ទឹកនោមទារកទើបកើតមានពណ៌ដូចឈាម អាចមកពីសារធាតុម្យ៉ាងនេះ
ស្នាមប្រឡាក់ពណ៌ផ្កាឈូក ឬពណ៌ក្រហមនៅលើខោទឹកនោមអាអូន អាចមើលទៅស្រដៀងនឹងឈាម ប៉ុន្តែភាគច្រើន វាកើតឡើងដោយសារតែសារធាតុគ្រីស្តាល់អ៊ុយរ៉េត(Urate crystals)ក្នុងទឹកនោម។ អ៊ុយរ៉េត ជាអំបិលដែលបង្កើតឡើងដោយអាស៊ីដអ៊ុយរិច ហើយវាក៏ជាអាស៊ីដសរីរាង្គខ្សោយដែលផលិតក្នុងរាងកាយ អំឡុងពេលធ្វើមេតាប៉ូលីសនៃផលិតផលមួយចំនួននៃរាងកាយ។

គ្រីសា្គល់អ៊ុយរ៉េតនៅក្នុងទឹកនោម មានសំណល់ពណ៌ក្រហម ទឹកក្រូច ឬផ្កាឈូក។ ពិតណាស់ វាជារឿងធម្មតាប៉ុណ្ណោះ ដែលទឹកនោមអាអូនមានគ្រីស្តាល់អ៊ុយរ៉េត នៅក្នុងរយៈពេលពីរបីថ្ងៃដំបូងបន្ទាប់ពីអាអូនកើត។ ប៉ុន្តែ ការបញ្ចេញគ្រីស្តាល់រយៈពេលយូរ អាចជារឿងគួរឲ្យបារម្ភ។
មូលហេតុអ្វីបានជាទឹកនោមទារកមានគ្រីស្តាល់អ៊ុយរ៉េត?
ទារកអាចបញ្ចេញគ្រីស្តាល់អ៊ុយរ៉េត ដោយសារតែកំហាប់អាស៊ីដអ៊ុយរិកខ្ពស់ក្នុងឈាម។ អាស៊ីដប្រភេទនេះ ជាផលិតផលកាកសំណល់ដែលសំយោគនៅក្នុងថ្លើម ពោះវៀន និងកោសិកាមួយចំនួននៃប្រព័ន្ធចរន្តឈាម នៅពេលដែលរាងកាយបំបែកសារធាតុPurines ដែលជាសមាសធាតុបង្កើតឡើងក្នុងអំឡុងពេលដំណើរការធម្មជាតិនៃសមាសធាតុអាហារ និងសារធាតុដែលបញ្ចេញមកក្រៅ ដោយសារតែការងាប់កោសិកាតាមធម្មជាតិ។
អាស៊ីដអ៊ុយរិកបានចូលទៅក្នុងឈាម ហើយទៅដល់តម្រងនោម។ តម្រងនោមច្រោះអាស៊ីដអ៊ុយរិក ដែលរលាយជាមួយសមាសធាតុផ្សេងទៀត ដែលមាននៅក្នុងទឹកនោម ដើម្បីបង្កើតអំបិលអាស៊ីដអ៊ុយរិក ហើយសារធាតុអ៊ុយរិកលើសត្រូវបានបញ្ចេញតាមទឹកនោម។
លក្ខខណ្ឌខាងក្រោម អាចនាំឲ្យមានកំហាប់អាស៊ីដអ៊ុយរិកលើសក្នុងឈាម ដែលនាំឲ្យមានគ្រីស្តាល់អ៊ុយរ៉េតនៅក្នុងខោទឹកនោមអាអូន។
១. កង្វះជាតិទឹក
ទឹកដោះម្ដាយ ជាអាហារតែមួយគត់សម្រាប់ទារកទើបកើតសម្រាប់រយៈពេល៦ខែដំបូង។ អាអូនទទួលបានសារធាតុចិញ្ចឹម និងទឹកតាមរយៈទឹកដោះម្ដាយ។ កង្វះការបំបៅទឹកដោះម្ដាយ អាចបង្កើនហានិភ័យនៃកង្វះជាតិទឹក ដែលអាចនាំឲ្យមានគ្រីស្តាល់អ៊ុយរ៉េតនៅក្នុងទឹកនោម។ បញ្ហាបំបៅដោះ ដូចជាម៉ាក់ៗមិនសូវមានទឹកនោម ជាមូលហេតុចម្បងមួយដែលធ្វើឲ្យកូនខ្វះជាតិទឹក។
២. ជំងឺតម្រងនោម
ជំងឺតម្រងនោម ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ អាចប៉ះពាល់ដល់មុខងារតម្រងនោម ដែលធ្វើឲ្យតម្រងនោមមិនអាចច្រោះឈាមប្រកបដោយប្រសិទ្ធភាព។ វាអាចនាំឲ្យមានការប្រមូលផ្ដុំគ្រីស្តាល់អ៊ុយរ៉េតក្នុងតម្រងនោម និងបណ្ដាលឲ្យមានក្រួសក្នុងតម្រងនោមថែមទៀតផង។ ទារកមួយចំនួនអាចប្រឈមនឹងបញ្ហាតម្រងនោមពីកំណើត ដូចជាជំងឺដោយសារកត្តាហ្សែន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. បញ្ហាសុខភាព និងកត្តាមួយចំនួន
បញ្ហាសុខភាព និងលក្ខខណ្ឌមួយចំនួន ក៏អាចបណ្ដាលឲ្យមានអាស៊ីដអ៊ុយរិចនៅក្នុងឈាម និងគ្រីស្តាល់អ៊ុយរ៉េតនៅក្នុងទឹកនោម។ លក្ខខណ្ឌសុខភាពទាំងនេះ ជាធម្មតាកើតឡើងចំពោះទារកតិចតួចប៉ុណ្ណោះ។
- មានអាស៊ីដច្រើនក្នុងឈាម
- ជំងឺទឹកនោមផ្អែម
- ជំងឺរ៉ាំរ៉ៃ ដូចជាមហារីកគ្រាប់ឈាមស
- ជំងឺអំឡុងពេលមានផ្ទៃពោះ ដូចជាជំងឺបម្រុងក្រឡាភ្លើង
- ផលប៉ះពាល់នៃថ្នាំមួយចំនួន
គ្រីស្តាល់ក្នុងទឹកនោមកើតឡើងចំពោះទារក មានរយៈពេលយូរប៉ុណ្ណា?
យោងតាមការសិក្សាបានបង្ហាញថា ប្រមាណជា២២%នៃទារកមានគ្រីស្តាល់អ៊ុយរ៉េតនៅក្នុងទឹកនោម នៅរយៈពេល១សប្ដាហ៍ដំបូង ហើយវាអាចរលាយទៅវិញនៅប៉ុន្មានថ្ងៃក្រោយ នៅពេលដែលអាអូនបានបៅទឹកដោះម្ដាយគ្រប់គ្រាន់។
យ៉ាងណាមិញ បើកូនមានស្នាមប្រឡាក់ពណ៌ក្រហមនៃគ្រីស្តាល់អ៊ុយរ៉េតនៅក្នុងខោទឹកនោមច្រើនជាងមួយសប្ដាហ៍ ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យ។ មួយវិញទៀត ប្រសិនបើអាអូនមានអាការៈមិនស្រួល ឬមានបញ្ហាសុខភាពពីកំណើត ចូរនាំកូនទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?