ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

តាម​ជំនឿ​តៗ​គ្នា នៅ​ពេល​ភ្នែក​កូន​ក្មេង​ទើប​កើត​ឈឺ ចាស់ៗ​តែង​ឲ្យ​ម្តាយ​បន្តក់​ទឹក​ដោះ​ចូល ដោយ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ តាម​ក្បួន​វេជ្ជសាស្ត្រ​ធ្វើ​បែប​នេះ មិន​ត្រឹម​ត្រូវ​ឡើយ ថែម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។។ នៅ​លើ​ផេកផ្លូវ​ការ​របស់​មន្ទីរពេទ្យ​​ព្រះអង្គឌួង​កាល​ពី​ពេល​ថ្មី​នេះ បាន​លើក​យក​ករណី​ជាក់​ស្តែង​មួយ បង្ហាញ​ជូន​សាធារណជន​ថា ទារិកា​អាយុ ៣១ ថ្ងៃ ប្រឈម​នឹង​ការ​ពិការ​ភ្នែក​ខ្លាំង ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​ធ្ងន់​ធ្ងរ តែ​ម្តាយ​ឪពុក​មិន​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​បន្តក់​ទឹក​ដោះ​ម្តាយ​ចូល​ក្នុង​ភ្នែក​កូន​រយៈពេល ២ ថ្ងៃ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទើប​នាំ​មក​ពេទ្យ។ អត្ថបទពាក់ព័​ន្ធ៖  កូនឈឺភ្នែក នេះជាវីធីដោះស្រាយភ្លាមៗល្អបំផុតសម្រាប់ប៉ាមាក់អនុវត្ត ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ក្នុង​នោះ​ដែរ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ស្នើ​ឲ្យ​បញ្ឈប់​ជំនឿ​ដែល​គ្មាន​វេជ្ជសាស្រ្ត​ទទួល​ស្គាល់ ដែល​គិត​ថា​ទឹកដោះ​ម្តាយ​អាច​ព្យាបាល​បញ្ហា​ភ្នែក​កូន​បាន ត្រូវ​បញ្ជូន​ក្មេង​ដែល​មាន​បញ្ហា​ភ្នែក មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា ការ​បន្តក់​ទឹក​ដោះ​ម្តាយ​ទៅ​ក្នុង​ភ្នែក​កូន​ឈឺ ជា​ការ​ព្យាបាល​ពុំ​ចំ​ទិស​ដៅ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភទារក

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។ ខាង​ក្រោម​នេះ​ជា​បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ម៉ាក់ៗ​ត្រូវ​បញ្ចុក​កូន​ចាប់​ពី​អាយុ ៦ ខែ ដល់ ១ ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ។ អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។ អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល […]


ការថែទាំទារក

កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់ ឬ​ស្ទះ​ផ្លូវ​ដង្ហើម។ ជា​ធម្មតា​ទារក​អាច​យំ​គាំង និង​បាត់​ទៅវិញ​ខ្លួនឯង​ក្នុង​រយៈពេល ៣០-៦០វិនាទី តែ​បើ​មាន​បញ្ហា​យំ​គាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាច​មាន​បញ្ហា​អ្វី​មួយ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិភាក្សា និង​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំទារក

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

កូនម៉ឹម​ទឹកដោះគោ​ អាច​ឲ្យ​ម៉ាក់ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​ការងារ តែ​​សម្រាប់​​ម៉ាក់​ៗ​​មួយ​ចំនួន​​វិញ​​ពេល​​ខ្លះ​​ក៏​​ជួប​ការ​​លំបាក​​ច្រើន​គួរ​សម​​​ដែរ។ Helloគ្រូពេទ្យ បាន​ស្វែងរក​​ម៉ាក់ៗ​ដែល​ធ្លាប់​ជួបលំបាកមួយ​ចំនួន​ទាក់ទង​នឹង​រឿង​រំខាន​ខ្លះ​ៗ ពេល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ។ ១- អត់​ងងុយ បញ្ហា​នេះ​​ម៉ាក់​ៗ​ដែល​​មាន​​កូន​​ម៉ឹម​​ទឹកដោះគោ​ពិត​ជា​​គេច​មិនផុត​ទេ ហើយប្រាកដជា​ឈឺក្បាល​សឹង​តែ​ទ្រាំ​មិន​បាន ព្រោះ​មិន​ថា​យប់ ឬ​ថ្ងៃ​តែង​រវល់​លាង​ដុស​កំប៉ុង និង​ឆុង​ទឹកដោះគោ​មិន​លោះ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ម៉ាក់ វ៉ាន់ កល្យាណ។ អ្នក​ម្ដាយ​កូន ៣ បាន​រៀបរាប់​ទៀត​ថា កូន ២​ដំបូង​គាត់​ឲ្យ​ម៉ឹម​ទឹកដោះ​ខ្លួន ហើយ​កូន​ចុងក្រោយ ព្រោះតែ​កើត​មក​គ្មាន​ទឹកដោះ ទើប​សម្រេច​ឲ្យ​បៅ​ទឹកដោះគោ។ គ្រាន់តែ​មួយ​សប្ដាហ៍​ដំបូង អ្នកនាង​បាន​ស្រក​ទម្ងន់ ៥ គីឡូ​ភ្លាម ព្រោះ​គេង​មិន​បាន ២ ម៉ោង​ផង​ត្រូវ​ភ្ញាក់​ម្ដង។ អ្នក​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​បើ​យើង​គ្មាន​អនាម័យ​ចំពោះ​កំប៉ុង​ទឹកដោះគោ កូន​ងាយ​នឹង​រាករូស ឬ​ក្អួត។ ២- ពិបាក​រឿង​ដាច់​ស្ដុក «ប្រសិនបើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ ប្រាកដជា​វេទនា​ចិត្ត​ខ្លាំង​ប៉ុណ្ណា»។ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់​ៗ​វ័យ​ក្មេង ស៊ិន សុបញ្ហា ដែល​ធ្លាប់​តែងតែ​ដើរ​រក​ទិញ​ទឹកដោះគោ​ឡើង​សឹង​គ្រប់​ច្រកល្ហក​ពេល ពេល​ទឹកដោះគោ​កូន​ដាច់​ស្ដុក​ម្ដង​ៗ។ ម្ចាស់​ហាង​ស្ប៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកនាង​តែងតែ​ប្រុង​ប្រយ័ត្ន​រឿង​នេះ​ដោយ​ទិញ​ម្ដង ២ កេស ហើយ​មិន​ទាន់​អស់​ស្រួលបួល គឺ​ទិញ​មក​ទុក​ទៀត។ ប៉ុន្តែ​នៅ​ពេល​ភ្លាត់ស្នៀតអស់​ក្នុង​ស្រុក ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទិញនៅ​ថៃ​មក​វិញ​ជា​ដើម ព្រោះ​កូន​តូច​មិន​ដូច​កូន​ធំ​អាច​ញ៉ាំ​ចំណី​បាន។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ៣- ម៉ឹម​មិន​ត្រូវ «កូន​ខ្ញុំ​ប្ដូរ​ម៉ាក់​ទឹកដោះគោ​មិន​ក្រោម ៥ ប្រភេទ​នោះ​ទេ ហើយ​ទម្រាំ​តែ​រក​ត្រូវ […]


ការបំបៅដោះ

៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង

ការ​បំបៅ​ដោះកូន​​ ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​​ដែល​អាច​ជួយ​ការ​ពារ​​សុខភាព​កូន និង​ធ្វើ​ឲ្យ​អត្រា​រស់​រាន​មាន​ជី​វិត​​កាន់​តែប្រសើរ។ ក្រៅ​ពី​​​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ដ៏​​ល្អនោះ ទឹកដោះ​ម្ដាយ​​ក៏​ដើរ​តួនាទី​សំខាន់​ជួយ​​ការ​លូតលាស់​របស់​ក្មេង។​ ទឹក​ដោះ​ម្តាយ​ជួយ​ឲ្យ​ក្មេង​​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ភាព​ឆ្លាត​វៃ ឬ​យើង​ហៅ​ថា IQ ព្រម​ទាំង​របបអាហារ​ដែល​មាន​សុខភាព​ល្អ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ក៏​ធ្លាប់​លើ​ជំនឿ​ជា​ច្រើន​នៅ​ជុំ​វិញ​រឿង​នេះ។ មាន​មតិ មួយ​ចំនួន​ ជុំវិញ​ការ​បំបៅ​ដោះ​កូន តើ​ខុស​គ្នា​យ៉ាង​ម៉េច? ១- បំបៅដោះកូនធ្វើឲ្យខូចសុដន់ ស្រ្តី​ជា​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​នឹង​ធ្វើ​ឲ្យ​សុដន់ខូច​ទ្រង់ទ្រាយ ​លែង​ស្អាត។ ជាការពិត​ ប៉ុន្តែ​បើ​ឲ្យកូន​បៅ​ដោះ​តាម​ធម្មជាតិ​ ម៉ាក់​បាន​គុណសម្បត្តិ​ធ្វើ​ឲ្យ​សុដន់​តឹងពេល​កូន​កំពុង​បៅ​ និង​​​ជៀសវាង​ពី​ការ​រលាក។ ប្រសិន​ទឹកដោះ​ស្ទះ​នៅ​ក្នុង​ក្រពេញ​ទឹកដោះ ​វាអាច​ធ្វើ​ឲ្យ​បាក់តេរី​លូតលាស់​នៅ​ក្នុង​ជាលិកា​​សុដន់ ​បង្ក​ជា​ការ​រលាក។ លើសពី​នេះ​​​ទៀត ការ​បំបៅ​ដោះ​យូរអាច​ជួយ​ម៉ាក់បង្ការជំងឺ​មហារីក​សុដន់​ ​និង​ជំងឺ​អូវែបាន។ ម្យ៉ាងទៀត ​ក៏​បង្ក​ភាព​ស្និទ្ធស្នាល​ ​ល្អ​ជាមួយ​កូន​​ដែរ។ ២- ប្រយោជន៍​ដល់​ក្មេង កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រព័ន្ធ​រំលាយ​​អាហារ​ល្អ​ជាង​កុមារ​បៅ​​ដបទឹក​ដោះ​គោ​។​ ចំពោះ​ទឹក​ដោះ​ម្ដាយដែល​បូម​ទុក​​ទោះ​ជា​សុទ្ធ​ ក៏​នៅ​តែ​មិន​អាចប្រៀប​​​ នឹង​ការ​ឲ្យ​បៅ(ដោះ)​​ផ្ទាល់។ កុមារ​ដែល​បៅ​ដោយ​ដប​អាច​មាន​បញ្ហា​ក្នុង​ការ​ចំណាំ​​នៅ​ពេល​ពួកគេ​ឆ្អែត​ដោយសារ​តែភាព​​ខ្សោយ​នៃ​ការ​បញ្ជូន​សញ្ញា​របស់​ក្រពះ។​ ដូចនេះពួក​គេ​នឹង​បន្ត​បៅ​រហូត​ដែលបណ្តាល​ឲ្យ​លើស​ទម្ងន់។ ៣- ទឹកដោះម្តាយសុទ្ធតែដូចគ្នា? រាងកាយ​យើង​ម្នាក់ៗ សុទ្ធ​តែ​អត់​ដូច​គ្នា ទាំង​សារជាតិ​ចិញ្ចឹម និង​ស្ថាន​ភាព​សុខភាព កុំ​ថា​ឡើយ​ដល់​ម្ដាយ ដែល​ផលិត​ទឹក​ដោះ សម្រាប់​កូន​បៅ។ អ៊ីចឹង​ទឹកដោះ​​របស់​ស្ត្រី​ដែល​ទើប​ឆ្លង​ទន្លេ​ហើយ ក៏​អត់​ដូច​គ្នា​ដែរ។ ទឹកដោះ​ផ្លាស់​ប្ដូរ​ជាញឹកញាប់​អាស្រ័យ​លើ​ថ្ងៃ​កូន​បៅ​ ហើយ​​ មាន​គុណភាព​​ដូច​អត់​គ្នា​ទេ​ បន្ទាប់​ពី​ ៨ ​ម៉ោងក្រោយ​​ក្នុង​បន្ទប់​សីតុណ្ហភាព​ធម្មតា។ ​ ​សម្រាប់​ទឹកដោះ​ដំបូងផ្ទុក​សំខាន់​គឺ​ ឡាក់តូស ​និង ប្រូតេអ៊ីន។ រួច​​នៅជិត​​ឈប់បំបៅ […]


ការថែទាំទារក

ម៉ាក់ៗ​ប្រយ័ត្ន​បន្ដិច! បើ​ទារក ខ្វះវីតាមីនមួយមុខនេះ ធំឡើងអាចកើតជំងឺលើសឈាម

ក្រោយ​សម្រាល ៦​ខែ ទារក​អាច​ចាប់ផ្ដើម​ទទួល​អាហារបំប៉ន ជាតិរ៉ែសំខាន់ វីតាមីន សម្រាប់​ការលូតលាស់​រាងកាយ និង​សតិបញ្ញា​បាន​ល្អ ក៏ដូចជា ជួយប្រឆាំង​នឹង​ជំងឺ​ផងដែរ។ ការសិក្សា​មួយ​របស់​អាមេរិក រកឃើញ​ថា ទារក និង​ក្មេងតូចៗ ដែល​ខ្វះវីតាមីន D ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​លើសឈាម ពេល​ធំ​ដឹង​ក្ដី។ អ្នកស្រាវជ្រាវ បាន​តាមដាន​លើ​កុមារ ៧៧៥​នាក់ នៅ​ក្រុង Boston របស់​អាមេរិក ចាប់តាំង​ពី​កើត ដល់ ១៨​ឆ្នាំ ដោយភាគច្រើន ជា​គ្រួសារ​មាន​ចំណូលទាប។ ប្រៀបធៀប​ជាមួយ​ក្មេងមាន​កម្រិត​វីតាមីន D ធម្មតា ក្មេងដែល​ខ្វះវីតាមីន D មាន​ហានិភ័យ ៦០% មាន​សម្ពាធឈាម​លើស (Systolic Blood Pressure) នៅចន្លោះអាយុ ៦-១៨​ឆ្នាំ។ នៅពេល​មាន​សម្ពាធឈាម​លើសខ្លាំង វាបណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺបេះដូង ។ ទារក និង​ក្មេងៗ ដែលមាន​វីតាមីន D កម្រិតទាប (តិចជាង ២៥​ណាណូក្រាម/មីល្លីម៉ែត្រ) ចាប់តាំង​ពីតូច ប្រឈម​ហានិភ័យ​ទ្វេដង នឹង​សម្ពាធឈាម​លើស ពីអាយុ ៣-១៨​ឆ្នាំ។ […]


ការបំបៅដោះ

ការបំបៅដោះកូន៖ អ្វីដែលម្តាយគ្រប់រូបត្រូវដឹង

ការ​បំបៅ​ដោះ​កូន​គឺ​សំដៅ​ទៅ​លើ​ការ​បញ្ចេញ​ទឹក​ដោះ​ពី​ក្រពេញ​ដោះ និង​ក្នុង​អំឡុង​ពេល​ដែល​ម្ដាយ​បំបៅ​ដោះ​កូន។ ការ​យល់​ដឹង​ពី​ការ​បំបៅ​កូន និង​របៀប​ដែល​វា​ធ្វើ​ការ​អាច​ជួយ​ឲ្យ​ម្តាយ​ដោះ​ស្រាយ​ពី​បញ្ហា​ក្នុង​ពេល​បំបៅ​ដោះ​កូន​បាន​ជា​ច្រើន។ ១- ការផ្លាស់ប្តូរក្នុងខ្លួនក្នុងអំឡុងពេលបំបៅកូន នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ អ័រម៉ូន (អ័រម៉ូន​អឺស្ត្រូសែន ប្រូសេស្តេរ៉ូន ប្រូឡាក់ទីន និង​អ័រ​ម៉ូន​ដទៃ​ទៀត) បាន​ធ្វើ​ឲ្យ​សុដន់​ម្តាយ​មាន​ការ​ផ្លាស់​ប្តូរ។ ការ​ផ្លាស់​ប្តូរ​ទាំង​នោះ​មាន​ដូច​ជា​ការ​ឈឺ ហើម ក្បាល​សុដន់ និង​ជុំ​វិញ​ក្បាល​សុដន់​ឡើង​ពណ៍​ខ្មៅ។ សញ្ញា​មួយ​ទៀត​ដែល​អាច​ឲ្យ​អ្នក​ដឹង​គឺ​នៅ​ជុំ​វិញ​ក្បាល​សុដន់មាន​ការ​ឡើង​ដុំ​ពក​តូច​ៗ ហើយ​វា​នឹង​រីក​ធំ​ទៅ​ៗ​ដែល​អ្នក​អាច​សម្គាល់​ឃើញ​បាន។ នៅ​ខាង​ក្នុង​ខ្លួន​មាន​ក្រពេញ​ទឹក​ដោះ ជាលិកា​ទ្រទ្រង់ និង​ខ្លាញ់​ដែល​សុទ្ធ​តែ​ជា​ផ្នែក​ធ្វើ​ឲ្យ​សុដន់​ឡើង​ធំ​ដែល​សំដៅ​លើ​រូប​រាង និង​ទំហំ​នៃ​សុដន់​។ ការ​បង្កើត​សុក​អាច​ធ្វើ​ឲ្យ​មាន​រំញោច​ក្នុងការ​បញ្ចេញ​អ័រ​ម៉ូន​អេស្ត្រូ​សែន និង​ប្រូសេ​ស្តេរ៉ូ​ដែល​ជម្រុញ​ដល់​ប្រព័ន្ធ​ជីវសាស្រ្ត​ស្មុគ​ស្មាញ – ដែល​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ទឹក​ដោះ​ក្នុង​ខ្លួន។ ២- ដំណើរការផលិតទឹកដោះ នៅ​ពេល​ដែល​ទារក​ក្នុង​ផ្ទៃ​អាយុ ៦សប្ដាហ៍​នឹង​មាន​បំពង់​មួយ​បាន​កើត​ឡើង​ដើម្បី​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​សុដន់ បំពង់​នោះ​នឹង​នៅ​ស្ងៀម​រហូត​ដល់​អ្នក​ពេញវ័យ ដើម្បី​រង់​ចាំ​អ័រ​ម៉ូន​អេស្ត្រូសែន​ធ្វើ​ឲ្យ​វា​លូត​លាស់។ នៅ​ពេលមាន​ផ្ទៃ​ពោះ​ក្រពេញ​ដោះ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ។ ពេល​ដែល​ទារក​​កើត​ជាលិកា​ដែល​នៅ​ក្នុង​សុដន់​អ្នក​បាន​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​សុដន់​បន្ថែម​ទម្ងន់​និមួយ​ៗ ជិត ៧០០ក្រាម ​​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ម្តាយ​គ្រប់​រូប​មាន​អារម្មណ៍​ថា​សុដន់​ខ្លួន​ឯង​ធ្ងន់​​ ២ ឬ ៣ ថ្ងៃ​ក្រោយ​ពេលសម្រាល​កូន។ ៣- ប្រភព​ទឹកដោះ អ័រម៉ូនប្រូឡាក់ទីនអនុញ្ញាតបំពង់ទឹកដោះតូចៗ​ទាញ​យក​ប្រូតេអ៊ីន ស្ករ និង​ជាតិ​ខ្លាញ់​ពី​ចរន្ត​ឈាម​ដើម្បី​ផលិត​ទឹក​ដោះ។ ប្រព័ន្ធ​បំពង់​ទឹក​ដោះ​បាន​វិវត្តន៍​ពេញ​លេញ​ក្នុង​ត្រី​មាស​ទី ២ ។ ទឹក​ដោះ​នឹង​​ផលិត​ក្នុង​រយៈពេល ៤៨ ទៅ ៩៦ ម៉ោង​ក្នុង​កំឡុង​ពេល​សំរាល។ នៅ​ពេល​ដែល​សុក​បាន​ធ្លាក់​ចេញ​មក​ក្រៅ​នោះ​អ័រ​ម៉ូន​អេស្ត្រូសែននិង​ប្រូសេស្តេរ៉ូន​នឹង​ធ្លាក់​ចុះ​ខណៈ​ពេល​ដែល​អ័រ​ម៉ូនប្រូឡាក់ទីនកើន​ឡើង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ទឹក​ដោះ​ជា​ច្រើន​ដើម្បី​បំបៅ​ដល់​កូន។ ៤- របៀបដែលទឹកដោះហូរចេញពីម្តាយទៅកូន នៅ​ពេល​ដែល​បៅអ័រ​ម៉ូន​អុកស៊ីតូស៊ីននិងប្រូឡាក់ទីនបាន​បញ្ចេញ​ទៅ​ក្នុង​ចរន្ត​ឈាម​។ នៅ​ពេល​ដែល​ទឹក​ដោះ​បាន​ចូល​ដល់​ក្នុង​សុដន់ អុកស៊ីតូស៊ីន​នឹង​ផ្តល់​សញ្ញា​កោសិកា​ផលិត​ទឹក​ដោះ​ដែល​នៅ​ជុំវិញ​ដោះ​អ្នក​ឲ្យ​មាន​ការ​កន្រ្តាក់ និង​ច្របាច់។ ការ​ហូរ​ទឹក​ដោះ និង​សម្ពាធ​នៃ​ការ​ហូរ​គឺ​កើត​ឡើង​ដោយ​ការ​បៅ​របស់​ទារក ហើយ​ទឹក​ដោះ​​នឹង​ហូរ​ចូល​ក្នុង​មាត់​កូន​អ្នក​ដោយ​ផ្ទាល់។ ៥- ភាពមិនស្រួលក្នុងពេលបំបៅដោះកូន ​គួរ​បារម្ភ​ទេ? ​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន​អ្នកម្ដាយ​​អាច​​ឈឺក្នុង​ស្បូន​។ […]


ការបំបៅដោះ

តិចនិកល្អៗជួយម៉ាក់ថ្មីថ្មោង ចេះបំបៅដោះកូន កុំឲ្យកូនឈ្លក់!

រឿង​បំបៅ​ដោះ​កូន ស្តាប់​ទៅ​ងាយៗ​សម្រាប់ស្រីៗ​មាន​បទ​ពិសោធពី​មុន ប៉ុន្តែ​គ្នាយើង​ទើប​មាន​កូន​ដំបូង បើ​គ្មាន​ការ​ណែនាំ​ពី​ចាស់ៗ​ ច្បាស់​ជា​ពិបាក​បន្តិច​ហើយ ព្រោះ​មិន​ដឹង​ធ្វើ​ម៉េច​ទើប​កូន​បៅ​បានស្រួល យើង​ក៏​អាច​ទម្រេត​ស្រួលបន្តិច ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់​ក៏​មាន។ បើ​មិន​ទាន់​ចេះ ចាំ​ “Hello គ្រូពេទ្យ” បង្ហាញ​តិចនិក​បំបៅ​ដោះកូន ៤ ​យ៉ាងនេះ ប្រហែល​ជួយ​គ្នា​យើង​ឲ្យ​បាន​ស្រួល​ខ្លួន​ខ្លះ។ ១- បំបៅកូនតាមវិធីទ្រដៃម្ខាង (Cradle Hold) វិធី​ទ្រ​កូន​ដោយដៃ​ម្ខាង​បំបៅ​នេះ​ ជា​ទីតាំង​ល្អ​បំផុត​សម្រាប់​បំបៅ ដោយ​ត្រូវ​​មាន​កៅអី​ទ្រ​មួយ​ ឬ​គ្រែ​មាន​ខ្នើយ​ច្រើន​កល់​ជុំវិញ។ ដាក់​ជើង​នៅ​លើ​ផ្ទៃ​ខ្ពស់​បន្តិច​ដើម្បី​កុំ​ឲ្យ​ទារក​ផ្អៀង រក្សាកូន​ស្ថិត​នៅ​ទល់​ដើមទ្រូង​ ប្រើ​កំភួន​ដៃ​ម្ខាងទ្រ​កញ្ចឹងក​ ខ្នង​ និង​គូទ។ ទីតាំង​នេះ​ សម​​ទារក​​មាន​វ័យ​រហូត​ដល់ ​៦ ខែ។   ២- បំបៅទារកតាមវិធី​ឱប​ផ្អិត​ដើម​ទ្រូង (Crossover Hold) បើ​យើង​​កំពុង​បំបៅកូន​ដោយ​សុដន់​ខាងស្ដាំ ​សូម​កាន់​កូនដោយ​ដៃ​ខាងឆ្វេង និងបង្វិល​រាងកាយកូនឲ្យ​ជាប់​​ទ្រូង ​និង​ពោះ​កូន​​ទល់​នឹង​ទ្រូងយើង។ បញ្ចុក​ក្បាល​សុដន់​ថ្នមៗ​ទៅ​ក្នុង​មាត់កូន ​ដោយ​ប្រើ​ម្រាមដៃ​ ទ្រ​​នៅ​ពីក្រោយ​ក្បាល​ និង​ក្រោម​ត្រចៀក​របស់​ទារក។ ទីតាំង​នេះ​ជួយ​កូន​បៅ​ដោះ​​បាន​ល្អ។ [embed-health-tool-due-date]   ៣- បំបៅទារកតាមវិធីឲ្យ​កូន​នៅ​ចំហៀង (Clutch Hold) វិធីបំបៅ​កូន​បែប​នេះ ​តម្រូវឲ្យ​​ដាក់កូន​​នៅ​ក្រោម​ដៃ​​ផ្នែក​ចំហៀង​ខាង​ឆ្វេង ​ឬ​ស្ដាំ​ក្រោម​ក្លៀក ​ទ្រ​ដោយ​ខ្នើយ។ ​ដាក់​ច្រមុះ​កូន​ស្មើ​នឹង​ក្បាល​ដោះ​​ ដើម្បីងាយស្រួល​បៅ​ដោះ និង​ទ្រ​កូន​​ដោយ​ដៃ​​របស់​យើង ហើយ​ទាញ​ក្បាល​ដោះ​បញ្ចុក​មាត់​កូន​​ថ្នមៗ។ វិធី​​បំបៅ​​បែប​នេះ​ សមស្រប​សម្រាប់​កូន​​នៅ​តូច​ ឬ​សម្រាប់​មាន​កូន​ភ្លោះ​ […]


ការថែទាំទារក

ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក

ទារក​នៅ​តូច ស្បែក​ក៏​ស្តើង ហើយ​ឆ្អឹង​ក៏​ខ្ចី​ទៀត ពេល​ងូត​ទឹក​ម្តងៗ​ពិបាក​មែនទែន ឯ​រឿង​រឹត​បារម្ភ​នោះ ​ខ្លាច​កូន​ឈ្លក់​ទឹកយំ ឬ​ទឹក​ចូល​ត្រចៀក​ជា​ដើម។ ម៉ាក់ៗ​ខ្លះ​មាន​កូន​ច្រើន​ហើយ​នៅ​តែ​ពិបាក​ងូត​ទឹក​ឲ្យ​កូន​តូច បើ​ស្រីៗ​ទើប​តែ​ក្លាយ​ម៉ាក់​គេ​ថ្មីថ្មោង​ច្បាស់​ជារឹតតែ​ពិបាក​ខ្លាំង​មិន​ខាន។ មិន​បាច់​បារម្ភទេ ថ្ងៃនេះ Hello គ្រូពេទ្យ នឹង​ចែករំលែក​​តិចនិក​ងូត​ទឹក​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ឲ្យ​ត្រូវ​តាម​ក្បូន​ខ្នាត ងាយ​ស្រួល​ងូត មិន​ព្រួយរឿងទឹកចូល​ត្រចៀក ឬ​ឈ្លក់​។ ជា​ដំបូង​យើង​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មុន​នឹង​ចាប់ផ្តើម​ងូត​ទឹក​ឲ្យ​កូន បន្ទាប់​មក​ចាក់​ទឹក​ត្រជាក់​ចូល​ក្នុង​ប្រដាប់​ងូត​ទឹក រួច​ចាក់​ទឹក​ក្តៅ​ឧណ្ហៗ​បន្ថែមឲ្យ​បាន​១ភាគ៣ នៃ​ផ្ទៃ​ក្លាំ​ងូតទឹក រួច​កូរ​ឲ្យ​សព្វ និង​ស្ទង់​កម្តៅ​ថាសម​ល្មម មិន​ក្តៅ​ពេក ឬ​ត្រជាក់​ពេក កម្តៅ​ប្រហែល ៣៦,៥ អង្សាសេ បើ​សិនជា​អាច​ត្រូវ​មាន​ទែម៉ូម៉ែត្រសម្រាប់​ស្ទង់កម្តៅ និង​ចាក់​ទឹក​សាប៊ូ ២-៣ តំណក់​ក្នុង​ទឹក រួច​កូរ​ឲ្យ​សព្វ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត ការ​ងូតទឹក​ឲ្យ​កូន​តូច បែង​ចែក​ជា ៣ ដំណាក់​កាល​ដាច់​ពី​គ្នា៖ ១- លាង​សម្អាត​ផ្ទៃមុខ – រុំកូន​ជាមួយ​កំណាត់​ឲ្យ​ជិត ទុក​តែ​ក្បាល និង​មុខ – ដាក់​កូន​ឲ្យ​ដេក​នៅ​លើ​កម្រាលជ័រ – ចាប់​ផ្តើម​សម្អាត​មុខ ដោយ​យក​សំឡី​ជ្រលក់​ទឹក​មក​ជូត​ថ្នមៗ​នៅ​លើ​ថ្ងាស ថ្ពាល់ ភ្នែក មាត់ និង​ត្រចៀក។ ២- សម្អាត​ក្បាល ឬកក់​សក់​ឲ្យ​កូន – លើក​បី​កូន​ថ្នមៗ និង​និយាយ​ជាមួយ​គេ​ដើម្បី​ឲ្យស្និទ្ធ​ស្នាល កូន​កក់​ក្តៅ​ក្នុង​រង្វង់ដៃ​យើង – […]


ការបំបៅដោះ

គុណប្រយោជន៍ស្មានមិនដល់ចំពោះស្រីៗបំបៅកូនដោយទឹកដោះ

យើង​សុទ្ធ​តែ​ដឹង​ ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ល្អ​សម្រាប់​អូនៗ ព្រោះ​ទឹក​ដោះ​ម៉ាក់ៗ ជា​អាហារ​បំប៉នធម្មជាតិ​ដ៏​ពេញ​លេញ ល្អ​បំផុត​សុខភាព​​ទារក ក្រោយ​សម្រាល។ ចុះ​គ្នា​យើង​មាន​ចាប់​អារម្មណ៍ ឬ​ដឹង​អត់ ក្រៅ​ពី​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​កូន ម៉ាក់ៗ​ផ្ទាល់​ ក៏​ទទួល​ប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ដូច​គ្នា។ បើ​មិន​ទាន់​ដឹងទេ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍​សុខភាព​ចំពោះ​ស្រីៗ​បំបៅ​ដោះ​កូន។ ​១- មហារីកប្រដាប់បន្តពូជ ការ​សិក្សា​ថ្មី​មួយបង្ហាញ​ថា ​ការ​ថែទាំ​កូន​រយៈពេល ៦ខែ​ ឬ​ច្រើន​ជាង​នេះ ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​​បាន ដូចជា ជំងឺ​មហារីក​ក្រពេញ​អូវែ និង​ស្បូន​ ​ដោយ​វា​ទប់​ស្កាត់​នូវ​ការ​បញ្ចេញ​ពង​អូវុល និង​អ័រ​ម៉ូន Ovulatory ​ដែល​ជា​ភ្នាក់​ចម្បង​​បង្កឲ្យ​មាន​​ជំងឺ​មហារីក។ ស្រីៗ​បំបៅ​ដោះ​កូនចន្លោះ​ពី ៤-១២ ខែ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ពី​មហារីក​សុដន់​មុន​ពេល​អស់​រដូវ អត្រា​ប្រឈមទាប​ជាង​ស្រីៗ​មិន​បាន​បំបៅ​កូន ឬ​​បំបៅ​កូន​តិច​ជាង ៣ខែ​ ​ដល់​ទៅ ១១ភាគរយ ខណៈ​ស្រី​បំបៅ​កូន​ច្រើន​ជាង ២៤ខែ​ អាច​កាត់​បន្ថយអត្រា​ប្រឈម​ដល់​ ២៥ ភាគរយ។ ការ​ប្រឆាំង​ជំងឺ​មហារីក​ស្បូន​​ ត្រូវគេ​រក​ឃើញ​លើ​ស្ត្រី​បៅ​កូន​ដោយ​ទឹក​ដោះ​ដូច​គ្នា ធ្វើ​ឲ្យ​គេ​ជឿថា យើង​អាច​​ការ​ពារ​ជំងឺ​នេះ​ តាម​រយៈពេល​នៃ​ការ​បំបៅ​ដោះ​កូន។ ក្រៅ​ពី​ការ​កាត់​បន្ថយ​នូវ​ហានិភ័យ​មហារីក​ស្បូន បំបៅ​ដោះ​​ ក៏​អាច​កាត់​បន្ថយ​នូវ​អត្រា​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ដូច​គ្នា។ ២- ជំងឺបេះដូង នៅ​ឆ្នាំ ២០០៩ ក្រុម​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា ស្រី​បាន​មើល​ថែទាំ​កូន​យ៉ាង​តិច ២៤ខែ​ អាច​បន្ថយហានិភ័យ​ជំងឺ​បេះ​ដូង​ រហូត​ដល់​ទៅ ២៣ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ