ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ម៉ាក់ៗ​ចង់ឲ្យ​សម្បូរ​ទឹកដោះ​កូន​ម៉ឹម សាក​​តិចនិក​ងាយៗ​នេះ​មើល៍

ទឹកដោះម្តាយ​ល្អ​បំផុត​ចំពោះ​ទារក ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ទោះ​ជាបែប​នេះ​ក្តី ម៉ាក់ៗ​មួយចំនួន​ពុំ​បាន​ដំបៅ​ដោះ​កូន​ជាប់លាប់​ទេ ដោយសារ​រវល់​នឹង​ការងារ ឬពុំសូវ​សម្បូរ​ទឹកដោះ​ឲ្យ​អូនៗ​ម៉ឹម។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ផ្តល់​ជា​ដំបូន្មាន​ពី​វិធីងាយៗ ៣ ចំណុច ​ជួយ​ឲ្យ​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​សម្រាប់​កូន​ម៉ឹម​ ក្នុងនោះ​មាន ញ៉ាំអាហារ​ចម្រុះ​មុខ ឲ្យ​កូន​បៅដោះ​ញឹក​ញាប់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន។ ១- ញ៉ាំអាហារចម្រុះមុខ កាលណា​ម៉ាក់​ញ៉ាំអាហារ​ចម្រុះមុខ ទឹកដោះ​ក៏​សម្បូរ​ទៅ​តាម​នោះ​ដែរ។ ការ​ញ៉ាំអាហារ​ចម្រុះមុខមាន​ន័យ​ដូចម្តេច? គឺ​ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិឲ្យ​បាន​គ្រប់​គ្រាន់ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែផ្លែឈើ ពិសេស​ពពួក សម្ល ឬស៊ុប ចៀសវាង​ការ​ញ៉ាំ​អាហារ​ក្រៀមក្រោះ ដូច​ជា​សាច់ប្រឡាក់​អាំង អាហារ​ហឹរ ឬ​ផ្អាប់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់ ការ​​ញ៉ាំ​អាហារ​ចម្រុះ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ ទឹកដោះ​កាន់​តែ​ចេញ​ច្រើន លុះត្រា​ម៉ាក់ៗ​ឲ្យ​កូន​បៅ​ដោះ​ញឹក​ញាប់ និង​ទៀង​ទាត់​ដែរ។ ” សុដន់​ស្រីៗ​យើង​ប្រៀប​បាន​ទៅ​នឹង​អណ្តូង​ស្នប់​អ៊ីចឹង កាលណា​កូន​ជញ្ជក់​ក្បាល​ដោះ នោះ​ដោះ​យើង​នឹង​ផលិត​ទឹកដោះ​បន្ថែម​ទៀតលឿន” លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បញ្ជាក់។ ៣- ផឹកទឹកឲ្យបានច្រើន ​ម៉ាក់ៗត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន […]


ការបំបៅដោះ

ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ប៉ុន្មាន​ខែ ទើប​សុខភាព​កូន​ល្អ?

ទឹក​ដោះ​ម្ដាយមាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​ការ​លូត​លាស់​កូន។ ប៉ុន្តែ ស្រីៗ​បំបៅ​ដោះ​កូន​ភាគ​ច្រើន ជា​ពិសេស​អ្នក​រវល់​ការងារ តែង​​ឆ្ងល់ថា ត្រូវ​បំបៅ​ដោះ​កូន​ប៉ុន្មានខែ ឬ​យូរ​ប៉ុនណាទើប​ល្អ? ​ជា​ធម្មតា ពេទ្យ​តែង​ណែនាំ​ឲ្យ​យើង​បំបៅ​ដោះ​​កូនឲ្យ​បាន​យ៉ាង​តិច​ ៦ ខែ។ ម៉េច​ពេទ្យ​ណែ​នាំ​បែប​នេះ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ស្រីៗ​គ្នា​យើង​ពេល​នេះ​តែ​ម្តង។ ១- ហេតុ​អ្វី​ត្រូវ​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្តាយ? ការ​សិក្សា​ជាច្រើន​បង្ហាញថា បំបៅ​កូនដោយ​ទឹកដោះ​ ១៣ សប្ដាហ៍​ដំបូង ដោយ​មិន​លាយ​អាហារ​រឹង ឬ​ម្សៅ​ទឹក​ដោះ​គោ​ផ្សេងៗ ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន និង​ឆ្លង​មេរោគ​ទៅ​សួត ដល់​កូន ថែម​ទាំង​កាត់​បន្ថយ​ការប្រឈម​ជំងឺ​ផ្សេងៗ​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​កូនរឹងមាំ​ផង​ដែរ។ ទឹកដោះ​ម៉ាក់ៗ ​អាច​ជួយ​ការពារកូន​ករណី​លើស​ទម្ងន់ និង​ជំងឺ​ទឹកនោមផ្អែម ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ខណៈ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​លើក​ឡើងថា ទឹកដោះ​ម្ដាយ​មាន​ឥទ្ធិពល​​ប្រឆាំង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ទឹកដោះ​ដំបូង និង​ទឹកដោះ​ម្ដាយ មាន​មុខងារ​សំខាន់ណាស់សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ និងកូនដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​អាលែកហ្ស៊ី។ ២- អ្នកជំនាញនិយាយអ្វីខ្លះពីទឹក​ដោះ​ម្តាយ? យូរ​ណាស់​មក​ហើយ គេ​តែង​បំបៅ​ដោះ​កូន​លើស​ពី ២-៣ ឆ្នាំ។ ប៉ុន្តែ ​បច្ចុប្បន្ន​នេះ មាន​ការ​កត់​សម្គាល់ថា រយៈពេល​បំបៅ​ដោះ​កូនកាន់​តែ​ខ្លី​ជាង​មុន។ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ UNICEF បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ ត្រូវ​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យបាន​ ៦ ខែ​ដំបូង។ យើង​ក៏​អាច​ឲ្យ​អាហារ​ផ្សេង​ទៀត បន្ថែម​ពី​លើ​ការ​បៅដោះ សម្រាប់​កូន​មាន​អាយុ​ចាប់​ពី ២ ឆ្នាំ​ឡើង។ […]


ការបំបៅដោះ

ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់

ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ប្រៀប​បាន​នឹងឱសថទិព្វ ល្អ​ឥតខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម Colostrum។ ដូច្នេះ​ហើយ​ពេល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ភ្លាម ដែល​ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។ ហេតុអ្វីទឹកដោះដំបូងប្រៀបបាននឹងឱសថទិព្វ? ទឹកដោះ​ដំបូង​សម្បូរ​ជីវជាតិ A បំផុត និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​រឹងមាំ។ ការ​ច្របាច់ទឹកដោះ​ដំបូង​ចោល ស្មើ​នឹង​បោះចោល​វីតាមីន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេធិការ ក្រសួង​សុខាភិបាល។ កូន​កើត​ភ្លាម​ឲ្យ​បៅទឹក​ដោះ​ដំបូង​ភ្លែត ធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។   ទឹកដោះដំបូងមានអ្វីសម្គាល់? ទឹក​ដំបូង​ខាប់​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មានតិច តែ ២-៣ តំណក់​ប៉ុណ្ណោះ មាន​ទឹក​គុណភាព សុវត្ថិភាព បរិមាណ​គ្រប់គ្រាន់​សម្រាប់​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​ច្រើន​តែ​​យល់​ច្រឡំ​ថា ពេល​សម្រាល​កូន​ភ្លាមៗ សុដន់​មិន​ទាន់​ឡើង មិន​មាន​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ​ទេ ឬ​អ្នក​ខ្លះ​ទៀត គិតថា​ទឹកដោះ​ដំបូង​ខះ​យូរ មិន​ល្អ ច្របាច់​ចោល។ តាម​ពិត​មាន​ទឹកដោះ​ដំបូង​ក្នុង​នោះ កាលណា​កូន​ជញ្ជក់ នោះ​ទឹកដោះ​នឹង​ចេញ​មក​បន្តិច​ម្តងៗ ហើយ​ដោះ​យើង​នឹង​ចាប់​ផ្តើម​ផលិត​ទឹកដោះ​ជា​បន្ត​ទៀត។ អត្ថបទគួរអាន៖ ជំនាញសង្គមទាំង៥ ប៉ាម៉ាក់គួរ​បង្រៀនកូនៗឲ្យចេះចាំ វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង […]


ការបំបៅដោះ

ស្រាយ​ចម្ងល់ ម៉េចបានពេទ្យហាម​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក

អង្គការសុខភាពពិភពលោក និងក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ឲ្យ​ម៉ឹម​តែទឹកដោះ​ម្តាយ​​មួយ​មុខគត់។ ទោះ​ជា​បែប​នេះ​ក្តី ​គ្នា​​យើង​មួយ​ចំនួន​នៅតែមិន​អស់​ចិត្ត ព្រោះ​ទម្លាប់​ចាស់​បុរាណ តែង​តែ​បន្តក់​ទឹក​ឲ្យ​ទារក​ខ្លះៗ បារម្ភ​ខ្លាច​អូន​តូច​ស្រេក​ទឹក ខះក ជាដើម។ ហេតុអ្វី​មិន​ឲ្យ​ទារក​ទើប​​កើត ដល់អាយុ ៦ខែ ​ញ៉ាំ​ទឹក? លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា តាម​ការសិក្សាជ្រាវជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​ទឹក​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! "ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ដែល​ទារក​ត្រូវការ អ៊ីចឹង​ម្តាយ​មិន​ចាំបាច់​ផ្តល់​ទឹកបន្ថែម​ឲ្យ​កូន​​ទៀត​ទេ អំឡុង ៦ ខែ​ដំបូង បើ​គិត​ថា​កូន​ស្រេច​ទឹក អាចឲ្យ​បៅ​ដោះជំនួស​បាន" លោក​ជំទាវ​វេជ្ជបណ្ឌិត បញ្ជាក់។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ចុះ​បើ​ឲ្យ​ទារកញ៉ាំ​ទឹក​នឹង​មាន​អ្វី​កើត​ឡើង? ហេតុផល​ងាយយល់បំផុត កាលណា​បន្តក់​ទឹក​មិន​ស្អាត​បន្ថែម​ឲ្យ​ទារក ហាក់បី​ដូចជា​ដាក់​មេរោគ​ទៅ​កូន​អ៊ីចឹង ព្រោះ​ទារក​ទើប​កើត​ប្រៀប​បាន​នឹង​ក្រដាសស​ស្អាត ពេលណា​យើង​ដាក់​ពណ៌​ឲ្យ​អូន​តូច ច្បាស់ជា​មាន​បញ្ហា។ ការឲ្យកូនញ៉ាំទឹកមុនពេលអាយុ […]


ការបំបៅដោះ

ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ដែល​ជាប់​រវល់​នឹង​ការងារ​ប្រហែល​ជា​មិន​បាន​ឲ្យម៉ឹមដោះនោះទេ ឬ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​បំបៅ​ដោះ​កូន ខូច​ទ្រង់​ទ្រាយ​សុដន់។ ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ ថែម​ទាំង​ខាត​បង់​ប្រយោជន៍​ទាំង​ម្តាយ​ទាំង​កូន។ បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល ការ​ឲ្យ​កូន​បៅ​ដោះម្តាយ​មិន​ចំណាយ​ប្រាក់ អូនតូច​មាន​សុខភាព​ល្អ ឆ្លាតវៃ ឯម៉ាក់ៗ​វិញ​អាច​ចៀសផុតពី​ជំងឺ​កំណាច​ដល់​ទៅ ៣ មុខ ឯ​ណោះ។ លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល ១- ជំងឺមហារីកសុដន់ គ្នា​យើង​មាន​ដឹង​ទេ ពេល​កូន​ប្រឹង​ជញ្ជក់​ក្បាល​ដោះ​ដើម្បី​បឺត​​ទឹក​ដោះម្តាយ​ទៅ​ញ៉ាំ​នោះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញោច​ដល់​អ័រម៉ូន។ ​បម្រែ​បម្រួលអ័រម៉ូនដែលទាក់ទងនឹងការថយចុះអឺស្រូសែន កាត់បន្ថយជំងឺមហារីកសុដន់បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ជំងឺ​មហារីក​មាត់ស្បូន/ដៃស្បូន ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន​អាច​ពន្យារ​ពេល​មក​រដូវ ដូច្នេះ​វា​ក៏​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ស្បូន ឬ​ដៃស្បូន​បាន​ដែរ។ ៣- អាច​ពន្យារកំណើត ចំពោះ​ម៉ាក់ៗ​ដែល​ព្យាយាម​បំបៅ​ដោះកូន​បាន​ទៀង​ទាត់ និង​ច្រើន​ដង ពិត​ជា​អាច​ពន្យារ​ការ​មក​រដូវ រារាំង​ដល់​ការ​ពពោះ​ជា​ថ្មី ធ្វើ​ឲ្យ​រាងកាយ​យើង​រឹងមាំ មាន​ពេល​វេលា​ប្រកបរបរ​ចិញ្ចឹម​ជីវិត។ [embed-health-tool-child-growth-chart] តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ម្តាយ​បំបៅដោះកូនដោយ​ទឹកដោះមួយ​មុខគត់​​ ពី​ពេល​កើត រហូត​ដល់​អាអូន​អាយុ​បាន ៦ ខែ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ […]


ការបំបៅដោះ

មូលហេតុម៉ាក់ៗសម្បូរទឹក​ដោះ​ហូរហៀរ កូនពីរនាក់បៅមិនអស់ និង​ដំណោះស្រាយ

និយាយ​ដល់​រឿង​ទឹកដោះ ស្រីៗ​​មួយចំនួន​ច្បាស់​ជាបារម្ភ ព្រោះអត់មានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ ខ្លះ​រក​ទឹក​ដោះ​ឲ្យ​កូនបៅ​ ខណៈ​ខ្លះទៀត ​សម្បូរ​នោះសម្បូរ អូនៗ​បៅ​យ៉ាង​ណា​ក៏​បៅ​មិន​អស់​ដែរ។ "Hello គ្រូពេទ្យ" នឹង​បក​ស្រាយ​ប្រាប់​ម៉េច​បាន​ស្រីៗ​សម្បូរ​ទឹកដោះ​លើស​តម្រូវ​ការ។ ១- ហេតុផលធ្វើឲ្យផលិតទឹកដោះច្រើនលើសតម្រូវការ មាន​ហេតុ​ផល​ច្រើន​ដែល​ធ្វើ​ឲ្យ​ម្ដាយ​សម្បូរ​ទឹកដោះ​ហួសហេតុ។ អាច​​មក​ពី៖ - ធម្មជាតិ​ស្រាប់​ដែល​អំណោយ​ផល - អតុល្យភាពអ័រម៉ូន - ករណីម៉ាក់ៗបូម​ទឹកដោះ​ទុក​ក្នុង​បរិមាណ​ច្រើន​ពេក ដូច្នេះបរិមាណទឹកដោះនឹងផលិតវិញលឿន - ម៉ាក់ៗខ្លះ​ទម្លាប់ប្ដូរ​ដោះ​ទាំងពីរ​ឲ្យ​អូនៗ​បៅ​ស្មើគ្នា ពេល​បំបៅ​ម្តងៗ។ ការ​ផ្លាស់​ប្ដូរ​ដោះ​បែប​នេះ អាច​បង្កើត​រំញោច​នាំ​ឲ្យ​មាន​ការ​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- វិធីសាស្ត្រងាយៗបន្ថយការផលិតទឹកដោះ - ពេលបំបៅ បំបៅតែដោះម្ខាងណាគឺ​ម្ខាងហ្នឹង៖​ បើកូន​ត្រូវ​បៅម្ដងទៀត​ក្នុង​រយៈពេល ២ ម៉ោង ព្យាយាម​ឲ្យ​កូន​បៅ​នៅ​ដោះ​ដដែល ហើយ​រង់ចាំ​មើល​ប្រតិកម្ម​កូន។ ដោះ នឹង​ពន្យឺត​ល្បឿន​ផលិត​ទឹកដោះ ដោយសារ​តម្រូវ​ការ​ទឹកដោះ​របស់​កូនថម​ថយ។ ប៉ុន្តែ ត្រូវ​ប្រាកដ​ថា កូន​បៅ​ឆ្អែត​គ្រប់គ្រាន់។ ឯដោះ​ម្ខាងទៀត ​គួរច្របាច់ បូម​ទឹកដោះ​ចេញរយៈពេល​ប្រហែល ២០-៣០ វិនាទី ដើម្បីកុំ​ឲ្យ​មាន​បញ្ហា​រំខានឈឺ។ តែ​កុំ​ច្របាច់ ឬបូមទឹកដោះ​ចេញ​ច្រើន​ពេក ព្រោះ​វា​នឹង​រំញោច ហើយ​ធ្វើ​ឲ្យ​យើង​ផលិត​ទឹកដោះ​កាន់​តែ​ច្រើន។ [embed-health-tool-baby-poop-tool] ចាំ​ថា​ការ​ផលិត​ទឹកដោះ​ហួស​កម្រិត មិនមែន​ជា​បញ្ហា​ធំដុំ​នោះ​ទេ​ អាច​នឹង​បាត់​ទៅវិញ ពេល​ដែល​អូនៗ​កាន់​តែ​ធំ។ ហេតុនេះ គ្នា​យើង​ទាំង​អស់ កំពុង​ជួប​បញ្ហា​នេះ ត្រូវ​អត់ធ្មត់​បន្តិច​៕ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? […]


ការបំបៅដោះ

លម្អិតពីទឹ​កដោះម៉ាក់ៗប្រែប្រួលម៉េចខ្លះ តាំងពីកើតកូនដល់ផ្ដាច់ដោះ

ទឹកដោះ​ម្ដាយ​ប្រែប្រួល​តាម​ដំណាក់​កាល​វិវត្ត​របស់​ទារក​។ ម៉ាក់ៗផលិត​ទឹកដោះ​ដំបូង​ បន្ទាប់មក​ទឹកដោះ​ធម្មតា​ និង​ចុងក្រោយ​​ទឹកដោះ​សម្រាប់​កុមារ​លូតលាស់។​ តើ​ប្រែប្រួល​ម៉េច​ខ្លះទៅ? ១- ទឹកដោះដំបូង ទឹកដោះ​ដំបូង​មានត្រឹម ២-៣ ថ្ងៃដំបូង ក្រោយ​សម្រាល​កូន​ប៉ុណ្ណោះ។ វា​ខាប់ មាន​ពណ៌ថ្លា ឬ​លឿង​ប្រឿងៗ ហើយវា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ខ្លាញ់​ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ជាតិរ៉ែ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ ទឹកដោះ​ដំបូង​ជា​អង់ទីករ​សំខាន់សម្រាប់​ការពារ​កុមារ​មិន​ឲ្យ​​ឆ្លង​មេរោគ​ផ្សេងៗ។ ២- ទឹកដោះធម្មតា ទឹកដោះ​ធម្មតា​ ជំនួស​ទឹកដោះ​ដំបូង ហើយវា​ខាប់​​ជាង ​​ដូចក្រែម។ វាផ្សំ​ឡើង​ពី​កម្រិត​ខ្លាញ់​ខ្ពស់​ រួម​ជាមួយ​ឡាក់តូស​ និង​វីតាមីន​​រលាយ​ក្នុង​ទឹក។​ ទឹកដោះប្រភេទនេះ​ ចាប់ផ្ដើមាន ២-៥ ក្រោយសម្រាល រហូតដល់ ១០-១៤ ថ្ងៃក្រោយសម្រាល។ ពេល​ផលិត​ទឹកដោះ​ធម្មតា ដោះ​ម៉ាក់ៗ​កាន់តែ​ធំ ​រឹងជាងមុន ឬ​មាន​អារម្មណ៍​ឈឺសង្កៀរ ព្រោះ​វា​មាន​ផ្ទុក​ទឹកដោះ​ច្រើន​ជាង​ទឹកដោះ​ដំបូង។ ​​គ្នាយើង​អាច​ដោះ​តឹង​ណែន ដែល​ពិបាក​ឲ្យ​កូនម៉ឹម​បន្តិច។ គួរ​ម៉ាស្សា​ជុំវិញ​​ក្បាលដោះ​ដើម្បីឲ្យ​ចេញ​ទឹកដោះ​ មុន​ពេល​បំបៅ។ ច្របាច់​ឲ្យ​ទឹកដោះ​មាន​លើ​ចុងដោះ​ ដើម្បី​កូន​ងាយស្រួល​បៅ ​ព្រោះ​​ទារក​ច្រើន​រករឿង ពេល​បឺត​មិន​ចេញ​ ហើយព្យាយាម​ឲ្យកូនបៅ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​កាត់បន្ថយ​ភាពតឹងណែន​ក្នុង​ដោះ​។​ ​ពេល​អាអូនបឺត​ម៉ឹម​​ ម៉ាក់ៗមានអារម្មណ៍​ឈឺឆៀបៗ។ នេះជា​សញ្ញាប្រាប់ថា ទឹកដោះ​កំពុង​ហូរ​ពី​កោសិកា​ផលិត​ទឹកដោះ​ទៅ​កាន់​បំពង់​បង្ហូរ​ទឹក​ដោះឲ្យ​កូនបៅ។ ដំណើរ​ការ​ស្រៀវ​នេះ គេ​ហៅ​ថា "ការ​រំញោច​ឲ្យបញ្ចេញ​ទឹកដោះ" ដែល​កើត​ឡើង​ពេល​បេប៊ី​ចាប់ផ្ដើម​បឺត​ក្បាល​ដោះម៉ាក់ៗ។ ពេល​រស្រៀវ​នេះ​កើត​ឡើង ទារក​ចាប់ផ្ដើម​សប្បាយ​បៅ ព្រោះ​ទឹកដោះ​ចេញ​ច្រើន […]


ការបំបៅដោះ

បើ​ម៉ាក់​ឈឺ អត់​ស្រួល​ខ្លួន​ ​បំបៅ​ដោះ​កូន ប៉ះពាល់​កូន​អត់?

គ្នា​យើង​ដឹង​ច្បាស់​ហើយ​ថា ទឹកដោះ​ម្ដាយ​ល្អ​មាន​សារធាតុ​ចិញ្ចឹម និង​ប្រយោជន៍​ដល់​កូន​ណាស់។ ប៉ុន្តែ​បើ​ម៉ាក់ៗ​ឈឺ អត់​ស្រួល​ខ្លួន តើ​អាច​បង្ក​បញ្ហា​ដល់​កូន​កំពុង​បៅ​ដែរ​អត់? ស្ដាប់ "Hello គ្រូពេទ្យ" បក​ស្រាយ​ខាង​ក្រោម៖ ១- ម្ដាយគួរបំបៅដោះកូនពេលកំពុងឈឺអត់? ស្ទើរ​គ្រប់​កាលៈទេសៈ​ទាំងអស់ ម្ដាយ​អាច​បំបៅ​កូន​បាន ទោះអត់សូវ​ស្រួល​ខ្លួន​ក៏​ដោយ។ ពេលក្អក​​ ម៉ាក់ៗប្រាកដជាបារម្ភ​ខ្លាច​ឆ្លងដល់​​កូន ​មិន​ហ៊ាន​ឲ្យកូន​បៅ​ទេ។​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ពិត មិន​គួរ​​ផ្អាក​​បំបៅ​​កូន​ទេ​ ព្រោះ​រាងកាយ​​ម៉ាក់ៗ​បាន​បង្កើត​​អង់ទីករ​​ការពារ​មេរោគ​រួចហើយ ក្នុង​អំឡុង​​ពេល​ ២៤ ម៉ោង​​ដំបូង​ក្រោយ​ឆ្លង​មេរោគ។ ​គ្រាន់​តែ​ថា ក្នុង​ពេល ២៤ ម៉ោង​ដំបូង ម៉ាក់ៗ​មិន​មាន​រោគ​សញ្ញា​ឈឺ​អី​ទាំងអស់​ប៉ុណ្ណោះ។ អង់ទីករ​ទាំង​នោះ អាច​បន្ត​រស់​នៅ​ក្នុង​រាង​កាយ​ម៉ាក់​​បាន​រយៈ​ពេល​​ពី​ ៤-៥ថ្ងៃ។​ ដោយសារ​រាងកាយ​ម៉ាក់ៗ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​មេរោគ​​ ម៉ាក់​បាន​បញ្ជូន​អង់ទីករ​ការពារ​ទៅ​កូន​តាម​ទឹកដោះ​រួច​ទៅ​ហើយ ដើម្បី​ការពារ​កូន ពេល​បៅ​ដោះ។ ពេល​​កណ្ដាស់​ ផ្ដាសាយ​ គ្រុនក្ដៅ ឬ​មាន​មេរោគ​ធ្វើ​ឲ្យ​រលាក​ក្រពះ ពោះវៀន គ្នា​យើង​ស្រីៗ​នៅ​តែ​អាច​បំបៅ​ដោះកូន​ដដែល។ ដើម្បីជា​ការ​ប្រុង​ប្រយ័ត្ន គួរ​​លាង​ដៃ​​​​ស្អាត​នឹង​សាប៊ូ​សិន មុន​​​បំបៅ​​កូន និង​កុំ​ឲ្យដៃ និង​មុន​កូន នៅ​ជិត​មុខ ឬ​ដៃ​យើង។ បើ​សិន​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ព្យាបាល គួរ​ច្របាច់​បង្ហូរ​ទឹក​ដោះ​ចេញ កុំ​ឲ្យ​កូន​បៅ ឬ​សុំ​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ មុន​ឲ្យកូន​បៅ ពេល​កំពុង​ប្រើ​ថ្នាំ​ទាំង​នោះ។ ២- […]


ការបំបៅដោះ

​ម៉ាក់ៗដឹងអត់ថា រវាង​ទឹក​​ដោះ​​ម្តាយ និង​​ម្សៅទឹក​ដោះ​គោ មួយ​ណា​ល្អ​ជាង?

ស្រីៗ​គ្នា​យើង​ទើប​មាន​កូន​ដំបូង អាច​​ពិបាក​សម្រេច​ចិត្ត​ មិន​ដឹង​គួរ​​បំបៅ​កូន​ដោយ​​ទឹក​ដោះ​ខ្លួន​ឯង ឬ​ក៏​ម្សៅ​ទឹក​ដោះ​គោ ដើម្បី​ឲ្យ​កូន​​មាន​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់។ ខ្លះ​ថា ទឹក​ដោះម្ដាយ​ល្អ​ជាង ឯ​ខ្លះទៀត​ថា ម្សៅទឹកដោះ​ល្អដូចគ្នា។ ស្រីៗ​គ្នាយើង​ខ្លះ រវល់​ធ្វើការ ឬ​បើ​មិន​អ៊ីចឹង​ទេ ខ្លាច​ខូច​ក្បាល​សុដន់ ឬ​ទ្រង់ទ្រាយ​សុដន់​មិន​ហ៊ាន​ឲ្យកូន​បៅ ទើប​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​។ ប៉ុន្តែ​រឿង​សំខាន់​ជាងគេ​​ត្រូវ​ដឹង​នោះ គឺ​​ជម្រើស​មួយ​ណា​ដែល​សមស្រប​សម្រាប់​ខ្លួនយើង​ផ្ទាល់ និង​កូន​​? ១- បំបៅកូនដោយទឹកដោះ វិទ្យាស្ថាន​ពេទ្យ​កុមារ​អាមេរិក (American Academy of Pediatrics) ណែនាំ​ថា ទឹកដោះ​ម៉ាក់ៗ​មាន​សារធាតុ​ចិញ្ចឹម​ល្អបំផុត​សម្រាប់​ទារក និង​ក្មេង​តូច ហើយ​គួរ​បំបៅ​ដោះ​កូន ក្នុង​អំឡុង​ពេល​ ៦​ ខែ​ដំបូង។ ទឹកដោះ​ម៉ាក់​មាន​ប្រយោជន៍​ច្រើន​ដល់​ទារក ដូចជា៖ - ​ផ្ដល់​អង់ទីករធម្មជាតិ​ដែល​ជួយ​កូន​ប្រឆាំងនឹងវីរុស បាក់តេរី ​ហើយ​អាច​ទប់ស្កាត់​​ជំងឺផ្សេងៗ ដូចជា ការបង្ករោគ​ត្រចៀក។​ ការសិក្សា​បង្ហាញ​ថា ​ទារក​បៅដោះម៉ាក់​ មាន​​អង់ទីករ​ឆ្លើយ​តប​នឹង​​វ៉ាក់សាំង​បាន​ល្អ (ប្រសិទ្ធភាព)។ [embed-health-tool-due-date] - ងាយ​រលាយ​​បាន​​ល្អ​ ជាង​​ម្សៅ​ទឹកដោះ​គោ ដូច្នេះ​ទារក ឬ​ក្មេង​តូច​​កម្រ​​ទល់​លាមក​ណាស់។ - អាច​កាត់​បន្ថយ​​ការ​​ស្លាប់​​ភ្លាមៗ​​របស់​ទារក ក្នុង​អំឡុង​ឆ្នាំ​ដំបូង។ - អាច​ជួយ​ឲ្យ​កូន​​ឆ្លាត។ ការ​សិក្សា​បង្ហាញ​ថា បំបៅ​ដោះ​កូន ជួយ​បង្កើន​កម្រិត​សមត្ថភាព​វៃឆ្លាត​ខួរ​ក្បាល (IQ) ដល់​កូន។ - អាច​ការពារ​ជំងឺ ពេល​កូន​កំពុង​លូតលាស់​ធំ​ធាត់ ដូចជា​លើស​​ទម្ងន់ […]


ការបំបៅដោះ

ទឹកដោះម្ដាយក៏មានជាតិពុលដែរ តែកុំទាន់ភ័យ ស្វែង​យល់​បន្តិច​សិន

​ទឹក​ដោះ​ម្ដាយ​ ជា​អាហារ​ដំបូង​ល្អ និង​សំខាន់​បំផុត​សម្រាប់​ទារក​​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង ដោយ​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​លូតលាស់​ ព្រម​ទាំងបង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ ​និង​ទារក។ ​ប៉ុន្តែ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​ ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ក្នុង​ទឹក​ដោះ​ម្ដាយ​គឺ​មាន​សារធាតុ​ពុល​មួយ​ចំនួន​។ ១- អ្វីទៅជាសារធាតុពុល? សារធាតុពុល ​គឺជា​សារធាតុគីមី​គ្រោះថ្នាក់​តែង​មាន​ក្នុង​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង។ ​ជាតិពុល​ទាំងនោះ​មាន​ក្នុង​អាហារ​ គ្រឿង​សម្អាង​ ទឹក ​និង​ខ្យល់ ​ឬ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ ​ប៉ុន្តែ​ដោយសារ​ជាតិ​ពុល​ទាំង​នោះ​មាន​កម្រិតទាប​ ដូចនេះ​វា​មិន​គ្រោះថ្នាក់​នោះ​ទេ។ [embed-health-tool-due-date] ២- សារធាតុពុលក្នុងទឹកដោះម្ដាយ​អាចប៉ះពាល់ដល់ទារកឬយ៉ាងណា? ​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ពុល​តិចតួច​ប៉ុណ្ណោះ ​ហេតុនេះ​ វា​​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​នោះ​ទេ។ ការពិត​ ​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ទារក​ក៏​បាន​ប៉ះពាល់​នឹង​សារធាតុ​ពុល​ច្រើន​ ប៉ុន្តែ​គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ សារធាតុ​ពុល​ទាំង​នោះ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ឡើយ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ម្ដាយគ្រប់រូបគួរបន្តបំបៅកូនដោយទឹកដោះទៀតទេ? គួរ​បន្ត​ ព្រោះ​ទឹកដោះ​ម្ដាយ​ជា​អាហារ​បំប៉ន​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក​។ ​ទឹក​ដោះ​ម្តាយ​មាន​អង់ទីករការពារ​កូន​ពី​ជំងឺ​មួយ​ចំនួន ​ដូចជា​ ជំងឺ​គ្រុនពោះវៀន​ ផ្ដាសាយ​ រលាក​សួត ​និង​រលាក​ត្រចៀក​ ជាដើម។ ៤- វិធីណាខ្លះដើម្បីបន្ថយកម្រិតជាតិពុលក្នុងទឹកដោះ? វិធី​ចាំបាច់​បំផុត ​គឺកាត់បន្ថយ​ញ៉ាំអាហារ​​មាន​ជាតិ​ខ្លាញ់​ខ្ពស់។​ ត្រូវ​ប្រាកដ​ថា​អាហារ​ដែលយើង​ញ៉ាំ ​នៅ​ស្រស់ ​និង​មាន​អនាម័យ​ល្អ។ យក​ល្អ ​គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែក​ចំណី​អាហារ​ដើម្បី​ប្រាកដ​ថា​វា​មិន​ប៉ះពាល់​ដល់​ទារក។ ​ការផ្លាស់ប្ដូរ​របប​អាហារ​ ​មិនបាន​ជួយ​យើង​ច្រើន​ទេ ​ប៉ុន្តែ​​ប្រសើរ​ជាង​មិនបាន​ធ្វើ​អ្វី​សោះ។ ​បើ​យើង​ខ្លាច​ជាតិពុល​ទាំង​នោះ​ឆ្លង​​ទៅ​ទារក ​​អាច​អនុវត្ត​តាម​ជំហាន​ទាំងនេះ៖ គួរអាន៖ មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ