brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ជា​វីរុស​មួយ​ក្នុង​ចំណោម​វីរុស​ជា​ច្រើន​ទៀត ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ឬ​រោគសញ្ញា​គ្រុន​ផ្តាសាយ​។ ជា​ទូទៅ ជំងឺ​នេះ​ នឹង​ចេញ​រោគសញ្ញា​ ក្នុង​រយៈពេល​ពី​២ ទៅ​៥​ថ្ងៃ​ ក្រោយ​ប៉ះពាល់​នឹង​វីរុស។ ពិត​ណាស់​ វីរុស​ RSV​ គ្រាន់​តែ​អាច​បង្ក​រោគសញ្ញា​ដូចជា​គ្រុន​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​ចំពោះ​គ្នា​យើង​ភាគ​ច្រើន​ ប៉ុន្តែ​វា​អាច​​បង្ក​ឱ្យ​មាន​ការ​ឆ្លង​មេរោគទៅជារលាក​សួត​ធ្ងន់ធ្ងរ​ចំពោះ​ទារក ជា​ពិសេស​កុមារ​តូចៗ​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់។

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ

​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV គឺ​ជា​មូលហេតុ​ចម្បង​ដេល​នាំ​ឱ្យ​ទារក​អាយុ​ក្រោម​១​ឆ្នាំ កើត​ជំងឺ​រលាក​សួត និង​ជំងឺ​រលាក​ទង​សួត។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគសញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​RSV​មាន​អ្វី​ខ្លះ?

​ជា​ទូទៅ នៅ​ដំណាក់កាល​ដំបូង រោគសញ្ញា​ភាគច្រើន​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ផ្តាសាយ​ធម្មតា និង​គ្រុន​ផ្តាសាយ​ធំ​ដែរ ដែល​រួម​មាន​៖ ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក និង​ក្តៅ​ខ្លួន។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​គួរ​កត់សម្គាល់​រោគសញ្ញា​ចម្បងៗ​ទាំង​នេះ៖

  • ហៀរ​សម្បារ
  • ក្តៅ​ខ្លួន
  • ក្អក
  • មិន​ដក​ដង្ហើម​លើស​ពី​១០​វិនាទី
  • ពិបាក​ញ៉ាំ ឬ​ផឹក
  • តឹង​ទ្រូង​ ឬ​ពោះ​នៅ​ពេល​ដកដង្ហើម
  • ពិបាក​ដកដង្ហើម
  • បបូរ​មាត់​ និង​ចង្អុល​ដៃ​ឡើង​ខៀវ។

វីរុសRSV

បង្ការ​បែប​ណា​ល្អ?

ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ប៉ា​ម៉ាក់​គប្បី​អនុវត្ត​តាម​ជំហាន​ដូច​ខាងក្រោម៖

  • បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ
  • ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង
  • ជៀសវាង​​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ
  • គប្បី​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ល្អ មុន​ពេល​ប៉ះពាល់ ឬ​​បី​កូន​​
  • ​ប្រើ​កែង​ដៃ​ខ្ទប់​ នៅ​ពេល​ក្អក ឬ​កណ្តាស់
  • និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនផ្តាសាយដល់​ទារក​ដែល​មាន​ហានិភ័យ​ខ្ពស់។

ចំណុចសំខាន់

រោគសញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស​ RSV ​មាន​អ្វី​ខ្លះ?


​ជា​ទូទៅ នៅ​ដំណាក់កាល​ដំបូង រោគសញ្ញា​ភាគច្រើន​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ផ្តាសាយ​ធម្មតា និង​គ្រុន​ផ្តាសាយ​ធំ​ដែរ ដែល​រួម​មាន​៖ ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក និង​ក្តៅ​ខ្លួន។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​គួរ​កត់សម្គាល់​រោគសញ្ញា​ចម្បងៗ​ទាំង​នេះ៖
  • ហៀរ​សម្បារ
  • ក្តៅ​ខ្លួន
  • ក្អក
  • មិន​ដក​ដង្ហើម​លើស​ពី​១០​វិនាទី
  • ពិបាក​ញ៉ាំ ឬ​ផឹក
  • តឹង​ទ្រូង​ ឬ​ពោះ​នៅ​ពេល​ដកដង្ហើម
  • ពិបាក​ដកដង្ហើម
  • បបូរ​មាត់​ និង​ចង្អុល​ដៃ​ឡើង​ខៀវ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 06/02/2025