ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​

ម៉ាក់​ៗ​ប្រហែលជា​បាន​ដឹង​ហើយ​ថា​អូនៗ​អាយុ​តិច​ជាង​មួយ​ឆ្នាំ គឺ​មិន​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​ទេ។ ចុះ​បើ​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​មាន​អាយុ​តិច​ជាមួយ​ឆ្នាំ តើ​ម៉ាក់ៗ​អាច​ញ៉ាំ​ទឹកឃ្មុំ​បាន​អត់? ពិត​ណាស់​កូន​អាយុ​ក្រោម​មួយ​ឆ្នាំ​មិន​អាច​ញាំ​ទឹក​ឃ្មុំ​បានទេ ដោយ​សារ​អាស៊ីដ​ក្រពះ​​អូនៗ​មិន​ទាន់​អាច​សម្លាប់​បាក់តេរី​​ស្ព័រ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។ ប៉ុន្តែ​ចំពោះ​ម៉ាក់ៗ​វិញ ខុស​ពី​អូន​តូចៗ​ ដោយ​សារ​អា​ស៊ីដ​ក្រពះ​ម៉ាក់​អាច​សម្លាប់​បាក់​តេរី​នេះ​បាន។ ទោះបីជា​ម៉ាក់ៗ​បំបៅ​​ដោះ​កូន​ក៏​ដោយ ពេល​ម៉ាក់ៗ​ញ៉ាំទឹក​ឃ្មុំ​ អាស៊ីដក្រពះ​នឹង​សម្លាប់​បាក់តេរី​ទាំង​នោះ និង​ថា​បាក់តេរី​នោះ​ទៀត​សោត​មាន​ទំហំធំ មិន​អាច​ឆ្លង​កាត់ទឹក​ដោះ​ចូល​ទៅ​ដល់​កូន​បាន​ដែរ។ ដូច​នេះ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​អាច​ញ៉ាំទឹក​ឃ្មុំ​បាន​ ដោយ​មិន​បារម្ភ​ថា​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ ដូច​គ្នាដែរ ទឹក​ឃ្មុំ​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ម៉ាក់ៗ ផង​ដែរ​។ ទឹកឃ្មុំ​ជា​សារធាតុ​ផ្អែម មាន​ប្រយោជន៍​ចំពោះ​សុខភាព​ជាង​ស្ករ​ធម្មតា ហើយ​អាច​ជួយ​ព្យា​បាល​ជំងឺ​ផ្ដាសាយ និង​ឈឺ​ក​ផង​ដែរ​។ មួយ​វិញ​ទៀត ម៉ាក់ៗ​ក៏​អាច​លាយ​ទឹក​ឃ្មុំ​ជាមួយ​ទឹក​ដោះ​គោ ញ៉ាំ​ពេល​យប់​ជួយ​ឲ្យ​គេង​លក់​ស្រួល​ ហើយ​ទឹកឃ្មុំ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​ប្រឆាំង​បាក់តេរី ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។


ការបំបៅដោះ

ហេតុផលម៉ាក់ប៉ាមិនគួរឲ្យកូនម៉ឹមទឹកដោះគោនៅសល់ ទោះជាថ្មីៗក៏ដោយ

ម៉ាក់ៗ​មួយ​ចំនួន​ច្រើន​តែ​ស្តាយ កាល​ណា​ឆុង​ទឹក​ដោះ​រួច​ហើយ កូន​បៅ​មិន​អស់ មិន​ហ៊ាន​ចាក់​ចោល​ទេ ទុក​ឱ្យ​កូន​ម៉ឹម​បន្ត​ទៀត។ ទឹកដោះ​គោ​ម៉ឹម​នៅ​សល់ គួរ​ទុក​ឲ្យ​កូន​ម៉ឹម​បន្ត​ទៀត​ទេ? ហេតុ​អី? លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់ CDC អាមេរិក ទឹកដោះគោ​ដែល​កូន​ម៉ឹម​រួច​ហើយ មាន​ន័យថា ទឹកដោះ​គោ​ដែល​ប្រឡាក់​ជាមួយ​ទឹក​មាត់​កូន មិន​អាច​ទុក​បាន​នោះ​ទេ ព្រោះ​មាន​ការ​បង្ក​រោគ ទុក​បាន​យ៉ាង​យូរ​ត្រឹម ១ម៉ោង​ប៉ុណ្ណោះ ត្រូវ​ចាក់​ចោល ព្រោះ​នៅ​ក្នុង​ទឹក​មាត់​កូន​មាន​មេរោគ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា នៅ​ពេល​កូន​ម៉ឹម​ទឹកដោះ​គោ​ហើយ មេរោគ​នឹង​ចូល​ទៅ​ក្នុង​ទឹកដោះ​នៅ​សល់​នោះ អ៊ីចឹង​កាល​ណា​យើង​ទុក​យូរ​ម៉ោង​បន្តិច កូន​យើង​ម៉ឹម​ទឹកដោះគោ​ដែល​នៅ​សល់​នោះ អាច​បង្ក​ឱ្យ​កូន​ឈឺ​ពោះ រាករូសជាដើម។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​ឆុង​ទឹក​ដោះ​គោ​ហើយ មិន​ទាន់​ឲ្យ​កូន​ម៉ឹម​ទេ យើង​អាច​ទុក​ក្នុង​ទូ​ទឹកកកបាន​រហូត​ដល់ ២៤​ម៉ោង។ បន្ទាប់​យក​ចេញ​ពី​ទូទឹកក​ហើយ កូន​បៅ​មិន​អស់ យើង​មិន​អាច​យកទឹកដោះ​គោ​នោះ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​វិញ​ទេ មាន​ន័យថា ទឹក​ដោះ​គោ​នោះ​ខូច​គុណភាព​ហើយ។ ក្នុង​ករណី​ដែល​ម៉ាក់ប៉ាឆុង​ទឹក​ដោះគោ​ឲ្យ​កូន​រួច តែ​កូន​បែរ​ជា​គេង​លក់ យើង​អាច​រក្សាទុក​ទឹកដោះ​គោ​ទាំង​នោះ​ក្នុង​បរិយាកាស​ធម្មតា នៅ​កន្លែង​ស្អាត បាន​រយៈ​ពេល ២ម៉ោង។


ការបំបៅដោះ

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ទំនង​ជា​នៅ​ឆ្ងល់​ច្រើន​ថា​គួរ​ឲ្យ​កូន​​ទើប​កើត​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ ឬ​បៅ​ម្ដងៗ​ក្នុង​កម្រិត​ណា​ទើប​ឆ្អែត​ជា​ដើម​។ ការ​បំបៅ​ដោះ​កូន​មិន​មាន​គោលការណ៍​កំណត់​ជាក់​លាក់​នោះ​ទេ គឺ​អាស្រ័យ​លើ​កូន​របស់​យើង​ម្នាក់ៗ​។ ១. កូន​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ កូន​យើង​ទើប​កើត​បាន​ពីរ​បី​ថ្ងៃ​ដំបូង ពោះ​នៅ​តូច មិន​ទាន់​ឃ្លាន​ខ្លាំង​ប៉ុន្មាន​ទេ ដោយ​ថា​បៅ​ដោះ​ម៉ាក់ៗ​ម្ដង​ប្រហែល​ជា​ត្រូវ​ការ​បរិមាណ​ទឹក​ដោះ​៣០​មិល្លីលីត្រ​។ កូន​ក្នុង​វ័យ​នេះ អាច​ថា​ត្រូវ​បំបៅ​ដោះ​ប្រហែល​១ម៉ោង​ ទៅ​បី​ម៉ោង​ម្ដង​។​ ២. កូន​ចូល​​វ័យ​អាទិត្យ ឬ​ខែ​ដំបូងៗ​ ពេល​កូន​មាន​អាយុ​ដល់​អាទិត្យ ឬ​ខែ​ដំបូងៗ​ហើយ ពោះ​អូនៗ​ក៏​កាន់តែ​ធំ​ជាមុន​ដែរ ឯ​បរិមាណ​ទឹក​ដោះ​ដែល​កូន​ត្រូវ​ការ​នឹង​កើន​ឡើង​នៅ​ពេល​អូនៗ​បាន​អាយុ​ចាប់ពី​មួយ​សប្ដាហ៍​ឡើង​ទៅ ដែល​អាច​ត្រូវការ​ពី​៦០​ទៅ​៩០​មិល្លីលីត្រ​ពេល​បៅ​​ម្ដងៗ​។ នៅ​ពេល​កូន​យើង​ឈាន​ចូល​វ័យ​៤ទៅ​៦ សប្ដាហ៍ កូន​អាច​ឃា្លន​រាល់​ពីរ​ទៅ​​បួន​​ម៉ោង​ម្ដង ឬ​អាច​ថា​ក្នុង​រយៈពេល​២៤​ម៉ោង​អូនៗ​ត្រូវ​ការ​បៅ​ពី​ប្រាំបី ទៅ​១២​ដង​។ បើ​និយាយ​ពី​ម៉ោង​គេង​វិញ អាច​ថា​គេង​ម្ដង​ពី​បួន​​ទៅ​ប្រាំ​​ម៉ោង​។ [embed-health-tool-baby-poop-tool] ៣. អាយុ​៦ទៅ​១២​ខែ​ ​មក​ដល់អាយុ​នេះ​ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​ប្រចាំ​ថ្ងៃ​នឹង​ប្រែ​ប្រួល​ច្រើន ព្រោះថា​អូនៗ​អាច​ញ៉ាំ​អាហារ​បន្ថែម​ផ្សេង​ៗ​បាន​ហើយ​។​ ដូចនេះ​ម៉ាក់ៗ​អាច​បំបៅ​ដោះ​នៅ​ពេល​ណា​យើង​មើល​ឃើញ​ថា​កូន​ឃ្លាន។ បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​ក្នុង​វ័យ​នេះ​អូនៗ​លែង​សូវ​ចង់​បៅ​ដោះ ព្រោះ​បាន​ញ៉ាំ​អាហារ​បន្ថែម ម៉ាក់ៗ​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​ដោះ​មុន​សិន ចាំ​ឲ្យ​ញ៉ាំ​អាហារ​បន្ថែម​តាម​ក្រោយ​។​ ម៉ាក់ៗ​ត្រូវ​ដឹង​ថា​ ទឹក​ដោះ​ម្ដាយ​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​ដែល​អូនៗ​ក្នុង​វ័យ​នេះ​ត្រូវ​ការ ទោះ​បី​ជា​យើង​បាន​ផ្ដល់​អាហារ​បន្ថែម​ខ្លះៗ​ហើយ​ក៏​ដោយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. វ័យ​១២​ទៅ​២៤​ខែ មក​ដល់​វិញ​នេះ ចំនួន​ដង​នៃ​ការ​បំបៅ​ដោះ​អូនៗ​អាច​មាន​ការ​ប្រែប្រួល​ច្រើន ដោយ​ថា​ក្មេង​ខ្លះ​បៅ​តែ​មុន​ចូល​គេង ឬ​ពេល​ព្រឹក​ ព្រោះថា​អូនៗ​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​ទៀត​ច្រើន​ហើយ។ យ៉ាងណា ម៉ាក់ៗ​នៅ​តែត្រូវ​សម្គាល់​មើល​ដដែល​ថា គួរ​បំបៅ​​ដោះ​កូន​នៅ​ពេលណា​កូន​ឃ្លាន​ មិន​មែន​ត្រូវ​ដល់​ពេល​នេះ ឬ​ពេល​នោះ​ចាំ​បំបៅ​ដោះ​នោះ​ទេ​។ ជា​ទូ​ទៅ​គ្មាន​ការ​កំណត់​ដាច់​ណាត់​ថា​កូន​ត្រូវ​បៅ​ដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​ជាក់​លាក់​នោះ​ទេ ពោល​​គឺ​ម៉ាក់ៗ​ត្រូវ​ចេះ​មើល​ពី​សញ្ញា​កូន​ឃ្លាន ហើយ​បំបៅ​ដោះ​កូន។ បើ​ម៉ាក់ៗ​នៅ​មានការ​សង្ស័យ​ត្រូវ​សាក​សួរ​គ្រូពេទ្យ​ជំនាញ​ អំពី​ការ​បំបៅ​ដោះ​កូន​នេះ​ឲ្យ​បាន​ច្បាស់​លាស់​។ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស […]


ការបំបៅដោះ

អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?

ក្រោយ​ម៉ាក់ៗ​សម្រាល​កូន​រួច អាហារ​ដំបូង​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន​នោះ​គឺ ទឹក​ដោះ​ម៉ាក់ៗ។ ទឹក​ដោះ​ម្ដាយ​ផ្ដល់​ប្រយោជន៍​ច្រើន​មែន​ទែន​ទៅ​ដល់​អា​អូន មិន​ត្រឹម​តែ​អាច​ឲ្យ​អា​អូន​លូតលាស់​បាន​ល្អ ទឹក​ដោះ​ម្ដាយ​ក៏​ការពារ​កូន​ពី​ជំងឺ​ផ្សេងៗ​ដែរ។ ប៉ុន្តែ មាន​ម៉ាក់ៗ​មួយ​ចំនួន​គិត​តាម​ចាស់​ៗ​ថា បើ​កូន​បៅ​ដោះ​ម្ដាយ​មិន​ឡើង​គីឡូ​ល្អ តូច​នៅ​តូច នោះ​បណ្ដាល​មក​ពី​ទឹក​ម្ដាយ​ក្ដៅ។ តើ​កូន​បៅ​ដោះ​ម្ដាយ មិន​ឡើង​គីឡូ ពិត​ជា​មក​ពី​ទឹក​ដោះ​ម្ដាយ​ក្ដៅ​ឬ​យ៉ាង​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ ចាន់ ស៊ីណេត បាន​​បដិសេធ​ថា ការ​លើក​ឡើង​បែប​នេះ គឺ​​មិន​ពិត​ទេ ដោយ​សារ​ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ស្ទើរ​គ្រប់​មុខ សម្រាប់​ផ្គត់​ផ្គង់​ដល់​កូន បើ​កូន​បៅ​មិន​ឡើង​គីឡូ មិន​មែន​ដោយ​សារ​ទឹក​ដោះ​ម្ដាយ​ក្ដៅ​ទេ។ លោក​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ទារក​បៅ​ដោះ​មិន​ឡើង​គីឡូ​អាច​ដោយ​សារ ម៉ាក់ៗ​មិន​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​អា​អូន​បៅ ឬ​ទឹក​ដោះ​ម៉ាក់ៗ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ល្អ ឬ​ម៉ាក់​ៗ​បំបៅ​កូន​មិន​បាន​ទៀង​ទាត់។ល។ ម៉្យាង​វិញ​ទៀត អា​អូន​មិន​ឡើង​គីឡូ​ក៏​អាច​ដោយ​សារ កូន​ទទួល​បាន​កាឡូរី​ដែល​ត្រូវ​ការ​មិន​គ្រប់​គ្រាន់ ឬ​អាច​ដោយ​សារ៖ អា​អូន​កើត​មិន​គ្រប់​ខែ អា​អូន​ពិបាក​ដក​ដង្ហើម អា​អូន​មាន​បញ្ហា​បេះ​ដូង។ល។ វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា បើ​សិន​ជា​អា​អូន​ពិបាក​ឡើង​គីឡូ ម៉ាក់ៗ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​មាន​វិធី​ច្រើន ដើម្បី​ឲ្យ​កូន​ឡើង​គីឡូ​វិញ​បាន​ដោយម៉ាក់​ៗ​បន្ថែម​ការផលិតទឹក​ដោះ​ឲ្យ​គ្រប់​គ្រាន់ ដោយញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងស៊ុត។ អត្ថន័យពណ៌ និងរូបរាងលាមកទារក កាលវិភាគចាក់ថ្នាំបង្ការកូន បន្ថែម​ពី​លើ​នេះ ម៉ាក់ៗ​ក៏​អាច​ញ៉ាំ​វីតាមីន​ជំនួយ​សុខភាព និង​ធ្វើ​ឲ្យ​ទឹក​ដោះ​សម្បូរ​សារធាតុ​ចិញ្ចឹម ឬ​អាច​យក​កូន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឯក​ទេស​កុមារ រក​វិធី​ដោះ​ស្រាយ​បញ្ហា​របស់​កូន។​


ការបំបៅដោះ

ក្រៅពី​ទឹក​ដាំពុះ មាន​ទឹក​ណា​ផ្សេង​អាច​ឆុង​ទឹកដោះ​គោ​កូន​បានអត់?

ប៉ា​ម៉ាក់​មួយ​ចំនួន​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ម្សៅ ទំនង​ជា​នៅ​មាន​មន្ទិល​ថា​តើ​ក្រៅ​ពី​ទឹក​ដាំ​ពុះ នៅ​អាច​ប្រើ​ទឹក​ផ្សេងទៀត​​ដើម្បី​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​បាន​ឬ​យ៉ាងណា​?​ កុំ​ឲ្យ​មាន​មន្ទិល​ច្រើន តោះ​ប៉ាៗ​ម៉ាក់ៗ​មក​ស្វែង​យល់​ទាំង​អស់​គ្នា​។ ជា​ទូទៅ​យើង​តែ​ង​ឃើញ​ការណែនាំ​ឲ្យ​​ម៉ាក់ៗ​ឆុង​ទឹក​ដោះ​គោ​ជាមួយ​ទឹក​ដាំ​ពុះ ហើយ​ទឹក​ដាំ​ពុះ​នោះ​ទៀត​សោត​ត្រូវ​ជា​ទឹក​ដែល​ស្អាត​ផង​ដែរ។ ក្រោយ​ដាំ​ទឹក​ពុះ មុន​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ប៉ា​ម៉ាក់​ត្រូវ​ទុក​ទឹក​នោះ​ឲ្យ​ចុះ​ត្រជាក់​មក​ត្រឹម​ប្រហែល​៧០​អង្សា​សេ ឬ​៣០​នាទី​ក្រោយ​ដាំ​ពុះ​។ ពេល​ឆុង​រួច​ហើយ ម៉ាក់ៗ​ត្រូវ​ប្រាដក​ថា​ទឹក​ដោះ​គោ​មិន​ក្ដៅ​ពេក​ទេ ព្រោះ​អាច​រលាក​មាត់​កូន​បាន ឬ​បើ​នៅ​ក្ដៅ​ ប៉ា​ម៉ាក់​អាច​យក​ទឹក​ដោះ​គោ​ឆុង​រួច​ដាក់​ក្នុង​កំប៉ុង​​សម្រាប់​អូនៗ​បៅ​នោះ ទៅ​ដាក់​ក្រោម​ទឹក​ត្រ​ជាក់​ដែល​យើង​បង្ហូរ​ពី​ក្បាល​រ៉ូប៊ីនេ​​ឲ្យ​ចុះ​ត្រជាក់​ល្មម​​ឲ្យ​កូន​បៅ​បាន​។ ចុះ​បើ​ពេល​ចេញ​ក្រៅ​ផ្ទះ​មាន​ទឹក​អ្វី​អាច​ឆុង​ជំនួស​ទឹក​ដាំ​ពុះ​បានទេ? ពិត​ណាស់​ហើយ តាម​ការ​ណែ​នាំ​ជាច្រើន​តែង​​ឲ្យ​យើង​គួរ​ឆុងទឹក​ដោះ​គោ​កូន​ជាមួយ​ទឹក​ដាំពុះ​ ប៉ុន្តែ​បើ​យើង​មើល​លើ​ស្លាក​សញ្ញា​នៅ​លើ​ម្សៅ​ទឹក​ដោះ​គោ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ទំនង​ជា​យើង​បាន​ឃើញ​ថា​ឃ្លា​ណែនាំ​​ឲ្យ​​យើង​គួរ​សុំ​យោ​បល់​ពី​គ្រូ​ពេទ្យ​ថា​គួរ​ប្រើ​ទឹក​ដាំ​ពុះ ឬ​យ៉ាង​ណា​។ សម្រាប់​សមាគម​ធ្វើការ​លើ​សុខ​ភាព​កុមារ​អាមេរិក American Academy of Pediatrics  បាន​ណែ​នាំ​ឲ្យ​ប៉ា​ម៉ាក់​ប្រើ​ទឹក​ស្អាត​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ដោយ​មិន​សម្ដៅ​តែ​លើ​ទឹក​ដាំ​ពុះ​នោះ​ដែរ​។ គ្នា​យើង​ក៏​គួរ​ដឹង​ដែរ​ថា​ទឹក​ដាំពុះ​គ្រាន់តែ​អាច​កម្ចាត់​បាក់តេរី តែ​មិន​អាច​កម្ចាត់​សារធាតុ​គីមី​ពុល​​ក្នុង​ទឹក​នោះ​ទេ​។ វិប​សាយ​សុខភាព​មួយ​ឈ្មោះ​ថា​ Verywell family បាន​ដក​ស្រង់​សេចក្ដី​ណែនាំ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​​ថា​​រាល់​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​មិន​ថា​ទឹក​ពី​ក្បាល​រ៉ូប៊ីនេ ឬ​ទឹក​បរិសុទ្ធ​ទេ គួរ​តែ​ដាំ​ពុះ​ជាមុន​សិន មុន​នឹង​យក​មក​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន ហើយ​ថា​ត្រូវ​ឆុង​​ពេល​ទឹក​មាន​សីតុណ្ហ​ភាព​មិន​ទាប​ជាង​៧០​អង្សា​សេ​។ ថ្វីបើ​បែប​នេះ​មែន ប្រ​ភព​ដដែល​ក៏​​បញ្ជាក់​ដែរ​ថា ប្រ​សិន​ជា​យើង​​មិន​មាន​ទឹក​ដាំ​ពុះ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​ស្អាត​ដើម្បី​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន​បៅ​បាន​​ដូច​គ្នា តែ​ថា​ត្រូវ​ឲ្យ​កូន​បៅ​ភ្លាមៗ​បន្ទាប់​ពី​ឆុង​រួច មិន​ត្រូវ​យក​ទៅ​រក្សា​ទុក​នោះ​ទេ​។ ក្នុង​ករណី​នេះ យើង​អាច​ប្រើ​ទឹក​ដប​បាន​ដែរ ដោយ​យើង​អាច​ពិនិត្យ​មើល​លើ​ផលិត​ផល​ទាំង​នោះ មាន​បញ្ជាក់​ថា​ទឹក​សម្រាប់​ឆុង​ទឹក​ដោះ​គោ​ក្មេង​​បាន​ឬ​យ៉ាងណា ដោយ​ផលិត​ផល​ខ្លះ​គេ​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​តែ​ក្មេង​តូចៗ​តែ​ម្ដង​។​ យ៉ា​ងណា បើ​ម៉ាក់ៗ​​មាន​មន្ទិល​សង្ស័យ​ណា​មួយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន គួរ​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ។


ការបំបៅដោះ

ម៉ាក់ៗគួរបំបៅដោះកូន ដល់អាយុប៉ុន្មានទើបល្អដល់ការលូតលាស់អាអូន?

ការ​បំបៅ​ដោះ​កូន ចាំ​បាច់​ណាស់​សម្រាប់​អា​អូន និង​ម៉ាក់​ៗ​គ្រប់​រូប ព្រោះ​គ្មាន​អាហារ​អ្វី​ផ្សេង​ដែល​ផ្ដល់​ដល់​ប្រយោជន៍​ល្អ​ដល់​អា​អូន​ដូចជា​ទឹក​ដោះ​ម្ដាយ​ផ្ទាល់​នោះ​ទេ។ បើ​ម៉ាក់ៗ​ចង់​ឲ្យ​កូន​លូតលាស់​ល្អ គួរ​ឲ្យ​អា​អូន​បៅ​រហូត​ដល់​អាយុ​ប៉ុន្មាន​ទើប​ល្អ​ទៅ? ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​ដោះ​កូន​ដល់​អាយុ​ណា​នោះ ជា​ជម្រើស​របស់​ម៉ាក់​ៗ​ទេ។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក WHO បាន​ណែនាំ​ឲ្យ ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យ​គ្រប់​ ៦ខែ​ សិន​សឹម​ផ្ដាច់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ឬ​ផ្ដល់​ចំណី​អាហារ​ផ្សេងៗ​ដល់​កូន។ ទោះ​យ៉ាង​នេះ​ក្ដី ម៉ាក់ៗ​អាច​ជ្រើស​យក​ការ​បំបៅ​ដោះ​កូន រហូត​អា​អូន​មាន​អាយុ​ ១-២ខួប ឬ​លើស​នេះ ក៏​មិន​មាន​បញ្ហា ឲ្យ​តែជម្រើស​នោះ​សម​ស្រប​សម្រាប់​ម៉ាក់ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​បំបៅ​ដោះ​កូន​មាន​អត្ថប្រយោជន៍​ច្រើន​ផ្ដល់​ដល់​ទាំង​ម្ដាយ និង​កូន។ មិន​តែ​ប៉ុណ្ណោះ មាន​ការ​ស្រាវជ្រាវ​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ​ហានិភ័យ​កូន​ៗ​កើត​បញ្ហា​សុខភាព​ផ្សេងៗ​ដូចជា រាករូស ឆ្លង​មេរោគ​ក្នុងត្រចៀក ឬ​អាច​ការពារ​កូន​ពី​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ធាត់ ជំងឺ​ហឺត និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ (SIDS)។ [embed-health-tool-baby-poop-tool] ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បញ្ជាក់​ថា ចំពោះ​ម៉ាក់ៗ​វិញ ការ​បំបៅ​ដោះ​កូន​ជួយ​ដុត​កម្លោច​កាឡូរី និង​ជួយ​បង្រួម​ស្បូន​ឡើង​វិញ។ លើស​ពី​នេះ ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន​អាច​ស្រក​ទម្ងន់​មក​ធម្មតា​វិញ​បាន​លឿន ហើយ​មិន​តែ​ប៉ុណ្ណោះ ការ​បំបៅ​ដោះ​កូន ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ស្ត្រី​កើត​ជំងឺ​ដូចជា៖ ១. ជំងឺ​មហារីក​សុដន់ ២. […]


ការបំបៅដោះ

សញ្ញាទាំងនេះ បង្ហាញថាម៉ាក់ៗបំបៅដោះកូន ខ្វះជាតិទឹកហើយ

ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់ ជាពិសេស​ម៉ាក់​ៗដែល​កំពុង​បំបៅ​ដោះ​កូន​កាន់តែ​សំខាន់​ទៅ​ទៀត។ បើ​ម៉ាក់ៗ​ញ៉ាំទឹក​មិន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ប៉ះពាល់​សុខភាព​ម៉ាក់ៗ​ទេ តែ​អាច​ប៉ះ​ពាល់​ដល់​កូន​ផង​ដែរ​។ ​​​​​​​​​​​​​១. បរិមាណ​ទឹក​ត្រូវ​ញ៉ាំ ម៉ាក់​ៗបំបៅ​ដោះ​កូន​ត្រូវ​ដឹង​ពី​បរិមាណ​ទឹក​ដែល​ខ្លួន​ត្រូវ​ញាំ​ដើម្បី​រក្សា​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន និង​ដើម្បី​ជា​ប្រ​យោជន៍​ដល់​ការ​បំបៅ​ដោះ​។ ក្នុង​រយៈ​ពេល​នេះ​ម៉ាក់ៗគួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ពី​១២​ទៅ​១៣​កែវ​ក្នុង​មួយ​ថ្ងៃ។ ម៉ាក់ៗ​អាច​សង្កេត​មើល​ទឹក​នោម​ខ្លួន​ឯង​ក៏​បាន​ បើ​ឃើញ​ថា​ទឹក​នោម​មាន​ពណ៌​ក្រម៉ៅ នោះ​មាន​ន័យ​ថា​ម៉ាក់​ៗញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​ទេ ដូចនេះ​ត្រូវ​ញ៉ាំ​ទឹក​បន្ថែម​ហើយ​។​ ការ​ញ៉ាំទឹក​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ​ទេ តែ​ថែមទាំង​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​បញ្ហា​ទល់លាមក​ផង​ដែរ​។​ ២. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ម៉ាក់​ត្រូវ​ឧស្សាហ៍​ញ៉ាំ​ទឹក ដើម្បី​ប្រាកដ​ថា​មិន​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។ ម៉ាក់​ក៏​អាច​ញ៉ាំទឹក​មុន​ពេល និង​អំឡុង​ពេល​ញ៉ាំ​អាហារ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយអាហារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ដូច​គ្នា​ដែរ បើ​ម៉ាក់ៗ​ហាត់​ប្រាណ​ គួរ​តែ​ញ៉ាំទឹក​ខ្លះ​មុន​ពេល និង​បន្ទាប់​ពី​ហាត់​ប្រាណ ដើម្បី​ធានា​ថាក្នុង​ខ្លួន​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​។   ៣. ខ្វះ​ជាតិទឹក​ប៉ះពាល់​កូន? បញ្ហា​ម្ដាយ​ខ្វះ​ជា​តិ​ទឹក​នឹង​នាំឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដល់​ម្តាយ និង​កូន។ ប្រ​សិន​ជា​ម៉ាក់ៗ​ខ្វះ​ជាតិ​ទឹក​ច្រើនជាង​ពីរ​ថ្ងៃ​ជាប់​គ្នា នោះ​សារធាតុ​ក្នុង​ទឹក​ដោះ​ក៏​ប្រែ​ប្រួល​ដែរ ហើយ​បរិមាណ​ទឹក​ដោះ​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​កូន​បៅ​ដូច​គ្នា។ ហេតុនេះ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​កើត​លើ​កូន​បាន​។ ម៉ាក់​ក៏​ដូច​គ្នា បើ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​មាន​អាការៈ​រឈឺ​សាច់​ដុំ​ពេល​លើក​កូន​បៅ​។​ ៤. អាការៈ​ខ្វះ​ជាតិ​ទឹក​ផ្សេងៗ​ ម៉ាក់ៗ​បំបៅ​ដោះ​កូន ហើយ​ខ្វះ​ជាតិ​ទឹក​នឹង​អាច​មាន​អាការៈ​ដូច​ជា៖​ អស់កម្លាំង ឈឺសាច់ដុំ ឈឺក្បាល ស្ងួត​មាត់ និង​ក ចង្អោរ និង​ បរិមាណ​ទឹក​ដោះ​ថយ​ចុះ ជាដើម​។


ការបំបៅដោះ

ពិតអត់ ការបំបៅ​ដោះកូនធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?

ជា​ការ​ល្អ​ណាស់​ដែល​ម៉ាក់ៗ​សម្រេច​ចិត្ត​បំបៅ​ដោះ​កូន ដែល​ការ​បំបៅ​ដោះ​កូន​នេះ​មាន​គុណ​ប្រ​យោជន៍​ច្រើន​យ៉ាង​ដល់​ម៉ាក់ៗ និង​កូន​ផង​ដែរ តែ​ថា​ម៉ាក់ៗ​ក៏​អាច​ជួប​បញ្ហា​ធ្លាក់​ចុះ​ចំណង់​​​ផ្លូវ​ភេទ​​ក្នុង​រយៈពេល​បំបៅ​ដោះ​កូន​នេះ​។ ជា​ដំបូង​យើង​គួរ​ឆ្លៀត​និយាយ​បន្តិច​ពី​គុណ​ប្រ​យោជន៍​ដែល​កូន​បៅ​ដោះ​ទទួល​បាន។ កូន​ដែល​បាន​បៅ​ដោះ​ម្ដាយ​នឹង​មិន​ងាយ​ឆ្លង​រោគ កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​កើត​អាលែកហ្ស៊ី ជំងឺ​ហឺត ជំងឺ​មហារីក​ខ្លះ ហើយ​ក៏​ទំនង​ជា​កូន​មិន​ងាយ​លើស​ទម្ងន់ ធាត់ ឬ​វិវត្ត​ទៅជា​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​​កូលេស្តេរ៉ូល​​ខ្ពស់​ដែរ​។​ ចំពោះ​ម៉ាក់ៗ​វិញ​ក៏​បាន​គុណ​ប្រ​យោជន៍​ដូច​គ្នា ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ដោះ និង​អូវែ ហើយ​ក៏​ទំនងជា​អាច​កាត់​បន្ថយ​ហានិភ័យ​កើតមាន​ជំងឺ​ពុក​ឆ្អឹង​ក្រោយ​អស់​រដូវ​ផង​ដែរ។ ​ហេតុ​អ្វី​ការ​បំបៅ​ដោះ​កូន​ប៉ះពាល់​ចំណង់​ផ្លូវ​ភេទ? ​ការសិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៥ បាន​រក​ឃើញ​ថា​ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​​ច្រើន​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្មភាព​លើ​គ្រែ​វិញ ពោល​គឺ​យូរ​ជាង​អ្នក​មិន​បំបៅ​ដោះ​កូន។​ ក្រោយ​សម្រាល​កូន អ័រម៉ូន​អឺស្រ្តូហ្សែន​នឹង​ធ្លាក់​ចុះ ដែល​អ័រម៉ូន​ប្រ​ភេទ​នេះ​ជួយ​រក្សា​សំណើម​ និង​ភាព​បត់បែន​នៅ​ទ្វារ​មាស ហើយ​បើ​អ័រម៉ូន​នេះ​ថយ​ចុះ នឹង​ធ្វើ​ឲ្យ​ទ្វារមាស​ស្ងួត ពេល​រួមភេទ​មានការ​ឈឺ​ចាប់។​ បើ​យើង​រួមភេទ នៅ​ពេល​នេះ យើង​នឹង​ដៃ​គូ​គួរ​តែ​ព្យាយាម​បង្កើត​អារម្មណ៍​ស្រើប​ស្រាល​មុ​ន​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ​។​​​ ទទន្ទឹម​នឹង​នេះ​ដែរ ​កម្រិត​អ័រម៉ូន prolactin និងoxytocin​ ក៏​កើន​ឡើង។ អ័រម៉ូន​ទាំងពីរ​នេះ​អាច​មាន​ឥទ្ធិ​ពល​មក​រំខាន​ដល់​ចំណង់​ផ្លូវ​ភេទ​​របស់​ស្រីៗ​យើង​។ មូល​ហេតុ​គឺ​ថា អ័រម៉ូន​ទាំង​ពីរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ឬ​ស្រស់ស្រាយ​ពេល​បំបៅ​ដោះ​កូន ជា​ហេតុ​នាំ​ឲ្យ​ទាំង​​អារម្មណ៍​ និង​រាងកាយ​​របស់​ស្រីៗ​យើង​ទទួល​បាន​​ភាព​រីករាយ​​ពី​ការ​បំបៅ​ដោះ​កូន។ ដូចនេះ អារម្មណ៍​ដែល​ចង់​រួម​ភេទ​ក៏​ថយ​ចុះ​តាម​ហ្នឹង​ដែរ​ ដោយ​យើង​មិន​មាន​អារម្មណ៍​ត្រូវការ​ការ​ស្ទាបអង្អែល ឬ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នោះ​ទេ​។​ យ៉ាងណា ក៏​នៅ​តែ​អាច​មាន​រឿង​បញ្ច្រាស​មក​វិញ​ដែរ។ ការ​កើន​ឡើង​នៃ​អ័រម៉ូន និង​ការ​ប៉ះ​​ពេល​កូន​បៅ​ដោះ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មួយ​ចំនួន​កើតមាន​ចំណង់​ផ្លូវ​ភេទ​ដែរ ព្រោះ​ថា​ដោះ​ជា​កន្លែង​ងាយ​ទទួល​រំញោច​បំផុត​។ ពេល​ខ្លះ​យើង​នឹង​អាច​សម្គាល់​ខ្លួន​ឯង​ថា​ អាច​ឆាប់​មាន​អារម្មណ៍​ស្រើប​ស្រាល​ ដែល​នេះ​កើត​ចេញ​ពី​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន និង​ការ​ប៉ះ​នេះ​ដែរ​។ ក្រៅពី​បញ្ហា​អ័រម៉ូន ម៉ាក់ៗ​ក៏​អាច​មក​ពី​ការ​នឿយហត់ ដោយ​សារ​ការ​មើល​ថែកូន បំបៅដោះកូន និង​មិន​សូវ​បាន​គេង​គ្រប់គ្រាន់​ជា​ដើម ដែល​នេះ​សុទ្ធ​តែ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​ដែរ។​ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថា​អាការៈ​បាត់បង់​ […]


ការបំបៅដោះ

ម្សៅទឹកដោះគោឆុងហើយអាចទុកឲ្យ​កូន​បៅ​​បានប៉ុន្មាន​ម៉ោង?

ម៉ាក់​ៗ​ដែល​ឲ្យ​អូន​បៅ​ម្សៅ​ទឹក​ដោះ​គោ ទំនងជា​បាន​ដឹង​ច្បាស់​ពី​របៀប​រៀប​ចំ​ឆុង​ទឹក​ដោះ​គោ​ឲ្យ​អូន​ៗ​ហើយ តែ​ដឹង​ទេ​ថា​ម្សៅ​ទឹក​ដោះ​គោ​ឆុង​ហើយ អាច​ទុក​បាន​ក្នុង​​​រយៈពេល​ប៉ុន្មាន? ក្រោ​ពី​រៀប​ចំ​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​ហើយ បើ​ម៉ាក់ៗ​ទុក​ចោល​ក្នុង​សី​តុណ្ហ​ភាព​ធម្មតា​យូរ​ពេក​ វា​នឹង​ខូច​គុណ​ភាព​បាន។ ដើម្បី​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​អូនៗ​ឆុង​រួច​ហើយ​មាន​សុវត្ថិ​ភាព​ពេល​អូនៗ​បៅ ម៉ាក់​ត្រូវ​ឲ្យ​អូន​ៗ​បៅ​ទឹក​ដោះ​គោ​ឆុង​ហើយ​ក្នុង​រង្វង់​​ពីរ​ម៉ោង​បន្ទាប់​ពី​ឆុង​រួច។ ប៉ុន្តែ បើ​ម៉ាក់ៗ​បាន​ចាប់​ផ្ដើម​យក​ទឹក​ដោះ​គោ​ឆុង​ហើយ​នោះ​ឲ្យ​អូនៗ​បៅ​ ទឹក​ដោះ​គោ​ដែល​អូនៗ​កំពុង​បៅ​​មិន​ត្រូវ​បន្ត​បៅ​យូរ​ជាង​ម៉ោង​នោះ​ទេ​។ មួយ​វិញ​ទៀត បើ​ម៉ាក់ៗ​គិតថា​ចង់​ឆុង​ទឹក​ដោះ​គោ​ម្សៅ​ទុក​ឲ្យ​អូនៗ​បៅ​ពេល​ក្រោយ​ ម៉ាក់ៗ​ត្រូវ​រក្សា​ទឹក​ដោះ​គោ​ឆុង​រួច​ទុក​ក្នុង​ដប រួច​ដាក់​ចូល​​ក្នុង​ទូទឹកកក និង​ត្រូវ​ប្រើ​ក្នុង​រង្វង់​២៤​ម៉ោង​តែ​ប៉ុណ្ណោះ​​។ ចំណុច​មួយ​​ទៀត ម៉ាក់ៗ​គួរ​ដឹង​ដែរ​នោះ គឺ​ថា​បើ​ម៉ាក់ៗ​ឲ្យ​អូនៗ​បៅ​ហើយ និង​មាន​សល់​ទឹក​ដោះ​គោ​ក្នុង​ដប មិន​ត្រូវ​ទុក​ឲ្យ​បៅ​បន្ត​ទៀត​ទេ ត្រូវ​ចាក់​ចោល​ភ្លាម​ដែរ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ CDC អាមេរិក។ CDC អាមេរិក​បញ្ជាក់ថា​ទឹក​ដោះ​គោ​ដែល​នៅ​សល់ គឺ​អាច​មាន​លាយ​ឡំ​ជា​មួយ​ទឹក​មាត់​របស់​អូនៗ ដែល​អាច​ផ្ដល់​ឱកាស​ឲ្យ​បាក់តេរី​លូត​លាស់​បាន​។​ ដូច​គ្នា​ដែរ ម៉ាក់ៗ​ត្រូវ​ចាំ​ថា​ត្រូវ​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​អូន​ឲ្យ​បាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច​មុន​នឹង​ប្រើ​ប្រាស់​ជា​ថ្មី​។​ ចំពោះ​ម្សៅ​ទឹក​ដោះ​គោ​ ដែល​ម៉ាក់ៗ​ទើប​បាន​ទិញ ឬមិន​ទាន់​បាន​បើ​ក​ប្រើ​ប្រាស់​​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ស្ងួត និង​មិន​ត្រូវ​ទុក​នៅ​ក្រៅ​ផ្ទះ ដូច​ជា​ក្នុង​រថយន្ត​ឡើយ​​។ ចំណែក​ឯក​ម្សៅ​ទឹក​ដោះ​គោ​ដែល​បាន​បើ​កប្រើ​ហើយ ម៉ាក់​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​ត្រជាក់ ហើយ​ស្ងួត ដោយ​ត្រូវ​គ្រប​គម្រប​ឲ្យ​បាន​ជិត​ល្អ និង​ហាម​ដាច់​ខាត​ដាក់​ក្នុង​ទូ​ទឹកកក។ ដូច​គ្នា​ដែរ ជា​ធម្មតា​ម្សៅ​ទឹក​ដោះ​គោ​ដែល​បើក​ហើយ គួរ​តែ​ប្រើ​ឲ្យ​អស់​ក្នុង​រង្វង់​មួយ​ខែ​ ឬ​ត្រូវ​ពិនិត្យ​ការ​បញ្ជាក់​លើ​សម្បក​កំប៉ុង​។ ពេល​ម៉ាក់ៗ​បើក​ម្សៅ​ទឹក​ដោះ​គោ​ប្រើ​ហើយ ត្រូវ​សរសេរ​កាល​បរិច្ឆេទ​​​បើក​ប្រើ​ប្រាស់​លើ​គម្រប​កំប៉ុង​ ដើម្បីឲ្យ​ម៉ាក់ៗ​ងាយ​ស្រួល​​ចង​ចាំ។ អ្វី​ដែល​ត្រូវចង​ចាំ​មែន​ទែន​នោះ គឺ​ម៉ាក់​មិន​ត្រូវ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ សម្រាប់​អូនៗ​បៅ​នោះ​ទេ​។


ការបំបៅដោះ

ទឹកដោះដំបូងម៉ាក់ៗសម្បូរសារធាតុចិញ្ចឹមអស់នេះ ទើបល្អខ្លាំងសម្រាប់អាអូន

ចំពោះ​ម៉ាក់ៗពពោះ និង​គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ឭ​ញឹក​ញាប់​ហើយ​ពាក្យ​ថា "ទឹក​ដោះ​ដំបូង" ប្រៀប​បាន​ជា​ថ្នាំ​ទិព្វ​សម្រាប់​ទារក​ទើប​នឹង​កើត។ ចុះ​បើ​ប្រៀប​បាន​នឹង​ថ្នាំ​ទិព្វ ម៉ាក់ៗ​មាន​ធ្លាប់​ឆ្ងល់​អត់​ថា នៅ​ក្នុង​ទឹក​ដោះ​ដំបូង​របស់​យើង​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ​ទៅ ដែល​ល្អ​សម្រាប់​កូន​? តាម​ការ​ពន្យល់​ពី​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដែល​ស្រស់ និង​ថ្មី​បំផុត និង​គ្មាន​មេរោគ (ចំពោះ​ម៉ាក់ៗ​មាន​សុខភាព​ល្អ) និង​សម​ស្រប​សម្រាប់​ផ្គត់ផ្គង់​ចិញ្ចឹម​ទារក​ទើប​នឹង​កើត​រហូត​ដល់​អាយុ ៦​ខែ។ ចំពោះ​ទឹក​ដោះ​ដំបូង​របស់​ម៉ាក់ៗ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​មាន​ដូចជា៖ អង់ទីករ (IgA) និង​គ្រាប់​ឈាម​ស រាប់​លាន​សម្រាប់​ការពារ​មេរោគ សារធាតុ​រ៉ែ និង​វីតាមីន​ជួយ​ទ្រទ្រង់​សារពាង្គ​របស់​កូន ជួយ​ទប់​ស្កាត់​ការ​បាត់​បង់​ជាតិ​ទឹក និង​ការ​សម្រក​ទម្ងន់​របស់​កូន ប្រូតេអ៊ីន និង​ខ្លាញ់​ព្រម​ទាំង​អូមេហ្គា៣ និង​សារជាតិ​ផ្សេង​ទៀត​ជួយ​បង្កើន​ការ​លូតលាស់​កុមារ មេតា​បូលីស ថ្លើម ខួរក្បាល និង​ភ្នែក ជួយ​ឲ្យ​កោសិកា​ឆាប់​លូតលាស់ រីក​ធំធាត់ មាន​ភាព​ស៊ាំ មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មេរោគ (រលាក​ក្រពះ រាករូស រលាក​ផ្លូវ​ដង្ហើម និង​រោគ​ផ្សេងៗ) ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​ចំណាយ​ពេល​វេលា​ចាប់​ពី​នាទី​ដំបូង​នៃ​កំណើត​កូន។ ម៉្យាង​វិញ​ទៀត ការ​ឲ្យ​កូន​បៅ​ដោះ​ម៉ាក់ៗ​ផ្ទាល់ ជួយ​បង្កើន​ភាព​ស្និទ្ធ​ស្នាល ដោយ​មាន​ការ​ប៉ះពាល់​រវាង​ស្បែក​កូន និង​ស្បែក​ម៉ាក់ៗ បណ្ដាល​ឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​ទារក និង​ម្ដាយ។ ណាមួយ ទារក​ដែលបៅដោះម្ដាយមិនងាយឈឺដូចទារកដែលបៅទឹកដោះគោទេ។ នៅ​ពេលដែលកូនបៅដោះម៉ាក់ៗ យើងមិនសូវបារម្ភខ្លាចកូនមានបញ្ហារាករូស ទល់លាមក ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ