ជំងឺស្បែក

ជំងឺស្បែក - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺស្បែក​នានា ដែល​មើល​ឃើញ​នឹង​ភ្នែក គូរ​ឲ្យ​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺស្បែក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ? ១. ងូតទឹក កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។ ២. ជ្រើសរើសសាប៊ូដុសខ្លួន ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។ ៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។ ៤. ផ្តល់សំណើមដល់ស្បែកកូន បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ពង្រឹងសុខភាពពោះវៀន ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។ ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ […]

ស្វែងរក ជំងឺស្បែក

ជំងឺស្បែក

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?

ទារក​តូច​ៗ​បន្ទាប់ពី​ងូត​ទឹក​​ដុស​សាប៊ូ​រួច រឿង​ត្រូវ​ធ្វើ​បន្ទាប់​ប្រាកដជា​លាប​ម្សៅ ឬ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​កូន។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​លើក​សំណួរ​មកកាន់ Helloគ្រូពេទ្យ ថា លាប​ឡេ ​ឬ​ម្សៅ​ឲ្យ​កូន​តូច​អាច​ប៉ះពាល់​សុខភាព ឬ​ស្បែក​កូន​អត់? រវាង​ឡេ និង​ម្សៅ​មួយ​ណា​ល្អ ចំពោះ​កូន​ជាង? ចុះ​ការ​ប្រើ​ម្សៅ​ហុយ​ចំពោះ​កូន​តូច​ប៉ះពាល់​អ្វី​ខ្លះ? លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។ ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​សួត​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។ វេជ្ជបណ្ឌិត ដាលីន បាន​បន្ត​ទៀត​ថា បើ​ឡេ​លាប​ខ្លួន​វិញ​ជា​ផលិតផល​ផលិត​ឡើង ដើម្បី​កាត់បន្ថយ​ការ​កកិត ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ ដូចនេះ​បើ​លោកស្រីវេជ្ជបណ្ឌិត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡេ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ម្សៅ​ហុយ​ចំពោះ​ទារក​ឡើយ ក៏​ប៉ុន្តែ​ឡេ​ដែល​យើង​យក​ទៅ​លាប​លើ​ស្បែក​កូន​នោះ ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​​ច្បាស់លាស់ មាន PH សមស្រប ​នឹង​ស្បែក​ក្មេង មិន​មាន​បន្ថែម​ក្លិន​ក្រអូប។


ជំងឺស្បែក

កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

ចំពោះ​ក្មេងៗ គឺ​ជា​វ័យ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន និង​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ល្អ ពីព្រោះ​អា​អូន​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ច្រើនទៀត។ ស្រប​គ្នា​នេះ ជំងឺ​ពង​បែក​ដៃ​ជើង និង​​មាត់​ក៏​កើត​លើ​ក្មេង​តូចៗ​ញឹក​ញាប់​ដែរ ដូច​នេះ​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​ការពារ​បញ្ហា​មួយ​នេះ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់(Hand Foot Mouth Disease) ជា​ជំងឺ​ឆ្លង ភាគ​ច្រើន​កើត​លើ​កុមារ និង​ទារក ហើយ​វា​បណ្ដាល​មក​ពី មេរោគ​​ក្នុង​ក្រុម Enterovirus បង្ក​ពង​បែក​ដៃ​ជើង និង​មាត់ និង​បង្ក​ដោយ ​Coxsackievirus ហើយ​ក៏​បណ្ដាល​មក​ពី Enterovirus 71(EV71)​ផង​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ករណី​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់​ភាគ​ច្រើន​ជា​ករណី​ស្រាល ហើយ​អាច​ជា​សះ​ស្បើយ​បាន​ក្នុង​រយៈ​ពេល​ពី ​៧-១០​ថ្ងៃ ដែល​រោគ​សញ្ញា​ស្រាល​មាន​ដូច​ជា៖ គ្រុន​ក្ដៅ និង​ពងបែក​លើ​ដៃ លើ​ជើង និង​ក្នុង​មាត់។ ផ្ទុយ​ពី​នេះ ក៏​មាន​កុមារ​មួយ​ចំនួន​ដែល​អាច​វិវត្ត​ពី​ករណី​ស្រាល​ទៅ​ជា​ធ្ងន់ធ្ងរ​ដែល​ទាម​ទារ​ឲ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដែល​រោគ​សញ្ញា​ករណី​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖ - គ្រុន​ក្ដៅ - ក្អួត - ប្រកាច់ - ពិបាក​ដកដង្ហើម - រឹង​ដៃ រឹង​ជើង ជាដើម។ ទាក់​ទង​នឹង​ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់​នេះ​ដែរ ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​ពិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​វា​ជា​ករណី​កម្រ​មាន។ […]


ជំងឺស្បែក

ក្មេងរលាកភ្លើង ឬទឹកក្តៅ ត្រូវស្រោច ឬត្រាំទឹកត្រជាក់ តែចៀសវាងធ្វើរឿងទាំងនេះ

រលាក​ជា​របួស​ស្បែក ដែល​បណ្តាល​ពី​ការ​ប៉ះ​វត្ថុ​ក្តៅ​ផ្សេងៗ មាន​ភ្លើង ទឹកក្តៅ សម្ល បបរ ជាដើម។ ការ​រលាក​តិចតួច​អាច​ត្រឹម​ចេញ​សញ្ញា​ក្រហម​លើ​ស្បែក អាច​ពងទឹក​លើ​ស្បែក​ខាង​ក្រៅ និង​អាច​រលាក​សាច់ដុំ ដល់​ឆ្អឹង ក្នុង​ករណី​ធ្ងន់ធ្ងរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ភ្នំពេញ។ ចំពោះ​កុមារ​វិញ ករណី​រលាក​ទឹក​ក្តៅ រលាក​សម្ល រលាក​បបរ ជួប​ប្រទះ​ញឹកញាប់​ជាង​គេ។ ការ​រលាក​ទាំង​ប៉ុន្មាន​នេះ អាច​គ្រោះថ្នាក់​តិច ឬ​ច្រើន ទៅ​តាម​ទំហំ​នៃ​ការ​រលាក ដូច្នេះ​វិធី​សង្គ្រោះ​បឋមទី១ ត្រូវ​យក​វត្ថុ​ដែល​បង្ក​ចេញ​ឲ្យ​លឿន​បំផុត។ "ឧទាហរណ៍​ថា ទឹក​ក្តៅ​ស្រោច​លើ​កុមារ ត្រូវ​ឆក់​ទាញ​ចេញ រលាក​ភ្លើង​ត្រូវ​យក​ភ្លើង​ចេញ ឧទាហរណ៍​​ជន​រងគ្រោះ​ឆាប​សាំង យើង​ត្រូវ​រក​វិធី​ពន្លត់​ឲ្យ​លឿន​បំផុត"។ លោកវេជ្ជបណ្ឌិតរៀបរាប់។ វិធី​សំខាន់​​ទី២ ឪពុក​ម្តាយ ឬ​អ្នក​ជិតខាង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​កន្លែង​រលាក​មាន​ភាព​ត្រជាក់ ដែល​របស់​ត្រជាក់​ល្អ​បំផុត​ជាង​គេ គឺ​ទឹក​ស្អាត អាច​ជា​ទឹក​រ៉ូប៊ីណេ ទឹក​ពាង ទឹក​សុទ្ធ​ជាដើម ដោយ​អាច​ស្រោច​ពី​លើ​កន្លែង​រលាក ឬ​យក​ចាន​ដែក​មក​ដាក់​ទឹក​ត្រាំ ឬ​បាញ់​ទឹក​រ៉ូប៊ីណេ​ពី​លើ​រយៈពេល​យ៉ាង​តិច២០នាទី ដើម្បី​ឲ្យ​កម្តៅ​ថយ​ចុះ កុំ​ឲ្យ​រលាក​​ចូល​ជ្រៅ​ចូល​​ទៅ​សាច់​បន្ថែម​​ទៀត។ វេជ្ជបណ្ឌិត ហេង សុទ្ធី អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ជា​ ភ្នំពេញ ក្រោយ​ពី​ត្រាំ​ទឹក​រួច ត្រូវ​បាញ់​ស្ព្រៃយ៍ រួច​យក​កំណាត់ ឬ​ស្បៃ​ស្អាត មក​រុំ​ពី​លើ​មុខ​របួស​​កុំ​ឲ្យ​ឆ្លង​រោគ បើ​រលាក​ធ្ងន់ធ្ងរ​ត្រូវ​នាំ​ទៅ​ពេទ្យ​បន្ទាន់។ តែ​ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​ប្រការ​ចៀស​វាង​មួយ​ចំនួន​ខាងក្រោម​នេះ។ - កុំជោះ​បំបែក​ពង​ទឹក […]


ជំងឺស្បែក

រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ?

ម៉ាក់​ប៉ា​តែងតែ​ព្រួយ​បារម្ភ​ចំពោះ​កូន​ពេល​ឡើង​ក្រហម​ពេញ​ខ្លួន​ទាំងអស់ ដោយ​មិន​ដឹង​ថា​នោះ​ជា​ស្អូច ឬ​កញ្ជ្រឹល​ឡើយ។ ដើម្បី​ស្រាយ​ចម្ងល់​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ដូច​ខាងក្រោម​នេះ។ ១. លក្ខណៈខុស​គ្នា - កញ្ជ្រឹល បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ស្អូច​រហូត​ដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ មិន​បង្ក​ឲ្យ​ស្លាប់​គ្រាន់តែ​ធ្វើ​ទុក្ខ​អស់​កម្លាំង ល្ហិតល្ហៃ ឈឺ​សន្លាក់ រោគសញ្ញា​ខ្លាំង​ជាង​ស្អូច អាច​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់ ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ តែ​ជាប់​ៗ​គ្នា។ - ស្អូច បង្ក​ឲ្យ​ក្ដៅ​ខ្លួន​តិច​ៗ​ត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះ​អង្សាសេ អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ដោយសារ​មេរោគ​បង្ក​ទៅ​ជា​រលាក​សួរ រលាក​ខួរក្បាល ឬ​រាករូស និង​រលាក​ពោះ​វៀន មិន​សូវ​ចេញ​កន្ទួល​ធំ​ៗ មិន​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក​នោះ​ទេ មិន​មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់ មិន​ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ ដាច់​ពី​គ្នា តែ​ញឹក។ ២. លក្ខណៈ​ដូច​គ្នា វា​ជា​​ពពួក​វីរុស ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​ទឹក​មាត់ សម្បោរដូច​គ្នា […]


ជំងឺស្បែក

ស្បែកកូនតូចមានបញ្ហា ម៉ាក់ប៉ាគួរធ្វើតាមការណែនាំប៉ុន្មានយ៉ាងនេះ (វីដេអូ)

ស្បែក​ទារក​ទើប​កើត​នៅ​ខ្ចី ​ងាយ​នឹង​មាន​ប្រតិកម្ម​ផ្សេង​ៗ​ដូចជា​រលាក រោល កន្ទួល រមាស់ ឬ​ក្រហម។ ដូចនេះ​ពេល​ស្បែក​កូន​មាន​បញ្ហា​ណា​មួយ ម៉ាក់ប៉ា​គួរ និង​មិន​គួរ​ធ្វើ​រឿង​ទាំងនេះ​ឡើយ ព្រោះ​អាច​នាំឲ្យ​មាន​បញ្ហា​កាន់តែ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ: កូន​តូច​ពុល​ចំណី ប្រើ​វិធី​ងាយៗ​នេះ​ជួយ​សង្គ្រោះ​បាន ការថែទាំសុខភាពកូនតូចអំឡុងរដូវក្តៅ (វីដេអូ) ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? ប្រុងប្រយ័ត្ន! កូនតូច និងថ្មពិលក្នុងប្រដាប់ប្រដាក្មេងលេង មិនគួរដាក់ក្បែរគ្នា ក្មេងកម្ដៅខ្លួនចាប់ពីប៉ុន្មានទៅ ទើបហៅថាក្ដៅខ្លួន?


ជំងឺស្បែក

ចាស់ៗទម្លាប់ឲ្យកូនតូចពាក់ខ្សែសីមា នាំឲ្យជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ

តាម​ការ​បញ្ជាក់​របស់​​វេជ្ជបណ្ឌិត ហ៊ាង រតនា បទពិសោធរបស់លោកកន្លង​មក ធ្លាប់ព្យាបាល​ក្មេងជាច្រើន ហើយ​ក្នុង​ចំណោម​នោះក្មេង​ពាក់​ខ្សែ​ក ខ្សែ​ដៃធ្វើពី​អំបោះ ឬ​កំណាត់​ផ្សេង​ៗ ដែលចាស់​ៗ​នៅ​តាម​ទី​ជនបទ​នៅមាន​ជំនឿ​​ធ្វើឲ្យ​កូន​មិន​យំ ជួប​ភាគច្រើនហើយជំងឺដូចៗគ្នា។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ចាស់​ៗ​នាំ​កូនចៅ​មកព្យាបាល លោក​តែង​សួរនាំ​មូលហេតុ​ពាក់​ខ្សែ​ទាំង​នោះ ដោយ​ពួកគាត់​ជឿ​ថា​​ខ្សែ​អំបោះ​សីមា ពាក់​ទៅ​កូន​ស្លូត មិន​សូវ​យំ មិន​ឲ្យ​ខ្មោចព្រាយ​បិសាច​មក​យាយី​ជាដើម។ ប៉ុន្តែ​ពួកគាត់​មិន​ដឹង​ទេ​ថា ខ្សែ​ទាំង​នោះ​ជា​កន្លែង​ផ្ទុក​មេរោគ​រាប់​រយ​មុខ និង​មាន​ចំនួន​រាប់​រយ​លាន​មេរោគ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ឈឺ។ លោក​ក៏​បាន​លើក​ឧទាហរណ៍​ងាយ​ៗ​ថា សម្លៀកបំពាក់​យើង​ស្លៀក​មួយ​ថ្ងៃ​ដូរ​ម្ដងនៅតែកខ្វក់ ចុះ​ខ្សែ​នោះ​ត្រូវ​ពាក់​រាប់​ខែ​ឆ្នាំ​ត្រូវ​ទឹក​ត្រូវ​ខ្យល់ ឬ​ដី​ប្រឡាក់​មិន​បាន​បោក​សម្អាត តើ​វា​កខ្វក់​ប៉ុនណា ហើយ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង ជា​ហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លង​តាម​ការ​ចាប់​កាន់ បៀម និង​នៅ​កៀក​ផ្លូវ​ដង្ហើម។ ខ្សែ​សីមា​ទាំង​នោះ​ជា​ញឹកញាប់​បំផុត​ធ្វើឲ្យ​ក្មេង​មាន​ជំងឺ​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម រលាក​ក្រពះ​ពោះវៀន​ដោយ​មេរោគ ដែល​ជំងឺ​ទាំង​អស់​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​រហូត​ខូច​ដល់​តម្រង​នោម ប្រឹសបេះដូង និង​សន្លាក់​កូនក្មេង​ថែម​ទៀត​ផង។ ក្រៅពីពាក់ខ្សែទាំងនោះ នៅ​ជំនឿ​ផ្ដេសផ្ដាស ការរស់នៅ និងញ៉ាំគ្មាន​អនាម័យ ទម្លាប់​ផ្ដេសផ្ដាស ខ្វះ​អាហារូបត្ថម្ភ ការ​បង្រៀន​កូនឲ្យញ៉ាំចំណី​គ្រប់​មុខ ការ​ផ្ដល់​គំនិត​ខុស​ឆ្គង ទើប​ធ្វើឲ្យ​កូន​ងាយ​ឈឺ​បែប​នេះ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្បែក

ក្មេងតូចរលាកគូទ មកពីអ្វី? ដោះស្រាយបែបណា?

ក្មេងតូចៗ អាយុ​ក្រោយ​១ឆ្នាំ ឧស្សាហ៍​រលាក​គូទ​ណាស់ ដែល​នេះ​ជា​កង្វល់​របស់​ម៉ាក់ប៉ា​គ្រប់​រូប ព្រោះ​វា​ធ្វើ​ស្បែក​ដ៏​ខ្ចី​របស់កូន​ទៅ​ជា​រោល​ឡើង​ក្រហម។ តើ​ក្មេង​តូច​រលាក​គូទ​បណ្តាល​មក​ពី​អ្វី? ហើយ​ត្រូវ​ធ្វើ​បែប​ណា? ១. មូលហេតុ​នាំ​ឲ្យ​ក្មេង​តូច​រលាកគូទ មាន​មូលហេតុ​ជា​ច្រើន​បណ្តាល​កូន​ក្មេង​ឧស្សាហ៍រលាក​គូទ ដោយ​ក្នុង​នោះ​មានពាក់ព័ន្ធ​នឹង​ការ​អនាម័យ​ផង​ដែរ។ – ​រាក​ញឹក​ញាប់ – លាង​សម្អាត​គូទ​កូន​មិន​បានស្អាត​ល្អ – ផ្អាប់​កន្ទប​កូនទុក​យូរ​ពេក – អាលែកហ្ស៊ី​ជាមួយ​កន្ទប ឬ​ខោ​ទឹក​នោម – ឆ្លង​មេរោគ​ផ្សិត ​បាក់​តេរី ឬវីរុស។ ២. ដំណោះ​ស្រាយ​ពេល​ក្មេង​រលាក​គូទ – លាប​ក្រែម​ជុំវិញ​បរិវេណ​គូទ​កូន ក្រោយ​សម្អាត​គូទ ឬ​ងូត​ទឹក​រួច – ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន – ឲ្យកូន​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ​ហឹរ ឬផ្អាប់ – ធ្វើ​អនាម័យ​រាងកាយ និង​គូទ​កូន​ជាប់​ជា​ប្រចាំ – ជ្រើស​រើស​កន្ទប ឬ​ខោទឹក​នោម ដែលទ​ន់ ហើយ​ជក់​ទឹក – ត្រូវ​ផ្លាស់ប្តូរ​កន្ទប​កូន​ឲ្យ​ញឹក​ញាប់។ អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា? លាមក៣ពណ៌នេះ បញ្ជាក់ថាកូនមានបញ្ហាសុខភាពហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្បែក

អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក

អុតស្វាយ​ជា​ជំងឺ​ឆ្លង​ដែល​ឧស្សាហ៍​កើត​មាន​លើ​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ។ តើ​ជំងឺ​អុតស្វាយ​ក្នុង​ដំណាក់​កាល​ដំបូងៗ​មាន​រោគ​សញ្ញា​អីខ្លះ មុន​ឈាន​ដល់​ចេញ​ពង​បែក? ជំងឺ​នេះ​បើ​មិន​ព្យាបាល​ទាន់​ពេល​ទេ អាច​នឹង​មាន​ផល​វិបាក​ដូច​ម្តេច​ខ្លះ? ១- រោគ​សញ្ញា​ជំងឺ​អុតស្វាយ ជំងឺ​អុតស្វាយ​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ Varicella Zoster គេ​បែក​ចែក​ជំងឺ​ជា ៣ ដំណាក់​កាល​សំខាន់ៗ គឺ​ដំណាក់​កាល​សម្ងំ ឈ្លានពាន និង​ដំណាក់​កាល​ចេញ​ពង​បែក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ដំណាក់​កាល​សម្ងំ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ បន្ទាប់​ពី​នោះ​មេរោគ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដែល​បណ្តាល​ឲ្យ​​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន មុន​នឹង​ចេញ​ដុំ​ពក​ក្រហម ឬ​ពង​បែក​លើ​ស្បែក​ពេញ​ទាំង​ខ្លួន។ – ក្តៅ​​ខ្លួន – អស់កម្លាំង – មិនឃ្លានបាយ – ល្ហិតល្ហៃ – ទន់ដៃទន់ជើង។ អត្ថបទពាក់ព័ន្ធ៖  កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក ​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក? ២- ការ​ព្យាបាល ការ​ព្យាបាល​តាម​បែប​បុរាណ ដែល​ចាស់ៗ​ចំណាំ​ធ្វើ​នោះ គឺ​ត្រាំ​ទឹក​រុក្ខជាតិ​លាយ​ជាមួយ​ខ្ចៅ​ខ្យង​ឲ្យ​កូន​តូចងូត ដើម្បី​ជំងឺ​អុតស្វាយ​ឆាប់​ហើរ តែ​តាម​ក្បូន​ពេទ្យ​ធ្វើ​បែប​នេះ​មិន​ត្រូវ​ឡើយ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ថែម​ទាំង​អាច​ឆ្លង​រោគតាមរយៈ​​ដំបៅ​នោះ​ថែម​​ទៀត។ បើ​កូន​កើត​អុត​ស្វាយ មាន​ក្តៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំថ្នាំ​​បញ្ចុះ​កម្តៅ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ ដំបៅក្លាយអាចឆ្លងរោគ មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ជំងឺស្បែក

កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី?

កូន​ក្មេង​មួយ​ចំនួន​កើត​មក​​មាន​ពង​ថ្លា​តូចៗ ពណ៌ស នៅ​លើ​ច្រមុះ ថ្ពាល់ ឬ​ថ្ងាស តើ​នេះ​បណ្តាល​មក​អ្វី? ម៉ាក់​ប៉ា​បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ​គួរ​ធ្វើ​ដូច​ម្តេច? ពង​ថ្លា ស តូចៗ ដែល​យើង​ឧស្សាហ៍​ឃើញ​កើត​មាន​លើ​មុខ​ក្មេង​ទើប​កើត​នោះ ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Sebaceous Hyperplasia នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។ ពង​ថ្លា​តូចៗ​នោះ កើត​ឡើង​ដោយ​សារ​ការ​រង​ឥទ្ធិពល​អ័រម៉ូន Androgen ពី​ម្តាយ ហើយ​ភាគ​ច្រើន​កើត​មាន​នៅ​ក្មេង​ដែល​កើត​គ្រប់​ខែ។ អត្ថបទពាក់ព័ន្ធ៖ បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍ ម៉ាក់​ប៉ា​បើ​សិន​ជា​ឃើញ​កូន​មាន​ចេញ​ពង​ថ្លាសៗ ដែល​ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស អំឡុង ២-៣ ថ្ងៃ ក្រោយ​សម្រាល​នោះ មិន​បាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង មិន​តម្រូវ​ឲ្យ​ព្យាបាល ឬ​លាប​អ្វី​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្បែក

ម៉េចបានកូនក្មេង ឧស្សាហ៍កើតជំងឺត្រអក ហើយ​ព្យាបាល​ម៉េចទើបជា?

ក្មេង​តូច​ៗងាយ​មាន​បញ្ហា​សុខភាព​ណាស់ ពិសេស​អូនៗ​ក្រោម​អាយុ​ ២​ឆ្នាំ ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ។ ជំងឺ​ត្រអក ឧស្សាហ៍​ប្រទះ​ឃើញ​លើទារកណាស់ ដោយ ៥ នាក់ មាន​ម្នាក់ទៅ​ហើយ ហើយ​ព្យាបាល​មិន​ជា​ដាច់ទេ លុះ​ត្រា​ធំ​ឡើង​នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប៉ាម៉ាក់ឲ្យយល់ដឹងពី​ជំងឺ​ត្រអក​លើ​ក្មេងៗ។ ១- ត្រអកកើតឡើងដោយសារអ្វី? ត្រអក ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ឧស្សាហ៍​កើត​លើ​ទារក ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​មនុស្ស​ពេញ​វ័យ​ដូច​គ្នា ខណៈ​មូល​ហេតុ​ពិត​ប្រាកដ​​នាំ​ឲ្យ​កើត​ជំងឺ​នេះ អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ហ្សែន​ជា​ចម្បង។ ប៉ុន្តែ​ករណី​ភាគ​ច្រើន ជំងឺត្រអក ត្រូវ​គេ​រក​ឃើញ​ថា មាន​ទំនាក់​ទំនង​ជា​មួយ​ជំងឺ​​ប្រតិកម្មមួយ​ចំនួន ​ដូច​ជា ជំងឺហឺត និង​ផ្តាសាយ​ដោយ​សារ​ប្រតិកម្ម (រលាក​ច្រមុះ) ដែល​កំពុង​​កើន​ឡើង​គួរ​ឲ្យ​​កត់​សម្គាល់ ​ប៉ុន្មាន​ទសវត្ស​រ៍ចុង​ក្រោយ​នេះ។ ជំងឺ​ត្រអក ​បង្ក​ឲ្យ​ស្បែក​ស្ងួត និង​រមាស់ បញ្ហា​នេះ​ឧស្សាហ៍​កើតមាន​បំផុត​លើ​ក្មេងតូចៗ ដោយ​សារ​ប្រព័ន្ធ​ការ​ពារ​ខ្លួន មាន​​ប្រតិកម្ម​ខ្លាំង​ពេក​ជា​មួយសារធាតុ​ណាមួយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​រលាក​ស្បែក​លើ​ក្មេងៗ ក៏​អាច​បណ្តាល​មក​ពី​ប្រតិកម្មជា​មួយ​សារធាតុ​គីមី​មួយ​ចំនួន រក​ឃើញ​ក្នុង​សាប៊ូដុះខ្លួន សាប៊ូបោកគក់ ទឹកសម្អាត​ផ្សេងៗ ក៏​ដូច​ជា​សារធាតុ​គីមី​លើ​កំណាត់​ជា​ដើម។ ដើម្បី​គ្រប់​គ្រង​អាការៈ​ជំងឺ​ត្រអក​លើ​ទារក ឬ​ក្មេង​តូចៗ យើង​គួរ​ប្រើ​សាប៊ូ​ដុះ​ខ្លួន​ប្រភេទ​ទឹក​គ្មាន​ជាតិគ្រឿង​សម្អាង (Non-Cosmetic) ដូច​ជា​ពពួក Emollients ដើម្បី​កុំ​ឲ្យ​អាការៈ​ស្បែក​ក្មេង​កាន់​តែ​ធ្ងន់ធ្ងរ និង​ប្រើ​សាប៊ូ​បោក​គក់​គ្មាន​សារធាតុគីមី ជំនួស​សាប៊ូធម្មតា រួច​ត្រូវ​តាម​ដាន​ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​បញ្ហា​ជំងឺ​ត្រអកលើ​កូន​យើង ធូរ​ស្រាល​ដែរ​ឬ​ទេ។ ជំងឺ​ត្រអក ពេល​ខ្លះ​អាច​បង្កឲ្យ​មាន​ការ​ចម្លង​រោគ​ នាំ​ឲ្យ​​ដាច់​រលាត់​ស្បែក​ពេល​អេះខ្លាំងៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ