ជំងឺស្បែក

ជំងឺស្បែក - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺស្បែក​នានា ដែល​មើល​ឃើញ​នឹង​ភ្នែក គូរ​ឲ្យ​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺស្បែក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ? ១. ងូតទឹក កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។ ២. ជ្រើសរើសសាប៊ូដុសខ្លួន ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។ ៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។ ៤. ផ្តល់សំណើមដល់ស្បែកកូន បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ពង្រឹងសុខភាពពោះវៀន ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។ ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ […]

ស្វែងរក ជំងឺស្បែក

ជំងឺស្បែក

បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម

ក្មេង​តូច​ ប្រព័ន្ធ​ការពារ​នៅ​ខ្សោយ អាច​ឈឺ​ច្រើន​បន្តិច ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពីជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ ហៅថា Psoriasis ព្រម​ទាំងវិធី​ការពារ និងព្យាបាល​ឲ្យ​ប៉ា​ម៉ាក់​បាន​ដឹង។ ១- ទំនាក់​ទំនង​រវាង​ក្មេង និង​​ជំងឺស្បែក Psoriasis ជំងឺ Psoriasis ជា​ស្ថាន​ភាព​សុខភាព​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ឲ្យ​សញ្ញា​ពី​ការ​លូតលាស់​ខ្លាំង​របស់​កោសិកា​ស្បែក។ ជំងឺ Psoriasis ប៉ះពាល់​ទៅ​ដល់​ស្បែក ស្បែក​ក្បាល និង​ក្រចក។ ក្មេង​មាន​​ជំងឺ​នេះ ជាទូទៅ​មាន​ចេញ​ស្រកា​ក្រហមក្រាស់ ឬ​ដំបៅ នៅ​លើ​មុខ គូទ ​និង​ស្បែក​ក្បាល។ ជំងឺ Psoriasis អាច​មាន​ច្រើន​ប្រភេទ ​និង​ទម្រង់​តំណក់​ទឹក ​គេ​ហៅ​ថា​ទម្រង់ ​តំណក់​ភ្លៀង ដែល​ភាគ​​ច្រើន​កើត​នៅ​អំឡុង​វ័យ​កុមារភាព​។ ទម្រង់​តំណក់​ទឹក អាច​ធ្វើ​ឲ្យ​ក្មេង​ចេញចំណុចក្រហមតូចដូច​ស្រកានៅ​លើ​ស្បែក​ រាង​កាយ​ និង​​មាន​ទំ​ហំ​ធំ។ ការ​បង្ក​រោគ​នៅ​បំពង់​ក ជា​ដំណាក់​កាល​ដំបូង​ដែល​នាំ​ឲ្យ​កើត​ជំងឺសើ​ស្បែក​ប្រភេទ​នេះ ខណៈកត្តា​ហ្សែន​ពី​កំណើតក៏​អាច​ជា​មូល​ហេតុ​ដូច​គ្នា។ ២- ជំងឺ​ Psoriasis គ្រោះ​ថ្នាក់​កម្រិត​ណា? ជំងឺ​ Psoriasis ត្រូវ​ការ​ការ​ព្យាបាល​ភ្លាមៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​សារ​វា​ធ្វើ​រាង​កាយ​នៅ​មិន​ស្រួល ដូច​ជា ​រមាស់ និង​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា បារម្ភ​ ឬខ្វល់​ច្រើន។ កាន់​តែ​អាក្រក់​ទៀត​នោះ Psoriasis អាច​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ទៅ​លើ​​បេះ​ដូងក្មេង។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ជំងឺ Psoriasis […]


ជំងឺស្បែក

​ប៉ាម៉ាក់គួរដឹង បើកូន​ប្រតិកម្មថ្នាំ ហើយ​ឡើង​​រមាស់​គួរ​ធ្វើ​ម៉េច?

ប្រតិកម្ម​ឡើង​រោល​រមាស់​សំដៅ​លើ​ការ​ប្រើថ្នាំ​ផ្សះ ឬ​អាម៉ុកស៊ីស៊ីលីន។ ប៉ុន្តែ "Hello គ្រូពេទ្យ" លើក​យក​តែ​បញ្ហា អាម៉ុកស៊ីស៊ីលីន មក​បក​ស្រាយ ព្រោះ​ថ្នាំ​នេះ​អាច​ឲ្យ​ឡើងរមាស់​ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ​ទៀត។ បើកូន​រមាស់​ដោយ​ថ្នាំនេះ តើគួរ​ជួយកូន​យ៉ាង​ម៉េច? ១- អាម៉ុកស៊ីស៊ីលីន (Amoxicillin rash) ជាទូទៅ​រមាស់​រោល កើត​មាន​ដោយសារ​ប្រើ​ថ្នាំផ្សះ (Antibiotics)។ អាម៉ុកស៊ីស៊ីលីន ជា​ប្រភេទ​ថ្នាំ​ផ្សះ ដែល​អាច​ធ្វើឲ្យ​រមាស់​រោល ជាង​ថ្នាំ​ផ្សះ​ផ្សេងៗ។ អាម៉ុកស៊ីស៊ីលីន និង​អំពីស៊ីលីន ជា​ក្រុម​ថ្នាំ​ប៉េនីស៊ីលីន ដែល​អាច​មាន​ប្រតិកម្ម​ច្រើន។ ២- បញ្ហាអាម៉ុកស៊ីស៊ីលីន - រមាស់​រោល ដោយសារ​អាម៉ុកស៊ីស៊ីលីន ច្រើន​កើតលើស្រីៗ​ជាង​ប្រុសៗ ឬ​ក្មេងស្រី​ជាង​ក្មេង​ប្រុស - អ្នក​មាន​ជំងឺ Mononucleosis (ជំងឺមួយ​ប្រភេទ​បង្កដោយ Epstein-Barr virus) និង Leukemia lymphatic ( មហារីក​ឈាម​មួយ​ប្រភេទ ដែល​ខួរឆ្អឹង​បង្កើត​កោសិកា​ឈាម ស ឡាំហ្វូស៊ីត (Lymphocyte) ) ច្រើន​ងាយ​មាន​រមាស់​រោលដោយសារ អាម៉ុកស៊ីស៊ីលីន ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីព្យាបាល  កន្ទាល​ត្រអាក និង​រមាស់រោល បណ្ដាល​ពី​អាម៉ុកស៊ីស៊ីលីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ