ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ជំទាវ ជូ ប៊ុនអេង សោកស្ដាយជាខ្លាំង ករណីមិនលើកទឹកចិត្តឲ្យស្ត្រីបំបៅដោះកូនម៉ោងធ្វើការ

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក​ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស(គ.ជ.ប.ជ) បាន​បង្ហាញ​ភាព​សោក​ស្ដាយ​ចំពោះ​ទង្វើ​របស់​លោក​អធិការ​នគរបាល​ស្រុក​សៀម​ប៉ាង ក្រោយ​ហៅ​ប៉ូលីស​ស្រី​ម្នាក់​បំបៅ​ដោះ​កូន​ម៉ោង​ធ្វើការ មក​ធ្វើ​កិច្ចសន្យា ថា​ប៉ះពាល់​ដល់​កិត្តិយស​នគរបាល និង​ស្ត្រី​ខ្មែរ។ លោក​ជំទាវ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបទ​បែប​នេះ និង​មិន​បាន​វែក​ញែក​ឲ្យ​បាន​ច្បាស់​ពី​កំហុស និង​ពី​គុណ​សម្បត្តិ។ ក្នុង​ស្ថានភាព​ជា​ស្ត្រី​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេ​ដង លើស​ពី​បុរស គឺ​បំពេញ​ការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដល់​ពេញ​វ័យ ក៏​នាង​មិន​បាន​បោះ​បង់​កូន និង​ការងារ​ស្នូល​ដែរ បើ​ទោះ​បី​ជា​បុរស ស្វាមី ឬ​ថ្នាក់​ដឹក​នាំ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​នាង​ថែ​ទាំ​កូន​ក៏​ដោយ។ “នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​គោរព​កោត​សរសើរ នូវ​ឆន្ទៈ ដ៏​មុះមុត ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះ​ជា​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ។" លោក​ជំទាវ ជូ ប៊ុនអេង បាន​អំពាវនាវ​ឲ្យ​ឯក​ឧត្តម​អភិបាល លោក​ជំទាវ​អភិបាល​រង លោក​ស្នង​ការ និង​ថ្នាក់​ដឹង​នាំ​ទាំង​អស់ ពិនិត្យ​ករណី​នេះ និង​រិះ​រក​វិធី​លើក​ទឹក​ចិត្ត លោក​ស្រី​អនុ​សេនីយ​ទោ​រូប​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជការ​ដទៃ​ទៀត តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​កុំ​បាក់​ទឹក​ចិត្ត និង​បាន​ជូន​ពរ​ដល់​ស្ត្រី​គ្រប់រូប​ចៀស​ផុត​ពី​អំពើ​ហឹង្សា ការ​មាក់ងាយ មិន​ឲ្យ​តម្លៃ​ផ្សេងៗ។


ការបំបៅដោះ

ក្រសួងលើកកម្ពស់ ការបំបៅកូនដោយទឹកដោះម្ដាយ ព្រោះគ្មានផលិតផលណាអាចប្រៀបបាន

ក្រសួង​សុខាភិបាល​បាន​ចូលរួម​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី​បំបៅកូន​ដោយ​ទឹកដោះម្តាយ​តាម​គ្រប់​រូបភាព។ ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក និង​កុមារ​នៅ​គ្រប់​កាលៈ​ទេសៈ​ណា​ទាំង​អស់។ គ្មាន​ផលិតផល​ណា​មួយ ដែល​ល្អ​ប្រសើរ​ជាង​ទឹក​ដោះ​ម្ដាយ​នោះ​ទេ។ អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ជីវិត​ទារក ទឹក​ដោះ​ម្ដាយ​ជា​អាហារ​សំខាន់​សម្បូរ​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​ដែល​ទារក​ត្រូវការ ដោយ​មិន​បាច់​ថែម​អាហារ ឬ​ទឹក​អ្វី​បន្ថែម​ឡើយ។ ក្រសួង​បាន​បន្ថែម​ទៀត​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​មាន​ប្រូតេអ៊ីន ជាតិ​ស្ករ​ឡាក់តូស ជាតិ​ខ្លាញ់ ជាតិ​ទឹក ជាតិ​រ៉ែ​ខនិជ ជីវ​ជាតិ​អា បេ សេ ដេ ជាតិ​ដែក ប៉ូតាស្យូម កាល់ស្យូម ដែល​សុទ្ធ​តែ​ជួយ​ដល់​ការ​អភិវឌ្ឍ ការ​លូតលាស់​រាង​កាយ ផ្ដល់​កម្លាំង​ថាមពល ទ្រទ្រង់​រចនា​សម័្ពន្ធ​កោសិកា​រាងកាយ ថែ​រក្សា​សីតុណ្ហភាព និង​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​សម្រាប់​ការពារ​កុមារ​ពី​ជំងឺ​នានា។ បន្ថែម​ពី​លើ​នេះ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ពេល​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​អាច​ទប់​ស្កាត់​មរណភាព​ទារក​បាន ២០% កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​អំឡុង​ពេល​៦​ខែ​ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាក​រូស​បាន​១១​ដង និង​ជំងឺ​រលាក​សួត​បាន​១៥​ដង បើ​ប្រៀប​ធៀប​ជាមួយ​ក្មេង​ដែល​មិន​បាន​បៅ​ទឹក​ដោះ​ម្ដាយ។ ​ក្រសួង​សុខាភិបាល​បន្ត​ថា ការ​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សតិ​បញ្ញា​ស្មារតី​របស់​កុមារ។ ម្យ៉ាង​វិញ​ទៀត កុមារ​ដែល​មិន​បាន​ទឹក​ដោះ​ម្ដាយ​ពេញ​លេញ​មាន​ទំហំ​ខួរក្បាល​តូច​ជាង​ក្មេង​ដែល​បាន​បៅ​ដោះ​ម្ដាយ​ពេញ​លេញ ហើយ​ភាព​ឆ្លាត​វៃ ឬ​ IQ របស់​ក្មេង​មិន​បាន​បៅ​ដោះ​ម្ដាយ​បាន​ពេញ​លេញ​បាត់​បង់​ចំនួន២.៦នៃ​IQ បើ​ធៀប​នឹង​ក្មេង​ដែល​បាន​ទឹក​ដោះ​ម្ដាយ។ ស្រប​គ្នា​នេះ ការ​បំបៅ​កូន​ដោយ​ផលិតផល​ជំនួស​ទឹក​ដោះ​ម្ដាយ​រួម​ទាំង​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​អាច​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​ក្មេង​ដូច​ជា៖ ជំងឺ​រាក ជំងឺ​សួត ជំងឺ​ហឺត ពិន្ទុ​ភាព​ឆ្លាត​វៃ​ចុះ​ខ្សោយ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះ​ដូង ធាត់​ជ្រុល។ល។ ដោយ​ហេតុ​នេះ ក្រសួង​សុខាភិបាល​បាន​គាំ​ទ្រ ជំរុញ និង​ការពារ​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្ដាយ​ដោយ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល […]


ការបំបៅដោះ

ក្មេងបៅទឹកដោះគោឡើងគីឡូលឿនជាងក្មេងបៅដោះម្ដាយ?

ទារក​ដែល​បៅ​ដោះ​ ​លូត​លាស់​លឿន​ក្នុង​រយៈពេល​បី​ទៅ​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​ទី​១ ហើយ​បន្ទាប់ពី​នេះ​នឹង​មាន​ការ​លូត​លាស់​យឺត​បន្តិច​វិញ​​នៅ​ខែ​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​ទី​១​នេះ។ ជា​ទូទៅ​កូន​ដែល​បៅ​ដោះ​ម្ដាយ​នៅ​អាយុ​មួយ​ឆ្នាំ​ច្រើន​មាន​គីឡូ​ទាប​ជាង​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ។ យ៉ាងណា នៅ​ពេល​ឈាន​ដល់​អាយុ​ពីរ​ឆ្នាំ​ ក្មេង​បៅ​ដោះ​ម្ដាយ និង​ទឹក​ដោះ​គោ នឹង​អាច​មាន​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​វិញ​។ អ្នក​ជំនាញ​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ​ទេ​ទាក់​ទង​នឹង​រឿង​នេះ តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​រឿង​នេះ​ជា​រឿង​ធម្មតា និង​គ្មាន​អ្វី​ត្រូវ​បារម្ភ​នោះ​ទេ​។ មូល​ហេតុ​មួយ​ដែល​អ្នក​ជំនាញ​ជឿ​ថា​ធ្វើ​ឲ្យ​ក្មេង​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត គឺ​ក្មេង​បៅ​ដោះ​ម្ដាយ​មាន​ទម្លាប់​ឈប់​បៅ​ពេល​មាន​អារម្មណ៍​ថា​ឆ្អែត តែ​ក្មេង​បៅ​ទឹក​ដោះ​គោ​វិញ​មាន​ទម្លាប់​បៅ​ទឹក​ដោះ​គោ​ទាល់​តែ​អស់ពី​ក្នុង​ដប។ ចំណុច​មួយ​ទៀត គឺ​ប្រូតេអ៊ីន​នៅ​ក្នុង​ម្សៅទឹក​ដោះ​គោ​មាន​ច្រើន​ប្រភេទ​ជាង​ក្នុង​ទឹក​ដោះ​ម្ដាយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ការ​ធ្វើ​មេតាប៉ូលិស​ក្នុង​រាង​កាត​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ដូច​គ្នា​ដែរ ស្ថាប័ន​ស្រាវជ្រាវ​របស់​គណៈកម្មការ​អឺរ៉ុប បាន​លើក​ឡើង​ដែថា​កម្រិត​ប្រូតេអ៊ីន​ក្នុង​ទឹក​ដោះម្ដាយ​មាន​ទាប​ជាង​ទឹក​ដោះ​គោ​ម្សៅ​នេះ​ហើយ ដែល​នាំឲ្យ​កូន​បៅ​ដោះ​ម្ដាយ​ឡើង​គីឡូ​យឺត​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ​។ ការ​សិក្សា​ដដែល​បង្ហាញ​ថា​ ក្រោយ​អាយុពីរ​ឆ្នាំ ទោះ​ក្មេង​បៅ​ទឹក​ដោះ​គោ​ម្សៅ​​មិន​ថា​មាន​ប្រូតេអ៊ីន​ទាប ឬ​ខ្ពស់​ទេ ពួកគេ​នឹង​មាន​កម្ពស់​ប្រហាក់​ប្រហែល​គ្នា តែថា​ក្មេង​បៅ​ទឹកដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ខ្ពស់​មាន​ទម្ងន់​ធ្ងន់​ជាង។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​គឺ​ ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ម្សៅ​មាន​ប្រូតេអ៊ីន​ទាប នឹង​មាន​ទម្ងន់​ប្រ​ហាក់​ប្រហែល​គ្នា​នឹង​ក្មេង​ដែល​បៅ​ដោះ​ម្ដាយ​ដែរ​។


ការបំបៅដោះ

កូនកើត​ភ្លាម គួរ​បំបៅ​ដោះ​ប៉ុន្មាន​ដង​ទើប​ល្អ?

ស្រីៗ​មាន​បទ​ពិសោធមើល​ថែកូន​ក៏​ដោយ មិន​ប្រាកដ​ថា​ចេះ​តិច​និក​បំបៅ​ដោះ​អូនៗ​ត្រឹមត្រូវ​នោះ​ដែរ កុំ​ថា​ឡើយស្រីៗ​ទើប​មាន​កូន​​ដំបូង។ ​ការ​បំបៅ​កូនត្រឹម​ត្រូវអាច​ជួយ​ឲ្យ​កូន​មាន​សុខ​ភាព​ល្អ រឹងមាំ ការ​វិវត្ត​ក្នុង​រាង​កាយ​ក៏​ប្រសើរ​នោះ។ ចុះត្រូវ​បំបៅ​យ៉ាង​ម៉េច ប៉ុន្មាន​ដង​ទើប​គ្រប់គ្រាន់។ “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។ ជា​ធម្មតា អំឡុង​សប្តាហ៍​ដំបូង កូន​អាច​នឹង​ត្រូវ​ការ​បៅ​ច្រើន ហើយ​ញឹក​ញាប់ ដោយ​មិន​ចាំ​បាច់​មាន​កាល​វិភាគ​ត្រឹម​ត្រូវ ច្បាស់​លាស់​នោះទេ ប៉ុន្តែ​បន្ទាប់​ពី​នោះ ត្រូវ​បំបៅ​អូនៗ​ឲ្យ​បាន​យ៉ាង​តិច ៨ ដង/ថ្ងៃ ឬ​ច្រើន​ជាង​នេះ មាន​ន័យ​ថា អូនៗ​នឹង​ចង់​បៅ​រៀង​រាល់ ៩០នាទី ទៅ ២ម៉ោងម្តង។ ១- បំបៅ​ដោះ​កូន​ទើប​កើត​ម្តង​បន្តិចប៉ុន្តែ​ញឹក​ញាប់ បំបៅ​ដោះអូនៗ​ម្តង​បន្តិចៗ​ គឺ​សំខាន់​សម្រាប់​លំហូរ​ទឹក​ដោះ​ក្នុង​ខ្លួន​អូនៗ ខណៈ​ការ​បំបៅ ក៏​ជា​សញ្ញា​មួយ​ឲ្យ​រាង​កាយ​យើង​ដឹង​ថា ត្រូវ​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កាន់​តែ​ច្រើន មាន​ន័យ​ថា រយៈពេល​យើង​បំបៅ​ដោះ​អូនៗ​កាន់​តែ​យូរ បរិមាណ​ទឹក​ដោះ​រាង​កាយ​ផលិត​បាន​កាន់​តែ​ច្រើន។ ការ​កំណត់​ពេល​វេលា​បំបៅ​ដោះ​កាន់​តែ​យូរ ទឹក​ដោះ​យើង​នឹង​កាន់​តែ​ខាប់។ អង្គ​ការ UNICEF បាន​លើក​ទឹក​ចិត្ត​ម៉ាក់ៗ​គ្រប់​រូប ឲ្យ​រៀន​ពី​សញ្ញា​របស់​កូន​ពេល​ស្រេក​ឃ្លាន។ ម៉ាក់ៗ​ទាំង​អស់ តែង​យល់​ថា កូន​យំ នៅ​ពេល​ឃ្លាន តែ​តាម​ពិត​ទៅ មាន​សញ្ញា​ជាច្រើន ដែល​អូនៗ​តែង​បញ្ចេញ​ឲ្យ​យើង​ដឹង។ ពេល​កូនឃ្លាន នឹង​មាន​សកម្ម​ភាព​រើ​ខ្លួន​ចុះ​ឡើង លិឍ​បបូរ​មាត់ ក្បាល​ដោះ ឬ​ម្រាម​ដៃ និង​តាម​មើល​ដោះ​ម៉ាក់ៗ​ជា​ដើម។ ត្រូវ​ចាំ​ថា គ្រប់កូន មិន​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់​ទេ […]


ការបំបៅដោះ

ម៉េច​ក៏​ទឹក​ដោះ​ម៉ាក់ៗ​ប្ដូរ​ពណ៌​​ តើ​​​គួរ​បារម្ភកម្រិតណា​?

​​យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​​ដ៏​សម្បូរ​បែប​​សម្រាប់​ទារក​​​​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូង​ ពីព្រោះ​វា​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ ដែល​មិន​ត្រឹមតែ​អាច​ការពារ​ទារក​ពី​ជំងឺ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​របស់​ទារក​ថែម​ទៀត​ផង​។​ ជាទូទៅ​ ទឹក​ដោះ​ម្ដាយ​​មាន​ពណ៌​លឿង​ ស​ ថ្លា​ ខាប់​ ស្រគាំ​ ឬ​ពណ៌​ខៀវ​ខ្ចី។​ ប៉ុន្តែ​ ម៉ាក់ៗ​​អាច​​នឹង​មាន​ការ​ភ្ញាក់ផ្អើល​​​ដោយ​ដឹង​ថា​ ពេល​ខ្លះ​ ​ទឹក​ដោះ​​​មាន​ការ​​ផ្លាស់ប្ដូរ​​​ពណ៌​ផ្សេង​ៗ​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​នៅ​ចន្លោះ​​ពេល​បំបៅ​ដោះ​កូន​​តែ​ម្ដង​។ ​ខាង​ក្រោម​នេះ​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ទឹក​ដោះ​ប្ដូរ​ពណ៌​ និង​ពេល​ណា​ដែល​យើង​ត្រូវ​បារម្ភ​អំពី​វា​។ ១. ការ​ផ្លាស់ប្ដូរ​ពណ៌​ទឹក​ដោះ ​​​​​​​​​​​​ជាទូទៅ ​​មាន​មូលហេតុ​​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​ទឹក​ដោះ​ម្ដាយ​ផ្លាស់ប្ដូរ​ពណ៌ ​ដូច​នេះ​​ហើយ​មូលហេតុ​សាមញ្ញ​បំផុត​ គឺ​​អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​ចូល​ពោះ​​តែ​ម្ដង​។​ អាហារ​ដែល​​ម៉ាក់​ៗ​ញ៉ាំ​អាច​ផ្ដល់​ពណ៌​បៃតង​ ​ក្រហម​ ឬ​ផ្កាឈូក​ទៅ​ក្នុង​ទឹក​ដោះ​។​ ​យ៉ាង​ណា​មិញ​ វា​ក៏​អាច​​ផ្លាស់ប្ដូរ​ទៅ​ជា​ពណ៌​ត្នោត​ ឬ​ពណ៌​ដីឥដ្ឋ​​បាន​ដែរ​ នៅ​ពេល​ដែល​យើង​មាន​ឈាម​តិច​។​ ក្រៅ​ពី​នេះ​ ពណ៌​ទឹក​ដោះ​ក៏​អាច​ផ្លាស់ប្ដូរ​នៅ​ដំណាក់កាល​ផ្សេង​ៗ​​ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​របស់​ទារក​​ដែល​កំពុង​លូតលាស់​។ ២. ការ​ផ្លាស់ប្ដូរ​ពណ៌​តាម​ដំណាក់កាល​ ​ពណ៌​ទឹកដោះ​ម្ដាយ​ផ្លាស់ប្ដូរ​នៅ​គ្រប់​ដំណាក់កាល​ បន្ទាប់​ពី​សម្រាល​​កូន​រួច​។​ ការ​ផ្លាស់ប្ដូរ​​ទាំង​នេះ​ ​​អាច​កើត​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​ ឬ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​។​ ​ការ​ផ្លាស់ប្ដូរ​ធម្មតា​នៃ​ពណ៌​ទឹក​ដោះ​ ទៅ​តាម​ដំណាក់កាល​មាន​ដូច​ខាងក្រោម​៖ ទឹកដោះ​ដំបូង  ​ទឹក​ដោះ​ដំបូង​ គឺ​សំដៅ​ទៅ​លើ​ទឹកដោះ​ដែល​យើង​ផលិត​បាន​ បន្ទាប់​ពី​សម្រាល​កូន​រួច​ភ្លាម​ៗ​ ហើយ​រាងកាយ​ម៉ាក់ៗ​​នឹង​បង្កើត​បាន​នូវ​ទឹកដោះ​ដំបូង​តិចតួច​នៅ​រយៈ​ពេល​៥​ថ្ងៃ​ដំបូង​។ ប៉ុន្តែ​ ទឹក​ដោះ​នេះ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ និង​សម្បូរ​ទៅ​ដោយ​អង់ទីករ​។​ ​ជាទូទៅ​ ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច​ ហើយ​ខាប់​។​ […]


ការបំបៅដោះ

ឃើញសញ្ញា​ទាំង​៥​នេះ​ បង្ហាញ​ថា​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ

​​​​ការ​បំបៅ​ដោះ​កូន​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ទារក​ ពី​ព្រោះ​វា​អាច​ការពារ​ទារក​ពី​​​បញ្ហា​អាលែកហ្ស៊ី​ ក៏​ដូចជា​ជំងឺ​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ និង​ការ​លូតលាស់​របស់​ទារក​​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ ការ​បារម្ភ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំបៅ​ដោះ​កូន​គឺ​ជា​រឿង​ធម្មតា​​ទៅ​ហើយ​ មិន​ថា​យើង​គឺ​ជា​អ្នក​ម៉ាក់​ថ្មីថ្មោង​ ឬ​អ្នក​​ម៉ាក់​ដែល​ធ្លាប់​មាន​បទពិសោធន៍​នោះ​ទេ។​ ​ម៉ាក់​ៗ​​ប្រហែល​ជា​ងឿងឆ្ងល់​​ហើយ​ថា​ តើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ឬ​យ៉ាង​ណា​​ ហើយ​តើ​កូន​​បៅ​​បាន​គ្រប់គ្រាន់​ឬ​អត់​​។ ដូច​នេះ​ ដើម្បី​ដឹង​ថា​ខ្លួន​កំពុង​តែ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​​ឬ​អត់​នោះ ម៉ាក់​ៗ​អាច​សង្កេត​មើល​សញ្ញា​ទាំង​៥​ខាង​ក្រោម​នេះ​ ​។ ១. កូន​ចេះ​តែ​ឃ្លាន​ញឹកញាប់​ ​​ម៉ាក់​ៗ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​ ប្រសិនបើ​កូន​មាន​អារម្មណ៍​ឃ្លាន​ញឹកញាប់​ នៅ​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​។ ​តាម​ពិត​ នេះ​គឺ​ជា​សញ្ញា​​ដែល​បញ្ជាក់​ថា​ ម៉ាក់​ៗ​កំពុង​តែ​បំបៅ​ដោះ​កូន​បាន​ត្រឹមត្រូវ​​។​ ​​ជាទូទៅ ទារក​ទើប​កើត​​ត្រូវ​ការ​​​​បៅ​ទឹក​ដោះ​ម្ដាយ​ ​ចំនួន​១០​ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ​។​ កត្តា​នេះ​ គឺ​ដោយសារ​តែ​ទំហំ​ក្រពះ​ និង​ការ​ធ្វើ​មេតាប៉ូលីស​របស់​ទារក​​មាន​ការលូតលាស់​ឆាប់រហ័ស​ ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ២. ប្ដូរ​ខោ​ទឹក​នោម​ញឹកញាប់​ ​​​តាមធម្មតា​ ទារក​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹកនោម​ច្រើន​ដង​​ នៅ​ពេល​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​បាន​​ត្រឹមត្រូវ​។​ នៅ​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​ ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​អាច​កើន​ឡើង​ពី​៤​ទៅ៦​ដង​។​ ពួក​គេ​ក៏​បន្ទោបង់​ច្រើន​ដង​ផង​ដែរ​ក្នុង​មួយ​ថ្ងៃ​។​ ៣. កូន​មិន​រក​រឿង​ ​​​​ការ​យំ​ គឺ​ជា​សញ្ញា​ជាក់ស្ដែង​មួយ​ ដែល​បង្ហាញ​ថា​ ​ទារក​កំពុង​តែ​ឃ្លាន​។​ ប៉ុន្តែ​បន្ទាប់​ពី​បំបៅ​ដោះ​រួច​ ប្រសិនបើ​កូន​របស់​យើង​មាន​អារម្មណ៍​រីករាយ​ ​​នោះ​បាន​ន័យ​ថា​យើង​កំពុង​​​តែ​បំបៅ​ដោះ​កូន​​​បាន​ត្រឹមត្រូវ​​​ ពីព្រោះ​ទារក​ដែល​បៅ​ឆ្អែត ពួកគេ​នឹង​​មិន​យំ​រក​រឿង​ឡើយ​ ហើយ​​ថែម​ទាំង​ចូលចិត្ត​លេង​ទៀត​ផង​។ ៤.​ កូន​ឡើង​ទម្ងន់​ ​ជា​ទូទៅ​ ទារក​​តូច​ៗ​នឹង​ស្រក​ទម្ងន់​ នៅ​ពេល​ដែល​ពួកគេ​អាយុ​​បាន​ពីរ​បី​សប្ដាហ៍​។​ ប៉ុន្តែ ប្រសិនបើ​​ម៉ាក់​​​ៗ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​ អា​អូន​នឹង​ចាប់ផ្ដើម​ឡើង​គីឡូ​វិញ បន្ទាប់​ពី​រយៈពេល​៣​សប្ដាហ៍​។​ ​ទោះ​បី​ជា​ការ​ឡើង​​ទម្ងន់​ […]


ការបំបៅដោះ

ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

​ជា​រឿយ​ៗ​​ ម៉ាក់​ៗ​មួយ​ចំនួន​​តែងតែ​ជួប​ប្រទះ​បញ្ហា​​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​អា​អូន​​បៅ​ ដែល​កត្តា​នេះ​អាច​​បណ្ដាល​មក​ពី​​អតុល្យភាព​អ័រម៉ូន​ ​ឬ​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។​ ពិត​ណាស់​ ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ ដែល​ពុំ​មាន​លទ្ធភាព​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​​កូន​ត្រូវការ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​បាន​ដឹង​ច្បាស់​​អំពី​មូលហេតុ​ដែល​​មិន​អាច​ផលិត​ទឹកដោះ​គ្រប់គ្រាន់​ ​នោះ ​ម៉ាក់​ៗ​ក៏​អាច​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​ ១. ជាលិកាក្រពេញ​មិន​គ្រប់គ្រាន់ បញ្ហា​នេះ​ អាច​កើត​ឡើង​ចំពោះ​ម៉ាក់ៗ​​ដែល​មាន​កូន​លើក​ដំបូង​។​ នៅ​ក្នុង​ករណី​នេះ​ គឺ​ថង់​ទឹកដោះ​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមត្រូវ​ ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​។​ ស្ថានភាព​នេះ​ នឹង​ត្រូវ​​ដោះស្រាយ​​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​លើក​ទី២ និង​លើក​ទី៣​។​ ​ដើម្បី​កែខៃ​​បញ្ហា​នេះ​ ម៉ាក់​ៗ​​គួរ​ឲ្យ​អា​អូន​​​ជញ្ជក់​​ចុង​​​ដោះ​​ ដើម្បី​​បង្កើត​​ការ​​ផលិត​​ទឹក​​ដោះ​ ពី​ព្រោះ​​​នៅ​​ពេល​​ដែល​អា​អូន​​ជញ្ជក់​​ចុង​​ដោះ​កាន់​តែ​ច្រើន​ ទឹក​ដោះ​ក៏​ចេញ​កាន់​តែ​ច្រើន​ផង​​ដែរ​។​ ២. កត្តា​អ័រម៉ូន ជាក់ស្ដែង​ ទឹក​ដោះ​ត្រូវ​បាន​ផលិត​នៅ​ពេល​ដែល​អ័រម៉ូន​បញ្ជូន​សញ្ញា​ទៅ​កាន់​សុដន់​។​ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ័រម៉ូន​របស់​យើង​​មាន​បញ្ហា​ វា​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹកដោះ​ផង​ដែរ​។​ បញ្ហា​សុខភាព​ដូចជា​​​គីស​ទឹក​នៅ​ក្រពេញ​អូវែ(PCOS) ទឹកនោម​ផ្អែម​ និង​ក្រពេញ​​ទីរ៉ូអ៊ីដ​ (Thyroid) ទាប​ ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​អ័រម៉ូន​នេះ​ ​ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​វះកាត់​សុដន់ ការ​វះ​កាត់​សុដន់​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​កកើត​ឡើង​នៃ​​​ដុំ​ស្បូន​ ដែល​អាច​ប៉ះពាល់​ដល់​ថង់​ទឹក​ដោះ​បាន​។ រី​ឯ​​បរិមាណ​នៃ​ការ​ផលិត​ទឹក​ដោះ​គឺ​អាស្រ័យ​ទៅ​លើ​​ភាព​សាំញ៉ាំ​នៃ​ការ​វះកាត់​​​​ ហើយ​សូម្បី​តែ​ការ​ចោះ​ចុង​​ដោះ​ ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ផលិត​ទឹកដោះ​ផង​ដែរ​​។   ៤. ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត ​​ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ ដោយ​សារ​តែ​ថ្នាំ​ទាំង​នោះ​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​។​ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ទូទៅ​នោះ​ទេ​។​ ​​​​​៥. ​ការ​ប្រើប្រាស់​ថ្នាំ​អំឡុង​ពេល​សម្រាល​ ពេល​ខ្លះ​​ថ្នាំ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ […]


ការបំបៅដោះ

បើកូនបៅឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអ្វីឬ?

ស្រីៗ​កំពុង​បំបៅ​ដោះ​កូន ប្រយ័ត្ន​ប្រយែង​បន្តិច ពិសេស​ចុង​សុដន់​យើង ត្រូវ​តែ​មាន​អនាម័យ​ ប្រយ័ត្ន​កូន​កើត​រោគ​ផ្សិត។ ​មេរោគផ្សិត Candida Albicans ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ រោគផ្សិត អាច​លូត​លាស់​បាន​នៅ​លើ​ក្បាល​ដោះ​យើង​ និង​ក្នុង​មាត់​​ទារក។ ចង់​ដឹង​ហេតុអី​បាន​កើត​រោគ​ផ្សិត​នេះ រោគសញ្ញា​យ៉ាង​ម៉េច បង្ការដោយ​វិធីណា សូមស្ដាប់​ការ​បកស្រាយ​របស់ “Hello គ្រូពេទ្យ”។​ ១- ម៉េច​បានកើត​ផ្សិត? ក្នុង​រាង​កាយ​យើង​ មាន​ផ្ទុក​មេរោគ​ផ្សិត​ម៉្យាង​ឈ្មោះ Candida Albicans ដោយផ្សិត​នេះ​ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ ប៉ុន្តែ​នៅ​ពេល​វា​មាន​ឱកាស​លូតលាស់​ ហើយ​រីក​ដុះ​ដាល ​នឹង​បង្ក​ជាជំងឺបង្ក​ដោយ​ពពួក​ផ្សិត។ ការ​បំបៅ​ដោះ​ ងាយ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​កើត​ជំងឺ​នេះណាស់ ដោយ​មេរោគ​ផ្សិតនឹង​លូត​លាស់​ល្អ​ក្នុង​ស្ថានភាពក្ដៅ​ល្មម មាន​សំណើម កន្លែង​មាន​ជាតិ​ស្ករ ដែល​ស្ថានភាព​នេះ ស៊ី​គ្នា​ទៅ​នឹង​ពេលកូន​កំពុង​ម៉ឹម​ដោះ។ មាន​ន័យ​ថា បើ​កូន​យើង​ឡើង​ជ្រាំង​អណ្តាត នឹង​ចម្លង​មេរោគ​ផ្សិត​នេះ​មក​យើង​ដូច​គ្នា ហើយ​បញ្ហា​ជ្រាំង​អណ្ដាត ​កើត​មាន​ញឹក​ញាប់​បំផុត​ចំពោះ​ទារក ពិសេស​​ទារក​អាយុ​បាន​ ៤ ​សប្ដាហ៍។ ២- រោគសញ្ញាកើត​រោគ​ផ្សិត សញ្ញា​ទូ​ទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ពេល​បំបៅ​កូន​ដោយ​ទឹក​ដោះ​ យើង​អាច​សង្កេតតាម​ចំណុច​មួយ​ចំនួន៖ – ឈឺ​ចាប់​ក្នុង​សុដន់ – ក្បាលសុដន់​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ក្រហម និង​ភ្លឺ – ក្បាលសុដន់មាន​ការ​ខូច​ខាត ​ហើយ​មិន​បាន​ជា​សះ​ស្បើយ​ពេល​ដែល​ក្មេង​បាន​បៅ។ – ក្បាល​សុដន់ឈឺ​ក្រោយ​ពេល​​បំបៅកូន និង​អាច​ឈឺខ្លាំង និងយូរ​​រហូត​ដល់​មួយ​ម៉ោង ​ក្រោយ​​បំបៅ​។ – […]


ការបំបៅដោះ

ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

ចំពោះ​មនុស្ស​ស្រី វដ្ដ​រដូវ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សុខភាព​ដោយ​ធម្មជាតិ តែ​ពេល​ចាប់​ផ្ដើម​ពពោះ​ក្លាយ​ជា​ម៉ាក់​មួយ​រូប រដូវ​នឹង​បាត់​មួយ​រយៈ​ពេល​សិន ក្រោយ​សម្រាលទើប​អាច​មាន​រដូវ​វិញ។ ប្រសិន​បើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន ហើយ​មាន​រដូវ​ត្រឡប់​មក​វិញ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹក​ដោះ​ឬ​អត់? ក្រោយ​សម្រាល​កូន​រួច​ហើយ ស្ត្រី​អាច​មាន​រដូវ​វិញ​ចន្លោះ​ពី​ ៦-៨សប្ដាហ៍ សម្រាប់​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ពេល​វេលា​មាន​រដូវ​ត្រឡប់​មក​វិញ​អាចយូរជាងនេះ និង​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ លោក​បន្ត​ថា ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់​ទឹក​ដោះ​ម្ដាយ។ ក្រោយ​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​ខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​អា​អូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រសជាតិ​ប្រែ​ប្រួល​សម្រាប់​អា​អូន ជា​ហេតុ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​អា​អូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ ឬ​ចំនួន​បៅ​ជា​ដើម​។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា សមាសធាតុ​ទឹក​ដោះ​ម្ដាយ​ប្រែប្រួល​នៅ​ពាក់​កណ្ដាល​វដ្ដ​រដូវ ជាហេតុ​បណ្ដាល​ឲ្យ​ទឹក​ដោះ​បាត់បង់​ជាតិ​ផ្អែម ប្រែ​ជា​ប្រៃ​វិញ។ អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ និង​រៀប​នឹង​មាន​រដូវ កម្រិត​អឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន ប្រែ​ប្រួល​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​សុដន់ និង​ទឹក​ដោះ​ម៉ាក់ៗ។ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូហ្សែន​ឡើង​ខ្ពស់ ប៉ះពាល់​ដល់​ផលិតភាព​ទឹក​ដោះ​ម្ដាយ ហើយ​ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​តឹងៗ​សុដន់។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បន្ថែម​ទៀត​ថា ទោះ​ជា​ការ​មក​រដូវ​ក្រោយ​សម្រាល​អាច​ប៉ះពាល់​ដល់​បរិមាណ និង​រសជាតិ​ទឹក​ដោះ​ម៉ាក់​ៗ​ក៏​ដោយ ក៏​ទឹក​ដោះ​ម្ដាយ​នៅ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​មាន​សុខភាព​ល្អ​សម្រាប់​កូន។


ការបំបៅដោះ

ម៉ាក់ៗ ឆុងម្សៅទឹកដោះគោឲ្យកូនត្រឹមត្រូវ សុវត្ថិភាព ធ្វើម៉េចខ្លះ?

ម៉ាក់ៗ​ដែល​​ធ្លាប់​មាន​អាអូន​ទំនងជា​​ដឹង​ច្រើន​ហើយ​ពី​របៀប​រៀបចំ​ម្សៅ​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ បើ​យើង​មិន​មែន​ជា​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ។ យ៉ាង​ សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ឬ​ទើប​មាន​ផ្ទៃ​ពោះ គួរ​ស្វែង​យល់​បន្តិច​ទៅ បើ​យើង​មាន​ចេត​នា​ចង់​ឲ្យ​កូន​បៅ​​ម្សៅ​ទឹក​ដោះ​គោ បន្ទាប់​ពី​បាន​បំ​បៅ​​ដោះ​កូន​មួយ​រយៈ​។ ខាង​ក្រោម​នេះ​ជា​ជំហ៊ាន​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង ដើម្បី​រៀបចំ​​ទឹក​ដោះ​គោ​ឲ្យ​អូនៗ​បៅ​ដោយ​សុវត្ថិភាព និង​ត្រឹម​ត្រូវ​។​ ១. ពិនិត្យ​សុពលភាព​ប្រើ​ប្រាស់​ ដំបូង​ឡើង​ម៉ាក់ៗ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ថា​ម្សៅ​ទឹក​ដោះ​គោ​ដែល​យើង​បម្រុង​​នឹង​ឲ្យ​កូន​បៅ ស្ថិត​ក្នុង​សុពល​ភាព​ប្រើ​ប្រាស់​ឬ​យ៉ាងណា។ ម៉ាក់ៗ​ត្រូវ​ចៀស​វាង​ដាច់​ខាត​យក​ម្សៅ​ទឹក​ដោះ​គោ​ហួស​កាល​កំណត់​ប្រើ​ប្រើ​ប្រាស់​ឲ្យ​អូនៗ​បៅ​។​​ ២. លាង​សម្អាត​ដៃ​ ជំហ៊ាន​បន្ទាប់​ មុន​នឹង​ចាប់​កាន់​ម្សៅ​ទឹក​ដោះគោ ឬ​កំប៉ុង​ទឹក​ដោះ​គោ​កូន ប៉ាម៉ាក់​ត្រូវ​ប្រា​ដក​ថា​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​នឹង​ទឹក​ស្អាត ព្រម​ទាំង​បាន​សម្ងួត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ​ផង​។ ចៀស​វាង​ដៃ​កខ្វក់​អាច​មាន​មេរោគ​តោង​ជាប់ ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ​ពេល​បៅ​​។ ៣. រៀប​ចំ​កំប៉ុង​ទឹក​ដោះ​គោ កំប៉ុង​ទឹក​ដោះ​គោ​កូន​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច។ សម្រាប់​កំប៉ុង​ទើប​ប្រើ​ប្រាស់​លើក​ទី​មួយ ម៉ាក់​ៗ​ត្រូវ​សម្លាប់​មេរោគ​ជាមុន ដោយ​អាច​ស្ងោរ​ក្នុង​ទឹក​ដាំ​ពុះ​ប្រហែល​៥​នាទី​។ បន្ទាប់​ពី​បាន​ប្រើ​ម្ដង​ហើយ ប៉ាម៉ាក់​មិន​បាច់​ស្ងោរ​ទៀត​ទេ ដោយ​គ្រាន់​ដុស​​លាង​សម្អាត​កំប៉ុង​ទឹក​ដោះ​គោ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត រួច​ទុក​វា​ឲ្យ​ស្ងួត។ ត្រូវ​ចាំ​ថា​មិន​ត្រឹម​តែ​កំប៉ុង​ទឹក​ដោះ​គោ​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​នោះ​ទេ កន្លែង​ដែល​យើង​បម្រុង​​នឹង​ដាក់​កំប៉ុងទឹក​ដោះ​គោ​ឆុង​ឲ្យ​កូន​ ក៏​ត្រូវ​តែ​ស្អាត និង​មាន​អនាម័យ​ដូច​គ្នា​។​​​​​​​​ ​​៤. ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​កម្រិត​ណែនាំ ប៉ាម៉ាក់ ត្រូវ​រៀប​ចំម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កូន​បៅ​ម្ដងៗ​ទៅ​តាម​ការ​ណែ​នាំ​នៅ​លើ​សម្បក​​កំប៉ុង។ ការ​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តិច​ពេក ឬ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​កូន​យើង​ឆ្អែត​ជ្រុល ឬ​បៅ​មិន​អស់ ឬ​ក៏​កូន​បៅ​មិន​គ្រប់​ទៅ​វិញ។ មួយ​វិញ​ទៀត ត្រូវ​ដាក់​បរិមាណ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ ទៅ​តាម​ការ​ណែ​នាំ​ដូច​គ្នា។ ការ​ដាក់​ទឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ម្សៅ​ទឹក​ដោះ​គោ​បាត់​បង់​សារធាតុ​ចិញ្ចឹម ឬ​មាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​ទៅ​តាម​តម្រូវ​ការ​របស់​កូន​ ហើយ​បើ​ដាក់​ទឹក​តិច​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​របស់​កូន​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​ធម្មតា នាំ​ឲ្យ​កូន​យើង​​​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅវិញ​​។ ចំណុច​គួរ​ចងចាំ៖ ម៉ាក់ៗ​ត្រូវ​ដាក់​ទឹក​ទៅ​តាម​ការ​ណែ​នាំ​ចូល​ក្នុង​កំប៉ុងទឹក​ដោះ​គោ​ជា​មុន រួច​ចាំ​​ដាក់​ម្សៅ​ទឹក​ដោះ​គោ​តាម​បរិមាណ​កំណត់​តាម​ក្រោយ​។​ ក្រោយ​ពី​ដាក់​ម្សៅ​ទឹក​ដោះ​គោ​ចូល​ក្នុង​កំប៉ុង​ហើយ យើង​ត្រូវ​ដាក់​ក្បាល​ដោះ និង​គ្រប​គម្រប​ឲ្យ​បាន​ល្អ រួច​ក្រឡុក​តិចៗ​ឲ្យ​ម្សៅ​រលាយ​សព្វ​បាន​ល្អ មុន​នឹង​ឲ្យ​កូន​បៅ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ