ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. សម្អាតត្រចៀក និងក្រវិលកូនជាមួយទឹកអំបិល
ម៉ាក់ប៉ាអាចលាយអំបិលមួយភាគបួនស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗមួយពែង រួចយកកំប្រេស ឬសំឡីមកជ្រលក់ទឹកអំបិល ហើយសម្អាតត្រចៀក និងក្រវិលអូនតូច។ បន្ទាប់មកសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកស្អាតឱ្យបានស្អាតល្អ កុំឱ្យនៅជាប់ជាតិអំបិល រួចជូតឱ្យស្ងួត។
ការសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលក្នុងអំឡុងពេល ២ ទៅ ៣ សប្តាហ៍បន្ទាប់ពីចោះត្រចៀករួចអាចការពារការឆ្លងមេរោគ បង្កើនចលនាឈាមរត់ ការពាររន្ធត្រចៀកកុំឱ្យឡើងដុំពក និងជំរុញល្បឿននៃការជាសះស្បើយ។
៦. ចៀសវាងលាបប្រេងកូឡា ឬគ្រីមនៅរន្ធត្រចៀក
ការលាបប្រេងកូឡា ឬគ្រីមការពារឆ្លងមេរោគនៅរន្ធត្រចៀកដែលទើបចោះហើយអាចបិទរន្ធត្រចៀក កាត់បន្ថយរំហូរខ្យល់ចេញចូលរន្ធត្រចៀក និងពន្យឺតល្បឿនជាសះស្បើយ។
លើសពីនេះ ការលាបប្រេងកូឡា ឬគ្រីមការពារឆ្លងមេរោគនៅរន្ធត្រចៀកអូនតូចអាចបណ្តាលឱ្យរន្ធត្រចៀកអូនតូចជាប់ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្កឱ្យមានការឆ្លងមេរោគ។
៧. កុំកិបគូទក្រវិលតឹងពេក
ម៉ាក់ប៉ាគួរពិនិត្យគូទក្រវិលរបស់អូនតូច កុំឱ្យកិបត្រចៀកអូនតូចតឹងពេក ព្រោះអាចបណ្តាលឱ្យចរន្តឈាមរត់មិនបានល្អ និងកាត់បន្ថយរំហូរខ្យល់ទៅកាន់រន្ធត្រចៀកដែលអាចបណ្តាលឱ្យមានការឈឺចាប់ និងឆ្លងមេរោគ។
៨. ដោះក្រវិលចេញពេលយប់បន្ទាប់ពី ៦ សប្តាហ៍
បន្ទាប់ពីចោះត្រចៀកបាន ៦សប្តាហ៍ នៅពេលដែលត្រចៀកអូនតូចជាសះស្បើយ ប៉ាម៉ាក់អាចដោះក្រវិលរបស់អូនតូចចេញនៅពេលយប់ មុនពេលចូលគេងដើម្បីឱ្យរន្ធត្រចៀកមានខ្យល់ចូលចេញ និងការពារការឆ្លងមេរោគ។ លុះពេលព្រឹកឡើងម៉ាក់ប៉ាអាចពាក់ក្រវិលឱ្យអូនតូចវិញដើម្បីការពាររន្ធត្រចៀកពីការបិទជិតវិញ។
បន្ទាប់ពីចោះត្រចៀកហើយ ម៉ាក់ប៉ាមិនគួរសម្អាតរន្ធត្រចៀកអូនតូចជាមួយទឹកអុកស៊ីសែន (អ៊ីដ្រូសែនពែអុកស៊ីត) ឬអាល់កុលទេ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្បែកត្រចៀកអូនតូចស្ងួត និងរលាក។ ម្យ៉ាងទៀត ប៉ាម៉ាក់គួរជូតត្រចៀក រន្ធត្រចៀក និងក្រវិលរបស់អូនតូចឱ្យស្ងួត កុំឱ្យនៅសើមដើម្បីចៀសវាងការឡើងខ្ទុះ។ លើសពីនេះទៅទៀត មុនប៉ះត្រចៀកអូនតូច ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតសិនចៀសវាងចម្លងមេរោគដល់ត្រចៀកអូនតូច។
អត្ថបទគួរអាន៖
ចំណុចសំខាន់
ប្រការគួរធ្វើ និងមិនគួរធ្វើបន្ទាប់ពីចោះ ឬបាញ់ត្រចៀកកូនហើយ៖
- ប៉ាម៉ាក់ចៀសវាងបង្វិល ឬផ្លាស់ប្តូរក្រវិលថ្មីព្រោះអាចបណ្តាលឱ្យអូនតូចមានការឈឺចាប់ និងឆ្លងមេរោគ
- ប៉ាម៉ាក់ចៀសវាងមានអ្វីទាក់ក្រវិលអូនតូចដែលបង្កឱ្យសាច់នៅជុំវិញរន្ធត្រចៀកហែក និងការឆ្លងមេរោគ
- ប៉ាម៉ាក់ចៀសវាងដោះក្រវិលចេញមុនរន្ធត្រចៀកជាសះស្បើយ ព្រោះអាចធ្វើរន្ធត្រចៀកបិទជិតវិញ
- ប៉ាម៉ាក់គួរសម្អាតត្រចៀក និងក្រវិលអូនតូចជាមួយទឹកអំបិលដើម្បីជំរុញល្បឿនជាសះស្បើយ
- ប៉ាម៉ាក់គួរចៀសវាងលាបប្រេងកូឡា ឬគ្រីមនៅរន្ធត្រចៀកអូនតូច ព្រោះអាចអាចបណ្តាលឱ្យរន្ធត្រចៀកអូនតូចជាប់ធូលី មេរោគ និងភាគល្អិតក្នុងខ្យល់ផ្សេងទៀត ដែលអាចបង្កឱ្យមានការឆ្លងមេរោគ
- ប៉ាម៉ាក់ចៀសវាងកិបគូទក្រវិលតឹងពេក ព្រោះអាចបណ្តាលឱ្យអូនតូចមានការឈឺចាប់ និងឆ្លងមេរោគ
- ប៉ាម៉ាក់គួរចៀសវាងឱ្យអូនតូចហែលទឹកមុនពេលរន្ធត្រចៀកជាសះស្បើយ ដើម្បីការពារឆ្លងមេរោគពីក្នុងអាងទឹក ទន្លេ ឬសមុទ្រ
- បា៉ម៉ាក់គួរដោះក្រវិលអូនតូចចេញពេលយប់បន្ទាប់រន្ធត្រចៀកជាសះស្បើយ ដើម្បីរន្ធត្រចៀកមានខ្យល់ចូលចេញ និងការពារការឆ្លងមេរោគ