ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សាការផ្តោតអារម្មណ៍ និងមានអាកប្បកិរិយាដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺពិបាកផ្ចង់អារម្មណ៍កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សាការផ្តោតអារម្មណ៍ និងមានអាកប្បកិរិយាដែលអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?
កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយចំនួនអាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាចបន្តរហូតដល់ពេញវ័យ។ ជំងឺនេះកើតឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។ ម្យ៉ាងទៀតក្មេងប្រុស ស្រី ដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់អារម្មណ៍ចែកចេញជា ៣ ប្រភេទគឺ៖
កុមារដែលស្ថិតក្នុងប្រភេទនេះមានអាការៈទាំងអស់របស់ជំងឺផ្ចង់អារម្មណ៍ទាំងប្រភេទទី ១ និងទី ២។
ជំងឺពិបាកផ្ចង់អារម្មណ៍អាចត្រូវព្យាបាលដោយប្រើថ្នាំ ប្រសិនបើធ្ងន់ធ្ងរ ប៉ុន្តែជាទូទៅជំងឺនេះត្រូវបានព្យាបាលដោយកែប្រែអាកប្បកិរិយាដូចជា ការបង្កើតព្រំដែនឱ្យកុមារ ការផ្តល់ការណែនាំខ្លីៗ និងឱ្យកុមារធ្វើតាមការណែនាំឡើងវិញម្តងទៀត ព្រមទាំងកែប្រែបរិយាកាសសិក្សាដើម្បីកាត់បន្ថយការរំខានដូចជា ឱ្យកុមារអង្គុយនៅមុខ ឬជិតតុរបស់គ្រូ។ កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ ចូលចិត្តធ្វើចលនា និងធ្វើសកម្មភាពដែលប្រើរាងកាយ ប៉ាម៉ាក់អាចលើកទឹកចិត្តឱ្យអាអូនលេងកីឡា។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕