ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

កូនបៅទឹកដោះគោ ម៉ាក់ៗកែទម្លាប់ ៤ នេះ កុំឲ្យកូនឈឺច្រើន

ដើម្បីចិញ្ចឹមកូនឲ្យលូតលាស់ និងមានសុខភាពល្អ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលឲ្យកូន​បៅ​ទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបជំងឺមិនសូវមកតោងខ្លួនកូន ។ ចុចត្រង់នេះដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ១. ផ្ដល់ទឹកដោះគោនៅសល់ឲ្យកូន ម៉ាក់ប៉ាខ្លះ ជ្រុលដៃលាយម្សៅទឹកដោះគោឲ្យកូនបៅអត់អស់ មិនចាក់ចោលទេ បែរជាទុកឲ្យកូនបៅពេលក្រោយទៀត។ នេះជាទម្លាប់អាក្រក់មួយធ្វើឲ្យកូនឧស្សាហ៍ឈឺ ដោយសារទឹកដោះគោកូនម៉ឹមសល់ មិនអាចទុកយូរលើសពីមួយម៉ោងបានទេ។ តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ កុសល កណិការ ពេលកូនបៅទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះតាមទឹកមាត់កូន ហើយបើយើងទុកយូរម៉ោងបន្តិច កូនយើងបៅទឹកដោះគោដែលនៅសល់អាចបង្កឱ្យកូនឈឺពោះ រាករូសជាដើម។ ២. បន្ថយ ឬបន្ថែមបរិមាណទឹក ឬម្សៅទឹកដោះគោ ការឆុងទឹកដោះគោមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ តែទោះយ៉ាងណា ម៉ាក់ប៉ាមួយចំនួនបានបំពានក្បួនច្បាប់ទាំងនោះ នៅពេលកូនមានបញ្ហា ដូចជារាក ឬទល់លាមក។ ជាក់ស្ដែង ពេលកូនទល់លាមក ម៉ាក់តែងបន្ថយបរិមាណទឹកដោះគោ ដោយរក្សាបរិមាណទឹកដដែល ឬក៏រក្សាបរិមាណទឹកដោះគោដដែល តែបន្ថែមបរិមាណទឹកវិញ ដោយគិតថា ការបន្ថែមបរិមាណទឹក អាចកាត់បន្ថយអាការៈទល់លាមកកូនបាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា វិធីនេះមិនត្រឹមត្រូវទេ ថែមទាំងធ្វើឲ្យកូនមានបញ្ហាសុខភាពធ្ងន់ធ្ងរ អាចនឹងខ្វះអាហារូបត្ថម្ភក៏ថាបាន។ ៣. ប្រើទឹកឆុងទឹកដោះគោកូនមិនបានត្រឹមត្រូវ អង្គការសុខភាពពិភពលោក […]


ការបំបៅដោះ

របៀបជ្រើសរើសកំប៉ុងទឹកដោះគោ និងរក្សាអនាម័យកុំឲ្យមានក្លិនជូរផ្អូម

ជំហានដំបូងក្នុងការជ្រើសរើសកំប៉ុងទឹកដោះគោឲ្យកូនគឺ ម៉ាក់ប៉ាគួរទិញ ១-៣ ប្រភេទកំប៉ុងទឹកដោះគោខុសៗគ្នា មកសាកប្រើសិន ដើម្បីតាមដានថា កូនយើងប្រើបានមួយណាជាងគេ។ លើសពីនេះ ម៉ាក់ប៉ាអាចជ្រើសរើសកំប៉ុងទឹកដោះគោបានដោយ៖ ទិញកំប៉ុងធំ៖ ដើម្បីសន្សំសំចៃលុយបានខ្លះ ម៉ាក់ប៉ាអាចទិញកំប៉ុងទឹកដោះគោទំហំធំស្រាប់ ព្រោះយើងអាចឲ្យអាអូនប្រើបានដល់វ័យធំបន្តិច។ មួយវិញទៀត យើងអាចជ្រើសកំប៉ុងទឹកដោះគោដែលមានលក្ខណៈពិសេសដូចជា វៀចក ឬដបដែលខ្យល់មិនសូវចូលបាន ដើម្បីការពារខ្យល់កុំឲ្យចូលពោះកូនពេលបៅទឹកដោះគោ។ ប៉ូម ឬមិនប៉ូមទឹកដោះ៖ ចំពោះម៉ាក់ៗដែលមិនមានពេលនៅក្បែរកូនច្រើន ខ្លាចមិនអាចបំបៅដោះកូនគ្រប់គ្រាន់ មានបំណងប៉ូមទឹកដោះទុកសម្រាប់ឲ្យកូនបៅ គួរជ្រើសកំប៉ុងទឹកដោះគោម៉ាកដូចគ្នានឹងឧបករណ៍ប៉ូមទឹកដោះដែរ ព្រោះវាផ្ដល់ភាពងាយស្រួល ប៉ូមរួចដាក់ឲ្យកូនបៅតែម្ដង មិនបាច់ផ្លាស់ប្ដូរកំប៉ុងច្រើនតង់។ អ្វីដែលសំខាន់នោះគឺ ម៉ាក់ប៉ាគួរជ្រើសកំប៉ុងទឹកដោះគោណាដែលគ្មានជាតិ BPA ដោយសារការសិក្សាមួយចំនួនបង្ហាញថា ការប្រើកំប៉ុងទឹកដោះគោមានជាតិ BPA ក្នុងរយៈពេលយូរ អាចបង្កជាផលប៉ះពាល់ដល់សុខភាពកូនបាន។ ដើម្បីដឹងថាកំប៉ុងទឹកដោះគោ​មានជាតិ BPA ឬគ្មាន យើងគួរពិនិត្យមើលនៅខាងក្រោមបាតនៃកំប៉ុងទឹកដោះគោ។ បន្ទាប់ពីចេះជ្រើសកំប៉ុងទឹកដោះគោឲ្យកូនប្រើហើយ រឿងមួយចាំបាច់ដែលម៉ាក់ប៉ាត្រូវដឹងក្រោយពីនេះ គឺការធ្វើអនាម័យកំប៉ុងទឹកដោះគោកូន ធ្វើយ៉ាងណាកុំឲ្យមេរោគតោងជាប់នៅដបទឹកដោះគោ ពេលអាអូនបៅអាចបង្កជាជំងឺបាន។ ដូចចាន ឬស្លាបព្រាដែរ ក្រោយប្រើរួចយើងតែងតែលាងសម្អាតជាមួយសាប៊ូនឹងទឹកស្អាត ប៉ុន្តែចំពោះកំប៉ុងទឹកដោះគោ គ្រាន់តែលាងនឹងសាប៊ូមិនទាន់ចប់ទេ។ តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅពន្យល់ឲ្យដឹងថា ដើម្បីធានាថា កំប៉ុងទឹកដោះកូនមិនមានបាក់ តេរីតោង ពេលប្រើទៅកូនមិនហើមពោះ រាករូស ឬឈឺ បន្ទាប់ពីលាងនឹងសាប៊ូជាមួយទឹកស្អាតរួច […]


ការបំបៅដោះ

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​រយៈពេល ៦ ខែ បន្ទាប់​ពី​សម្រាល និង​ការ​បំបៅដោះ​រួម​ជាមួយ​អាហារ រហូតដល់​យ៉ាង​ហោច​ណាស់​អាយុ ១ខួប ឬ​លើស​ពី​នេះ។ ម៉្យាងក្នុង​ការ​ផ្ដាច់​ដោះ មិន​មែន​ចង់​ផ្ដាច់​ៗ​ភ្លាម​នោះ​ទេ យើង​ត្រូវ​ចេះ​ក្បួន​លាយ​ម្សៅ​ទឹក​ដោះ​សត្វ ផ្លាស់​ប្ដូរ​ពី​ទឹក​ដោះ​ម្ដាយ​សន្សឹម​ៗ​ឲ្យ​កូន​ស៊ាំ​ជាមុន។​ ពេល​ចាប់​ផ្ដើម​ផ្ដល់​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ​ឲ្យ​កូន​ក្រោយ​ពេល​ផ្ដាច់​ដោះ ម៉ាក់ៗ​ត្រូវ​ប្រាកដ​ថា យើង​ណែ​នាំ​អាហារ​ថ្មី​ឲ្យ​កូន​ញ៉ាំ ប្លែក​ពី​ទឹក​ដោះ​យើង។ ជួនកាល ម៉ាក់ៗ​ពិបាក​ក្នុង​ការ​ណែនាំ​កូន​ឲ្យ​បៅ​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ព្រោះអាអូនមិនទាន់ទម្លាប់។ សម្រាប់​ម៉ាក់ៗ​​ដែល​ជ្រើស​រើស​ម្សៅ​ទឹក​ដោះសត្វ​សម្រាប់​កូន​បៅ ក្រោយ​ផ្ដាច់​ដោះ គួរ​អនុវត្ត​តាម​ការណែនាំខាងក្រោមដូចជា៖ – រាល់​ពេល​ឆុង​ម្សៅ​ទឹក​ដោះ​ពពែ ឬ​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ឆុង​ទៅតាមការណែនាំត្រឹមត្រូវ​ដែលមាននៅលើសម្បក​កំប៉ុង ឬរបស់​គ្រូពេទ្យជំនាញ។ – ម៉ាក់ត្រូវឆុងទឹកដោះពពែ ឬទឹកដោះគោជាមួយទឹក​ឆ្អិន ឬ​ទឹកស្អាត ដែល​មាន​ការ​ណែនាំពីគ្រូពេទ្យ​។ – ក្រោយ​ពេល​ឆុង​ទឹកដោះពពែ ឬទឹកដោះគោរួច យើងអាចលាយជាមួយទឹកដោះម្ដាយ ផ្ដល់​ឲ្យកូនបៅបាន។ ម៉្យាងវិញទៀត ម៉ាក់ៗអាចឲ្យកូនបៅដោះបន្តិចសិន សឹមផ្លាស់ឲ្យ​កូន​បៅ​​ទឹកដោះពពែ ឬទឹកដោះគោ​តាម​ក្រោយ​។ ចំណាំ៖ ម៉ាក់ៗមិនត្រូវលាយម្សៅទឹកដោះពពែ ឬទឹកដោះគោ ដែលមិនទាន់ឆុងរួចរាល់ ចូលជាមួយទឹកដោះខ្លួនតែម្ដងនោះទេ ហើយម៉ាក់ៗក៏មិនអាចយកទឹកដោះខ្លួន ប្រើជំនួសទឹកឆ្អិន​ ដើម្បីឆុងទឹកដោះគោឲ្យកូនដូចគ្នា។ យ៉ាង​ណា​មិញ បើ​ម៉ាក់ៗ​មិន​ប្រាកដ​ចិត្ត​ថា គួរ​ឲ្យ​កូន​បៅ​​ទឹក​ដោះ​សត្វ​ លាយ​ជាមួយ​ទឹក​ដោះ​ខ្លួន​ឬ​អត់នោះ​ ម៉ាក់ៗ​អាច​ពិគ្រោះ​បន្ថែម​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​។​ ពេល​ផ្លាស់​ប្តូរ​ពីការ​បំបៅ​ដោះ​មក​ឲ្យ​អាអូនបៅ​ទឹក​ដោះ​សត្វ​វិញ ម៉ាក់ៗ គួរ​អនុវត្ត​តាមចំណុច​ខាង​ក្រោម​នេះ​៖ រង់​ចាំ​ដល់​អា​អូន​ឃ្លាន​ល្មម​មិន​ច្រាន​ទឹក​ដោះ​គោ ឬពពែចេញ​ ចាំ​បំបៅ​កូន សាក​ល្បង​ផ្លាស់​ប្ដូរ​ទំហំ […]


ការបំបៅដោះ

វិធីបង្ការជំងឺអាប់សែសុដន់ ម៉ាក់ៗគួរដឹងពេលបំបៅដោះកូន

ជំងឺអាប់សែសុដន់ ឬបូសសុដន់គឺជាការរលាកជាលិកាសុដន់​ដែលបណ្តាល ឱ្យមាន​ខ្ទុះនៅ​ក្នុង​សុដន់។ ជាធម្មតាបញ្ហា​នេះបណ្តាលមកពីការឆ្លងបាក់តេរីចូលទៅក្នុងសុដន់តាមរយៈក្បាលសុដន់ ស្នាម​ប្រេះ​នៅក្បាលសុដន់ ឬស្បែកជុំវិញក្បាលសុដន់។ ការស្ទះរន្ធទឹកដោះក៏​អាចវិវដ្ដទៅ​ជាអាប់សែ​សុដន់​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះ​កូន​។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់? ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ ម៉ាក់ៗកំពុងបំបៅដោះកូន​អាចការពារជំងឺអាប់សែសុដន់ដោយ៖ សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់​កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់ ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះ​ដើម្បី​ការពារ​ការ​ប្រេះ តែ​ត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ រក្សា​អនាម័យ​ឲ្យកូន​ស្អាតជាប្រចាំ នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅ​និងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត ជំងឺអាប់សែសុដន់កើតលើស្រ្តី​មិន​បំបៅដោះកូន​៖ មានរបួសលើសុដន់ ប្រេះក្បាលសុដន់ មានជំងឺទឹកនោមផ្អែម ឬមានបញ្ហាប្រព័ន្ធការពាររាងកាយ ចោះក្បាលសុដន់ វះកាត់កែសុដន់ អាប់សែសុដន់មិនមែនជាជំងឺតំណពូជទេ។ ម៉ាក់ៗដែលកើតអាប់សែ​សុដន់នៅតែអាច​បន្តបំបៅ​ដោះ​ជាធម្មតា មិនឆ្លងទៅទារកទេ។ បន្ទាប់ពីព្យាបាលអាប់សែសុដន់ហើយ ម៉ាក់ៗក៏ត្រូវបន្តបំបៅ​កូន​ដោយ​ទឹកដោះដដែល​ ដើម្បីការពារការកើតអាប់សែសុដន់ឡើងវិញ។


ការបំបៅដោះ

ហេតុផលនេះហើយ ទើបម៉ាក់ៗមួយចំនួនជ្រើសរើសទឹកដោះពពែឲ្យកូនបៅ

ការ​បំបៅ​ដោះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម និង​អត្ថ​ប្រយោជន៍​សុខភាព​ឲ្យ​កូន ហើយ​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ម៉ាក់ៗ បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៦​ខែ​ក្រោយ​សម្រាល និងកាន់​តែ​ល្អ​បើ​អាច​បំបៅ​ដោះ​កូន​ដល់​អាយុ​ពីរ​ឆ្នាំ​។ យ៉ាងណា​ ម៉ាក់​ៗ​មួយ​ចំនួន​មិន​អាច​បំបៅ​ដោះ​កូន​បាន​យូរ​ដល់​ពីរ​ឆ្នាំ​នោះ​ទេ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន ក៏​អាច​ជ្រើស​រើស​​យក​ម្សៅ​ទឹក​ដោះ​សត្វ​ឲ្យ​កូន​បៅ​បន្ត​​។ ភាគ​ច្រើន បើ​យើង​គិត​ដល់​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹក​ដោះ​សត្វ មាន​តែ​ម្សៅ​ទឹក​ដោះ​គោ​ទេ ដែល​យើង​នឹក​ឃើញ​មុន​គេ តែ​ឥឡូវ​នេះ ម្សៅ​ទឹក​ដោះ​ពពែ ក៏​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឲ្យ​អា​អូន​បៅ​ដែរ ពិសេស​នោះ​គឺ​ចំពោះ​ក្មេង​ៗ​ដែល​មាន​បញ្ហា​អាលែកហ្សី​ទឹក​ដោះ​គោ។ អត្ថប្រយោជន៍​ជា​ច្រើន​របស់​ម្សៅ​ទឹក​ដោះ​ពពែ​ខាង​ក្រោម​នេះ អាច​ជា​ហេតុ​ផល​ម៉ាក់​ប៉ា​គួរ​ជ្រើស​យក​ឲ្យ​កូន​បៅ​បន្ត ក្រោយ​ម៉ាក់ៗ​បាន​បំបៅដោះ​កូន​តាម​ការណែ​នាំ​របស់​ក្រ​សួង​៖ ១. ងាយ​ស្រួល​រំលាយ ជា​ទូទៅ ទឹក​ដោះ​ពពែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​រំលាយ​ជាង​ទឹក​ដោះ​គោ ព្រោះ​ថា​​មាន​ជាតិឡាក់តូស (Lactose) តិច​ជាង​ទឹក​ដោះ​គោ​។ ទឹក​ដោះ​ពពែ​ផ្ទុក​នូវ​សារធាតុ Prebiotics ស្រដៀង​នឹង​ទឹកដោះ​ម្ដាយ ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​របស់​កូន ហើយ​ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន ងាយ​ស្រួល​រំលាយ និង​រំលាយ​បាន​រហ័ស​ជាង​ទឹក​ដោះ​គោ។ ២. សម្រួល​បញ្ហា​អាលែកហ្ស៊ី អត្ថប្រយោជន៍​មួយ​ទៀត​នៃ​ម្សៅ​ទឹក​ដោះ​ពពែ មិន​សូវ​បង្ក​ឲ្យ​កើត​បញ្ហា​អាលែកហ្ស៊ី​ដូច​ទឹក​ដោះ​គោ ព្រោះ​ដូច​ដែរ​បាន​រៀប​រាប់​តាំង​ពី​ចំណុច​ខាង​លើ ទឹក​ដោះ​ពពែ មាន​ផ្ទុក​ជាតិ​ឡាក់​តូសទាប ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា រវាង ៤០-១០០% នៃ​មនុស្ស​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ មិន​ជួប​បញ្ហា​នេះ​ទេ ពេល​ផឹក​ទឹក​ដោះ​ពពែ។ ៣. សម្បូរ​ជាតិ​ខ្លាញ់​ល្អ នៅ​ក្នុង​ទឹក​ដោះ​ពពែ មាន​ផ្ទុក​ខ្សែ​ច្រវាក់​អាស៊ីដ​ខ្លាញ់​ច្រើន​ជាង​ទឹក​ដោះ​គោ។ អាស៊ីដ​ខ្លាញ់ polyunsaturated ទាំង​នេះ មិន​ត្រឹម​តែ​ល្អ​សម្រាប់​​​ប្រព័ន្ធ​រំលាយ​អាហារទេ​ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​ចាត់​ទុក​ជា​ខ្លាញ់​ល្អ​ដល់​រាងកាយ​ផង​ដែរ។ ប្រភេទ​ខ្លាញ់​ល្អ​ទាំង​នេះ […]


ការបំបៅដោះ

ទឹក​ដោះ​គោ និង​ទឹក​ដោះពពែ ខុសប្លែកគ្នា​បែបណាខ្លះ?

នៅ​ពេល​​និយាយ​ពី​ទឹក​ដោះ​សត្វ​ យើង​តែង​តែ​គិត​ដល់​ទឹកដោះគោ​​មុន​គេ​មិន​​ខាន​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ទឹកដោះ​សត្វ​មួយ​ប្រភេទ​ទៀត​កំពុង​ទទួល​ការ​ពេញ​និយម​នៅ​ជុំវិញ​ពិភព​លោក​ដែរ​នោះ​​​​គឺ​ទឹក​ដោះ​ពពែ​ ដោយ​សារ​តែ​ទឹក​ដោះ​ពពែ​មាន​​អត្ថប្រយោជន៍​ពិសេស​​ពី​ធម្មជាតិ​​​ ​ច្រើន​យ៉ាង​។ បើ​អ៊ីចឹង តើទឹកដោះពពែ និង​ទឹកដោះគោ​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ? តស់​យើង​​ស្វែង​យល់​ទាំង​អស់​គ្នា​៖ ១. ប្រូតេអ៊ីន បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​តែង​កើត​លើ​ក្មេង​ក្រោម​អាយុ​៣ឆ្នាំ​ ទាក់​ទង់​ទៅ​នឹង​ទឹក​ដោះ​គោ​ គឺ​បញ្ហា​ទល់លាមកដោយសារ​តែ​ទឹកដោះ​ប្រភេទ​នេះ​មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ហៅថា Alpha s1 Caseinខ្ពស់​។ បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ដូច​ជា​ទល់លាមក ហើម​ពោះ ពិបាក​រំលាយ​អាហារ ក្អែ និង​មាន​រោគ​សញ្ញា​ជំងឺ​សើ​ស្បែក​ជា​ដើម​។ ដោយ​ឡែក​សម្រាប់​ទឹក​ដោះ​ពពែ​វិញ មាន​បរិមាណ​ប្រូតេអ៊ីន​Alpha s1 Casein ៨៩​ភាគ​រយ​តិច​ជាង​ទឹក​ដោះ​គោ ដែល​មិន​បង្ក​ឲ្យ​ក្មេង​ជួប​បញ្ហា​ទាំងនេះទេ​។ ជំនួស​មក​វិញ ទឹក​ដោះ​ពពែ​មាន​ប្រូតេអ៊ីន​តូច​ៗ ទន់ ដែល​ពេល​ចូល​ដល់​ក្នុង​ពោះវៀន​ ងាយ​ស្រួល​រំលាយ និង​រំលាយបាន​​រហ័ស​។ ២. ប្រូតេអ៊ីន​ប្រភេទ A1 និង​A2 ទឹក​ដោះ​គោ​ធម្មតា​មាន​ប្រូតេអ៊ីន​ពីរ​ប្រ​ភេទ​លាយ​បញ្ចូល​គ្នា​ គឺ​ប្រូតេអ៊ីន​A1 និង A2 ប៉ុន្តែ​ក្នុង​ទឹក​ដោះ​ពពែ​វិញ​មាន​តែ​ប្រ​ភេទ A2 តែ​មួយ​មុខ​ប៉ុណ្ណោះ​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ បញ្ហា​ក្នុង​ការ​រំលាយ​អាហារ​មួយ​ចំនួន​កើត​ចេញ​ពី​ប្រូតេអ៊ីន​A1។ ​នេះ​ជា​មូល​ហេតុ​មួយ​​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ញ៉ាំ​ទឹក​ដោះ​ពពែ មាន​ប្រូតេអ៊ីន​A2 ងាយស្រួល​រំលាយ​ និង​ទន់​ពេល​ចូល​ដល់​ក្នុង​ពោះ​វៀន​។ ៣. ជាតិខ្លាញ់ ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​ពពែ​ងាយ​ស្រួល​រំលាយ​ជាង​​ជាតិ​ខ្លាញ់​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ដោយ​ហេតុ​ថា​មូលេគុល​ជាតិ​ខ្លាញ់​ក្នុង​ទឹក​ដោះ​ពពែ​តូច​ជាង​ច្រើន​ដង​ បើ​ធៀប​ទៅ​នឹង​​មូលេគុល​ជាតិ​ខ្លាញ់​មាន​ក្នុង​ទឹក​ដោះ​គោ​។ មួយ​វិញ​ទៀត​ទឹក​ដោះ​ពពែ​ក៏​មាន​អាស៊ីដ​ខ្លាញ់​ចង្វាក់​ខ្លី […]


ការបំបៅដោះ

កូនម៉ឹមដោះម៉ាក់ តែមិនសូវមានសាច់ អាចមកពីមូលហេតុមួយនេះ

ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ម៉ឹម​ដោះ​ម្តាយ​ដូច​គ្នា តែ​ទារក​ខ្លះ​មាន​សាច់​ទ្រលុក​ទ្រលន់ ឯ​ខ្លះ​ទៀត​មិន​សូវ​ឡើង​គីឡូ​នោះ​ទេ ម៉ាក់ៗ​មាន​ឆ្ងល់​អត់ តើ​នេះ​អាច​មក​ពី​មូលហេតុ​អី? ការ​ដែល​ទារក​ម៉ឹម​ដោះ​ម្តាយ​ទៀង​ទាត់​ដែរ តែ​បែរ​ជា​មិន​សូវ​ថ្លោស មានសាច់ឈាមនោះ អាច​ពាក់​ព័ន្ធ​នឹង​តិចនិក​នៃ​ការ​បំបៅ​ដោះ​កូន ដោយ​ម៉ាក់ៗ​បំបៅ​កូន​តែ​ទឹកដោះ​ដើម មិន​បាន​បំបៅ​ដល់​ទឹកដោះ​ចុង ធ្វើ​ឲ្យ​កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ “ម្តាយ​ខ្លះ​លើក​ឡើង​ថា ខ្ញុំ​បំបៅ​ដោះ​កូន​ដែរ ម៉េច​ក៏​កូន​អត់​ថ្លោស កូន​គេ​បៅ​ដោះ​ដូច​គ្នា ម៉េច​ក៏​កូន​គេ​ថ្លោស? អាហ្នឹង​ពាក់​ព័ន្ធ​នឹងការ​បំបៅ​ដែរ អ៊ីចឹង​បាន​ពេល​យើង​ឲ្យ​កូន​បៅ​ម្តងៗ ធ្វើ​ម៉េច​ឲ្យ​កូន​ទទួល​បាន​ទាំង​ទឹក​ដោះ​ដើម និង​ទឹក​ដោះ​ចុង”។ លោក​ជំទាវ​វេជ្ជបណ្ឌិត​រៀបរាប់។ អ្វី​ទៅ​ជា​ទឹក​ដោះ​ដើម? ទឹក​ដោះ​ដើម ជា​ទឹក​ដោះ​ដែល​ចេញ​ពេល​កូន​ចាប់​ផ្តើម​ម៉ឹម​ដំបូង​គេ មាន​សភាព​ថ្លាៗ ហើយ​សម្បូរ​ជាតិ​ទឹក​ខ្លាំង និង​ជាតិ​ស្ករ​តិច​តួច។ អ្វី​ទៅ​ជា​ទឹកដោះ​ចុង? ទឹក​ដោះ​ចុង ជា​ទឹកដោះ​ដែល​មាន​នៅ​បាត​ដោះ មាន​សភាព​ខាប់​ជាង​ទឹក​ដោះ​ដើម និង​សម្បូរ​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា បើ​សិន​ជា​ម្តាយ​ឲ្យ​កូន​បៅ​តែទឹក​ដោះ​ដើម​តិចៗ មិន​បាន​ឲ្យ​កូនបៅ​អស់​ដល់​ទឹកដោះ​ចុង នោះ​កូន​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ ឯ​លូតលាស់​ក៏​មិន​សូវ​បាន​ល្អ​នោះ​ដែរ។ ចំពោះ​វិធី​បំបៅដោះកូន​ត្រឹមត្រូវ កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​មុខនោះ ដំបូ​ងបំផុត​ម៉ាក់ៗ​ត្រូវ​ដាក់​មាត់​ទារក​ជាប់​ផ្អឹប​នឹង​ដោះ មិន​ត្រូវ​ឲ្យ​កូន​បៅ​នៅ​ចុង​ដោះ​ទេ ធ្វើ​យ៉ាង​ឲ្យ​មាត់​កូន​ចូល​ដល់​រង្វង់​ខ្មៅៗ ទើប​អាច​ជញ្ជក់​ទឹកដោះ​បាន​ច្រើន។ កាល​ណា​ទារក​ជញ្ជក់​បាន​ច្រើន ទឹកដោះ​ក៏​ផលិត​បាន​ច្រើន ផ្ទុយ​ទៅ​វិញ បើ​ម្តាយ​អត់​សូវ​ឲ្យ​កូន​ជញ្ជក់ ឬ​ជញ្ជក់​តែ​ចុងៗ​ដោះ ទឹកដោះ​ក៏​មិន​អាច​ចេញ​មក​ក្រៅ​បាន​ច្រើន​ដែរ។ ធ្វើ​បែប​នេះ​ម៉ាក់ៗ​កុំ​ភ័យ​ថា […]


ការបំបៅដោះ

ទឹកដោះម្ដាយអាចខ្វះសារធាតុមួយចំនួន ម៉ាក់ៗត្រូវខំបំពេញបន្ថែម

ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ចាំ​បាច់​បំផុត​សម្រាប់​ទារក និយាយ​ឲ្យ​ស្រួល​ទៅ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ទិព្វ​អ៊ីចឹង​ដែរ។ អ្នក​ជំនាញ​ជា​ច្រើន​អះ​អាង​ថា ទឹកដោះម្ដាយផ្ទុក​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់​គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ ប៉ុន្តែ​ទឹក​ដោះ​ម្ដាយ​ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​ផ្នែក​សារធាតុ​ចិញ្ចឹម​ខ្លះ​ៗ មិន​អាច​ផ្ដល់​ឲ្យ​កូន​គ្រប់​គ្រាន់​ដែរ។ តាម​ពិត​ទៅ ​សារធាតុ​ចិញ្ចឹម និង​កាឡូរី​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​អាច​ប្រែប្រួល​ទៅ​តាម​ចំនួន​ថ្ងៃ​ម៉ាក់ៗ​បំបៅ​ដោះ​កូន ម៉ាក់ៗ​បំបៅ​កូន​ញឹក​ញាប់​ប៉ុនណា និង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ម៉ាក់ៗ​ជាដើម។ អត្ថប្រយោជន៍​ទឹក​ម្ដាយ​ចំពោះ​ទារក និង​ម៉ាក់​ៗ​មាន​ច្រើន​ដូច​ជា អា​អូន​លូត​លាស់​បាន​ល្អ មិន​ងាយ​ឈឺ និង​ម៉ាក់​ៗ​ស្រក​ទម្ងន់​បាន​លឿន និងកាត់​បន្ថយ​កើត​ជំងឺ​មហារីក​ជាដើម​។ ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​ទារក​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​ដូច​ជា៖ ជាតិ​ទឹក ប្រូតេអ៊ីន ថាមពល ជាតិ​ខ្លាញ់ កាបូអ៊ីដ្រាត វីតាមីន (វីតាមីន A, វីតាមីនC, វីតាមីនD) ជាតិ​រ៉ែ (ជាតិ​ដែក សូដ្យូម កាល់ស្យូម)។ល។ ខណៈ​ដែល​ទឹក​ដោះ​ម្ដាយ​មាន​ជីវជាតិ​ខ្ពស់​ជួយ​ដល់​ការ​លូតលាស់ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​បាន​ល្អ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​នៅ​ខ្វះ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដូច​ជា៖ វីតាមីន B វីតាមីនK ជាតិ អ៊ីយ៉ូត ជាតិ​ស័ង្កសី។ កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ដោះ​ម្ដាយ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​របស់​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ​អាច​ព្យាយាម​បង្គ្រប់​រាល់​វីតាមីន និង​ជាតិ​រ៉ែ​ដោយ​ការ​មាន​របប​អាហារ​ត្រឹម​ត្រូវ សម្បូរ​ជីវជាតិ​គ្រប់​គ្រាន់​ទ្រ​ទ្រង់​ដល់​រាងកាយ​ខ្លួន និង​ផលិត​ទឹក​ដោះ​សម្រាប់​កូន។ មួយ​វិញ​ទៀត ស្ត្រី​ពពោះ​ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ព្រោះ​កង្វះ​សារធាតុ​ណា​មួយ​អំឡុង​ពេល​ពពោះ ក៏​អាច​បន្ត​ខ្វះ​សារធាតុ​នោះ​ដល់​ពេល​បំបៅ​ដោះ​កូន​ដូច​គ្នា។​


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ម៉ាក់ប៉ាត្រូវដឹងរឿងសំខាន់ទាំងនេះ!

យើង​ដឹង​ហើយ​ថា គ្មាន​អ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ហោច​ណាស់​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ខែ​ដែរ។ ដោយ​ហេតុថា ម្តាយ​មាន​បញ្ហា​សុខភាព ឬ​ត្រូវ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូនៗ ម៉ាក់ៗ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ។ ដើម្បី​ឲ្យ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​គោ​បាន​ត្រឹមត្រូវ កូន​លាស់​បាន​ល្អ មិន​សូវ​មាន​បញ្ហា​សុខភាព​ណា​មួយ​កើត​ឡើង​នោះ ម៉ាក់ៗ​ត្រូវ​ដឹង​រឿង​មួយ​ចំនួន​ខាង​ក្រោម។ មុន​ទិញ​ម្សៅ​ទឹក​ដោះគោ យើង​ត្រូវ​ពិនិត្យ​លើ​ការ​បរិច្ឆេទ​លើ​បាត​កំប៉ុង ប្រយ័ត្ន​ទិញ​ចំ​ទឹកដោះ​ហួស​ដឺឡេ​ឲ្យ​កូន​ញ៉ាំ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ត្រូវ​ចេះ​សង្កេត​មើល​កាល​កំណត់ និង​ធាតុ​ផ្សំ​នានា ដើម្បី​ដឹង​ថា កូន​យើង​បៅ​ត្រូវ​ជាមួយ​វា​ដែរ​ឬ​ទេ។ លោក​បន្ថែម​ទៀត​ថា កាល​ណា​របស់​ហួស​ដឺឡេ បាន​ន័យ​ថា​គុណភាព​ធ្លាក់​ចុះ ឬ​ខូច​គុណភាព​ហើយ ដូចនេះ​បើ​កូន​បៅ​ទៅ​ប្រាកដជា​មាន​បញ្ហា​ដូចជា រាក ក្អួត ឈឺពោះ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​ជំងឺ​កុមារ​រូប​នេះបាន​បន្ថែម​ទៀត​ថា កាលណា​ហួស​ដឺឡេ​ហើយ​ម្សៅ​ទឹក​ដោះ​គោ​មាន​សភាព​ឡើង​រឹង​ដុំ​ៗ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​ត្រូវតែ​ប្រយ័ត្ន និង​ពេល​ទិញ​ត្រូវ​ចេះ​មើល​ផលិតផល​ដែល​មាន​ការ​ចុះ​លេខ​ផុត​កំណត់ មាន​ក្រុមហ៊ុន​ច្បាស់លាស់ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ត្រឹមត្រូវ។ ចំពោះ​តិចនិក​នៃ​ការ​ឆុង​ម្សៅ​ទឹក​ដោះ​គោ និង​រឿង​អនាម័យ​ក៏​សំខាន់​ណាស់​ដែរ មិន​អ៊ីចឹង​ទេ​កូន​ម៉ឹម​ទៅ​នឹង​មាន​បញ្ហា​សុខភាព​ទៅ​ជា​ឈឺពោះ ហើមពោះ រាករូស ឬ​ទល់​លាមក​ជាដើម។ ការ​ឆុង​ម្សៅ​ទឹកដោះ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។ វិធី​ឆុង​ទឹកដោះ​កូន​ត្រឹម​ត្រូវ៖ – ត្រូវ​លាង​សម្អាត​ដប គម្រប​ដប និង​ក្បាល​ដោះ​ឲ្យ​បាន​ស្អាត​ជានិច្ច – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន – យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ – ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក – លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ – យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ […]


ការបំបៅដោះ

កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ

ក្មេងមួយចំនួនជួបអាការៈហើមពោះញឹកញាប់ ដោយសារប្រព័ន្ធរំលាយអាហាររបស់អាអូននៅខ្ចី និងលេបខ្យល់ចូលទៅក្នុងពោះ ពេលបៅដោះម្ដាយ ឬទឹកដោះគោ។ ចំណែកឯក្មេងខ្លះ អាចហើមពោះដោយសារផលរំខានពីអាហារដែលម៉ាក់ៗញ៉ាំ ឬការធ្វើអនាម័យមិនបានត្រឹមត្រូវ នេះបើតាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ចំពោះម៉ាក់ៗប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរធ្វើតាមប៉ុន្មានចំណុចនេះ ទើបអាចបញ្ចៀសបាននូវអាការៈហើមពោះ។ ១. លាងដបទឹកដោះគោឲ្យស្អាត អនាម័យដបឆុងម្សៅទឹកដោះជារឿងសំខាន់បំផុត កាលយើងលាងមិនបានស្អាតល្អ ឬផ្អាប់ម្សៅទឹកដោះទុកយូរ ទើបយកទៅលាង បាក់តេរី ផ្សិត ឬវីរុសកកើត បង្កទៅជាក្លិនផ្អូមជូរ មានបញ្ហាដល់កូន។ ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញទូទៅ និងជំងឺកុមារ បានលើកឡើងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោនេះ។ លោកបានបន្ថែមទៀត ការលាងសម្អាតមិនមែនលាងឲ្យតែរួចពីដៃដូចរបស់របរមនុស្សធំប្រើប្រាស់ឡើយ ព្រោះកូនក្មេងប្រព័ន្ធការពាររាងកាយមិនទាន់រឹងមាំល្អ កាលណាតែដបមានក្លិនជូរផ្អូម ទារកអាចនឹងរាករូស ហើមពោះភ្លែត។ ២. កូនម៉ឹមទឹកដោះគោដែលនៅសល់ មិនមានការណែនាំណាមួយឲ្យយើងយកទឹកដោះគោកូនម៉ឹមនៅសល់ ទុកឲ្យកូនញ៉ាំពេលក្រោយនោះទេ ត្រូវចាក់ចោល តែទោះយ៉ាងណាម៉ាក់ប៉ាចេះតែស្តាយ ដែលបញ្ហានេះក៏ជាមូលហេតុធ្វើកូនហើមពោះដែរ។ ទឹកដោះនៅសល់កាលណាយើងទុកមិនបានត្រឹមត្រូវ ឬមិនបានគ្របគម្របជិត អាចមានធូលីហុយចូល ឬសត្វល្អិតដូចជា រុយ ស្រមោចវារពីលើ កូនញ៉ាំទៅបើមិនរាករូស ក៏ហើមពោះដែរ។ អ្វីដែលសំខាន់នោះ ទឹកដោះគោកូនម៉ឹមនៅសល់នឹងមានចូលទឹកមាត់កូនក្នុងនោះ ទុកមិនបានយូរនោះទេ មេរោគនឹងបម្លែងទៅពពួកបាក់តេរី ឬផ្សិត យកឲ្យកូនញ៉ាំច្បាស់ជារាករូសមិនខាន។ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ