ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន សូមចុចត្រង់នេះ
ទាក់ទងនឹងជំងឺរលាកទងសួតនេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក បានឲ្យដឹងដែរថា អាការៈដំបូងនៃជំងឺរលាកទងសួតលើកុមារដូចគ្នានឹងជំងឺផ្ដាសាយធម្មតាដែរ ពោលគឺអាអូនអាចក្អក ហៀរសម្បោរ ក្ដៅខ្លួនតិចតួច ដែលជាហេតុបណ្ដាលឲ្យគ្រូពេទ្យមិនទាន់អាចបែងចែកបានភ្លាមៗថាជាជំងឺរលាកទងសួត ឬជាជំងឺផ្ដាសាយធម្មតា ពេលដែលកូនឈឺដំបូងៗ។
លោកស្រីបន្តថា ក្រោយអាអូនឈឺជំងឺរលាកទងសួតបាន ២-៣ថ្ងៃ កូននឹងមានអាការៈហត់ និងក្អកកាន់តែខ្លាំង ហើយសព្វថ្ងៃសម្បូរក្មេងៗកើតជំងឺនេះណាស់។ ពេលខ្លះ រលាកទងសួតកម្រិតស្រាលមានអាការៈហត់តិចតួចតែក្មេងក្អកខ្លាំង មានស្លេស្មច្រើនដែលជាហេតុធ្វើឲ្យម៉ាក់ប៉ាមិនដឹងថាកូនហត់ទេ។