backup og meta

កូនឡើងចែងថ្ងៃ វិធីធម្មជាតិ ៥ យ៉ាងអាចជួយបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

    កូនឡើងចែងថ្ងៃ វិធីធម្មជាតិ ៥ យ៉ាងអាចជួយបាន

    ចែងថ្ងៃ ឬចំហាយក្តៅងាយកើតលើទារក និងកុមារតូចៗណាស់នៅពេលអាកាសធាតុក្តៅ ហើយ​ធ្វើ​ឱ្យអាអូនឡើងកន្ទួលក្រហមតូចៗ មានពងទឹក រលាក និងរមាស់ពិបាកទ្រាំ។ ពេលអាអូន​ឡើង​ចែងថ្ងៃ ម៉ាក់ប៉ាគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈរមាស់ និងជួយឱ្យកូនឆាប់ជា?

    ខាងក្រោមនេះជាវិធីធម្មជាតិសម្រាប់ការព្យាបាលអាការៈឡើងចែងថ្ងៃ៖

    ១. ស្អំទឹកកក

    ការស្អំទឹកកក ឬត្រដុសទឹកកកអាចជួយកាត់បន្ថយអាការៈរមាស់ និងកន្ទួលក្រហមបាន។ ម៉ាក់ប៉ាអាចរុំដុំទឹកកក​ជាមួយ​កន្សែងដើម្បីកុំឱ្យអាអូនត្រជាក់ពេក និងការពារស្បែកអាអូនពីការរលាកដោយទឹកកកផង។

    ម៉ាក់ប៉ាអាចស្អំទឹកកកលើចែងថ្ងៃរបស់អាអូនប្រហែល ៥ នាទីរួចដកដុំទឹកកកចេញ ៥ នាទីសិន ចាំ​ស្អំម្តងទៀត ហើយធ្វើបែបនេះរហូតទាល់​តែ​អាអូនលែងរមាស់។

    ២. ងូតទឹកឱ្យអាអូនញឹកញាប់

    ការងូតទឹកញឹកញាប់ អាចកាត់បន្ថយការ​រលាកស្បែក​ដោយសារ​ការចេញ​ចំហាយក្តៅ ឬចែងថ្ងៃបាន ព្រោះអាចកាត់បន្ថយកម្តៅនៅក្នុងខ្លួនអាអូន សម្អាតជាតិញើសចេញពីស្បែក កាត់​បន្ថយ​អាការៈ​រមាស់ និង​ជួយឱ្យបើករន្ធញើសដែលស្ទះ។

    ៣. លាបប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើមានផ្ទុកសារធាតុប្រឆាំងរលាក និងកម្ចាត់មេរោគ ដូច្នេះម៉ាក់ប៉ាអាចលាប​ប្រទាល​កន្ទុយក្រពើលើចែងថ្ងៃរបស់អាអូន ៣ ដងក្នុងមួយថ្ងៃដើម្បីជួយឱ្យស្បែកអាអូនត្រជាក់ បន្ថយអាការៈរមាស់ និងជួយឱ្យចែងថ្ងៃឆាប់រាប។ ក្រោយពីលាបប្រទាលកន្ទុយក្រពើបានប្រហែល ២០ នាទី ម៉ាក់ប៉ា​អាច​លាងសម្អាត​ជាមួយទឹក និងផ្តិតស្បែក​អាអូន​ឱ្យស្ងួត។

    ប្រទាលកន្ទុយក្រពើ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៤. លាបម្សៅបែកឃីងសូដា

    ម្សៅបែកឃីងសូដាអាចជួយបើករន្ធញើសដែលស្ទះដោយជួយកម្ចាត់ស្បែក​ងាប់ ធូលីដី ឬក្អែល​ចេញ​ពីស្បែក។ មួយ​ទៀត ម្សៅបែកឃីង​សូដាក៏មានផ្ទុកសារធាតុប្រឆាំងរលាក និងអាចជួយ​កាត់​បន្ថយអាការៈរមាស់របស់ស្បែក។

    ម៉ាក់ប៉ាអាចលាយម្សៅបែកឃីងសូដាមួយស្លាបព្រាកាហ្វេជាមួយទឹកមួយពែង រួចយកក្រណាត់​ស្អាត​ជ្រលក់​ក្នុងល្បាយ និងពូតទឹកចេញបន្តិច។ បន្ទាប់មកយកក្រណាត់មកជូតកន្លែងអាអូនឡើងចែងថ្ងៃ និងទុកឱ្យស្បែកអាអូនស្ងួតជាការស្រេច និង​គួរធ្វើបែបនេះបីទៅបួនដងក្នុងមួយថ្ងៃ។

    ៥. បិទត្រសក់

    ត្រសក់ជួយឱ្យស្បែកអាអូនត្រជាក់ កាត់បន្ថយការរលាក និងរមាស់។ ម៉ាក់ប៉ាអាចយកត្រសក់​ទៅ​ក្លាសេឱ្យត្រជាក់ ចិតសម្បកចេញ រួចចិតជាបន្ទះស្តើងៗ។ បន្ទាប់មកយកត្រសក់មកបិទលើចែង​ថ្ងៃ​អាអូន ទុក​ចោល​កន្លះម៉ោង រួចយកចេញ និងយកក្រណាត់ជ្រលក់ទឹកមក​ជូត​សម្អាត​ឱ្យអាអូន ហើយជាចុងក្រោយផ្តិតស្បែកអាអូនឱ្យស្ងួតជាការស្រេច។

    ចែងថ្ងៃភាគច្រើនឡើងនៅក ក្រលៀន ក្លៀក ថ្ងាស ទ្រូង ឬខ្នង តែក៏អាច​​​​​​​កើតនៅកន្លែងផ្សេង​នៃ​រាងកាយ​ដែរ ហើយអាចឡើងកាន់តែច្រើនទៅៗ បើម៉ាក់ប៉ាមិនបានធ្វើការព្យាបាល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម