ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់? សំណួរ​នេះ​ប្រហែល​ជ​មាន​ស្រីៗ​យើង​មួយ​ចំនួន​ដក់​ទុក​ក្នុង​ចិត្ត​ហើយ​ដែរ​។ ជា​ការ​ពិត​ម៉ាក់​ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន ប៉ុន្តែ​ត្រូវ​​ដឹង​រឿង​មួយ​ចំនួន​ដែរ ដើម្បី​ឲ្យ​ការ​បំបៅ​ដោះ​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព​។ ១. អ្វី​ជា​ជំងឺ​ថ្លើម​ប្រភេទ B ជំងឺ​ថ្លើម​ប្រភេទ​B បង្ក​ឡើង​ដោយ​មេរោគ​ថ្លើម​ប្រភេទ​B នៅ​លើ​ថ្លើម​ ដែល​អាច​ឆ្លង​តាម​ឈាម ទឹក​កាម ឬ​សារធាតុរាវ​ផ្សេង​ទៀត​ចេញ​ពី​រាង​កាយ​អ្នក​មាន​ជំងឺ​ថ្លើម​ប្រភេទ​នេះ​។ ស្រ្តី​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​ចម្លង​ទៅ​កូន​​នៅ​ពេល​ឆ្លង​ទន្លេ​។ ស្រ្តី​ពពោះ​ ត្រូវ​ពិនិត្យ​រក​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​បាន​ទទួល​ការថែទាំ​​ត្រឹម​ត្រូវ​ពេល​កំពុង​ពពោះ និង​ពេល​សម្រាល​។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង​អាមេរិក ហៅ​កាត់​ថា CDC បាន​ណែ​នាំ​ថា​ ក្មេងៗ​ទើប​​កើត​​គួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​​ដូស​ទី​១​ មុន​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រង្វង់​២៤​ម៉ោង​ដំបូង​។ CDC បន្ត​ថា កូន​ក្មេង​ជាទូទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទB នៅ​រយៈពេល​១ខែ ឬ២​ខែ​ក្រោយ​ចាក់​ដូស​ទី​មួយ និង​ចាក់​ដូស​ទី​៣​នៅ​អាយុ​១៨​ខែ​។ ​​​​២. បំបៅ​ដោះ​កូន​មាន​សុវត្ថិ​ភាព​អត់​បើ​ម៉ាក់​ៗមាន​ជំងឺ​ថ្លើម​ប្រភេទ B? CDC អាមេរិក បញ្ជាក់​ថា​ម៉ាក់​ៗ​អាច​បំបៅ​ដោះ​កូន​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ថា កូន​ដែល​កើត​​ពី​ម្ដាយ​មាន​ជំងឺ​​ថ្លើម​ប្រភេទ​ B ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទ​B ១២​ម៉ោង​បន្ទាប់​ពី​កើត​ភ្លាម​ និង​ដូស​ទី២​ត្រូវ​ធ្វើ​ឡើង​ក្នុង​រង្វង់​អាយុ​១ខែ ឬ​២ខែ និង​ដូស​ទី​៣​ត្រូវ​ធ្វើ​ឡើង​នៅ​អាយុ​៦​ខែ​​។ បន្ទាប់​មក​ទៀត ប៉ា​ម៉ាក់​គួរ​នាំ​កូន​ធ្វើ​តេស្ត​រក​មើល​អង់ទីករ និង​រក​មើល​ថា​កូន​មាន​ឆ្លង​វីរុស​ថ្លើម​ឬ​យ៉ាងណា​ នៅ​ពេល​កូន​ចាស់​វ៉ាក់សាំង​បាន​គ្រប់​ដូស​ ឬ​នៅ​វ័យ​ប្រហែល​ពី​៩​ទៅ​១២​ខែ​។ ដូច​គ្នា​ដែរ ​ក្នុង​ដំណាក់​កាល​នេះ​មិន​មែន​មាន​ន័យ​ថា​ម៉ាក់ៗ​ត្រូវ​រង់​ចាំ​ទាល់​តែ​កូន​មាន​អង់ទីករ​ពេញ​លេញ​ចាំ​បំបៅ​ដោះ​កូន​នោះ​ទេ​។ ការ​បំបៅ​ដោះ​គឺ​មាន​សុវត្ថិភាព​ ហើយ​វីរុស​ថ្លើម​ប្រភេទ​B មិន​ឆ្លង​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​នោះ​ទេ លុះ​ណា​តែ​ក្បាល​ដោះ​របស់​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម​។ ដូច​គ្នា​ដែរ ក្រៅពី​CDC អាមេរិក […]


ការបំបៅដោះ

ម្សៅទឹកដោះគោបើកគម្របហើយ អាចទុកយ៉ាងយូរបានប៉ុន្មាន?

ម៉ាក់ៗ​ដែល​មាន​កូន​ម៉ឹម​ម្សៅ​ទឹកដោះ​គោ ប្រាកដ​ជា​ហត់​បន្តិច​ហើយ ដោយ​ត្រូវ​លាង​សម្អាត​កំប៉ុង​កូន​ជា​ប្រចាំ ឯ​ការ​ទុក​ដាក់​ម្សៅ​ទឹក​ដោះគោ​ទៀត​សោត ក៏​មាន​ក្បួន​ខ្នាត និង​ទុក​ឲ្យ​ត្រឹម​ត្រូវ​ដែរ។ ប៉ុន្តែ​ម៉ាក់ៗ​មាន​ដឹង​អត់ ម្សៅ​ទឹកដោះ​គោ​បើក​គម្រប​ហើយ អាច​ទុក​យ៉ាង​យូរ​បាន​ប៉ុន្មាន​ខែ? ជា​ទូទៅ​ក្រុមហ៊ុន​​ផលិត​​ម្សៅ​ទឹក​ដោះគោ ណែនាំ​ឲ្យ​ប្រើ​ម្សៅ​ទឹកដោះ​គោ​ត្រឹម​រយៈពេល ១ខែប៉ុណ្ណោះ​បន្ទាប់​ពី​បើក​គម្របហើយ បើ​ហួស​ពី​រយៈ​ពេល​ហ្នឹង​ម៉ាក់​ប៉ា​មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ លោក​​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា រាល់​ពេល​ម៉ាក់ប៉ា​បើក​កំប៉ុង​យក​ម្សៅ​ទឹកដោះ​គោ​ឆុង​ឲ្យ​កូន​ម៉ឹម​ម្តងៗ ត្រូវ​បិទ​គម្របកំ​ប៉ុង​ឲ្យ​បាន​ជិត​ល្អ ដើម្បី​បង្ការ​កុំ​ឲ្យ​សត្វ​ល្អិត ធូលី ឬ​ខ្យល់​ចូល ធ្វើ​ឲ្យ​ខូច​គុណភាព​ម្សៅ​ទឹកដោះ​គោ កូន​ញ៉ាំ​ទៅ​អាច​នឹង​មាន​បញ្ហា​សុខភាព។ ចំពោះ​ការ​រក្សា​ទុក​វិញ យើង​ត្រូវ​ដាក់​នៅ​កន្លែង​មាន​សីតុណ្ហភាព​ធម្មតា ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ និង​ភ្លើង ហើយ​មិន​ត្រូវ​ដាក់​ក្នុង​ទូ​ទឹកកក​ឡើយ។ ចុះ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច អាច​ទុក​បាន​ប៉ុន្មាន​ម៉ោង? សំណួរ​នោះ​លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា ម្សៅ​ទឹកដោះ​គោ​ឆុង​រួច បើ​សិន​ជា​កូន​មិន​ទាន់​ម៉ឹម​ទេ យើង​អាច​រក្សា​បាន ២ម៉ោង​នៅ​សីតុណ្ហភាព​ធម្មតា និង ២៤ម៉ោង បើ​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​ផ្នែក​ធម្មតា។ តែ​អ្វី​ដែល​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​នោះ គឺ​ម្សៅ​ទឹកដោះ​គោ​ឆុង​រួច កូន​ម៉ឹម​នៅ​សល់ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់​ប៉ា​មួយ​ចំនួន ច្រើន​តែ​ស្តាយ កូន​ម៉ឹម​នៅ​សល់ ទុក​ឲ្យ​ម៉ឹម​នៅ​ពេល​ក្រោយ​ទៀត។ ការ​ធ្វើ​បែប​នេះ កូន​អាច​នឹង​ឈឺ​ពោះ ហើម​ពោះ ទៅ​ជា​រាករូស ដោយសារ​​​ការទុកដាក់ម្សៅទឹកដោះមិនមាន សុវត្ថិភាព អាច​នឹង​មាន​ធូលី […]


ការបំបៅដោះ

កូនឧស្សាហ៍ហើមពោះ យំរករឿងច្រើនមកពីអី? ប៉ះពាល់ដល់ការលូតលាស់ទេ?

ទម្រាំធំពេញវ័យមានសុខភាពរឹងមាំល្អ អាអូនតូចៗច្បាស់ជាជួបបញ្ហាសុខភាពទូទៅមួយចំនួនដែលនាំទុក្ខ ពិបាកក្នុងខ្លួន ដូចផ្ដាសាយ គ្រុនក្ដៅ ឬហើមពោះ ចុកពោះជាដើម។ ម៉ាក់ប៉ាមួយចំនួនសង្កេតឃើញថា បញ្ហាចុក ឬហើមពោះ កើតឡើងញឹកញាប់ទៅលើកូនខ្លួនផ្ទាល់ និងក្មេងដទៃទៀត ធ្វើឲ្យអាអូនយំ ត្អូញត្អែរពិបាកក្នុងខ្លួន។ ខាងក្រោមនេះ អាចជាមូលហេតុដែលបណ្ដាលឲ្យក្មេងឧស្សាហ៍ហើមពោះ ចុកពោះ តែងតែយំរករឿង។ ១. លេបខ្យល់ចូលពោះ ការលេបខ្យល់បន្ថែមចូលពោះ មិនត្រឹមតែធ្វើឲ្យកូនហើមពោះប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឲ្យកូនចង្អោរ និងបាត់បង់ចំណង់អាហារទៀត។ ក្មេងខ្លះលេបខ្យល់ចូលពោះ នៅពេលដែលពួកគេកើតអារម្មណ៍ធុញថប់ ឬពេលបារម្ភរឿងអ្វីមួយ។ ក្នុងករណីនេះ ប៉ាម៉ាក់បង្រៀនកូនឲ្យដកដង្ហើមវែងៗ ពេលកូនភ័យ ឬបារម្ភ ឬអាចប្រើថ្នាំបំបាត់ការហើមពោះតាមការណែនាំរបស់គ្រូពេទ្យក៏បាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ទល់លាមក នេះជាបញ្ហាដ៏ធំមួយក្នុងចំណោមក្មេងៗ ពិសេសក្មេងដែលញ៉ាំម្សៅទឹកដោះគោ នៅពេលអាអូនដល់វ័យចេះចូលបន្ទប់ទឹកជុះខ្លួនឯង។ មូលហេតុទូទៅមួយ កុមារអាចនឹងទប់មិនព្រមបន្ទោរបង់ពេលទៅសាលា ព្រោះពួកគេមិនទម្លាប់ប្រើបន្ទប់ទឹកនៅសាលា (ឬ សម្រាប់ក្មេងតូចៗ អាចមិនព្រមជុះតាមការបង្រៀន potty training ជាហេតុអាចនាំឲ្យទល់លាមក និងហើមពោះ។ល។ ដូចនេះ ម៉ាក់ប៉ាគួរបន្ថែមអាហារមានជាតិសរសៃ ឬឲ្យអាអូនញ៉ាំទឹកឲ្យច្រើន ដើម្បីស្រួលជុះ ហើយបើកូនទល់លាមកយូរ គួរពិគ្រោះជាមួយគ្រូពេទ្យ។ [embed-health-tool-baby-poop-tool] ៣. អាលែកហ្សីទឹកដោះគោ នៅក្នុងម្សៅទឹកដោះគោមួយចំនួនអាចមានគ្រឿងផ្សំដែលធ្វើឲ្យកូនយើងប្រតិកម្មជាមួយ […]


ការបំបៅដោះ

ឈ្លក់ទឹកដោះម្ដងៗ ទារកអាចនឹងមានបញ្ហាទាំងនេះ

អំឡុង​ពេលបៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះគោ ទារក​អាច​ឈ្លក់​ទឹក​ដោះ​ចេញ​មក ចូល​ច្រមុះ​ចូល​សួត ពិបាក​ដល់​អា​អូន។ ទារក​ឈ្លក់​ទឹក​ដោះ​អាច​បណ្ដាល​មក​ពី​កត្តា​ប្រឈម​ដូច​ជា ទារក​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់ មាន​បញ្ហា​បេះ​ដូង ទារក​មាន​បញ្ហា​ឆែប​មាត់ ទារក​ដែល​ក្អែញឹកញាប់ ឬ​ការ​បំបៅ​ដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​គ្រុពេទ្យ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាលម៉ែត។ តើ​ការ​ឈ្លក់​ទឹក​ដោះ ផ្ដល់​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ទារក? ការ​ឈ្លក់​ទឹក​ដោះ ជា​ការ​លេប​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ចូល​ទៅ​ក្នុង​សួត​ដោយ​ចៃដន្យ។ ការ​ឈ្លក់​ទឹកដោះចូលសួតនេះ ទៀត​សោត​​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាង​ខ្លាំង ដែល​ម៉ាក់​ៗ​គួរ​ដឹង និង​ប្រយ័ត្ន​ដូចជា៖ – អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ រហូត​អាច​បាត់បង់​ជីវិត​ក៏​មាន – ទារក​អាច​មាន​បញ្ហា​កង្វះ​ជាតិទឹក ឬ​អាហារូបត្ថម្ភ – ទារក​អាច​នឹង​មិន​សូវ​ឡើង​ទម្ងន់។ សញ្ញា​នៃ​ការ​ឈ្លក់​ទឹក​ដោះ​ដែល​បញ្ជាក់​ថា​អា​អូន​ឈ្លក់​ទឹក​ដោះ​ម៉ាក់​ៗ​គ្រប់​រូប​គួរ​តាម​ដាន​មើល​រួមមាន អា​អូន​លែង​ចង់​បៅ ឬ​ងាក​ចេញ ប្ដូរ​ពណ៌​សម្បុរ​ពី​ក្រហម​ទៅ​ជា​ស្វាយ ឬ​ខ្មៅ ពិបាក​ដក​ដង្ហើម ដង្ហក់ ឬ​ឈប់​ដក​ដង្ហើម ក្អក​ពេក​កំពុង​បៅ ឬ​ក្រោយ​បៅ ឬ​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់។ តិចនិក​ការពារ​កូន​កុំ​ឲ្យ​ឈ្លក់​ទឹក​ដោះ ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ភាគ​ច្រើន​ដោយ​ការ​បំបៅ​ទឹក​ដោះ​គោ។ ដើម្បី​ការពារ​អា​អូន​កុំ​ឲ្យ​ឈ្លក់​បាន ម៉ាក់​ៗ​អាច​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ខាង​ក្រោម​នេះ​បាន​ដូច​ជា៖ ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ រៀប​ចំ​ស្ថានភាព​ទារក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដោយ លើក​ទារក​បញ្ឆិត​ឲ្យ​បាន​ប្រហែល ៣០​ដឺក្រេ​ពី​ផ្ទៃ​រាប​រាល់​ពេល​បៅ ក្រោយ​ពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នង​តិចៗ​ឲ្យ​បាន​យ៉ាង​តិច​៣០-៦០​នាទី មុន​នឹង​ដាក់​ឲ្យ​ទារក​គេង​លើ​ផ្ទៃ​រាប​ស្មើ​វិញ ប្រសិន​បើ​ទារក​ក្អែ​ញឹក​ញាប់ ម៉ាក់​ៗ​ត្រូវ​បំបៅ​អា​អូន​តិចៗ តែ​ច្រើន​ដង។


ការបំបៅដោះ

អត់ទឹកដោះមែនទេ? សាកល្បងតិចនិកនេះសិន មុនឲ្យកូនបៅទឹកដោះគោ

ការ​បំបៅ​ដោះ​កូន អាច​ជា​ឧបសគ្គ​មួយ​សម្រាប់​ម៉ាក់​ៗ​ថ្មី​ថ្មោង ពិសេស​ពេល​យើង​បារម្ភ​ពី​ការ​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​គ្រប់​គ្រាន់ និង​លូតលាស់​បាន​តាម​ស្តង់ដារ​ឬ​ក៏​អត់។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​មួយ​ចំនួន អាច​ផលិត​ទឹកដោះ​បាន​ក្នុង​បរិមាណ​តិច ឬ​ខ្វះ​ទឹក​ដោះ ពិបាក​ឲ្យ​កូន​បៅ​ឆ្អែត ក៏​បែរ​ទៅ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​គោ។ មុន​នឹង​សម្រេច​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ម៉ាក់​ៗ​គួរ​តែ​ព្យាយាម​រក​មធ្យោបាយ​បង្កើន​បរិមាណ​ទឹក​ដោះ​ខ្លួន​សិន។ តិចនិក​បង្កើន​បរិមាណ​ទឹកដោះ​ម្ដាយ តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃមន្ទីរពេទ្យកាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ទារក​ត្រូវ​ការ​អាហារ​ពី​ម្ដាយ​តាម​រយៈ​ទឹក​ដោះ ម្ល៉ោះ​ហើយ ​ម្ដាយ​ត្រូវ​តែ​បំប៉ន​អាហារ និង​អនុវត្ត​វិធី​ផ្សេង​ទៀត ទើប​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម​ដូច​ជា៖ ១. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់៖ ម៉ាក់​ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​គុណភាព មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើប​កូន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្ដាយ។ ២. ផឹក​ទឹក​ឲ្យ​បាន​ច្រើន៖ ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់​ៗ​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​ដោះ​ម្ដាយ​សម្បូរ​ជាតិទឹក ដូចនេះ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២ លីត្រ/ថ្ងៃ ជួយ​បង្កើន​បរិមាណ​ទឹកដោះ​បាន​កាន់​តែ​ច្រើន​ដូច​គ្នា។ ៣. បំបៅ​កូន​ច្រើន​ដង៖ ស្ត្រី​ត្រូវ​បំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​ទៀង​ទាត់ ដោយសារ​តែ​ទឹក​ដោះ​ត្រូវ​ចេញ​ទៅ​តាម​ការ​ភ្ញោច​ពី​ចុង​ដោះ តាម​រយៈ​ការ​បឺត​ជញ្ជក់​របស់​កូន នោះ​ទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹក​ដោះ។​ ៤. ចៀសវាង​ថ្នាំ​បំប៉ន៖ ម៉ាក់​ៗ​ត្រូវ​ចៀសវាង​រាល់​ថ្នាំ​បំប៉ន​ជំនួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ផ្សេងៗ បើ​មិន​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ជាមុន​នោះ​ទេ។ ៥. សម្រាក​បាន​គ្រប់​គ្រាន់៖ ម៉ាក់ៗ​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ឲ្យ​ឆ្អែត​ៗ ដោយសារ​កាល​ណា​ម៉ាក់​ៗ​គេង​មិន​បាន​ពេញ​ភ្នែក […]


ការបំបៅដោះ

មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​ដឹង​អ្វី​ខ្លះ​ពី​ការ​បំបៅ​ដោះ​កូន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ស្ត្រី​ភាគ​ច្រើន​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​នៅ​តែ​អាច​បំបៅ​ដោះ​កូន​បាន​​ធម្មតា​។​ យ៉ាង​ណា​មិញ ម៉ាក់​ៗ​ត្រូវការ​ការ​អនុវត្ត​ ការ​គាំទ្រ​ និង​ការ​អត់ធ្មត់​នៅ​ក្នុង​ការ​បំបៅ​ដោះ​នេះ​។ បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ មាន​ទឹក​ដោះ​នៅ​ពេល​ណា​? ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​មាន​ទឹក​ដោះ​យឺតយ៉ាវ​ជាង​ម៉ាក់​ៗ​ដែល​គ្មាន​ជំងឺ​នេះ​។​ ជា​ទូទៅ​ ទឹក​ដោះ​នឹង​ចេញ​មក​នៅ​ថ្ងៃ​ទី​៣​ បន្ទាប់​ពី​សម្រាល​កូន​។​ នៅ​ក្នុង​ករណី​ដែល​កូន​កើត​​មិន​គ្រប់​ខែ​ ឬ​មាន​ម្ដាយ​មាន​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ក្រោយ​សម្រាល​ វា​អាច​ពិបាក​ក្នុង​ការ​បំបៅ​ដោះ​នៅ​ពេល​ដំបូង​ៗ​។ ដូច្នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​៤ទៅ​៥​សប្ដាហ៍​ មុន​ពេល​ដែល​ទារក​កើត​ ដើម្បី​ស្វែង​យល់​បន្ថែម​​អំពី​ការ​បំបៅ​ដោះ​។​ តើ​ស្ត្រី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គួរ​បំបៅ​ដោះ​កូន​នៅ​ពេល​ណា​? ការ​បំបៅ​ដោះ​កូន​ គប្បី​ធ្វើ​ឡើង​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​ និង​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ទៅ​៤​ម៉ោង​ នៅ​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ទារក​ឲ្យ​បាន​ល្អ​។​ ប្រសិនបើ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប  ​ម៉ាក់​ៗ​គប្បី​បំបៅ​ដោះ​កូន​ឲ្យ​កាន់​តែ​ញឹកញាប់​ យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​៣​ម៉ោង​ម្តង​​។ អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​ម្ដាយ​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ និង​មហារីក​ក្រពេញ​អូវែ ​កាត់​បន្ថយ​ឱកាស​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​ ចំពោះ​​ទារក​ កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ហឺត​ ជៀសវាង​ការ​ធាត់​​ជ្រុល​ ពុំ​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​ពុំ​មាន​​ការ​បង្ក​រោគ​នៅ​ត្រចៀក​ មិន​មាន​ហានិភ័យ​នៃ​​ជំងឺ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​ក្រោម​ធ្ងន់ធ្ងរ​ មិន​មាន​ហានិភ័យ​នៃ​ជំងឺ​ស្លាប់​ភ្លាម​ៗ​ក្រោយ​សម្រាល​ តើ​ការ​បំបៅ​ដោះ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​បែប​ណា​? ​ជាក់​ស្ដែង ការ​បំបៅ​ដោះ​​ប្រៀប​ដូចជា​លំហាត់​ប្រាណ​រាងកាយ​​មួយ​​ដែរ​ ដោយ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ ដូច្នេះ​ហើយ​​ម៉ាក់​ៗ​ត្រូវ​ត្រៀម​ខ្លួន​ជា​មុន​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​។ សម្រាប់​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​​ទាប​ អំឡុង​ពេល​បំបៅ​ដោះ​ ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​ ជួប​ប្រទះ​បញ្ហា​នេះ​នៅ​ពេល​ផ្សេង​ទៀត​។ ដូច្នេះ​ហើយ​ យើង​គប្បី​ត្រៀម​ប្រភព​នៃ​ជាតិ​ស្ករ​នៅ​ជិត​ខ្លួន​ ដូចជា​ទឹក​ផ្លែឈើ​ ឬ​ថ្នាំ​ជាតិ​ស្ករ​ […]


ការបំបៅដោះ

អំឡុង​ពេល​បំបៅ​ដោះ​កូន​ ម៉ាក់​ៗ​អាច​ញ៉ាំ​អាហារ​ហឹរ​បាន​ឬ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​អាហារ​ហឹរ​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​​ទេ និង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​គ្រប់គ្រាន់​ ទើប​ជា​ការ​ប្រសើរ​។​ ពិត​ណាស់​ ​អា​អូន​នឹង​ទទួល​បរិមាណ​តិចតួច​នៃ​អាហារ​ទាំង​នោះ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​​ឡើយ​។​ តើ​អាហារ​ហឹរ​ប៉ះពាល់​ដល់​ទឹក​ដោះ​ដែរ​ឬ​ទេ​? ​​​​ជាក់​ស្ដែង​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​​នឹង​ជះ​ឥទ្ធិពល​ដល់​រសជាតិ​នៃ​ទឹក​ដោះ។​ ទារក​អាច​នឹង​ចូលចិត្ត​រសជាតិ​ទឹក​ដោះ​ថ្មី​ៗ​ ហើយ​ទង្វើ​នេះ ក៏​​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ទារក​ មុន​ពេល​ដែល​ពួក​គេ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង​​ដែល​មាន​រសជាតិ​ខុស​ៗ​គ្នា​ផង​ដែរ​។ ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​អាហារ​ហឹរ​ចំពោះ​ទឹក​ដោះ​ម្ដាយ​​ ​មិន​មែន​ទារក​គ្រប់​រូប​សុទ្ធ​តែ​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​នៃ​រសជាតិ​ទឹក​ដោះ​នោះ​ទេ ហើយ​កូន​មួយ​ចំនួន​អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​ផង​ដែរ​។​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើត​មាន​ឡើង​ពី​អាហារ​ហឹរ​​ រួម​មាន​៖ ​កើត​មាន​អាលែកហ្ស៊ី​ចំពោះ​អាហារ​ហឹរ​ ដោយ​មាន​ចេញ​កន្ទួល​រមាស់​លើ​ស្បែក​ មាន​អាការៈ​ចុក​ពោះ​ មាន​បញ្ហា​ហ្គាស​នៅ​ក្នុង​ក្រពះ​​​​ កូន​​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​អាការៈ​ដូច​ម្ដេច​? ​សញ្ញា​ជាក់លាក់​ដែល​​បង្ហាញ​ថា​ទារក​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​មាន​ដូច​ខាង​ក្រោម​។ យំ​មិន​ឈប់​ បន្ទាប់​ពី​បៅ​ទឹក​ដោះ​ម្ដាយ ដែល​មាន​រសជាតិ​ហឹរ​ មាន​អាការៈ​រាករូស​ ជា​ពិសេស​ បន្ទាប់​ពី​ម្ដាយ​​ញ៉ាំ​អាហារ​ហឹរ​ រួច​បំបៅ​ដោះ វដ្ដ​ដំណេក​របស់​ទារក​ត្រូវ​បាន​រំខាន​ បន្ទាប់​ពី​បំបៅ​ដោះ​ដែល​មាន​រសជាតិ​ហឹរ​ ហើយ​ទារក​ចាប់ផ្ដើម​ភ្ញាក់​ពី​គេង​យ៉ាង​ឆាប់​រហ័ស​។ ​មិន​ចង់​បៅ​ដោះ​ ជា​ពិសេស​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ផ្សេង​ៗ​ ចេញ​កន្ទួល​រមាស់​​ និង​កន្ទាលត្រអាក​នៅ​លើ​ស្បែក​របស់​ទារក​ តើ​ការ​ញ៉ាំ​អាហារ​ហឹរ​ អំឡុង​ពេល​បំបៅ​ដោះ​មាន​អត្ថប្រយោជន៍​ចំពោះ​ទារក​ដែរ​ឬ​ទេ​? ​​​​​​​​ប្រសិនបើ​អា​អូន​មិន​មាន​ប្រតិកម្ម​នឹង​អាហារ​ហឹរ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ទេ​នោះ​ វា​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ទារក​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​​មួយ​ចំនួន​ពី​ទឹក​ដោះ​ម្ដាយ​ ដែល​មាន​រសជាតិ​ហឹរ​ដូច​ជា​៖ ងាយ​ស្រួល​ក្នុង​ការ​ផ្ដាច់​ដោះ​ ​អាច​ស្គាល់​ពី​រសជាតិ​ផ្សេង​ៗ​​ ពង្រឹង​​​មុខងារ​ក្រពះ​ ទទួល​យក​របប​អាហារ​ល្អ​ប្រសើរ​ ​ទាំង​នៅ​វ័យ​ក្មេង​ តើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន​ គួរ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ពេល​ណា​? ម៉ាក់​ៗ​ភាគ​ច្រើន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​នៅ​ក្នុង​បរិមាណ​តិចតួច​បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​គប្បី​រង់ចាំ​រហូត​ដល់​ទារក​ស៊ាំ​នឹង​ការ​បំបៅ​ដោះ​ត្រឹមត្រូវ​ និង​អភិវឌ្ឍ​សុខភាព​ ក៏​ដូចជា​ភាព​ស៊ាំ​របស់​ពួក​គេ​ជា​មុន​សិន​ ​​មុន​នឹង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ហឹរ​ ។


ការបំបៅដោះ

ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​​ពេល​បំបៅ​ដោះ​ ផ្ដល់​ប្រយោជន៍សុខភាព​​ច្រើន​​​​​​​​​​​​​​​​​​យ៉ាង

ទឹក​ក្រូច​ឆ្មារ ​គឺ​ជា​ភេសជ្ជៈ​​​មួយ​ប្រភេទមាន​គុណប្រយោជន៍​ដល់​សុខភាព​​ចំពោះ​ម៉ាក់​ៗ​ដែល​កំពុង​តែ​បំបៅ​ដោះ​កូន​។​ ​ពិត​ណាស់​ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​អំឡុង​ពេល​នេះ​ អាច​ជំរុញ​ដល់​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ​។​ បន្ថែម​ពី​នេះ​ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ភាព​ស្រស់ស្រាយ​ ​បង្កើន​កម្រិត​​ថាមពល​ ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​ ក៏​ដូចជា​ពង្រឹង​គុណភាព​ទឹក​ដោះ​ថែម​ទៀត​ផង​។ ជាក់​ស្ដែង​ ទឹក​ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដូចជា​ វីតាមីន​C កាល់ស្យូម​ វីតាមីន​B ​ផូស្វ័រ​ និង​ប៉ូតាស្យូម​ ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​អា​អូន​។ ១. ​ការពារ​បញ្ហា​ក្រពះ​ ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ មាន​គុណ​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​​ក្រពះ​​អា​អូន​មាន​សុខភាព​​ល្អ​ផង​ដែរ។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ផ្សេង​ៗ​ដូចជា​ហ្គាស​ រមួល​ក្រពើ​ ការ​បន្ទោបង់​មិន​ទៀងទាត់​ និង​ហើម​ពោះ​​។​ ២. ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ទឹក​ក្រូច​ឆ្មារ​ គឺ​ជា​ប្រភព​នៃ​វីតាមីន​C ​ដែល​ល្អ​បំផុត​ចំពោះ​ស្បែក​។​ វីតាមីន​C ​ដែល​មាន​នៅ​ក្នុង​ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​បង្កើន​ពណ៌​នៃ​ស្បែក​របស់​យើង​​។​ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​ប្រចាំ​ ស្បែក​របស់​ម៉ាក់​ៗ​ ព្រម​ទាំង​ស្បែក​​អា​អូន​ច្បាស់​ជា​ភ្លឺ​ថ្លា​ និង​ម៉ត់​រលោង​ជាក់​ជា​មិន​ខាន​។ ៣. កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​ ​​​​បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​។​ វា​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​រាងកាយ​ ក៏​ដូចជា​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​ ដើម្បី​ធានា​ថា​​ទារក​នឹង​ទទួល​បាន​ទឹក​ដោះ​ដែល​គ្មាន​ជាតិ​ពុល​ និង​មាន​សុខភាព​ល្អ​។ ៤. ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ ទឹក​ក្រូច​ឆ្មារ​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ អំឡុង​ពេល​បំបៅ​ដោះ​បាន​យ៉ាង​ល្អ​។​ ជាមួយ​នឹង​បរិមាណ​ប៉ូតាស្យូម​ខ្ពស់​នៃ​ទឹក​ក្រូច​ឆ្មារ​ អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្ងប់​អារម្មណ៍​ និង​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ចង្អោរ​ និង​វិល​មុខ​។ ៥. ពង្រឹង​សរសៃ​​វ៉ែន​ ​បញ្ហា​ទូទៅ​មួយ​ទៀត​ ដែល​ម៉ាក់​ៗ​តែងតែ​ប្រឈម​ នៅ​អំឡុង​ពេល​ និង​បន្ទាប់​ពី​សម្រាល​កូន​រួច​ […]


ការបំបៅដោះ

ម៉ាក់ៗ​ញ៉ាំការ៉ុតពេល​បំបៅ​ដោះ​ ស្បែកកូនអាចប្រែប្រួលបែបនេះ

​នៅ​អំឡុង​ពេល​បំបៅ​ដោះ​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​នឹង​ជះឥទ្ធិពល​ដល់​កូន​ទាំង​ស្រុង​​។​ ប្រសិនបើ​យើង​ញ៉ាំ​ការ៉ុត​ ដើម្បី​សម្រក​ទម្ងន់​ ឬ​បង្កើន​ការ​​ញ៉ាំ​បន្លែ​ ​ទារក​​ក៏​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​នៅ​ក្នុង​ការ៉ុត​ដូច​គ្នា។​ ខណៈ​ពេល​ដែល​ការ៉ុត​គឺ​ជា​ប្រភេទ​អាហារ​សុខភាព​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ បញ្ហា​អាលែកហ្ស៊ី​នឹង​ការ៉ុត​ក៏​អាច​កើតឡើង​ ព្រម​ទាំង​​អាច​​ប៉ះពាល់​ដល់​ទារក​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ការ៉ុត​​អាច​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​របស់​ក្មេង​ តែ​មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ឡើយ​​។​ ចំពោះ​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ជាង​មុន​។ ១. ​ស្បែក​លឿង​  ការ៉ុត​ផ្ទុក​សារធាតុ​Beta-carotene ច្រើន​ ហើយ​​សារធាតុ​នេះ​អាច​កកកុញ​នៅ​ក្នុង​ស្បែក​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​នៅ​ក្នុង​បរិមាណ​ច្រើន​។​ Beta-carotene​អាច​ឆ្លង​កាត់​​តាម​រយៈ​ការ​បំបៅ​ដោះ​ម្ដាយ ដោយ​ធ្វើ​ឲ្យ​ទារក​មាន​ស្បែក​ពណ៌​ទឹក​ក្រូច​តិចតួច​។​ ​ម៉ាក់​ៗ​អាច​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​​ដ៏​ជាក់លាក់​នេះ​នៅ​លើ​បាត​ដៃ​ និង​បាត​ជើង​របស់​ទារក​។​ ​ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​ វា​អាច​បង្ហាញ​ពី​ប្រភេទ​ជំងឺ​ដ៏​គ្រោះថ្នាក់​ម្យ៉ាង​ គឺ​ជំងឺ​ខាន់​លឿង​។​ ការ​កាត់បន្ថយ​ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​សារធាតុ​caroteneក្នុងឈាម​ថយ​ចុះ​ នៅ​ក្នុង​រយៈពេល​៣​ទៅ​៤​សប្ដាហ៍​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​​ស្បែក​ទារក​ប្រែ​ទៅ​ជា​ពណ៌​លឿង។​ ២.​អាលែកហ្ស៊ី​ ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​​អាលែកហ្ស៊ី​​ទៅ​នឹង​​អាហារ​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។​ ប្រហែល​ជា​៦​ទៅ​៨​ភាគរយ​នៃ​ទារក​ និង​កុមារ​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​មួយ​ចំនួន​ ហើយ​ក្មេង​ភាគ​ច្រើន​​ចាប់ផ្ដើម​អាលែកហ្ស៊ី​នៅ​ពេល​ដែល​ពួក​គេ​កាន់​ចម្រើន​វ័យ​។​ ចំពោះ​ទារក​ដែល​មាន​អាលែកហ្ស៊ី​ជាមួយ​នឹង​ការ៉ុត​អាច​មាន​អាការៈ​ឈឺ​ពោះ​ ដែល​ធ្វើ​ឲ្យ​​មាន​ហ្គាស​ច្រើន​ ឬ​ហើម​ពោះ​។​ លើស​ពី​នេះ ក្មេង​ៗ​អាច​ក្អួត​ ឬ​រាក​ជា​ដើម​។​ បន្ថែម​ពី​នេះ​​ មុខ​របស់​ទារក​​អាច​វិវត្តទៅ​ជា​ហើម​ ជា​ពិសេស​នៅ​បរិវេណ​ភ្នែក​ មាត់​ ឬ​បបូរ​មាត់​។​ ពិត​ណាស់​ អាលែកហ្ស៊ី​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ ដូចជា​ដកដង្ហើម​តឹង​ៗ​ ពិបាក​ដក​ដង្ហើម​ ឬ​ហៀរ​សំបោរ​។ល​។​ ប្រសិនបើ​ទារក​​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម​ ដោយ​សារ​តែ​បញ្ហា​អាលែកហ្ស៊ី​ ចូរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។ ​​ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ការ៉ុត​អំឡុង​ពេល​មាន​គភ៌​ […]


ការបំបៅដោះ

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ

ម៉ាក់​ៗ​ច្បាស់​ជា​ដឹង​ហើយ​ថា បន្ទាប់​ពី​សម្រាល​កូន​រួច ត្រូវ​យក​អា​អូន​មក​ដាក់​លើ​ទ្រូង​ម្ដាយ ប៉ះ​ស្បែក​នឹង​ស្បែក និង​ត្រូវ​ដាក់​ឲ្យ​អា​អូន​បៅ​ដោះ​ម្ដាយ។ ប៉ុន្តែមាន​ម៉ាក់​ៗ​មួយ​ចំនួន កើត​ជា​ក្តី​បារម្ភ ព្រោះ​នៅ​ថ្ងៃ​ដំបូង ពេល​ដាក់​ឲ្យ​កូន​បៅ ឃើញ​តែ​កូន​ជញ្ចក់​បឺត​យក​ទឹកដោះ តែ​មិន​ឃើញ​មាន​ទឹក​ដោះ​ចេញ​មក​សោះ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត  អ័រម៉ូន​មួយ​ចំនួន​ជួយ​ជំរុញ​ឲ្យ​បញ្ចេញ​ទឹក​ដោះ​ដំបូង​ (Colostrum) តាំង​ពី​ថ្ងៃ​ដំបូង​មក។ Colostrum មាន​ពណ៌​លឿង​ទឹក​ក្រូចច​ផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​ជា​ច្រើន ជាមួយ​នឹង​អង់ទីករ ការពារ​ទារក​ពី​ការ​ឆ្លង​មេរោគ​នានា​បាន​ផង​ដែរ។ ម៉ាក់​គួរ​ដាក់​ឲ្យ​អា​អូន​បៅ​ក្នុង​រយៈ​ពេល​២ម៉ោង​ដំបូង​នៃ​កំណើត​កូន។ ការ​បឺត​ដោះ​ម្ដាយ​ជួយ​ជំរុញ​ឲ្យ​ក្រពេញ​ឆាប់​បញ្ចេញ​ទឹក​ដោះ។ ទោះ​ជា​ពេល​ដំបូង​ៗ ទារក​ខ្លះ​មិន​ទាន់​ចេះ​បៅ​ក៏​ដោយ ក៏​ម៉ាក់​ៗ​គួរ​ព្យាយាម​ដាក់​ទារក​លេង​លើ​ទ្រូង​ដោយ​ឲ្យ​ស្បែក​ប៉ះ​ស្បែក រួច​សាក​ល្បង​ឲ្យ​កូន​ជញ្ជក់​បន្តិច​ម្ដងៗ។ ការ​ដាក់​ឲ្យ​កូន​បៅ​ត្រូវ​ធ្វើ​ឡើង​ពេល​អា​អូន​ភ្ញាក់​ពី​គេង​ត្រឹម​ត្រូវ។ លើស​ពី​នេះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ដឹង​ពី​របៀប​គួរ​ដាក់​ឲ្យ​កូន​បៅ​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អា​អូន​ទទួល​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​ដូច​ជា៖ មាត់​កូន​ហា​ធំ ថ្ពាល់​កូន​ប៉ោង ចង្ការ​កូន​ប៉ះ​ទ្រូង​ម៉ាក់ បបូរ​មាត់​ក្រោម​ពន្លាត់​ចេញ​ក្រៅ សណ្ដង់​ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម ដង​ខ្លួន​កូន​ដាក់​ឲ្យ​ត្រង់ ហើយ​ផ្អៀង​មក​លើ​ដោះ​ម្ដាយ ទឹក​ដោះ​ម្ដាយ ប្រៀប​បាន​ដូច​ជា​ឱសថ​ទិព្វ​សម្រាប់​កូនៗ ដើម្បី​ឲ្យ​សុខភាព​កូន​រឹងមាំ និង​លូតលាស់​បាន​ល្អ គ្មាន​អ្វី​អាច​យក​មក​ជំនួស​បាន​ទេ។ ដូច​នេះ​ហើយ ម៉ាក់​ៗ​គ្រប់​រូប​គួរ​ចាប់​ផ្ដើម​បំបៅដោះ​កូន​យ៉ាង​តិច​ឲ្យ​បាន​គ្រប់​៦​ខែ តាម​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ