ហេតុអ្វីបានជាកូនសម្លឹងមើលប៉ាម៉ាក់មិនដាក់ភ្នែក?
យោងតាមសិក្សាមួយបានបង្ហាញថា ទារកតែងតែសម្លឹងមនុស្សមិនដាក់ភ្នែក ពីព្រោះពួកគេគិតថាអ្នកទាំងនោះមានភាពទាក់ទាញ។ យ៉ាងណាមិញ ភាពទាក់ទាញនេះមិនសំដៅទៅលើសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែក្មេងគិតថាយើងមានអ្វីពិសេសដែលធ្វើឲ្យពួកគេចាប់អារម្មណ៍។
ម្យ៉ាងវិញទៀត អាអូនកំពុងតែរៀនស្វែងយល់អំពីអ្វីថ្មីៗដែលនៅជុំវិញខ្លួនពួកគេ។ ដូច្នេះហើយ ពួកគេអាចនឹងសម្លឹងយើងមិនដាក់ភ្នែក ពីព្រោះតែយើងខុសប្លែកពីធម្មតា ដូចជាមានពាក់វ៉ែនតា មានដុះពុកមាត់ ឬមានអ្វីនៅជាប់មុខយើងជាដើម។
ហេតុអ្វីកូនកសម្លឹងមើលវត្ថុអ្វីមួយមិនដាក់ភ្នែក?
ជាមួយគ្នានេះដែរ កូនតូចមានភាពទាក់ទាញទៅនឹងចលនា។ ហេតុនេះហើយ ទើបអាអូនចូលចិត្តសម្លឹងមើលវត្ថុផ្សេងៗដែលមានចលនា ដូចជាកង្ហារដែលកំពុងតែវិល ឬតុក្កតាដែលប៉ាម៉ាក់យកមកឲ្យពួកគេលេង។