ប្រាកដហើយថា អ្នកចង់ចាកចេញ?
ឈានចូលដល់វ័យជំទង់ ក្មេងស្រីចាប់ផ្ដើមមានការប្រែប្រួលទាំងផ្នែករាងកាយ អវយវៈ និងស្មារតី ហើយការមករដូវ ជាសញ្ញាបញ្ជាក់ថា កូនយើងពេញវ័យ ឬគ្រប់ការហើយ។ ក្នុងអំឡុងពេលនេះ ក្មេងស្រីជំទង់ គឺត្រូវការ ការណែនាំ និងលើកទឹកចិត្តខ្លាំងពីប៉ាម៉ាក់។ “Hello គ្រូពេទ្យ” សូមណែនាំ ៥ ចំណុចប៉ាម៉ាក់គួរធ្វើ នៅពេលកូនស្រីចាប់ផ្ដើមមករដូវដំបូង។
សម័យមុន ការនិយាយពីរឿងមករដូវ ត្រូវបានគេចាត់ទុកថា រឿងស្មោកគ្រោក និងគួរឲ្យខ្ពើមរអើម ប៉ុន្តែមកដល់សម័យបច្ចុប្បន្ន ប៉ាម៉ាក់មួយចំនួនធំ បានយល់ដឹងច្រើនពីបញ្ហានេះ ក៏មិនមែនជារឿងស្មោកគ្រោក ឬគួរឲ្យខ្មាសអៀននោះដែរ។ ដូច្នេះ វិធីដ៏ល្អបំផុត ជួយកូនស្រីក្នុងអំឡុងពេលមករដូវដំបូង គឺចែករំលែកពីបទពិសោធន៍ល្អៗដែលម៉ាក់ៗធ្លាប់ឆ្លងកាត់ ណែនាំពន្យល់កូនពីនិយមន័យនៃភាពពេញវ័យ ភាពក្លាយជាស្ត្រី និងការផ្លាស់ប្ដូររាងកាយដែលអាចកើតមានឡើង។
ក្មេងស្រីមួយចំនួន មិនសូវយល់ច្បាស់ថា វដ្ដរដូវកើតមានដោយរបៀបណាឡើយ ដូច្នេះម៉ាក់ៗ អាចជួយបកស្រាយចម្ងល់របស់កូនដោយនិយាយប្រាប់ឲ្យបានក្បោះក្បាយ។ ម៉ាក់ៗ អាចពន្យល់ប្រាប់កូន មករដូវមិនមែនជាជំងឺទេ អ្វីដែលសំខាន់ នៅពេលមានរដូវ កូននៅតែអាចធ្វើអ្វីៗបានដូចថ្ងៃធម្មតាអញ្ចឹង។ ជាទូទៅ ស្បូនមានទំហំប៉ុនដៃក្ដាប់ ហើយភ្នាស់ស្បូនស្ថិតនៅក្នុងដៃនោះឯង។ ក្នុងអំឡុងពេលមានរដូវ ឈាម និងកោសិកាចាស់ៗដែលនៅស្រទាប់ខាងក្នុងនោះ ចាប់ផ្ដើមចេញមកក្រៅបន្តិចម្ដងៗពីរាងកាយ ប្រហែល ៣ ស្លាបព្រាបាយប៉ុណ្ណោះ ក៏មិនច្រើនប៉ុន្មានដែរ។
អត្ថបទពាក់ព័ន្ធ៖
ម៉ាក់ៗ អាចពន្យល់ប្រាប់កូន ពីសម្ភារៈប្រើប្រាស់ចាំបាច់ពេលមានរដូវ វាមានជម្រើសជាច្រើន អាចប្រើសម្រាប់ការពារកុំឲ្យប្រឡាក់សម្លៀកបំពាក់ ដូចជាសំឡីអនាម័យ ប្រភេទបន្ទះ Tampon ឬខោក្នុងការពារពេលមករដូវជាដើម។ ម៉ាក់ៗ គួរលើកទឹកចិត្តកូន កុំឲ្យខ្មាសអៀន និងហ៊ានពិភាក្សា ជ្រើសរើសយកជម្រើសណាមួយ កូនយើងងាយស្រួលប្រើប្រាស់។ បន្ថែមពីនេះ ម៉ាក់ៗ អាចជួយណែនាំពីរបៀបប្រើប្រាស់ និងគួរលើកទឹកចិត្តកូន ឲ្យហ៊ានសុំជំនួយនៅពេលមានបញ្ហាណាមួយកើតឡើង។
ពេលមករដូវ អាការៈឈឺចុកចាប់សាច់ដុំ ទល់ពោះ តឹងដើមទ្រូង ឬអារម្មណ៍ប្រែប្រួលខុសធម្មតា សុទ្ធតែអាចកើតឡើង តែយើងមិនគួរផ្ដោតសំខាន់លើចំណុចទាំងនេះពេកទេ ព្រោះអាចធ្វើឲ្យកូនមានអារម្មណ៍ភ័យខ្លាច។ គួរប្រាប់កូនត្រួសៗពីអាការៈអាចកើតមាន និងវិធីដោះស្រាយ ហើយព្យាយាមពន្យល់កូនឲ្យដឹងថា អាការៈទាំងនោះកើតឡើងតែមួយរយៈប៉ុណ្ណោះ ហើយយើងនៅតែចាំជួយឲ្យយោបល់ បើសិនកូនត្រូវការ។
ទោះបីប៉ាៗជាមនុស្សប្រុស តែក៏ធ្លាប់ឆ្លងកាត់ពេលវេលាពេញវ័យដូចគ្នា ដូច្នេះការចូលរួមរបស់ប៉ា ក្នុងការពិភាក្សាជាលក្ខណៈគ្រួសារបែបនេះ ធ្វើឲ្យកូនស្រី មានអារម្មណ៍កក់ក្ដៅ មិនខ្មាសអៀនក្នុងការស្វែងរកជំនួយពីប៉ាខ្លួននៅពេលចាំបាច់ ឬពេលម៉ាក់មិននៅ។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕