ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ការថែទាំទារក

អារម្មណ៍ពិត​របស់ប៉ាៗ ពេលកូនបៅដោះម៉ាក់ៗ

ប៉ាម៉ាក់ភាគ​ច្រើន ​ដឹងហើយ​ថា ​បំបៅ​កូន​ដោយ​ទឹក​ដោះម៉ាក់ៗ​ ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ចិញ្ចឹម​កូន លូត​លាស់​បាន​ល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​បាន។ ក្នុង​ទឹក​ដោះ​ម្តាយ ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ ​ផ្តល់​ផល​ប្រយោជន៍​ល្អ​​សុខ​ភាព​កូន។ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ក៏​មិន​ចំណាយ​ប្រាក់កាក់​ច្រើនដែរ គ្រាន់​តែ​ត្រូវ​មាន​អនាម័យ​បន្តិច​បាន​ហើយ។ ប៉ុន្តែ​ បញ្ហាមួយ​ គឺ​​ប៉ាៗមួយចំនួន អាច​មាន​អារម្មណ៍​អវិជ្ជមានខ្លះ ពេល​កូន​បៅ​ដោះ​ប្រពន្ធ តែ​កុំ​ច្រឡំ មិន​មែន​ដោយ​សារ​ច្រណែន​កូន​ទេ។ ១- អារម្មណ៍ពិត​របស់​ប៉ាៗ​ ពេល​ទើប​មាន​កូន ធម្មតា ​ប៉ាៗ​ថ្មី​ថ្មោងអាច​មាន​អារម្មណ៍​មិន​សូវ​ល្អ​ ពេល​កូនបៅ​ដោះ​ម៉ាក់ៗ ដោយ​សារ​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា៖ – ​ភ័យ​ខ្លាច​ ខ្លួន​ឯង​នឹង​គ្មានពេល​វេលា ដើម្បីបង្កើត​ទំនាក់​ទំនង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដូច​ប្រពន្ធ។​ – អារម្មណ៍​មិន​គ្រប់​គ្រាន់ ជាមួយ​អ្វី​គ្រប់​យ៉ាង​យើង​បាន​ធ្វើ​ចំពោះ​កូន​ ដោយ​គិត​ថា​​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ជាមួយការ​លះ​បង់​របស់​​ប្រពន្ធបាន។ – កូន​រពឹសពេក ​រំខាន​ដល់ពេល​វេលា​ខ្លួន ឬពេល​វេលា​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​។ – ជឿ​ថា ប្រពន្ធ​បំបៅកូនទឹក​ដោះ អាច​ជួយ​ឲ្យប្រពន្ធ​កាន់​តែ​​មាន​ចំណេះ​ដឹង និង​ជំនាញ​ល្អ​ជាង​មុន។ ២- រឿង​ប៉ាៗ​អាច​ធ្វើ​បាន​ ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ប្រុសៗគួរឈប់ច្រណែន​ប្រពន្ធ​ខ្លួនបង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កូន ជាង​ខ្លួនឯង​ ព្រោះអំឡុង​ពេល​កូន​បៅ​ដោះ​ម៉ាក់ៗ ជាប្តី​ល្អ នៅ​តែ​អាចជួយ​ប្រពន្ធ​យើង តាមរយៈ​ការងារ​មួយចំនួនដូចជា៖ – ត្រូវ​ជួយ និង​គិត​គូរ៖ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ ​គឺ​ជា​ការងារ​ដ៏​លំបាក ដូច្នេះជាប្តី​ល្អ ត្រូវ​ជួយ​ប្រពន្ធ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​​ប្រពន្ធ​កំពុង​បំបៅ​កូន​ ត្រូវ​ជួយ​យក​ខ្នើយ ឬ​ចាក់​ទឹក​ឲ្យផឹក ឬ​អាច​ជួយ​ឲ្យ​កូន​ផឹក​ទឹក​បន្ទាប់​ពីបៅ​រួច (ទារកបៅ​ដោះ​ម្តាយ ពុំគួរ​​ផឹក​ទឹក​ទេ […]


ការបំបៅដោះ

កូនម៉ឹមដោះ ខ្លាចដោះយារធ្លាក់លែងស្អាត ម៉ាក់ៗអាចសាកវិធីនេះបាន

ក្រោយ​ពេល​សម្រាល​កូន​រួច​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ទៀត​នោះ ម៉ាក់​ៗ​ប្រឈមមុខ​នឹង​បញ្ហា​ដើមទ្រូង​យារ​ធ្លាក់ ឬ​លែង​ហាប់​ណែន​ដូច​មុន។ បើ​ទោះ​ជា​ម៉ាក់​ៗ​ខ្លះ​មិន​បំបៅ​កូន​ដោយទឹក​ដោះក៏​ដោយ​ ក៏មិន​អាច​ស្អាត​ដូច​ដើម​បាន​ដែរ ព្រោះ​ពេល​មាន​ផ្ទៃពោះ​ដើមទ្រូង​រីក​ធំផ្ទុក​ទៅដោយ​ទឹកដោះរួច ពេល​ស្រក​ទៅវិញ​គឺ​សភាព​លែង​ដូច​មុន​ហើយ។ មាន​ម៉ាក់​ៗ ៤ នាក់​បាន​ចូល​ខ្លួន​មក​ចែករំលែក​វិធី​ជួយ​ឲ្យ​ដើមទ្រូង​នៅតែ​ស្អាត​ដូច​មិន​ទាន់​មាន​កូន​បាន។ ១- ការ​ហាត់ប្រាណ បើ​តាម​បទ​ពិសោធ រ៉ាវ៉ានី ជា​អាជីវករ​លក់សម្លៀកបំពាក់​នៅ​ផ្សារ​បឹង​កេងកង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ផ្ដាច់​ដោះ​កូន អ្នកនាង​បាន​ជ្រើសរើស​វិធី​នេះ ដើម្បី​យក​ទម្រង់​ដើមទ្រូង​ពី​មុន​វិញ។ ម៉ាក់​ៗ​វ័យ​ក្មេង និង​មាន​កូន ២ រូប​នេះ​បាន​បន្ថែម​ថា ក្បាច់​ហាត់ប្រាណ​ជាច្រើន​អាច​ជួយ​ឲ្យ​ដើមទ្រូង​ប្រែ​ជា​ហាប់​ណែន​បាន តែ​ត្រូវ​ហាត់​ឲ្យ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត។ ដូចនេះ​បើ​មិន​ចង់​ស្វែងរក​ក្បាច់​ហាត់​ប្រាណ​ណា​រញ៉េរញ៉ៃ​ច្រើន​ អាច​អាវ៉ង់​ក៏​បាន ដោយ​មួយ​ថ្ងៃ​ចំណាយ​ពេល​ធ្វើ ១០ នាទី​ទៅ​បាន​ហើយ ត្រូវ​ព្យាយាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រោះ​វា​ចំណាយ​ពេល​យូរ​ក្នុង​ទើប​អាច​មាន​ដើមទ្រូង​តឹង​ធំ​ស្អាត​មក​វិញ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២- ជ្រើសរើស​អាវ​ក្នុង​ត្រឹមត្រូវ “ការ​បណ្ដោយ​ខ្លួន ​មិន​ពាក់​អាវ​ក្នុង​រហូត​គ្រប់​ពេល នាំឲ្យ​រីក​រយីករយាក ហើយ​ស្រប​ពេលកូន​បៅ​រួច​ទាញ​ទៀត​នោះ សុដន់​រឹតតែ​ខូច​ទ្រង់ទ្រាយ​ទាំងអស់។ ដូចនេះ​ទោះ​ជា​កូន​នៅ​បៅ​​ក៏​ដោយ ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទាំង​គ្មាន​អាវ​ក្នុង​ឡើយ ហើយ​រឿង​កូន​បៅ​ក៏​មិន​ត្រូវ​តាម​ចិត្ត​​កូន​ក្នុង​រូបភាព​មិន​សមរម្យ​ដូចជា​អង្គុយ ហើយ​ទាញ​បៅ ឬ​កូន​ខាំ​អង្កៀម​មិន​ដឹង​ពេល​វេលា​ឡើយ”។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ជ័យ សុដ្ឋា ដែល​ជា​ម្ចាស់​ហាង​សាឡន​មួយ​កន្លែង​នៅ​ម្ដុំ​ទួលគោក និង​មាន​កូន ៣ នាក់ ហើយ​អ្នកស្រុក​ស្វាយ​អន្ទរ​ខាងលើ​បន្ត​ទៀត​ថា ការ​ពាក់​អាវ​ក្នុង​ត្រូវ​ឲ្យ​ស៊ី​ជាមួយ​ដើមទ្រូង និង​មាន​អេប៉ុង​ជួយ​កល់​ខ្លះ ទើប​មិន​ធ្វើឲ្យ​យារ​ធ្លាក់។ ៣- ម៉ាស្សា សន ប្រសិទ្ធិកា […]


អាហារូបត្ថម្ភទារក

សារធាតុចិញ្ចឹមក្នងទឹកដោះគោស្រស់ និងម្សៅទឹកដោះគោ មួយណាល្អជាង?

ទឹកដោះគោ មានចាប់ពីប្រភេទស្រស់ រហូតដល់ប្រភេទម្សៅ។ អ៊ីចឹង តើសារធាតុ​ចិញ្ចឹមក្នុង​ទឹកដោះគោស្រស់ និង​ទឹកដោះគោ​ម្សៅ​យក​ឆុង​ផឹក ខុសគ្នា​ដែរ​ទេ? “Hello គ្រូពេទ្យ” នឹងបកស្រាយប្រាប់! ១- សារធាតុចិញ្ចឹមក្នុង​ម្សៅទឹកដោះគោ និងទឹកដោះគោស្រស់ ទាំង​ទឹក​ដោះ​គោ​ស្រស់ និង​ម្សៅ​ទឹក​ដោះ​គោ​ សុទ្ធ​តែ​មាន​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​តម្រូវ​ការ​ក្នុង​រាង​កាយ ឯ​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹកដោះគោ​​ទាំង​ពីរប្រភេទនេះ ​គឺ​ស្ទើរ​តែ​ដូច​គ្នា។ ទឹក​ដោះ​គោ​ស្រស់ និង​ទឹក​ដោះ​គោ​ម្សៅមួយ​ពែង ​អាច​ផ្តល់​ថាម​ពល​ឲ្យ​យើង​ប្រហែល ៨០ កាឡូរី  ប្រូតេអ៊ីនសរុប ៨ ក្រាម និង​ជាតិ​កាល់​ស្យូម​សរុប​ដល់​ទៅ ៣០% នៃ​តម្រូវ​ការ​​ប្រចាំថ្ងៃ​របស់​រាង​កាយ។ ២- អត្ថប្រយោជន៍ពីទឹកដោះគោស្រស់ បើ​និយាយ​ពី​ក្រុម​វីតាមីន B ក្នុង​ទឹក​ដោះ​គោ​ស្រស់​ មាន​បរិមាណ​ច្រើន​ជាង​តិច​តួច​ បើ​ធៀប​នឹង​ម្សៅ​ទឹក​ដោះ​គោ។ ​ទឹក​ដោះ​គោ​ស្រស់​មួយ​ពែង មាន​វីតាមីន B12 ១,២ មីក្រូក្រាម និង​វីតាមីន B5 ០,៩ មិល្លីក្រាម។ ឯ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ ​មាន​ផ្ទុក​វីតាមីន B12 ០,៩ មីក្រូក្រាម និង​វីតាមីន B5 ០,៨ មិល្លីក្រាម។ វីតាមីន B5 អាច​ជួយ​រក្សា​ភ្នាស​កោសិកា​ឲ្យ​មាន​សុខ​ភាព​ល្អ​ ស្របពេល​​វីតាមីន B12 […]


អាហារូបត្ថម្ភទារក

ទឹកដោះម្តាយពិសេសបែបនេះហើយ ទើបកូនម៉ឹមទៅមិនងាយឈឺ

តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ សម្រាល​កូន​រួច​បំបៅ​ដោះ​កូនកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ ហេតុអ្វី​បាន​ជា​តម្រូវ​ដូច្នេះ តើ​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ? ទឹកដោះ​ម្តាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក វា​ជា​ប្រភព​ដ៏​សំខាន់​នៃ​សារធាតុ​ចិញ្ចឹម វីតាមីន ជួយ​ដល់​លូតលាស់​របស់​ក្មេង និង​ការពារ​កូន​តូច​ពី​ជំងឺ​ផ្សេងៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។ “ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​ចិញ្ចឹម​ខ្ពស់ មាន​សុវត្ថិភាព បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ទារក ទឹកដោះ​ម្តាយ​ប្រៀប​បាន​នឹង​ថ្នាំ​បង្ការ​ដំបូង​បង្អស់ ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រ​កុមារ​មាន​ភាព​រឹងមាំ”។ អត្ថបទពាក់ព័​ន្ធៈ  ម៉ាក់​ដឹង​អត់! បំបៅដោះ​កូន អាច​ផ្ដល់​ប្រយោជន៍​ ១០ យ៉ាង​នេះ​ទាំង​ម៉ាក់​ទាំង​អាអូន​ ដឹងថា​ទឹក​ដោះ​ម៉ាក់ៗ​មាន​ប៉ុន្មានប្រភេទ មានផ្ទុកអីខ្លះអត់? ទឹកដោះ​ដែល​ចេញ​ដំបូងមាន​ពណ៌​លឿង​ថ្លា គេ​ឲ្យ​ឈ្មោះ​ថា “ទឹកដោះ​​ដំបូង” វា​មាន​ចំនួន​តិចតួច ២-៣ តំណក់​ប៉ុណ្ណោះ ចេញ​អំឡុង ២-៣ ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​កូន​រួច។ លោក​ជំទាវ​វេជ្ជបណ្ឌិតឯកទេស​អាហារូបត្ថម្ភ ប្រាក់ សោភ័ណនារី ​ថា ទឹក​ដោះ​ដំបូង​មាន​ចំនួន​តិច​មែន តែ​ផ្តល់​ប្រយោជន៍​ច្រើន​លើស​លប់​ចំពោះ​ទារក ដូច្នេះម៉ាក់ៗ​កុំ​ច្រប៉ាច់​ទឹកដោះ​ដំបូង​ចោល​ឲ្យ​សោះ ត្រូវ​ឲ្យ​ម៉ឹម​ភ្លាម ព្រោះ​វា​សម្បូរវីតាមីន A សារធាតុ​ចិញ្ចឹម ជួយ​បង្កើន​ភាព​ស៊ាំ​ការពារ​ទារក​ពី​បាក់តេរី និង​វីរុស ជួយ​ភ្នែក និង​ការ​វិវត្ត​ក្រពះ​ពោះ​វៀន​ទារក។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល គ្មាន​អ្វី​មក​ជំនួស​ទឹកដោះ​ម្តាយ​បាន​ឡើយ […]


ការថែទាំទារក

បើទារកមានសញ្ញា​ ៣ នេះ បញ្ជាក់ថាមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ

ការ​ញ៉ាំ ឬ​​រំលាយ​អាហារ​ មាន​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ និង​រីក​លូត​លាស់សម្រាប់​ទារក។ ទារក ​ភាគ​ច្រើន​ញ៉ាំ​អាហារ​បំប៉ន​បែប​ធម្មតា និង​មាន​សុខ​ភាព​ល្អ​លើ​ពោះ​វៀន​ ប៉ុន្តែ​ពេល​ខ្លះ​ ​មុខ​ងារ​ទាំង​នេះ ​អាច​មិន​ដំណើរ​ការ​បាន​ដូច​ធម្មតា ហើយ​អាច​ជា​បញ្ហា​ស្រាល ឬ​ធ្ងន់ធ្ងរ ក៏មាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប៉ាម៉ាក់ទាំង​អស់ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់លើ​ការ​រំលាយ​អាហារ​របស់​កូន ខណៈ​បើ​ទារក​មាន​សញ្ញា​ណា​មួយក្នុង​ចំណោម​សញ្ញា​ទាំង​ ៣ ខាងក្រោម អាច​នឹង​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ខាន។ ១- ក្អួត អាការៈក្អួត​ចំពោះ​ទារក ​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​លើ​ពោះ​វៀន​ បង្ក​ឡើង​ដោយ​វីរុស។ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ ច្រើន​តែ​ជា​ការ​ក្អួត និង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ ដូច​ជា​ គ្រុន​ក្តៅ ឬ​រាក អាច​កើត​មាន​ក្នុង​ពេល​តែ​មួយ។ ការ​ឆ្លង​មេរោគ​ទាំង​នេះ ​ជា​ទូ​ទៅ​យើង​ឃើញ​ថា​មាន​រយៈ​ពេល​ ២-៣ ​ថ្ងៃ ឯ​ការ​ញ៉ាំ​របស់​ទារក​ ក៏​មិន​គ្រប់​តាម​តម្រូវ​ការ​ដែរ។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​បើ​កន្ទប​​កូន ​​មិនសើម​ដូច​ធម្មតា ឬ​បរិមាណ​ហូរ​ទឹក​មាត់​​តិច​ជាង​មុន នោះ​កូនយើង​អាច​នឹង​មាន​បញ្ហា​​ខ្វះ​ជាតិ​ទឹកទៀត​ផង។ ក្នុង​ស្ថាន​ភាព​នេះ បើ​កូនយើង​មិន​ព្រម​បៅ​ដោះ ​ត្រូវ​ឲ្យសារធាតុ​អេឡិច​ត្រូ​លីត​ទៅកូន ​ដូច​ជា Pedialyte ឬ Rehydralyte រៀង​រាល់ ១៥ នាទី​ម្តង​។ ករណី​កម្រ​ អាការៈក្អួត​របស់កូន អាច​ជា​សញ្ញា​​មិន​ប្រក្រតី​របស់​​បំពង់​រំលាយ​អាហារ អាច​មក​ពី​សាច់​ដុំ​នៅ​​ផ្នែក​ខាង​ចុង​​ក្រពះ​ឡើង​ក្រាស់ […]


ការថែទាំទារក

ម៉ាក់ៗគួរដឹង មូលហេតុធ្វើឲ្យកូនឧស្សាហ៍ត្អើក និងវិធីបំបាត់

បើ​ម៉ាក់​ៗ​កត់​សម្គាល់​ឃើញ​ទារក​ទើប​កើត​ឧស្សាហ៍​ត្អើក មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​នោះ​ជា​រឿង​ធម្មតា ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​សូម្បី​តែ​យើង​មនុស្ស​ធំ​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ទារក​ទើប​កើត ឬ​អាយុ​ក្រោម ១២ ខែ​ជួប​ញឹកញាប់​ខ្លាំង​ជាង ឬ​អាច​រាល់ថ្ងៃ​តែម្ដង។ អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ត្អើក​មិន​មែន​ជា​រឿង​ធំដុំ​របស់​ទារក​ទេ តែ​ម៉ាក់​ប៉ា​ខ្លះ​មិន​ដឹង​ទើប​ចេះ​តែ​កើត​ចិត្ត​ព្រួយ​បារម្ភ។ វា​កើត​ឡើង​ដោយសារ​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខ​ៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាម​ៗ ហើយ​វិធី​ជួយ​កូន​ឲ្យ​បាត់​វិញ​មាន​ដូចជា ព្យាយាម​ឲ្យ​បៅ​បន្ថែម​តិច​ៗ លើក​កូន​ឲ្យ​ផ្កាប់​មុខ​លើ​ស្មា​យើង និង​រឹត​ខ្នង​កូន​តិច​ៗ។ តែ​បើ​នៅ​មិន​ទាន់​បាត់​យើង​អាចឲ្យ​កូន​ម៉ឹម​ទឹក​បន្ថែម បើ​កូន​គ្រប់​អាយុ ៦​ខែ ចំណែក​វិធី​ពញ្ញាក់​កូន​ក៏​អាច​សាកល្បង​បាន​ដែរ ប្រសិន​​កូន​មាន​ភាព​រំញោច។ តែ​បើ​ត្អើក​យូរ​ដល់​ ២ ម៉ោង ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​។ ចំណែក​មូលហេតុ​វិញ​គឺ​បណ្ដាល​មកពី​យើង​ព្យាយាម​កុំ​ឲ្យ​កូន​ម៉ឹម​លឿន ម៉ឹម​ឆ្អែត​ពេក ញ៉ាំ​ច្រើន​ពេក ផឹក​ច្រើន ឬ​លឿន​ព្រោះ​វា​បណ្ដាល​ឲ្យ​ឈ្លក់ កូន​លេប​ខ្យល់​ចូល​ក្នុង​ពោះ ហើយ​កត្តា​ផ្លាស់ប្ដូរ​អាកាសធាតុ​​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ជួប​បញ្ហា​នេះ​ច្រើន​ផង​ដែរ។ វិធី​បង្ការ​កុំឲ្យ​ទារក​ត្អើក​ទៀត​នៅ​ពេល​គេ​បៅ​រួច​គួរតែ ឲ្យ​កូន​ម៉ឹម​នៅ​ពេល​គេ​ចង់ កុំ​បណ្ដាយ​ឲ្យ​កូន​ឃ្លាន​ខ្លាំង ម៉ឹម​តិច​ៗ តែ​ច្រើន​ដង ក្បាលដោះ​ត្រូវ​ប្រាកដ​ថា​ដាក់​ចូល​មាត់​កូន​ត្រឹមត្រូវ កុំ​បន្លែង​លេង​ពេល​ម៉ឹម ព្រោះ​កូន​នឹង​បាត់បង់​អារម្មណ៍។ អត្ថបទ​ពាក់ព័ន្ធ៖ ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ការបំបៅដោះ

ពេលផ្ដាច់ដោះកូនហើយឈឺចាប់ ម៉ាក់ៗ​អាចធ្វើបែបនេះបាន

បើ​មាន​ការ​ឈឺចាប់​ក្រោយ​ផ្ដាច់​ដោះ​កូន តើ​យើង​គួរ​ធ្វើ​បែប​ណា​ទៅ? វា​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ? តាម​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង ពេល​ផ្ដាច់​ដោះ​កូន ​ម៉ាក់​ៗ​អាច​មាន​បញ្ហា​ឡើង​ប៉ោង​ខ្លាំង ក្រហម ក្តៅ ឈឺ​ចាប់ ហើយ​ខ្លះ​ទៀត​រហូត​ដល់​ហើម ឬ​រលាក​ ឈាន​បង្កររោគទៀត​ផង។ បន្ទាប់​ពី​ទទួល​រង​ផល​ប៉ះពាល់​បែប​នេះ ម៉ាក់​មាន ៣ ជម្រើស​ដែល​អាច​ជួយ​បន្ធូរ​ភាព​ឈឺចាប់​ទាំង​នោះ​បាន។ ១- ច្របាច់​ទឹកដោះ​ចេញ បន្ទាប់ពី​ផ្ដាច់​ពី​កូន ទឹកដោះ​ពិតជា​ច្រាល​រហូត​ធ្វើឲ្យ​ឈឺចាប់​ជុំវិញ​ដោះ ព្រោះ​កូន​មិន​បាន​បឺត​ជញ្ជក់​ដូច​មុន ដូចនេះ​ជម្រើស​ដំបូង​មានតែ​ការ​ច្របាច់​ចេញ​ឲ្យ​បាន​ញឹកញាប់​តាមដែល​អាច​ធ្វើ​បាន។ ប៉ុន្តែ​បើ​ច្របាច់​ដោយ​ដៃ​ឈឺ​ខ្លាំង អាច​​​ប្រើ​ឧបករណ៍បូមទឹកដោះ ឬ​គេង​ផ្អៀង​ហើយ​យក​ក្រមា​មក​រឹត​ឲ្យ​ជាប់​ឲ្យ​វា​ហូរជាប់​ក៏​បាន។ ២- ស្អំ​ទឹក​ក្ដៅ ត្រូវ​ចាំ​ថា ក្រោយ​ពី​ផ្ដាច់​ដោះ​កូន​ហើយ​អាការៈបែប​នេះ​ចៀស​មិន​ផុត​ឡើយ ដូចនេះ​អាច​យក​ទឹក​ក្ដៅ​ដាក់​ដប​ថ្ម មក​ដាក់​ស្អំ​នៅ​ដោះ​ទាំង​សង​ខាង ព្រោះ​វា​ជួយ​ទប់ទល់​បញ្ហា​ហើម​ខ្លាំង និង​បន្ថយ​ការ​ឈឺចាប់។ ៣- លេប​ថ្នាំ ប្រសិនបើ​ការ​ខះ​ទឹក​ដោះ​ក្រោយ​ផ្ដាច់​ពី​កូន​ធ្វើឲ្យ​ស្រីៗគ្នា​យើង​​ស្រៀវស្រាញ​ចង់​គ្រុន ឬ​ក្ដៅ​ខ្លួន អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចុកចាប់​បាន ឬ​បើ​អាការៈមិន​ប្រសើរ គួរតែ​ទៅ​ជួប​គ្រូ​ពេទ្យ ដើម្បី​ពិគ្រោះ​ពី​ស្ថានភាព​យើង។ ក្នុង​ពេល​នេះ កុំ​យក​​ទឹក​កកមក​ស្អំ​ដោះ​កំពុង​តែ​ហើម​ឲ្យ​សោះ ព្រោះ​ធាតុ​ក្ដៅ​របស់​ទឹកកក​មិន​អាច​ជួយ​អ្វី​បាន​ឡើយ ​មាន​តែ​អាច​ឈឺ​ចាប់​លើស​ដើម។ មួយ​វិញ​ទៀត​ប្រសិនបើ​យើងស្រក​លែង​ឈឺចាប់​ហើយ តែ​ទឹក​ដោះ​នៅ​ហូរ​ គួរ​ពាក់​អាវ​ទ្រនាប់រលុង និង​ឧស្សាហ៍​ផ្លាស់​វា​ចេញ ដើម្បី​កុំឲ្យ​ប្រឡាក់​ខ្លួន។   អត្ថបទ​ពាក់ព័ន្ធ៖ ចង់​ផ្តាច់​ដោះ កូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន   ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


ការបំបៅដោះ

ត្រូវ​ដឹង បើ​ម៉ាក់កំពុងបំបៅ​ដោះ​កូន ​ត្រូវ​តម​ចំណីចំណីណាខ្លះ?

ជា​រឿង​ចាំបាច់​ដែល​ម៉ាក់ៗ​កំពុង​បំបៅ​ដោះ​កូន​កូន​ត្រូវ​ដឹង ដើម្បី​ឲ្យ​កូន​តូច​ជា​ទី​ស្រលាញ់​មាន​សុខភាព​ល្អ មិន​ងាក​ឈឺៗ។ ស្រីៗ​ដែល​បំបៅ​ដោះ​កូន តើ​ត្រូវ​តម​អាហារ​ដែរ​ទេ? ចុះ​បើ​តម ត្រូវ​តម​អីខ្លះ? លោក​​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុ​រដ្ឋ​លេខា​ធិការ ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹង​ថា តាម​ក្បូន​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ប្រភេទ​ចំណី​អាហារ​ណា​មួយ​នោះ​ទេ​អំឡុង​ពេលស្រីៗ​បំបៅ​ដោះ​កូន គឺ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​មាន​ជីវជាតិ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេ​សម្ល​ទឹក ស៊ុប និង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន នោះ​ទើប​សម្បូរ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម។ ទោះ​ជា​ពេទ្យ​មិន​តម្រូវ​ឲ្យ​តម​ក្តី តែ​ម៉ាក់ៗ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ជ្រើស​រើស​ចំណី​អាហារ​មក​ញ៉ាំ​ដែរ ព្រោះ​ថា វា​ពាក់ព័ន្ធ​នឹង​គុណភាព ការ​រក្សា​អនាម័យ ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន បន្លែ ផ្លែឈើ ត្រី សាច់ មួយ​ចំនួន​មាន​ដាក់​សារធាតុ​គីមី ឬ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​កូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!   ចំពោះ​ករណី​ដែល​តម្រូវ​តម​វិញ​នោះ ម៉ាក់ៗ​គួរ​តែ​អាហារ​ផ្អាប់ ពិសេស​របស់​ត្រាំ ឬ​ជ្រក់ បន្លែ​ត្រី​សាច់​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ ព្រោះ​ងាយ​នឹង​មាន​បាក់តេរី ផ្សិត ពពួក​សត្វ​ល្អិត តែ​កាលណា​យើង​ញ៉ាំ​ទៅ ពេល​កូន​ម៉ឹម​ដោះ ទៅ​ជា​ឈឺ​ពោះ ឬ​រាករូស ក្អួត​ចង្អោរ។ […]


ការថែទាំទារក

មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង

ក្មេង​ទើប​នឹង​កើត ពេល​បៅ​ដោះ ឬ​ម៉ឹម​ទឹកដោះ​គោ​រួច​តែ​ចេះ​ក្អែចេញ​មក​វិញ ម៉ាក់​ប៉ា​ចេះ​តែ​ឆ្ងល់​ថា តើ​វា​មក​អ្វី​ឲ្យ​ប្រាកដ? បើ​តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ហា​កូន​តូច​ម៉ឹម​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ​រួច ក្អែចេញ​មក​វិញ មូល​ហេតុ​ចម្បង​មក​ពី​យើង​ឲ្យ​កូន​បៅ​ឆ្អែត​ជ្រុល។ លោកវេជ្ជបណ្ឌិត​​ថា “ក្មេង​នៅ​តូច ក្រពះ​ក៏​នៅ​តូច​ដែរ អ៊ីចឹង​ហើយ​កាលណា​តែ​ម៉ាក់​បំបៅ​ច្រើន​ជ្រុល ទៅ​ជា​ក្អែ​ចេញ​មក​ក្រៅ​វិញ”។ ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ក៏​នៅ​មាន​កត្តា​រួម​ផ្សំ​មួយ​ទៀត គឺ​ការ​បំបៅ​ដោះ​កូន​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ដោយ​ឲ្យ​កូន​ដេក​បៅ ឬ​បៅ​រួច​ភ្លាម​ឲ្យ​កូន​គេង​ភ្លែត។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូន​បៅ​រួច​ក្អែ​ចេញ​មក​វិញ​នេះ គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​តិចនិក​ក្នុង​ការ​បំបៅ​កូន​ថា ពេល​បំបៅ​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​ម៉ឹម​ឆ្អែត​ជ្រុល​នោះ​ទេ ត្រូវ​ឲ្យ​កូន​ម៉ឹម​តិចៗ តែ​ច្រើន​ដង​វិញ។ ចំពោះ​ឥរិយាបថ​ក្នុង​ការ​បំបៅ​វិញ យើង​ត្រូវ​បញ្ឈរ​ខ្លួន​កូន​បន្តិច មិន​ត្រូវ​បំដៅ​ដេក​នោះ​ទេ បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖  កូនអាយុ​ចន្លោះ​ពី ១-៣ ខែ គួរ​ឲ្យ​បៅ​​​ប៉ុន្មាន​​ល្អ? នេះជាអ្វី ម្ដាយថ្មីថ្មោង​គួរ​ដឹងលម្អិតជុំវិញ​ការ​បំបៅដោះ ទោះ​ជា​កូន​ក្អែ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​មែន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ​កូន​យើង​ម៉ឹម​រួច ក្អែញឹក​ញាប់ និង​បាញ់​ចេញ​ក្នុង​បរិមាណ​ច្រើន​នោះ កូន​អាច​មាន​បញ្ហា​ក​ក្រពះ​តូចត្បៀត​ ត្រូវប្រញាប់​ទៅ​ជួប​គ្រូពេទ្យភ្លាម ព្រោះ​អាច​ឲ្យ​កូន​តូច​បាត់​បង់​ជាតិ​ទឹក​ខ្លាំង និង​អាច​គ្រោះថ្នាក់ដល់​ជីវិត។ ជំងឺ​នេះ​យើង​អាច​សម្គាល់​លើ​ទារក​ទើប​កើត​ ដល់​អាយុ ៦ ខែ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


អាហារូបត្ថម្ភទារក

ក្មេង​ៗគួរផឹក​ភេសជ្ជៈ​ទៅតាមវ័យ ទើបជួយ​ឲ្យ​សុខភាព​ល្អ

ក្មេងៗ​ជា​ធម្មតាចូល​ចិត្ត​​ផឹក​របស់​ផ្អែមៗ ​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ចំនួន​កាឡូរី ឬ​កាល់ស្យូម​ក្នុង​រាង​កាយ។ ​ក្មេង​អាយុ​លើស​ពី ១២ឆ្នាំ ទឹក​និង​ទឹក​ដោះ​ គឺ​ជា​ភេសជ្ជៈ​ល្អ​​បំផុត។ ភេសជ្ជៈ​មាន​ជាតិ​សូដា (Soft drink) ទឹក​ផ្លែ​ឈើ ទឹក​វីតាមីន ទឹករ៉ែ​​មាន​ក្លិន ភេសជ្ជៈ​ប៉ូវ​កម្លាំង និងភេសជ្ជៈ​សម្រាប់​ហាត់​កីឡា មិន​មែន​ជា​ភេសជ្ជៈ​​ផ្ដល់​សុខភាព​ល្អ​សម្រាប់​ក្មេងៗ​ទេ។ “Hello គ្រូពេទ្យ” នឹង​​ណែនាំ​ភេសជ្ជៈ​ល្អៗ ទៅ​តាម​វ័យ​ក្មេង អាចជួយ​ឲ្យ​សុខភាព​ល្អ។ ១- ការ​ផ្តល់​ភេសជ្ជៈ​ត្រូវ​តាម​វ័យ​ក្មេង – ក្មេងអាយុក្រោម ៦ ខែ៖ ​អាយុ​ប្រាំ​មួយ​ខែ ទារកត្រូវ​ការ​តែ​ទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះ​គោ (Infant formula) តែ​ប៉ុណ្ណោះ។ ទឹក​ដោះម៉ាក់ៗ ឬ​ម្សៅ​ទឹក​ដោះគោ ​​ជា​អាហារ និង​ភេសជ្ជៈ​ល្អ​បំផុត សម្រាប់​ទារក​នៅ​វ័យ​នេះ។ រៀបចំ​តែ​អនាម័យ និង​ការ​បំប៉ៅ ឬ​រើស​ម្សៅ​ទឹកដោះគោ ឲ្យ​ត្រូវ​អាយុ​អាអូន​ទៅ​បាន​ហើយ។ កុំ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ ឬ​បៅ ភេសជ្ជៈ​ដទៃ​ផ្សេង​ទៀត​ ព្រោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់ធ្ងរ។ – ក្មេងអាយុលើស ៦ ខែ៖ទឹក​ដោះម៉ាក់ៗ និង​ម្សៅ​ទឹក​ដោះគោ​ (Formula) នៅ​តែ​ជា​ភេសជ្ជៈ​ប្រសើរ​បំផុត​សម្រាប់​ក្មេង​ដដែល។ ក្នុង​ដំណាក់កាល​នេះ ម៉ាក់ៗ អាច​បញ្ចុក ឬ​ឲ្យ​អាអូន​ញ៉ាំ​ទឹក​ឆ្អិន​បាន ព្រោះ​ឲ្យ​ទារក​ញ៉ាំ​ភេសជ្ជៈ​ផ្សេង​ក្រៅ​ពី​ទឹក​ ទឹកដោះ​ម្ដាយ និង​ម្សៅ​ទឹក​ដោះគោ ក្នុង​កំឡុង​ពេល ​១២ ​ខែ​ដំបូង អាច​បណ្ដាល​ឲ្យ​ក្មេង​ មិន​អាច​ទទួល​ទឹក​ដោះ​ម៉ាក់ៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ