ស្រីៗគ្នាយើងយកល្អ ក្រោយសម្រាលបេប៊ីរួច គួរឲ្យកូនបៅដោះយ៉ាងហោចណាស់ពី ៤-៦ខែ ឬយូរជាងនេះតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែគ្នាយើងខ្លះរវល់ខ្លាំង អត់មានពេលបំបៅ ក៏ប្តូរប្រើដបជំនួសវិញ។
ស្រីៗគ្នាយើងយកល្អ ក្រោយសម្រាលបេប៊ីរួច គួរឲ្យកូនបៅដោះយ៉ាងហោចណាស់ពី ៤-៦ខែ ឬយូរជាងនេះតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែគ្នាយើងខ្លះរវល់ខ្លាំង អត់មានពេលបំបៅ ក៏ប្តូរប្រើដបជំនួសវិញ។
អ្វីជាបញ្ហា? អូនៗភាគច្រើនអត់ចូលចិត្តបៅដបដោះគោទេ ចឹងត្រូវធ្វើម៉េច? ចង់ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” អាចជួយបាន ហើយងាយស្រួលទៀត។
បេប៊ីអាចចូលចិត្តដបទឹកដោះគោ នៅពេលមានរសជាតិ ក្លិន ដូចបៅដោះម៉ាក់ បើអូនៗរើសពេក យើងអាចបូមទឹកដោះភ្លាម ឲ្យទៅអូនៗ។ បើអូនៗនៅតែមិនព្រមបៅដប ត្រូវរកទិញដបមានក្បាលដោះសឹងតែដូចដោះម៉ាក់។
គ្រូពេទ្យតែងផ្តល់យោបល់ឲ្យយើងនៅឆ្ងាយពីអូនៗបន្តិច ដូចជា មិនបាច់បំបៅផ្ទាល់ ទោះនៅក្នុងផ្ទះតែមួយ គួរនៅបន្ទប់ផ្សេងគ្នា ទុកឲ្យប៉ាៗ ឬសាច់ញាតិផ្សេងទៀតបំបៅអាអូនក៏បាន។
ម៉ាក់ៗមានបទពិសោធច្រើនរឿងនេះ ណែនាំថាគ្នាយើង គួរបន្ថែមអ្វីមួយទៅក្នុងដបដើម្បីឲ្យរសជាតិកាន់តែឆ្ងាញ់។ ម៉ាក់ៗដទៃទៀតក៏គិតដូចគ្នាដែរ ស្ករជាជម្រើសមិនល្អ ប៉ុន្តែអាចជាជម្រើសមួយធ្វើឲ្យអូនៗទទួលយកដបទឹកដោះគោ។ យើងអាចផ្សើមក្បាលដោះលើដប ដាក់ស្ករបន្តិច។ យ៉ាងណា វិធីនេះត្រូវមានការអនុញ្ញាតពីគ្រូពេទ្យជាមុន។
បើអូនៗនៅតែមិនបៅដប អាចប្រើពែងជំនួស ប៉ុន្តែត្រូវពិគ្រោះជាមួយពេទ្យសិន។ យើងត្រូវរៀនពីរបៀបប្រើពែង ដើម្បីបញ្ចុកអូនៗឲ្យបានត្រឹមត្រូវ បញ្ចុកមិនត្រឹមត្រូវ អាចធ្វើឲ្យអូនៗឈ្លក់។
ធ្វើឲ្យអូនៗព្រមបៅដប ម៉ាក់ៗអាចប្រើពេលយូរបន្តិច អាច ២-៣ ថ្ងៃ ២-៣ សប្តាហ៍ ឬចូលដល់ខែក៏មាន។ គ្នាយើងខ្លះអាចប្រើដបទឹកដោះ ១០ ប្រភេទខុសៗគ្នាក្នុងរយៈពេល ២ ខែ ដើម្បីដឹងថាដបណាអូនៗចូលចិត្ត។ ចឹងយើងត្រូវសាកល្បង និងអំណត់ឲ្យបានច្រើន។
ពេលវេលាសំខាន់ណាស់ សម្រាប់ការបំបៅអូនៗដោយប្រើដប យើងគួរជំរុញបន្តិចម្តងៗ កុំបង្ខំ។ ពេលល្អបំផុត គឺពេលអូនៗមិនឃ្លានខ្លាំងពេក មិនឆ្អែតខ្លាំងពេក មិនអស់កម្លាំង មិនមួម៉ៅ អាច ៣០-៦០ នាទីក្រោយបំបៅដោះ ឬផ្តល់អាហារ។ បើបេប៊ីយើងបង្ហាញសញ្ញាគ្មានផាសុកភាព ឈប់ភ្លាម! ព្យាយាមម្តងទៀតនៅពេលក្រោយ។ សំខាន់ឲ្យអូនៗស៊ាំនឹងដបទឹកដោះគោ ទើបអូនៗសប្បាយនឹងទទួលយកអ្វីដែលថ្មី។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕