backup og meta

កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 04, 2019

    កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ?

    វ៉ាក់​សាំង​ពិត​ជា​សំខាន់​ណាស់ អ្នកវិ​ទ្យាសាស្ត្រ​បាន​ខិតខំ​ស្រាវ​ជ្រាវ និង​ផលិត​ឡើង​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ចំពោះ​កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ តាំង​ពី​កើត​ភ្លាម​មក​ម៉្លេះ ដោយ​កើត​ភ្លាម​គ្រូពេទ្យ​ត្រូវចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ។

    ក្នុង​ករណី​កូន​ក្មេង​ចាក់​វ៉ាក់សាំង​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ តើ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​ឬ​ទេ? ហេតុ​អី?

    បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​កូន​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​មិន​មាន​ផល​ប៉ះពាល់​សុខភាព ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង​​ខ្សោយ​នោះ​ទេ ឯ​ប្រសិទ្ធភាព​វិញ​ដូចគ្នា​នឹង​ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​ដែរ។

    វ៉ាក់សាំង​ផ្តល់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ជាង​ការ​បង្ក​រោគ​ដោយ​ធម្មជាតិ មាន​ន័យ​ថា ការ​ចាក់​វ៉ាក់​សាំង​ប្រសើរ​ជាង​ការ​កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​ឆ្លង​ពី​មេរោគ​ផ្ទាល់។ នេះបើ​តាម​ការ​បកស្រាយ​របស់​អង្គការ​សុខភាព​ពិភព​លោក។

    អត្ថបទពាក់ព័ន្ធ៖ 

    វ៉ាក់សាំង

    ការ​ចាក់​វ៉ាក់​សាំង​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​នោះ​ទេ តែ​ថែម​ទាំង​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​នៃ​ការ​ចាក់​វ៉ាក់សាំង​ម្តងៗ ចំណេញ​ពេល​វេលា និង​លុយ​កាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម