មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតតាមរយៈការខាំបឺតជញ្ជក់ឈាមដែលមានមេរោគគ្រុនឈាម។ ចំពោះក្មេងៗឧស្សាហ៍កើតជំងឺនេះញឹកញាប់ ពិសេសនៅរដូវភ្លៀងធ្លាក់នេះឯង ដែលសម្បូរមូសខ្លា។ តើក្មេងដែលកើតជំងឺគ្រុនឈាមម្តងហើយ អាចកើតម្តងទៀតទេ?
សំណួរនេះ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ ឆ្លើយតបថា ក្មេងអាចកើតជំងឺគ្រុនឈាមលើសពី ១ ដង អាច ២ ដង ៣ ដង ឬ ៤ ដងក៏មាន។ លោកវេជ្ជបណ្ឌិតបន្តថា មេរោគគ្រុនឈាមមានដល់ទៅ ៤ ប្រភេទឯណោះ គឺប្រភេទ DENV-1, DENV-2, DENV-3 និង DENV-4 ដែលក្នុងចំណោម ៤ ប្រភេទនេះ ក្មេងអាចកើតគ្រុនឈាមប្រភេទណា ១ នៅពេលនេះ ឯពេលក្រោយ (យ៉ាងតិច៦ខែ) អាចកើតគ្រុនឈាមផ្សេងទៀត។ តែលោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ជាទូទៅពេលក្មេងកើតគ្រុនឈាមម្តងហើយ អាចមានភាពស៊ាំនឹងការឆ្លងមេរោគគ្រុនឈាមលើកទី ២ បាន។
វេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
នៅពេលសួរថា តើក្មេងដែលកើតជំងឺគ្រុនឈាមលើកទី២ ជាប្រភេទជំងឺគ្រុនឈាមដែលធ្លាប់កើតពីមុន ឬយ៉ាងណា? លោកវេជ្ជបណ្ឌិតឆ្លើយថា ប្រភេទផ្សេងគ្នា ជំងឺគ្រុនឈាមប្រភេទដដែលមិនអាចកើតឡើងលើក្មេងម្តងទៀតនោះទេ កើតជំងឺគ្រុនឈាម ១ ប្រភេទ គឺភាពស៊ាំរបស់វាមួយជីវិត។
អត្ថបទគួរអាន៖