៅ​ដោះ ក៏​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ។ ២- បំបៅ​ក្នុង​ពេល​តែ​មួយ បើ​សិន​ជា​បេប៊ី​ទាំង​ពីរឃ្លាន​ក្នុង​ពេល​តែ​មួយ អ្វី​គួរ​ធ្វើ គឺ​ប្រើ​កន្សែង​រុំ ឬ​ខ្នើយ​ដើម្បី​ជា​ជំនួយ។ ជាមួយ​គ្នា​នេះ គ្នា​យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់ ដូច​ជា បី​ដៃ​ពីរ បី​ដៃ​មួយ បី​ក្រោម​ក្លៀក ដេក​ផ្អៀង ដេក​ផ្ងារ ជាដើម។ កាន់​តែ​ល្អ អាច​ប្តូរ​ដោះ​បំបៅ​ចុះ​ឡើង […]


ការបំបៅដោះ

ជប៉ុន​បង្កើត​ឧបករណ៍​​សម្រាប់​ប៉ាៗ​បំបៅ​កូន ជំនួស​ម៉ាក់ៗ

ក្រុមហ៊ុន​ជប៉ុន Dentsu Group បាន​បង្កើត​ឧបករណ៍​បច្ចេកវិទ្យាថ្មី​សម្រាប់​បំបៅ​កូន ដោយ​ផ្តល់​ភាព​ងាយ​ស្រួលសម្រាប់​ប៉ាៗ អាច​ពាក់​ឧបករណ៍នេះ ​បំបៅ​កូន ដូច​ជាម៉ាក់ៗ​​ដែរ។ ឧបករណ៍​មាន​រាង​ដូច​សុដន់​នេះ ត្រូវបាន​បំពាក់ជាមួយ​កូនធុង សម្រាប់​​​ស្ដុក​ទឹកដោះម្តាយ ឬ​ទឹក​ដោះគោ អាចញ័រ ដើម្បី​ធ្វើ​ឲ្យ​កូន​ងងុយ​គេង និង​ជូនព័ត៌មានប៉ា​ម៉ាក់ពី​វិធី​ផ្សេងៗ​សម្រាប់​បំបៅ​កូន។ “ជាមួយ​ភាពទន់ និង​កកក្ដៅ ដូចទៅនឹង​សុដន់​ស្រ្តី ទារក​មិន​អាច​ដឹង ថា​ជា​ឧបករណ៍ជំនួសនោះឡើង ហើយ​អាចគេង​ដូច​ធម្មតា“។ នេះ​បើយោងតាម​វិបសាយ​មួយផ្សព្វផ្សាយពី​ការ​លេចរូបរាង​បន្ទាប់​របស់​ក្រុមហ៊ុន Dentsu នៅ​សាល​សន្និបាត SXSW ក្នុង​ក្រុង Austin រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។ អត្ថបទ​ពាក់​ព័ន្ធ៖ ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ? ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​នេះ បញ្ជាក់​ថា គំនិត​បង្កើតឧបករណ៍ថ្មីនេះ គឺដើម្បី​កាត់បន្ថយ​បញ្ហាស្រ្ដេស​សម្រាប់ម៉ាក់ៗ និង​ជំរុញ​ឲ្យ​ប៉ាៗទាំង​អស់មាន​តួនាទី​សកម្ម​បន្ថែមក្នុង​ការ​ថែទាំ​កូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ