ជាតិកាហ្វេអ៊ីនអាចបង្អាក់ដល់ការលូតលាស់ក្មេងៗដោយរំខានដល់ការបង្កើតការតភ្ជាប់សំខាន់ៗនៅក្នុងខួរក្បាល។ អំឡុងពេលវ័យជំទង់នៅពេលដែលខួរក្បាលមានទំនាក់ទំនងសរសៃប្រសាទច្រើនបំផុត កាហ្វេអ៊ីនអាចធ្វើឲ្យបណ្ដាញសរសៃប្រសាទមិនមានប្រសិទ្ធភាព។
យោងតាមការសិក្សាមួយរបស់ PLOS នៃចក្រភពអង់គ្លេស ពិសោធលើសត្វកណ្ដុរវ័យក្មេងដែលផឹកជាតិកាហ្វេអ៊ីនស្មើនឹងកាហ្វេ ៣-៤ ពែង បានរកឃើញថា ជាតិកាហ្វេអ៊ីនបានកាត់បន្ថយភាគរយនៃការគេងលក់ស្កប់ស្កល់ និងធ្វើឲ្យការវិវត្តខួរក្បាលយឺត។
បញ្ហានៃកាហ្វេអ៊ីនអាចជះឥទ្ធិពលដល់ក្មេងៗវ័យជំទង់
- ការគេង៖ ជាតិកាហ្វេអ៊ីនប៉ះពាល់យ៉ាងខ្លាំងដល់ការគេងរបស់ក្មេងជំទង់ ហើយការគេងមិនគ្រប់គ្រាន់ក្នុងវ័យនេះ អាចប៉ះពាល់ដល់លទ្ធផលការសិក្សា សុខភាពផ្លូវចិត្ត និងរាងកាយ។
- ឆ្អឹង៖ ជាតិកាហ្វេអ៊ីនក៏អាចបណ្ដាលឲ្យរាងកាយបាត់បង់ជាតិកាល់ស្យូម ជាហេតុធ្វើឲ្យយើងងាយកើតជំងឺពុកឆ្អឹង។
- បេះដូង៖ ជាតិកាហ្វេអ៊ីនក៏អាចធ្វើឲ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរដែរដូចជាបញ្ហាបេះដូង ហើយក៏អាចមានប្រតិកម្មជាមួយថ្នាំ ឬថ្នាំបំប៉នមួយចំនួនផងដែរ។