យ៉ាងណាមិញ នៅពេលកូនអាយុចាប់ពី១ឆ្នាំឡើងទៅហើយម៉ាក់ប៉ាចង់បន្ថែមទឹកផ្លែឈើទៅក្នុងរបបអាហាររបស់កូន យកល្អគួរកំណត់បរិមាណដែលកូនញ៉ាំទៅតាមអាយុរបស់កូន។ AAP បានណែនាំថា៖
- ក្មេងអាយុពី ១-៣ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៤-៦ ឆ្នាំ៖ ពី ១១៨-១៧៧ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៧-១៨ ឆ្នាំ៖ ២៣៦ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ។
ទោះបីជាក្មេងក្រោយអាយុ ១ ឆ្នាំអាចផឹកទឹកផ្លែឈើបានក៏ដោយ ទឹកដោះគោ និងទឹកនៅតែជាភេសជ្ជៈដែលគួរផ្តល់ឲ្យកូនក្រោយពីអាយុ ១ ឆ្នាំដដែល។ ការកំណត់បរិមាណទឹកផ្លែឈើដែលក្មេងអាយុច្រើនជាង ១ ឆ្នាំញ៉ាំគឺមានមូលហេតុជាច្រើន។ ផ្លែឈើស្រស់ផ្តល់នូវសារធាតុចិញ្ចឹម និងជាតិសរសៃដែលក្មេងកំពុងលូតលាស់ត្រូវការសម្រាប់សុខភាព និងការលូតលាស់ ខណៈទឹកផ្លែឈើផ្តល់សារធាតុចិញ្ចឹម ប៉ុន្តែមិនមានផ្តល់ជាតិសរសៃទេ។