ថ្នាំបង្ការ

ថ្នាំបង្ការ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​ដែល​ចាំបាច់​កូន​ត្រូវ​ចាក់ ទៅ​តាម​អាយុ និង​ពេលវេលា​ត្រូវ​ចាក់

ចំណេះដឹងទូទៅ

ថ្នាំបង្ការ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

ស្វែងរក ថ្នាំបង្ការ

ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។ ខាងក្រោម​នេះ​គឺជា​អាការៈ​កូន ក្រោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច៖ ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ ក្ដៅ​ខ្លួន​ស្ទីញ​ៗ មាន​កន្ទួល​ក្រហម​តិចតួច អាចមានដុំពកលើស្បែក ឈឺក្បាល ឬ​ឈឺខ្លួន ស្រៀវស្រាញ មិន​ចង់​បៅ យំ​រក​រឿង។ ភាគច្រើន​នៃ​ផល​ប៉ះពាល់​ទាំង​នេះ​កើតឡើង ក្នុង​រយៈពេល​ពី ១-៣ ថ្ងៃ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ សប្ដាហ៍។ ក្រោយ​ចាក់វ៉ាក់សាំង យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំរបស់​គ្រូពេទ្យ ដោយ​ឲ្យ​លេបថ្នាំ​តាម​វេជ្ជបញ្ជា ហើយ​បើ​មាន​បញ្ហា​ណា​មួយ​មិន​ច្បាស់​ត្រូវនាំកូនទៅជួបគ្រូពេទ្យ​ម្ដង​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ថ្នាំបង្ការ

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

កូន​កើត​មកភ្លាម​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែ​ក្រៅពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ម៉ាក់​ៗ​តែង​មាន​ចម្ងល់​ថា តើ​អាច​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​បាន​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​ម៉ាក់​ៗ ក៏​អាច​ស្វែង​រក​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដូច​ខាងក្រោម៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម A វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន វ៉ាក់សាំង​ជំងឺ​ស្រឡទែន វ៉ាក់សាំង​រាក វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិត​មែន តែ​ជំងឺ​ខ្លះ​នៅតែ​អាច​កើត​មាន​ដដែល តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប និង​មិន​បង្ក​ហានិភ័យ​អ្វី​ខ្លាំងក្លា។ ដូចនេះ​វ៉ាក់សាំង​ថ្នាក់ជាតិ​មិន​គួរ​រំលង​ឡើយ ហើយ​បើ​មាន​លទ្ធភាព អាច​ចាក់​បន្ថែម​នូវ​វ៉ាក់សាំង​ផ្សេងៗ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

ម៉ាក់ៗតែងតែងចង់​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ស្អូច ដូចនេះត្រូវ​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ បើ​ទោះ​ជា​ការពារ​មិន​បាន ១០០% ក៏​វ៉ាក់សាំង​ស្អូច​អាច​ការពារ​បាន​រហូត​ដល់​ជាង ៩០ % ហើយ​បើ​ទោះ​ជា​កើត​មែន ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ទារក​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស្អូច ៣ ដង ដើម្បី​បង្ការ​កុំឲ្យ​កើត​ជំងឺ​នេះ និង​ប្រសិទ្ធភាព​របស់​វា​ពិតជា​ខ្ពស់ អាច​ជួយ​កូន​របស់​យើង​បាន​មែន។ ចំពោះ​ពេល​វេលា​ត្រូវ​ចាក់​វិញ មាន ៣ ដង ដូច​ខាងក្រោម៖ លើក​ទី​១ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៦ខែ ហៅថា MR០ លើក​ទី​២ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៩ ខែ ហៅថា MR១ លើក​ទី​៣ យក​កូន​ទៅ​ចាក់​នៅ​អាយុ ១៨ ខែ ហៅថា MR២ អ្នក​គ្រូពេទ្យ​បាន​បន្ថែម​ទៀត​ថា វ៉ាក់សាំង​ស្អូច​នេះ​មិន​ត្រឹម​ស្អូច​មួយ​មុខ​ទេ គឺ​ការពារ​ទាំង​កញ្ជ្រឹល ស្រឡទែន ដែល​វា​ត្រូវ​បាន​បញ្ចូល​ក្នុង​ដប​តែ​១។ ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ស្អូច អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​ក្រហម ក្ដៅ​ខ្លួន ហើយ​ប្រសិនបើ​អ្នក​មាន​ផ្ទៃ​ពោះ​កើត​ជំងឺ​នេះ ទារក​អាច​កើត​មក​មាន​ពិការ​ភាព​ពី​កំណើត។ ជំងឺ​កញ្ជ្រឹល អាច​បណ្ដាល​ឲ្យ​កន្ទួល​ក្រហម ក្ដៅ​ខ្លួន និង​ក្អក និង​អាច​មាន​បញ្ហា​រយៈ​ពេល​វែង​នៅ​លើ សួត ត្រចៀក ឬ​ខួរក្បាល។ […]


ថ្នាំបង្ការ

ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​លើក​ឡើង​ជា​ចម្ងល់​ថា ដល់​ថ្ងៃ​កំណត់​​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តែ COVID-19 កំពុង​ផ្ទុះ តើ​គួរ​យក​កូន​ទៅ​ចាក់​ទៀត​អត់? ចំពោះ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​អះអាង​ថា ត្រូវតែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា បើ​កូន​ដល់​កំណត់​ត្រូវ​ចាក់ ត្រូវ​យក​ទៅ​ចាក់​ឲ្យ​ទាន់​ពេល​វេលា ហើយ​ការ​ផ្ទុះ COVID-19 នេះ​មិន​ប៉ះពាល់​ចំពោះ​កូន​ឡើយ ព្រោះ​ពេល​យក​ទៅ​ចាក់​ពេទ្យ​តែង​ពាក់​ម៉ាស់ និង​ស្រោម​ដៃ​បាន​ត្រឹមត្រូវ។ មួយ​វិញ​ទៀត​បើ​យើង​ខ្លាច ត្រូវតែ​ប្រយ័ត្ន​ដោយ​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​ដទៃ និង​យក​អ្វី​បិទបាំង ឬ​គ្របកូន​តូច ដូចជា​កន្សែង ក្រមា ចំពោះ​អ្នក​មាន​កូន​តូច​ៗ អាយុ ៦ ខែ​ចុះក្រោម។ ចំពោះ​កូន ៦ ខែ​ឡើង​វិញ យើង​អាច​ពាក់​ម៉ាស់ ហើយ​ក្រោយ​ចាក់​ថ្នាំ​រួច មក​ដល់​ផ្ទះ​អាច​លាង​សម្អាត​ដៃ និង​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ចេញ ដើម្បី​ឲ្យ​អស់​ការ​សង្ស័យ។ ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​តាម​ការ​កំណត់ ពិតជា​មាន​សារៈសំខាន់ ព្រោះ​មិន​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ទាន់​ពេល​វេលា។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដំបូន្មាន​ថា ទោះជា COVID-19 គួរឲ្យ​ខ្លាច​មែន តែ​បើ​យើង​ការពារ​បាន​ល្អ អត្រា​ឆ្លង​ក៏​ទាប​ដែរ ហើយ​គ្រាន់តែ​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​មិនមែន​ជា​ការ​ប្រថុយប្រថាន​អ្វី​នោះ​ទេ ព្រោះ​គ្រូពេទ្យ​មាន​អនាម័យ​ត្រឹមត្រូវ ហើយ​អ្នក​ជំងឺ​ផ្សេង​ៗ​ក៏​មិន​ស្ថិត​នៅ​ក្នុង​បន្ទប់​តែមួយ​ជាមួយ​កន្លែង​ចាក់​វ៉ាក់សាំង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត […]


ថ្នាំបង្ការ

ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?

ខណៈ​វីរុស​កូរ៉ូណា​ថ្មី និង​វីរុស influenza (វីរុសផ្ដាសាយធំ) គឺ​ស្ថិត​ក្នុង​អម្បូរតែ​មួយ ទើប​មាន​មតិ​ជាច្រើន​ចោទសួរ​ថា បើ​កូន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ តើ​អាច​ការពារ​បាន​ទាំង​កូរ៉ូណា​ថ្មី​បាន​ដែរ​ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ទាប​ជាង​ក្មេង​ដែល​មិន​បាន​ចាក់។ ព្រោះ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្ដាសាយ​ធំ ហើយ​វា​ក៏​ជា​កត្តា​ធ្វើឲ្យ​កូន​មិន​ងាយ​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ។ មួយ​វិញ​ទៀត ប្រសិនបើ​ឆ្លង​ហើយ វា​ជួយ​បន្ថយ​ប៉ូតង់ស្យែ (អំណាច) ​នៃ​វីរុស​កូរ៉ូណា​នេះ​ផង​ដែរ ដូចនេះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ពិត​ជា​ល្អ​ចំពោះ​ក្មេង​តូច​ៗ។ ប៉ុន្តែ​បើ​ថា ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ អាច​ការពារ​ទាំង​វីរុស​កូរ៉ូណា​ថ្មី គឺ​មិន​អាច​ទេ ហើយ​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ។ ប្រជាជន​យើង​អាច​នៅ​មាន​ការ​ភាន់ច្រឡំ​ថា ផ្ដាសាយ​មាន​តែ​មួយ​ប្រភេទ តែ​តាម​ពិត​វា​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ ដូចនេះ​ចាក់​តែ​មួយ​មុខ​មិន​អាច​ការពារ​ផ្ដាសាយ​គ្រប់​ប្រភេទ​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា វីរុស​កូរ៉ូណា​ថ្មី​មិន​ទាន់​មាន​វ៉ាក់សាំង និង​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ ដូចនេះ​ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឲ្យ​បាន​ញឹក​ញាប់ ពេល​មាន​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​​ការពារ​​ពី​​ជំងឺ​​ទាំង​​ពួង។ ចំណែក​ការ​ចាក់វ៉ាក់សាំង​ការពារ​ផ្ដាសាយ​វិញ មាន​ប្រសិទ្ធិភាព ១ ឆ្នាំ​ប៉ុណ្ណោះ ដល់កំណត់​ត្រូវ​ចាក់​បន្ត​ទៀត។ អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ

ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​ដឹង​ពី​វិធី​ថែទាំ រហូត​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ទៅជាហើម ឬ​ខ្លះ​បង្ក​ទៅ​ជាខ្ទុះ​ដុំ​ៗ។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​រៀបរាប់​ដូច​ខាងក្រោម៖ ១- កុំ​ឆាប់​បកបង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោងក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ដល់រដូវកាលបន្តក់ថ្នាំវីតាមីន A ឲ្យកូនហើយ ម៉ាក់ៗកុំរំលងឲ្យសោះ

ចូល​ដល់​ខែ វិច្ឆិកា នេះ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ទាំងអស់​នាំ​កូន​អាយុ​ចាប់ពី ៦ ខែ​ដល់ ៥ ឆ្នាំ​ទៅ​បន្តក់​ថ្នាំ​វីតាមីន A។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូ​ពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​រៀបរាប់​ឲ្យ​ដឹង។ ចំពោះ​គោលការណ៍​ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ចុះ​ចែកចាយ​ថ្នាំ​បន្តក់​វីតាមីន A និង​ថ្នាំ​ទម្លាក់​ព្រូន​ដល់​កុមារ​តូច​ៗ​២ដង/​ឆ្នាំ ដោយ​ក្នុង​អំឡុង​ខែ ឧសភា ម្ដង និង​ខែ វិច្ឆិកា នេះ​ម្ដង ដើម្បី​ជំនួយ​ដល់​ភ្នែកភ្លឺច្បាស់ល្អ ហើយ​ជួយ​ការពារ​ក្មេង​ពី​ជំងឺ​ខ្វាក់​មាន់។ ចំណែក​ថ្នាំ​ទម្លាក់​សត្វ​ល្អិត​ជួយ​ទម្លាក់​សត្វ​ល្អិត​ក្នុង​រាងកាយ​ដូចជា​ព្រូន​ចង្កឹះ អៀន ឲ្យ​មក​តាម​លាមក ធ្វើឲ្យ​រាងកាយ​កូន​មាន​ភាព​ស្រស់​ថ្លា ព្រម​ទាំង​ធំធាត់​តាម​វ័យ។ ក្នុង​នោះ​ដែរ​អ្នកគ្រូ​បាន​ឲ្យ​ដឹង​ថា ទារក​វ័យ​ចាប់ពី ១ ឆ្នាំ​ចុះក្រោម ​មិន​អាច​ទទួល​បាន​ថ្នាំ​ព្រូន​ឡើយ បាន​តែ​ថ្នាំ​វីតាមីន A ប៉ុណ្ណោះ។ ចំណែក​ក្មេង​អាយុ​ចាប់​ពី​១ឆ្នាំ​ឡើង​ទៅ​ អាច​ទទួលបាន​ទាំង​ថ្នាំ​វីតាមីន A និង​ថ្នាំ​ទម្លាក់ព្រូន។ ចំណែក​អ្នក​រស់នៅ​តាម​ទីដាច់ស្រយាល ខាង​មណ្ឌល​សុខភាព​នឹង​ចាត់តែង​ក្រុម​គ្រូពេទ្យ ដើម្បី​ទៅ​ផ្ដល់​ថ្នាំ​ជូន​កុមារ​ឲ្យ​បាន​គ្រប់គ្នា។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច ប៉ា​ម៉ាក់​នាំ​កូន​ទៅ​ទទួល​បាន​បន្តក់ និង​ចាក់​វ៉ាក់សាំង​តាម​គោលការណ៍​របស់​ក្រសួង គឺជា​រឿង​សំខាន់​បំផុត ព្រោះ​អាចជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​អាច​ទប់ស្កាត់​ជំងឺ​កាច​សាហាវ​មួយ​ចំនួន ក្រោយ​ពី​ចាក់​ថ្នាំ​បង្ការរួច។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ថ្នាំបង្ការ

អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប

បច្ចុប្បន្ន​ អូទីស្សឹម កំពុង​កើត​មាន​ច្រើន​ចំពោះ​ក្មេងៗ​ជុំ​វិញ​ពិភពលោក ខណៈ​​វិស័យ​វេជ្ជ​សាស្ត្រ នៅ​មិន​ទាន់អាច​រក​ឃើញ​វិធី​ព្យាបាល​វិបត្តិ​នេះ​បាន​ជា​ដាច់​នៅ​ឡើយ នាំ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិបត្តិ​សតិបញ្ញាមួយ​នេះ។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន បាន​រក​ឃើញ​ទំនាក់​ទំនងរវាង​បញ្ហា​សុខភាព និង​ហ្សែន​មួយ​ចំនួន ទៅ​នឹង​​អូទីស្សឹម​លើ​ក្មេងៗ ខណៈ​ការ​សិក្សា ក៏​រក​ឃើញអូទីស្សឹម​ អាច​បង្ក​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ពី​ទំនាក់​ទំនង​រវាង​អូទីស្សឹម ជាមួយ​ការ​ធ្លាក់​ចុះ​កម្រិត​ខ្លាញ់​ល្អ​ក្នុង​ឈាម HDL។​ ១- អូទីស្សឹម​ជា​អ្វី​ឲ្យ​ប្រាកដ? អូទីស្សឹម ជា​ភាសា​បច្ចេក​ទេស សម្រាប់​សម្គាល់​ទៅ​លើ​វិបត្តិ​សតិ​បញ្ញា កើត​មាន​ចំពោះ​ក្មេងៗ​ជា​ច្រើន​ក្នុងជុំ​វិញ​ពិភពលោក ហើយ​ក្មេង​ដែល​​មានវិបត្តិ​នេះ គឺ​ប្រឈម​ផល​វិបាកក្នុង​ជំនាញ​សង្គម ការ​និយាយ និង​កាយ​វិការដើម្បី​​ទំនាក់​ទំនង មាន​អាកប្បកិរិយា​ច្រំ​ដែល​ ក៏​ដូច​ជា​ភាព​ខ្លាំង និង​ភាព​ខុស​គ្នាផ្សេង​ទៀត​ពី​ក្មេងៗ​ធម្មតា។ អូទីស្សឹម​ មាន​ច្រើន​ប្រភេទ ហើយ​មិន​មែន​គ្រប់ក្មេងមានវិបត្តិ​ទាំង​អស់ ​សុទ្ធ​តែ​មាន​រោគ​សញ្ញា​ដូច​គ្នា​នោះ​ទេ ដោយ​រោគ​សញ្ញា​​ប្រែប្រួល​ពី​ក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់​ទៀត​ អាស្រ័យ​លើ​ហ្សែន និង​បរិស្ថាន​ជុំ​វិញ​ខ្លួន។ រោគ​សញ្ញា​ដំបូង​នៃ​វិបត្តិ​អូទីស្សឹម ជា​ធម្មតា​លេច​ឡើង​នៅពេល​ក្មេង​ឈាន​ដល់​វ័យ​ ២-៣ ឆ្នាំ។ ក្នុង​ករណី​ខ្លះ ​វា​ត្រូវ​បាន​លេច​ឡើង​ចាប់​តាំ​ងពី​ក្មេង​អាយុ​ ១៨ ខែ​ឡើង​ទៅ ខណៈ​ពេល​នេះ​ គ្រូ​ពេទ្យជាច្រើន បាន​កំពុង​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព​ ដើម្បី​កំណត់​ពី​ភាព​យឺត​យ៉ាវ​នៃ​ការ​លូត​លាស់​អាច​កើត​ឡើង​លើក្មេងៗ និង​ត្រូវ​ពិភាក្សា​ជាមួយ​ប៉ាម៉ាក់​​ក្មេង ពី​ដំណោះ​ស្រាយ​ផ្សេង​ៗ ហើយ​វិធី​ល្អ​បំផុត ដែល​ជួយ​ក្មេងៗកំពុងរស់​នៅ​ជា​មួយ​អូទីស្សឹម គឺគ្រាន់​តែ​អាច​កាត់​បន្ថយ​​រោគ​សញ្ញា​ ជួយ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ក្មេង​​ប្រសើរ​ឡើងប៉ុណ្ណោះ។ ២- អ្វីជាខ្លាញ់ល្អ […]


ថ្នាំបង្ការ

មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

ការ​ចាក់​វ៉ាក់សាំង​របស់​ទារក​តាម​គោលការណ៍​ថ្នាក់​ជាតិ គឺជា​រឿង​សំខាន់​បំផុត​ដែល​ម៉ាក់ប៉ា​គួរតែ​យក​ចិត្ត​ទុក​ដាក់។ មិន​ត្រឹមតែ​យក​ចិត្ត​ទុក​ដាក់​នាំ​ទារក​ទៅ​ចាក់​វ៉ាក់សាំង​នោះ​ទេ ក្រោយ​ចាក់​រួច​ម៉ាក់ប៉ា​ក៏​ត្រូវ​តែ​មើល​ថែ​កូន​មួយ​កម្រិត​ទៀត​ដែរ ព្រោះ​ពេល​ចាក់​រួច​ប្រភេទ​វ៉ាក់សាំង​ខ្លះ​អាច​ធ្វើឲ្យ​កូនមានផលរំខានដូចជា​ក្ដៅ​ខ្លួន​ជាដើម។ នេះ​ជា​ការ​លើកឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ៖ ១- ទារក​ទើប​កើត នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​ភ្លាម​ៗ ហើយ​ក្រោយ​ពី​ចាក់​រួច​ទារក​អាច​មាន​អាការ​ក្ដៅ​ខ្លួន ១-២ ថ្ងៃ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទៀតកន្លែង​ចាក់​វ៉ាក់សាំង​នោះ ​អាច​លេច​ចេញ​ស្នាម​ក្រហម និង​កន្ទួលផង​ដែរ។ ២- ទារក​អាយុ ១ ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស រលាក​ថ្លើម​ប្រភេទបេ រលាក​សួត-ស្រោមខួរ និង​ហ៊ីប និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត-រលាក​ស្រោមខួរ​ដោយភ្នើម៉ូកូក។ ក្រោយ​ចាក់ ជាតិ​ថ្នាំ​អាច​ធ្វើឲ្យ​ទារក​ភាគច្រើន​មាន​អាការៈក្ដៅ​ខ្លួន ហើយ​គប្បី​ជូត​ខ្លួន​កូន​នឹង​ទឹកក្ដៅឧណ្ហៗ និង​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​តាម​វេជ្ជបញ្ជា។ ៣- ទារក​អាយុ ២ ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​កាល ១ ខែ​កន្លះ​ដែរ ហើយ​ផល​រំខាន​របស់​ថ្នាំ គឺ​អាច​បណ្ដាល​ឲ្យ​កូន​ក្ដៅ​ខ្លួន​យ៉ាងហោចណាស់ ១-៣ ថ្ងៃ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ៤- ទារក​អាយុ ៣ ខែ​កន្លះ ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ដូច​កាល ២ ខែ​កន្លះ​ហើយ ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង​ប្រភេទ​ចាក់​ដល់​កូន​ទៀត​ផង។ ចំពោះផលរំខានថ្នាំ​វិញ អាច​នឹង​ក្ដៅ​ខ្លួន​ដូច​វ៉ាក់សាំង​មុន​ៗ​ដែរ។ ៥- […]


ថ្នាំបង្ការ

បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ

តាម​គោលការណ៍​ថ្នាក់​ជាតិ ផ្តល់​ការ​ចាក់វ៉ាក់សាំង​ចំនួន ១១ មុខ ឲ្យ​ក្មេង​ទើប​កើត ​រហូត​ដល់​អាយុ ២ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ​នានា។ ក្រៅ​ពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ផង​ដែរ ម៉ាក់​ប៉ា​ដែល​មាន​លទ្ធភាព​អាច​នាំ​កូនទៅ​ចាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ឬ​គ្លីនិក​ឯកជន​ធំៗ​មួយ​ចំនួន។ ១- វ៉ាក់សាំងរាក វ៉ាក់​សាំង​រាក​អាច​បន្តក់​នៅ​មុន​ពេល​ទារក​អាយុ​បាន ៦ ខែ ។ ប្រសិទ្ធភាព​នៃ​ការបន្តក់វ៉ាក់សាំង​នេះ អាច​ការពារ​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ រាករូស​ខ្លាំង រហូត​ដល់ ៧០%។ ២- វ៉ាក់សាំង​ផ្តាសាយ​ធំ កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​ចំនួន ២ដូស្ត នៅ​ពេល​អាយុ​ចាប់​ពី ៦ ខែ រហូត​ដល់ ៨ ឆ្នាំ។ ៣- វ៉ាក់សាំង​គ្រុន​ពោះវៀន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​គ្រុន​ពោះវៀន ចាប់​អាយុ ៦ ខែ​ឡើង​ទៅ។ ៤- វ៉ាក់សាំង​ស្រឡទែន  ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៩ ខែ​ឡើង​ទៅ។ ៥- វ៉ាក់សាំង​អុតស្វាយ ចាក់​ចំនួន ២ ដូស្ត ដោយ​ដូស្តទី១ ចាក់​នៅ​ពេល​ក្មេង​អាយុ​បាន ១២-១៥ខែ និង​ដូស្តទី២ នៅ​​ពេល​ក្មេង​អាយុ ៤-៦ ឆ្នាំ។ ៦- វ៉ាក់សាំង​ថ្លើម​ប្រភេទ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ