ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត

ជំងឺជ្រាំងអណ្ដាត​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​កើត​ជំងឺ​នេះ​ចំពោះ​ទារក អាច​ជា​រឿង​ឈឺក្បាល​មួយសម្រាប់ប៉ាម៉ាក់ ព្រោះ​កូន​នៅ​តូច​ពិបាក​បៅ និង​ញ៉ាំ​អាហារ​ណាស់។ ដូចនេះ​យើង​ត្រូវ​ចេះ​សង្កេត និង​កំណត់​សម្គាល់​ចំណុច​ខ្លះៗ ដើម្បី​ឲ្យ​ដឹង​ថាកូន​មាន​ជ្រាំងអណ្ដាត។ ចំពោះ​រោគសញ្ញា​ជំងឺជ្រាំងអណ្ដាតនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបាន​ឲ្យ​ដឹង​ថា អណ្ដាត​កូន​មាន​សភាព​ក្រហម ឬ​ឡើង​ស​ក្ដាំង​ដែល​អាច​ជូត​ចេញ​បាន និង​ក្រហាយ​ឈឺចាប់​នៅ​ពេល​ដែល​មាន​ការ​ដាច់​រលាត់ ធ្វើឲ្យ​កូន​ឈឺ ហៀរ​ទឹក​មាត់ ក្ដៅ​ខ្លួន យំ​ច្រើន មិន​ចង់​ញ៉ាំ​អាហារ​មិន​ចង់​បៅ​ជាដើម។ ជំងឺ​ជ្រាំងអណ្ដាត​នេះ ភាគច្រើន​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត។ អត្ថបទពាក់ព័ន្ធ៖ បើកូនបៅ ឡើងជ្រាំងអណ្ដាត ក្បាលដោះម៉ាក់ៗមានបញ្ហាអីខ្លះ? ចំណែក​មូលហេតុ​ដែល​នាំឲ្យ​កើត​វិញ ​មកពី​កត្តា​ជាច្រើន​ដូចជា៖ ខ្វះ​វីតាមីន C B ជាតិ​ស័ង្កសី ជាតិ​ដែក អាស៊ីដ​ហ្វូលិក ឧស្សាហ៍​ប្រើ​ថ្នាំ​ផ្សះ​ពពួក​អង់ទីប៊ីយ៉ូទិក អាច​បង្កើត​ជា​​ផ្សិត​មួយ​ចំនួន​ដុះ​ស​ៗ ទារក​ឧស្សាហ៍​បៀម​របស់​មិន​ស្អាត ម្ដាយ​មិន​លាង​សម្អាត​ដោះ​​ឲ្យ​បាន​ស្អាត មុន​បំបៅ​កូន កូន​បៅ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ទាំង​គគ្រិច ឬ​ក្ដៅ។ សម្រាប់​វិធី​ព្យាបាល​ជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ប្រើ​ថ្នាំ​លាប​ប្រឆាំង​ពពួក​ផ្សិត ដែល​មាន​លក្ខណៈ​ជា​ពពួក​ក្រេម​ជាដើម។ អត្ថបទពាក់ព័ន្ធ៖របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

តិចច្រឡំថាទឹកដោះដំបូង​មានក្រោយកើតកូនរួចទៅ តាមពិតមានតាំងពី...

មាន​មនុស្ស​ជាច្រើន​តែង​គិត​ថា ទឹកដោះ​ដំបូង​របស់​ម៉ាក់​ៗ មាន​ក្រោយ​សម្រាល​កូន​រួច។ តែ​បើ​តាម​ការ​បកស្រាយ​របស់​អ្នក​ជំនាញ បាន​បញ្ជាក់​ថា ទឹកដោះ​បាន​កកើត​តាំងពី​ម៉ាក់​ៗ​ពពោះ​ខែ​ទី ៤ ម្ល៉េះ តែ​​មិន​ទាន់​ចេញ។ លោក ហ៊ូ ក្រើន អនុ​ប្រធាន​អង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី “ការ​ពង្រឹង​ភាព​ម្ចាស់​ការ​របស់​មាតាបិតា​ក្នុង​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ” បាន​លើកឡើង​ថា នៅ​ពេល​ស្ត្រី​សម្រាល​កូន ទឹក​ដោះ​មាន​តិច ឬ​ច្រើន​តែង​មាន​ជានិច្ច ហើយ​ពេល​កូន​កើត​រួច​ភ្លាម គួរតែ​ឲ្យ​កូន​ប្រឹង​បឺត​ជញ្ជក់ ដែលរិមាណ​​ទឹកដោះ​ដំបូង​មានត្រឹម ៥-៦ ដំណក់ ​គឺ​គ្រប់គ្រាន់​សម្រាប់​កូន​ទើប​នឹង​កើត​ហើយ។ អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់ លោក​អះអាង​ថា ​ទារក​ទើប​នឹង​កើត ក្រពះ​មាន​ត្រឹម​ប៉ុន ឬ​តូច​ជាង​មេដៃ​​ប៉ុណ្ណោះ។ ដូចនេះ​កុំ​បារម្ភ​ថា កូន​បៅ​មិន​ឆ្អែត ឬ​គិត​ថា​គ្មាន​ទឹកដោះ បែរ​ជា​ទិញ​ម្សៅ​ទឹកដោះគោ ឆុង​ឲ្យ​កូន​បៅ​ជំនួស​វិញ។ អនុ​ប្រធាន​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ទៀត​ថា ទារក​ដែល​ទើប​នឹង​កើត​បៅ​ប្រហែល​ពី ៨-១៣ ដង/ថ្ងៃ ហើយ​ម៉ាក់​ៗ​គួរតែ​ព្យាយាម​ឲ្យ​កូន​បៅ​ដោះ​រហូត​ដល់​ស៊ាំ។ លោក ហ៊ូ ក្រើន បាន​បន្ត​ទៀត​ថា អំឡុង​​កូន​កើត​មក​ភ្លាម ម៉ាក់​ៗ​​កុំ​ច្របាច់​ទឹកដោះ​ដែល​មាន​ពណ៌​ថ្លា ឬ​លឿង​ចេញ​ឲ្យ​សោះ ព្រោះ​ថា​ទឹកដោះ​ពេល​នោះ […]


ការបំបៅដោះ

ទារក​ម៉ឹម​​ទឹក​ដោះម្តាយ​ពេល​កើត​ភ្លាម ដល់៦ខែ នឹង​បាន​ប្រយោជន៍​អស្ចារ្យ​ទាំង​នេះ

ក្រោយ​សម្រាល​កូន​រួច គ្រូពេទ្យ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម ទោះ​គ្មាន ឬ​ក៏​ចេញ​តិចៗ​ក៏​ដោយ រួច​បន្ត​​បំបៅ​ដោះ​កូន​កូន​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ។ ទារក​ម៉ឹម​ទឹកដោះ​ម្តាយ​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ៦ ខែ នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វីខ្លះ? នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាល រួម​នឹង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជា​ច្រើន ស្តី​អំពី ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឆ្នាំ ២០១៩ បាន​បញ្ជាក់​ពី​ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​បាន​ប្រហែល ២០%។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។ ចំពោះ​ទិន្នន័យ​ជា​សាកល​វិញ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការ​ស្លាប់​របស់​កុមារ​ទូទាំង​ពិភពលោក​ជាង ៨ សែន​នាក់​ជា​រៀង​រាល់​ឆ្នាំ។ [embed-health-tool-child-growth-chart]   លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បានបញ្ជាក់ថា ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក មានសុវត្ថិភាព និង​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​ការលូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ។ ចំពោះ​កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹក​ដោះម្តាយ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល សតិ​បញ្ញា​ស្មារតី និង​មាន​ទំហំខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ កុមារ​ដែល​មិន​បាន​ម៉ឹម​ទឹកដោះ​ម្តាយ​បាត់​បង់​ភាព​វៃ​ឆ្លាត ដែល​យើង​ចំណាំ​តែ​ហៅ​ថា IQ […]


ការបំបៅដោះ

គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ

​យោង​តាម​របាយការណ៍​ពី​ខាង​អង្គការ Helen Keller International បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ខាត​បង់​ថវិកា​ជាង ៣០០ លាន​ដុល្លារ​/ឆ្នាំ ព្រោះ​តែ​ការ​មិន​ឲ្យ​កូន​បៅ​ទឹកដោះ​ម្ដាយ។ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បាន​ធ្វើ​បទ​បង្ហាញ​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្តាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ” កាល​ពី​​សប្ដាហ៍​​កន្លង​ទៅ បាន​បញ្ជាក់​ថា របាយការណ៍​ដែល​លោក​ទទួល​បាន គឺ​មាន​កុមារ​មិន​ក្រោមស្លាប់ ១.០០០ នាក់/មួយ​ឆ្នាំ ​មិន​បាន​បំបៅ​ដោះកូនឲ្យ​បានដល់ ៦ ខែ។ ចំណែក​កុមារ​ដែល​ឈឺ មាន​មិន​ក្រោម ៥០០. ០០០ នាក់/មួយ​ឆ្នាំ។ ចំពោះ​ម្ដាយ​មិន​បាន​បំបៅ​ដោះ​កូន​វិញ ក៏​ជួប​ផល​វិបាក​ដែរ ដោយ​មាន​ពី ២០០-៣០០ នាក់​ស្លាប់ ហើយ​បើ​ម្ដាយ​ឈឺ​ព្រោះ​មិន​បំបៅ​ដោះ​កូន​វិញ​មាន​ជាង ២.០០០ នាក់/មួយ​ឆ្នាំ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​សរុប​ការ​ចំណាយ​ប្រចាំថ្នាំ​ថា គឺប្រហែលជាង ១០៧ លាន​ដុល្លារ សម្រាប់​ទិញ​ម្សៅ​ទឹកដោះគោ។ ដោយសារ​បំបៅ​ទឹកដោះគោ ទារក​កើត​មាន​ជំងឺ​ផ្សេងៗ​ដូចជា​រាក ផ្លូវ​ដង្ហើម និង​ត្រូវ​ចំណាយ​ជាង ១ លាន​ដុល្លារ។ ការ​បាត់បង់​ធនធាន​ផ្សេង​ៗ​ទៀត​នោះ Helen Keller International ទទួល​បាន​របាយការណ៍​មក​ពី Alive and thrive […]


ការបំបៅដោះ

តិចនិកជួយម៉ាក់ៗទើបមានកូនដំបូង ចេះបំបៅដោះបានយ៉ាងងាយ

ទារកទើប​កើត​ មិន​ងាយស្រួល​បំបៅ​ដោះ​ប៉ុន្មាន​ទេ​ ហើយរឹតតែ​លំបាក​ចំពោះម៉ាក់ៗ​ទើប​តែ​មាន​កូន​លើកដំបូង​។ ​បំបៅ​កូន​ដោះ​ សំខាន់​ណាស់ ព្រោះ​ជួយផ្តល់​សារធាតុ​ចិញ្ចឹម​ ជួយប្រព័ន្ធ​រំលាយ​អាហារ ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ទៀត​ផង ហើយក៏អាច​ឲ្យ​ម្ដាយស្រក​ទម្ងន់ ​បន្ទាប់​ពី​សម្រាល​កូន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ម៉ាក់ៗ​ថ្មីថ្មោងពីវិធី​ចាប់​ផ្តើម​បំបៅ​ដោះ​កូន ឲ្យ​បាន​ដឹង។ ១- វិធីផ្តើមបំបៅកូនដោយទឹកដោះ ដំបូង​ ត្រូវ​​​បំបៅ​ដោះ​កូនភ្លាម ទាំង​យើង​កំពុង​នៅ​ក្នុង​​មន្ទីរពេទ្យ​ ព្រោះ​​បន្ទាប់​ពីសម្រាល​បាន​ប៉ុន្មាន​ម៉ោង ​ទារកត្រូវការ​អាហារ ​គឺ​ទឹកដោះ​ដំបូង។ ចាប់ផ្ដើម​ដំបូង​ យើង​ត្រូវ​ឱបកូន​​នៅ​លើ​ទ្រូង ព្រោះ​ការ​​ផលិត​ទឹកដោះ​ ជា​ធម្មតា​កើត​មាន​ឡើង ​ក្រោយ​ពេល​ស្បែក​យើង​ប៉ះ​នឹង​ស្បែក​កូន។ ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ទារក​មាន​ភាព​កក់ក្ដៅ​ និង​បន្ថយ​ភាព​តានតឹង​ ​ជួយម៉ាក់ៗ​​ឆាប់​សះស្បើយ​ បន្ទាប់​ពី​សម្រាល​កូន។​ ទ្រូង​យើង ត្រូវ​ទល់​នឹង​ទ្រូង​កូន ​ត្រូវ​យក​ដៃ​ទ្រ​ដោះ​ក្បាល​ដោះ​ទល់​បបូរ​មាត់​កូន បន្ទាប់​មក​មាត់​កូន ​គួរ​គ្រប​លើ​ក្បាលដោះ​ និង​បរិវេណ​ជុំវិញ​ ហើយ​កុំ​បារម្ភ ​បើ​ទារក​ទើប​កើត​រក​មិន​ឃើញ​ក្បាល​ដោះម៉ាក់ៗ​ គ្រាន់តែ​ព្យាយាម​អត់ធ្មត់​បន្តិច​ ឬ​ក៏​សាក​សួរ​​ពី​អ្នក​ថែ​ទាំក្មេងក៏​បាន។ ​ ក្នុងករណី​បើ​ទារក​កើត​មិន​គ្រប់​ខែ ​មិន​អាច​បំបៅ​ដោះ​​ភ្លាមៗ​បាន​ទេ ​​គួរបូម​ទឹកដោះ​បន្តក់​ដាក់​មាត់​ទារក​ ដោយ​ប្រើ​បំពង់​បឺត​ ឬ​ដប​បំបៅ​ រហូតទារក​​មាន​កម្លាំង​គ្រប់គ្រាន់ ​អាច​បៅ​ដោះ​បាន។ ការ​បំបៅ​ដោះ​ មិនមាន​ការ​ឈឺចាប់​នោះ ហើយ​​ត្រូវ​ដឹង​ថា​ តើ​សុដន់មាន​អារម្មណ៍​បែប​ណា​ពេល​កូនបៅ​ដោះ​របស់​យើង។ ២- គួរបំបៅដោះញឹកញាប់ប៉ុនណា? គួរ​បំបៅ​ដោះ​កូនឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ឲ្យ​ទឹក​ដោះ​ផលិត​បាន​ច្រើន។​ ពេល​កូនបៅ​បាន​ច្រើន​ ម៉ាក់ៗ​មិន​ចាំបាច់​បញ្ចុក​ចំណី​បន្ថែម​ទេ​ សូម្បី​តែ​ទឹកក៏មិន​ចាំ​បាច់​ដែរ។​ ត្រូវ​មើល​ថា​ […]


ការថែទាំទារក

ទាំងនេះជាមូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

កូន​​ក្មេង​បើ​បន្ទោរ​បង់​ទៀង​ទាត់ មិន​រាក មិន​ក្តៀន នោះ​បញ្ជាក់​ថា​គេ​មាន​សុខភាព​ល្អ ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។ បើទារក​ចេះ​តែ​ទល់​លាមក តើមក​ពី​មូលហេតុ​អីខ្លះ? ត្រូវ​ធ្វើ​ម៉េច? អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១- មូលហេតុ​ទារក​ទល់​លាមក ទារក​ទើប​នឹង​​កើត ជុះ​ញឹក​ញាប់​ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់​​មក​ការ​បន្ទោរ​បង់​ក៏​កាត់​បន្ថយ​បន្តិច​ម្តងៗ ដោយ​តិច​ជាង​នេះ ឬ​អាច១-២ថ្ងៃ/ដង។ ទារក​កាលណា​ជួបបញ្ហាពិបាកបន្ទោរបង់ ដោយ​លាមក​រឹង ឬ​ក្តៀន មាន​ពណ៌​ខ្មៅ ពេល​ខ្លះ​មាន​លាយ​ឈាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ក្មេង​ទល់​លាមក មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​កូន​ដែល​បៅ​ទឹក​ដោះគោ​តែង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់​ជាង​ក្មេង​ដែល​បៅ​ដោះ​ម្តាយ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក – របប​អាហារ​របស់​ម្តាយ៖ បើ​កូន​បៅ​ដោះ​ម្តាយ ហើយ​ទល់​លាមក អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ មិន​សូវ​សម្បូរ​ជីវ​ជាតិ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ម៉ាក់ៗ​​ញុាំ​ទឹក​មិន​គ្រប់​គ្រាន់ កូន​ម៉ឹម​​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។ – កូន​បៅ​ទឹកដោះ​គោ​ម្សៅ៖ ទឹក​ដោះ​ម្សៅ​ប្រភេទ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះវៀន​របស់​ក្មេង​ទេ ដូច្នេះ​បើ​កូន​ក្តៀន​ញឹកញាប់​ដោយសារ​ទឹក​ដោះ​គោ ត្រូវ​ប្រញាប់​ប្តូរ​ប្រភេទ​ទឹកដោះ​គោ​នោះ​ចេញ ឬ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​ដំណោះ​ស្រាយ។ – កូនមាន​ជំងឺ​ខ្សោយ ឬ​ស្ទះ​ពោះវៀន៖ បើ​មាន​បញ្ហា​នេះ​ហើយ […]


ការបំបៅដោះ

សញ្ញាបញ្ជាក់ កូនតូចឃ្លាន និងរបៀបបំបៅដោះត្រឹមត្រូវ ម៉ាក់ថ្មីថ្មោងគួរដឹង!

ក្លាយ​ជា​ម៉ាក់​គេ​ថ្មី​ថ្មោង ប្រាកដ​ជា​នៅ​ខ្ចី​រឿង​បទ​​ពិសោធ​ចិញ្ចឹម និង​មើលទារក​ឧស្សាហ៍​ឈឺ​ឲ្យ​បាន​ល្អ​ហើយ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ថ្ងៃនេះ Hello គ្រូពេទ្យ​នឹង​បង្ហាញ​ពី​របៀប​បំដៅ​ដោះ​កូន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត និង​ប្រាប់​ពី​សញ្ញា​ដែល​បញ្ជាក់​ថា កូន​តូច​ឃ្លាន។ ១- របៀប​បំបៅ​ដោះ​កូន​ត្រឹម​ត្រូវ បំបៅ​ដោះ​កូន​កូន បើ​ម៉ាក់ៗ​ខ្វះ​បច្ចេកទេស​នោះ​កូន​បៅ​ទៅ​ឈ្លក់ ឬ​បំបៅ​ម្តងៗ​យូរៗ​ដែរ តែ​កូន​បៅ​មិន​ឆ្អែត​ក៏​មាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន​បាន​ត្រឹម​ត្រូវ ដែល​ក្នុង​នោះ​មាន ការ​បំបៅ​ដោះ​កូន​តាម​វិធី​ទ្រ​ដៃ​ម្ខាង  បំបៅ​ទារក​តាម​វិធី​ឱប​ផ្អិត​ដើម​ទ្រូង បំបៅ​តាម​វិធីឲ្យ​កូន​នៅ​ចំហៀង បំបៅដោះ​ទារក​តាម​វិធី​បញ្ឈរ។ [embed-health-tool-child-growth-chart] – លាង​សម្អាត ឬ​ជូត​ក្បាល​ដោះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​មុន​នឹង​បំបៅ​កូន – មាត់​កូនហាធំ ថ្ពាល់​កូន​ប៉ោង – ចង្ការ​កូន​ប៉ះ​ទ្រូង​ម្តាយ – ពន្លាត់​បបូរមាត់​ក្រោម​ចេញ​ក្រៅ – សណ្តង់ដោះ​ខាង​លើ​ឃើញ​ច្រើន​ជាង​ខាង​ក្រោម – បំបៅ​ដោះ​កូន​ទាំង​សងខាង (បំបៅ​ម្តង​ម្ខាង ឲ្យ​ស្មើ​រយៈពេល​គ្នា)។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- សញ្ញា​បញ្ជាក់​ថា​កូន​ឃ្លាន ជា​ធម្មតា ​ទារកបៅក្នុងរយៈពេល ២-៣ ម៉ោង​ម្តង។ កូន​តូច​ឃ្លាន មិន​អាច​និយាយ​ប្រាប់​ម៉ាក់​ថា​ឃ្លាន​នោះ​ទេ មាន​តែ​សញ្ញា និង​កាយវិការ​ប៉ុណ្ណោះ​ដែល​យើង​អាច​ចំណាំ​ទុក​បាន។ – ប្រែប្រួល​ការ​ដក​ដង្ហើម – ធ្វើ​ចលនា​ភ្នែក មាត់ និងមុខ – លា​ដៃ​លា​ជើង – ហា​មាត់ – ជញ្ជក់មាត់ – បៀម​ដៃ – យំ។ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន […]


ការថែទាំទារក

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ថ្លើម​មាន​មុខ​ងារ​សំខាន់ៗ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល ឬ​សម្អាត​សារធាតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​សុខភាព​រាង​កាយ​ជួប​បញ្ហា។ មាន​ធ្លាប់​ប្រទះ​ឃើញ ក្មេង​មាន​បញ្ហា​ស្បែក​លឿង ឬ​ធ្លាប់​ឮគេ​និយាយ​បញ្ហា​​ខាន់លឿងអត់។ គ្នា​យើង​ភាគ​ច្រើនប្រហែល​ធ្លាប់​ឮ ប៉ុន្តែ​គ្រាន់​មិន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​ខាន់​លឿង​លើ​ក្មេងៗឲ្យ​ទាំង​អស់គ្នា​បាន​ដឹង។ ១- អ្វី​ជាបញ្ហា​ខាន់​លឿង? ខាន់លឿង មិន​មែន​ជា​ជំងឺ​ទេ គឺ​ជា​បញ្ហា​លឿងនៅ​​លើ​ស្បែក​ និង​ផ្នែក​ពណ៌​សរបស់​ភ្នែក (Sclerae)។ យើងអាច​នឹង​ភ្ញាក់​ផ្អើល ​បើ​ឃើញក្មេង​មាន​បញ្ហា​ខាន់លឿង (Jaundice)។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ខាន់លឿងជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក  ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ បញ្ហាខាន់លឿង (Jaundice) កើត​ចំពោះ​ទារកទើប​សម្រាល បង្ហាញ​​ថា ក្នុង​ឈាមទារក​ មាន​កម្រិត​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ខ្ពស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហាខាន់លឿង កោសិកា​ឈាម​ក្រហម​បញ្ចេញ​ប៊ីលីរ៉ូប៊ីន (Bilirubin) អំឡុង​ពេល​ដំណាក់​កាល​បំបែក​ធម្មតា ហើយសារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម។ ពេល​គភ៌នៅ​ក្នុង​ផ្ទៃ​ ថ្លើមម៉ាក់ៗ​​ជា​អ្នក​សម្អាត​ជាតិប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើមទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើមទារក ពី​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿនបានទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ ប៊ីលីរ៉ូប៊ីន […]


ការថែទាំទារក

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

អ្នក​មាន​កូន​ម៉ឹម​ទឹកដោះគោ​ទើប​ដឹង​ថា អត់​ងងុយ​ខ្លាំង​ប៉ុណា ដោយ​ត្រូវ​ក្រោក​​ឆុង​ផង និង​លាង​សម្អាត​ទៀតទាំង​យប់ ដើម្បីកុំឲ្យ​កំប៉ុង​ទឹកដោះគោ​ឆាប់​មាន​បញ្ហា។ កូនម៉ឹម​ទឹកដោះគោ យើង​ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ដប និង​គន្លឹះ​មួយ​ចំនួន ដើម្បី​កុំឲ្យ​កូន​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ ចង់​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ​ណែនាំ​ពី​តិចនិក​មួយ​ចំនួន។ ១- កូន​បៅ​មិន​អស់ ត្រូវ​ចាក់​ទឹកដោះ​ចោល​ឲ្យ​អស់​ពី​ដប ជា​ធម្មតា​ប្រសិនបើ​ទារក​ម៉ឹម​នៅ​ពេល​យប់ ម៉ាក់ប៉ា​ប្រាកដជា​ចាំ​លាង​សរុប​នៅ​ពេល​ព្រឹក ដូចនេះ​មិន​ខ្វល់​ពី​បញ្ហា​ដប​មាន​ដក់​ទឹកដោះគោ​នៅ​សល់​ឡើយ។ តែ​ទង្វើ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ហើម​ពោះ​បាន ដោយសារ​ទុក​យូរ​អាច​ផ្អូម និង​ក្លិន​ជូរ​ជាប់​កំប៉ុង ហើយ​ពេល​ខ្លះ​បើ​លាង​សម្អាត​មិន​បាន​គ្រប់​គន្លាក់គន្លើន​ទៀត​នោះ អាច​បណ្ដាលឲ្យ​កូន​ហើម​ពោះ​បាន​ទៀត​ផង។ យក​ល្អ​បើ​មាន​សេស​សល់​ត្រូវ​ចាក់ចោល​ផ្កាប់​កំប៉ុង។ ២- ក្រឡុក​ទឹក​ឲ្យ​អស់​ជាតិ​ទឹកដោះគោ ម៉ាក់​ប៉ា​សឹង​តែ​ទាំងអស់​គឺ​មិន​លាង​សម្អាត​ដប​ទឹកដោះគោ​កូន​នៅ​ពេល​យប់​ឡើយ ព្រោះ​បើលាង​កាន់តែ​ធ្វើឲ្យ​អត់​ងងុយ​ថែម​ទៀត។ តែ​ប្រសិនបើ​យើង​មិន​លាង​សម្អាត ត្រូវ​ចាក់​ទឹក​ធម្មតា ហើយ​ក្រឡុក​ទុក ចាំ​ដុស​លាង​សរុប​ពេល​ព្រឹក ហើយ​បើ​ប្រើ​ដប​ដដែល​ៗ គួរតែ​ចាក់​ទឹក​ក្ដៅ​ស្រុះ និង​ក្រឡុក​ឲ្យ​ជ្រះ​ជាតិ​ទឹកដោះគោ​ពី​ដប។ ៣- ដាក់​ធុង​តូច​មួយ​នៅ​ក្បែរ​កន្លែង​គេង ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ប៉ា​អាច​សន្សំ​ពេល​គេង​បាន​ខ្លះ យើង​មិន​បាច់​ចាកចេញ​ឆ្ងាយ​ពី​បន្ទប់​គេង​ទៅ​ចាក់​ទឹកដោះគោ ឬ​ក្រឡុក​ទឹក​សម្អាត​អ្វី​ទេ គ្រាន់តែ​បន្ថែម​របស់​ទុក​ផ្ទេរ​សំណល់​នៅ​ក្បែរ​ខ្លួន តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ស្រមោច​មក​ចោមរោម​បាន ព្រោះ​អាច​រឹតតែ​រំខាន​ដំណេកលើសដើម។ អត្ថបទពាក់ព័ន្ធ៖បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភទារក

ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់

ទើប​ក្លាយ​ជាម៉ាក់ៗថ្មីថ្មោង ប្រហែលជា​ឆ្ងល់​ច្រើនហើយ រឿង​កូន​បៅ​គ្រប់ មិន​គ្រប់ ហើយ​គ្មាន​ម៉ាក់ៗណា ចង់​ឲ្យបេប៊ី​ឃ្លាន​ ហើយបៅ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ទេ គ្រាន់​តែ​ថា មិន​អាច​ដឹងថាកូន​បៅ​ទឹក​ដោះ​ប៉ុន្មាន​ទើប​គ្រប់​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ ទោះ​ឲ្យ​ទារក​​បៅ​ដោះ​យូរ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិនទាន់​គ្រប់​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ​និង​បាត់​បង់​សារធាតុ​ចិញ្ចឹម​ទៀត​ផង។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​យក​សញ្ញា​មួយ​ចំនួន​ដែលអាច​បញ្ជាក់ កូន​យើង​ទទួល​ទឹក​ដោះ និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ឲ្យ​គ្នាយើង​បាន​ដឹង។ ១- ទឹក​ដោះម៉ាក់ៗមាន​ក្រោយ​សម្រាល ពេល​ទារក​កើត​មក ​មាន​សារធាតុ​ទឹក​ជា​ច្រើន​ក្នុង​ជាលិកា​ ហើយ​សារធាតុ​រាវ​នោះ​ នឹង​បញ្ចេញ​ចោល​ក្នុង​រយៈ​ពេល ៤៨​ ម៉ោង​ដំបូង ខណៈ​ចន្លោះ​ពេល​នេះ ទឹក​​ដោះ​ម្តាយ​ក៏​ចាប់​ផ្តើម​ផលិត ក៏​ជាពេល​​ល្អ​បំផុត​សម្រាប់​ពោះ​វៀន​ទារក​ ​ទទួល​យក​ទឹក​ដោះ​ដំបូង​ សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​ការពារ។ ទារក​ទាំង​អស់ ​មិន​ដូច​គ្នា​ទេ ខ្លះ​ត្រូវ​ការ​បំបៅ ៨​ ដង/​ថ្ងៃ ខ្លះ​ទៀតអាច​ដល់ ១២​ដង ​ឬ​ច្រើន​ជាង​នេះ​ក៏​មាន។ ២- ការ​បត់​ជើង​ធំ​របស់​ទារក (លាមក) ក្រោយ​ពេល​កើត​ប៉ុន្មានថ្ងៃ បេប៊ី​នឹងចាប់​ផ្តើម​​បត់​ជើង​ធំ ហើយ​​លាមក​មាន​ពណ៌​បៃតង​ចាស់ ដែល​ទទួល​​បាន​ពី​សារធាតុចិញ្ចឹម​​ អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃនៅឡើយ។ បេប៊ី​​បៅ​កាន់​តែ​ច្រើន កាន់​តែ​ឆាប់​បត់​ជើង​ធំ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជាទូទៅ​មុន​ថ្ងៃ​ទី ៤ ក្រោយ​សម្រាល ​យើង​នឹង​ឃើញ​លាមកដែល​ទទួល​បាន​​មក​ពី​ទឹក​ដោះ​ម្តាយ​វិញ ​មាន​សភាព​ប៉ិៗ​ទៅ​រាវ ពណ៌​លឿង​ស្រាល​ ហើយ​ធំ​ក្លិន​តិចៗ។ពេល​ខ្លះ ក៏​អាច​មាន​ពណ៌​ទឹក​ក្រូច ​ឬ​បៃ​តង​ផង​ដែរ ​ដែល​ករណី​នេះ ​មិន​បញ្ជាក់​ថា​កូនយើងមាន​បញ្ហា​សុខភាព​នោះ​ដែរ។ តាម​ដាន​ចំនួន​ដង ​និង​បរិមាណ​លាមក គឺ​ដូច​ទៅ​នឹង​ការ​​តាម​ដាន​សុខ​ភាព​កូន​មួយ​បែប​ដែរ​ ហើយ​ជាវិធីល្អ​ក្នុង​ចំនោម​វិធី​​ជា​ច្រើន​ទៀត។ ពេលបបេប៊ី ​មាន​លាមក​ពណ៌​ត្នោត ​អាច​ជា​សញ្ញា​មួយបញ្ជាក់​ថា ​កូនយើង​បៅទឹក​ដោះ​​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ បទពិសោធម៉ាក់ៗជួបការលំបាក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ