ថ្នាំបង្ការ

ថ្នាំបង្ការ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​ដែល​ចាំបាច់​កូន​ត្រូវ​ចាក់ ទៅ​តាម​អាយុ និង​ពេលវេលា​ត្រូវ​ចាក់

ចំណេះដឹងទូទៅ

ថ្នាំបង្ការ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

ស្វែងរក ថ្នាំបង្ការ

ថ្នាំបង្ការ

នេះជាផលវិបាកនៃជំងឺតេតាណូស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Clostrium tetani ដែល​ឆ្លង​តាម​រយៈ​មុខ​របួស ឬ​ស្នាម​របួស​ផ្នែក​ណា​មួយ នៃ​រាងកាយ ដូច​ជា​សត្វ​ខាំ ឬ​ខ្វាច ការ​មុត​កាំបិត ឡាម ឈើ ឫស្សី​មុត​ស្រួច បន្លា​លួស អំបែង ដែក​គោល ធូលីដី និងរបស់ផ្សេងៗ។ ចំពោះ​ទារក​ទើប​កើត​អាចមាន ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ការ​ប្រើ​កាំបិត ឫស្សី ឬ​ឡាម មិន​ស្អាត ទៅ​កាត់​ទងផ្ចិត នេះ​បើ​តាម​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​តេតាណូស – រសាប់រសល់ – ឈឺក្បាល – ដំបៅ​ហើម – រឹងថ្គាម – ខាំធ្មេញ – រឹងសាច់ដុំ រឹងក – បែកញើស – ដក​ដង្ហើម​ញាប់ – ប្រកាច់​រឹង​ខ្លួន។ ​២- ផល​ប៉ះពាល់​នៃ​ជំងឺ​តេតាណូស ជំងឺ​តេតាណូស​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ​សាច់ដុំ​ថ្គាម និង ក ។ ជំងឺ​តេតាណូស​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដកដង្ហើម អាច​ប្រកាច់​ និងរាល់ពេលប្រកាច់ម្តងៗ ធ្វើឲ្យកម្រិត​អុកសុីសែន​មិន​អាច​ទៅដល់​ខួរក្បាល​អាចបណ្តាលឲ្យស្លាប់​ភ្លាមៗ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ៣- វិធី​បង្ការ​ជំងឺ​តេតាណូស ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចាក់​រម្លឹក​ឡើង​វិញ ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណា​មួយ ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក​ស្អាត […]


ថ្នាំបង្ការ

ប៉ាម៉ាក់ក្មេងនៅថៃ ឡាំប៉ាថាវ៉ាក់សាំង​ធ្វើឲ្យ​កូនៗគេឈឺ តែក្រសួងថា អត់អីទេ

វ៉ាក់សាំង មិនថា បន្ដក់ ឬចាក់​ទេ ​ប្រើសម្រាប់​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ​នានា តែ​ពេលខ្លះ វាក៏មាន​ផលប៉ះពាល់​​ដែរ ក្រោយ​ទទួល​វ៉ាក់សាំង។ បញ្ហា​​នេះ ក្រុម​ប៉ាម៉ាក់​មួយ​ចំនួននៅ​​ថៃ បាន​នាំគ្នា​ដាក់​ញត្តិ​តវ៉ា ដោយ​ចោទថា វ៉ាក់សាំង​របស់រដ្ឋ ជា​ដើម​ហេតុ​ធ្វើឲ្យ​កូន​របស់​​គេ​ឈឺថ្កាត់។ លោក Supakit Sirilak រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ បញ្ជាក់ថា វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ផ្ដល់​ដល់​ទារក​ដោយមិន​យក​ប្រាក់ ទំនងមិន​ធ្វើឲ្យ​ពួកគេ​ឈឺទេ តែវាអាច​មាន​ផលប៉ះពាល​ខ្លះដែរ។ ការបញ្ជាក់ដូច្នេះ ក្រោយ​ក្រុម​អាណាព្យាបាល ក្នុង​ខេត្ត Nonthaburi បាន​រិះគន់​ក្រសួង​សុខាភិបាល​ថៃ លើ​ការឈឺ​របស់​កូនពួកគេ ក្រោយ​ការទទួល​វ៉ាក់សាំង។ ក្រុមអាណាព្យាបាល​ថា កូនរបស់​ពួកគេ មាន​អាការៈ​ខ្សោយ​សាច់ដុំជើង​ឆ្វេង ក្រោយ​ទទួល​ការ​បន្តក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនស្វិតដៃជើង និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ខាន់ស្លាក់ ក្អកមាន់ និង​តេតាណុស នៅ​មន្ទីរពេទ្យ​ខេត្ត។ ជាមួយគ្នានេះ ក៏មាន​ករណី ​ទារក ៤នាក់ ស្លាប់​នៅក្នុង​ស្រុក Lob Buri ក្រោយ​ទទួល​វ៉ាក់សាំង កាលពី​ខែ​មិថុនា កន្លងទៅ។ ពាក់ព័ន្ធ​ករណីនេះ មន្រ្តីជាន់ខ្ពស់​ថៃ បញ្ជាក់ថា ក្រសួង​មិនបាន​បំភ្លេច​ទេ ប៉ុន្ដែ​លោក​នឹង​បញ្ជូន​ករណី​នេះ ទៅ​គណៈកម្មាធិការ​ពិសេស ដើម្បី​ពិនិត្យ​មើល​លើ​បញ្ហា​សាច់ដុំ និង​ផលប៉ះពាល់​ទូទៅ​នៃ​វ៉ាក់សាំង។ លោកបន្ដថា វាតែងតែ​មាន ករណី​១ […]


ថ្នាំបង្ការ

កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ?

វ៉ាក់​សាំង​ពិត​ជា​សំខាន់​ណាស់ អ្នកវិ​ទ្យាសាស្ត្រ​បាន​ខិតខំ​ស្រាវ​ជ្រាវ និង​ផលិត​ឡើង​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ចំពោះ​កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ តាំង​ពី​កើត​ភ្លាម​មក​ម៉្លេះ ដោយ​កើត​ភ្លាម​គ្រូពេទ្យ​ត្រូវចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ។ ក្នុង​ករណី​កូន​ក្មេង​ចាក់​វ៉ាក់សាំង​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ តើ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​ឬ​ទេ? ហេតុ​អី? បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​កូន​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​មិន​មាន​ផល​ប៉ះពាល់​សុខភាព ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង​​ខ្សោយ​នោះ​ទេ ឯ​ប្រសិទ្ធភាព​វិញ​ដូចគ្នា​នឹង​ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​ដែរ។ វ៉ាក់សាំង​ផ្តល់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ជាង​ការ​បង្ក​រោគ​ដោយ​ធម្មជាតិ មាន​ន័យ​ថា ការ​ចាក់​វ៉ាក់​សាំង​ប្រសើរ​ជាង​ការ​កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​ឆ្លង​ពី​មេរោគ​ផ្ទាល់។ នេះបើ​តាម​ការ​បកស្រាយ​របស់​អង្គការ​សុខភាព​ពិភព​លោក។ អត្ថបទពាក់ព័ន្ធ៖  ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ការ​ចាក់​វ៉ាក់​សាំង​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​នោះ​ទេ តែ​ថែម​ទាំង​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​នៃ​ការ​ចាក់​វ៉ាក់សាំង​ម្តងៗ ចំណេញ​ពេល​វេលា និង​លុយ​កាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?

បើ​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ចាក់​ថ្នាំ​បង្ការ ដើម្បី​ការពារ​ជំងឺ​កាច​សាហាវ​ផ្សេងៗ ដែល​វ៉ាក់​សាំង​ទាំងអស់​នោះ​ផ្តល់​ឲ្យ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។ តើ​កូន​តូច​ទើប​នឹង​កើត រហូត​ដល់​អាយុ ៦ សប្តាហ៍ ឬ ១ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ុន្មាន​មុខ? ​ពេល​កើត៖ ក្រោយ​ពី​កើត​ភ្លាម ទារក​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន ២មុខ ទី១ វ៉ាក់សាំង​ជំងឺ​របេង ដើម្បី​បង្ការ​ការ​ចម្លង​មេរោគរបេង ( TB )និងទី២ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម ប្រភេទ បេ ១ដូស្ត​ពេល​កើត ដើម្បី​ប្រឆាំង​នឹង​វីរុស​រលាក​ថ្លើមប្រភេទ បេ។ អាយុ​បាន ១ខែកន្លះ៖ ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេល​កើត​រួច អូនតូច​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជា​ច្រើន​មុខ​ទៀត​ជា​លើក​ទី២ នៅ​ពេល​អាយុ​បាន ១ខែ​កន្លះ។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ អត្ថបទពាក់ព័ន្ធ៖  ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង តើ​ការ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ បង្ក​ផល​រំខាន​អ្វីខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​តែង​តែ​បង្ក​ផល​រំខាន​តិច​តួច ដូច្នេះ​បន្ទាប់​ពី​កូន​ចាក់​វ៉ាក់សាំង​រួច បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់ប៉ា​មិនបាច់​បារម្ភ​នោះទេ ព្រោះ​វា​មិន​បង្ក​គ្រោះថ្នាក់​ឡើយ។ – ឡើង​ក្រហម​នៅ​កន្លែង​ចាក់ – […]


ថ្នាំបង្ការ

ថៃ ផ្ដល់​​វ៉ាក់សាំងការពារ​ជំងឺរាក​​​ឲ្យ​​ទារក​នៅ​ឆ្នាំ​ក្រោយ

ក្រោយ​សាកល្បង​ជោគជ័យ អាជ្ញាធរ​ថៃសម្រេច​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​ថ្មី Rotavirus ដល់​ទារក នៅ​ឆ្នាំ​ក្រោយ។ លោក Thawee Chotipittayasunon សមាជិក​ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង បញ្ជាក់​ថា គម្រោង​ផ្ដល់​វ៉ាក់សាំង Rotavirus ដល់​ទារក នឹង​ចាប់ផ្ដើមអនុវត្តនៅ​ឆ្នាំ​២០២០ ក្រោយ​ការ​សាកល្បង​ជោគជ័យ នៅ​តាម​ខេត្ត​ជាច្រើន។ វ៉ាក់សាំង​នេះ ផ្ដល់​ឲ្យ​ទារក ចំនួន ៣ដង ដោយ​លើកទី១ ពេល​ទារក​អាយុ ២​ខែ លើក​ទី២ ពេល​ទារក​អាយុ ៤​ខែ និង​លើក​ទី៣ ពេល​ទារក​អាយុ ៦​ខែ។ វ៉ាក់សាំង​នេះ សម្រាប់​បង្ការ​ការ​ឆ្លងមេរោគ Rotavirus ដែលបង្ក​ឲ្យ​មាន​រលាក​ខ្លាំង នៃ​ផ្នែកពោះវៀន​ខាង​លើ ដោយ​បង្ហាញ​រោគសញ្ញា ដូចជា​រាក ក្អួត និង​ខ្វះជាតិ​ទឹក។ មេរោគ Rotavirus អាច​ឆ្លង​តាមរយៈ​ការ​ប៉ះពាល់​​ជាមួយ​អ្នក​ឆ្លង​មេរោគ​នេះ។ ក្មេងៗ ភាគច្រើន ឆ្លងមេរោគ​នេះតាមរយៈ​ប្រដាប់ប្រដា​លេង​មិន​ស្អាត និង​អាហារ​ផ្ទុក​សារធាតុ​មិន​ល្អ។ នៅ​ឆ្នាំ២០១៧ ពលរដ្ឋ​ថៃ ប្រមាណ ១​លាន​នាក់ ឆ្លងមេរោគ​នេះ ដោយ​ស្លាប់ ៤​នាក់ ហើយ​មាន ៣​នាក់​ជា​កុមារ។ ក្រុមប្រឹក្សា​ជាតិ​វ៉ាក់សាំង​ថៃ នៅ​មាន​មហិច្ឆតា ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​សួត (IPD) […]


ថ្នាំបង្ការ

នៅ​អាល្លឺម៉ង់ ក្មេង​អត់ចាក់​វ៉ាក់សាំង ពិន័យ​ជិត ៣.០០០​ដុល្លារ

សុខភាព មានតម្លៃ​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ ជាពិសេស​នៅ​ប្រទេស​អភិវឌ្ឍ​ន៍ជឿនលឿន ដូចជា អាល្លឺម៉ង់ បើក្មេងៗណា អត់ចាក់វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ទេ នឹង​ត្រូវពិន័យ​ប្រាក់ ជិត ៣.០០០​ដុល្លារ។ លោក Jens Spahn រដ្ឋមន្រ្តី​សុខាភិបាល​អាល្លឺម៉ង់ ប្រាប់​កាសែត Bild am Sonntag ថា “ខ្ញុំ​ចង់​លុបបំបាត់​ជំងឺ​កញ្ជ្រឹល។ នរណា មិននាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង ប្រឈម​នឹង​ការ​ពិន័យ ២.៥០០​អឺរ៉ូ (ជិត ៣.០០០​ដុល្លារ)”។ លោក​រដ្ឋមន្រ្តី​រូប​នេះ កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ កំណត់​កាតព្វកិច្ច​ម្ដាយឪពុក នាំកូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល។ លោក​រំពឹង​ថា សេចក្តីព្រាង​ច្បាប់​នេះ នឹងទទួល​បាន​ការគាំទ្រ​ពី​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel។ ចំណែក​អ្នកជំនាញ​គោលនយោបាយ​សុខាភិបាល លោក Karl Lauterbach បញ្ជាក់​ថា វាជា​គំនិតផ្ដួចផ្ដើម​ល្អ ព្រោះ​វានឹង​អត់ដំណើរការទេ បើគ្មាន​ការពិន័យ។ អត្ថបទពាក់ព័ន្ធ៖ អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន” ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? គួរបញ្ជាក់​ថា មុន​អាល្លឺម៉ង់ រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ អ៊ីតាលី​ក៏​បាន​ចេញ​ច្បាប់​ថ្មី​មួយ​ដែរ គឺ​ក្មេងណា មិន​ចាក់វ៉ាក់សាំងការពារកញ្ជ្រឹល មិន​ឲ្យ​ចូលរៀន​នោះទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ថ្នាំបង្ការ

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

ក្មេងៗ​ខ្លាច​ម្ជុល ត្រូវ​នឹង​ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ជាង​ការ​ចាក់​ថ្នាំ​ធម្មតា​ទៀត​នោះ អូនតូចស្រែក​យំ​ ចាប់​មិន​ឈ្នះ​នោះទេ​ពេល​ចាក់​វ៉ាក់សាំង​ម្តងៗ។ មាន​វិធីសាស្ត្រ​មួយ​ចំនួន ​អាច​ជួយ​សម្រួល​ដល់​ដំណើការ​ចាក់​វ៉ាក់សាំង ថែម​ទាំង​អាច​បន្លប់ និង​បន្ថយ​ការ​ឈឺចាប់​បាន ដែល​វិធី​នេះ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​​លោក។ ១- បី ឬឱប​កូន​តូចដាក់​លើ​ភ្លៅ បី ឬ​ឱប​​កូន​​តូច​ដាក់​លើ​ភ្លៅ ដោយ​យក​មុខ​មក​ផ្អិប​នៅ​លើដើម​ទ្រូង តិចនិក​​មួយ​នេះ​ផ្តល់​ភាព​កក់ក្តៅ​ដល់​​កូនតូច កូន​មិន​សូវ​រើ និង​ជួយ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​បាន​ស្រួល​ជាង​ការ​ដាក់​ឲ្យ​កូន​គេង។ ២-បំបៅ​ដោះ​កូន​ពេល​ចាក់​វ៉ាក់សាំង បើ​កូន​តូច​នៅ​បៅ​ដោះ​នៅ​ឡើយ ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​អំឡុង ឬ​មុន​ពេល​ចាក់​វ៉ាក់សាំង នោះ​អាច​បន្លប់​កូន​ពី​ការ​ឈឺចាប់​​បាន​មួយ​កម្រិត។ ៣-ច្រៀង ឬ​ឲ្យ​កូន​តូច​កាន់​តុក្កតា​បន្លប់ ពេល​ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ៗ​មិន​ត្រូវ​ភ្លេច​យក​របស់​សំណព្វ​ចិត្ត​កូន ដូចជាតុក្កតា កន្សែង សៀវភៅ​រូបភាព​ទៅ​ជាមួយ​ដើម្បី​លួង​កូន​នោះ​ទេ ឬ​ក៏​ម៉ាក់ៗ​ច្រៀងបទ​ដែល​កូន​ចូលចិត្ត។ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ក្មេងៗនៅ​ញូវយ៉ក បើមិន​ទាន់​វ៉ាក់សាំង ហាមមិនឲ្យទៅ​ទីសាធារណៈ

តំបន់ជាយក្រុង​ញូយ៉ក នៅអាមេរិក បាន​ចេញបម្រាម មិន​អនុញ្ញាត​ឲ្យ​កុមារ​ ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល ចេញទៅ​ទីសាធារណៈ ដូចជា​សាលារៀន ផ្សារទំនើប​នានា ខណៈ​តំបន់​នេះ កំពុង​ប្រយុទ្ធប្រឆាំង​ នឹង​ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល​អាក្រក់បំផុត ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ។ តំបន់ Rockland County បាន​ប្រកាស​ភាពអាសន្ន កាលពី​ថ្ងៃទី ២៦ ខែមីនា ២០១៩ និងចេញ​បម្រាម ៣០​ថ្ងៃ ឬរហូតដល់​ក្មេងៗ​ពុំទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ស្រឡទែន និង​ស្អួច ទទួល​បាន​វ៉ាក់សាំង​នេះ។ សេចក្តីប្រកាស​របស់​តំបន់ Rockland គឺក្រោយការ​ផ្ទុះជំងឺ​កញ្រ្ជឹល ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា អ៊ីលីណស តិចសាស់ ​វ៉ាស៊ីតោន និងជាផ្នែកមួយ នៃ​ការងើបឡើងជាសាកល នៃ​ការឆ្លងមេរោគ​នេះ។ នេះបើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក។ នៅក្នុង​តំបន់ Rockland មាន​ការ​ឆ្លងជំងឺ​កញ្រ្ជឹល​ចំនួន ១៥៣ ​ករណី​ហើយ ដោយភាគច្រើន​ក្នុង​ចំណោម​ក្មេងទាំង​នោះ ពុំទទួល​បាន​វ៉ាក់សាំង​នោះទេ។ អត្ថបទ​ពាក់​ព័ន្ធ៖ អ៊ីតាលីចេញ​ច្បាប់​ថ្មី “ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន” វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ យោងតាម​នាយកដ្ឋាន​សុខាភិបាល​ក្រុង​ញូយ៉ក ការផ្ទុះឡើងជំងឺ​នេះ បានចាប់ផ្ដើម​នៅពេល​អ្នកដំណើរ​ម្នាក់ ធ្វើដំណើរទៅ​ប្រទេស​អ៊ីស្រាអ៊ែល ដោយ​ត្រឡប់មក​វិញ ចូលទៅ​តំបន់​សម្បូរជនជាតិ​ជ្វីស​រស់នៅ ​ជាប់​ជាយក្រុង Rockland County។ បន្ទាប់មក […]


ថ្នាំបង្ការ

ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

អូន​តូច​ទើប​នឹង​កើត​រហូត​ដល់​អាយុ​បាន​១​ឆ្នាំ​កន្លះ តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ជាច្រើន​មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ កំណត់​ដោយ​ក្រសួង​សុខាភិបាល។ លើកទី១៖ ទារក​ទើប​កើត ពេល​កើត​ភ្លាម បេប៊ី​ត្រូវ​ចាក់​វ៉ាក់សាំង​​ដល់​ទៅ​២​មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ លើកទី២៖ ទារកអាយុ ១ខែកន្លះ អាអូន​អាយុ​បាន ១ខែកន្លះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាច្រើន​មុខ ក្នុង​នោះ​មាន​ដូចជា៖ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ លើកទី៣៖ ទារកអាយុ ២ខែកន្លះ អាយុ​បាន ២ខែ​កន្លះ អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​ការ​ចាក់​នៅ​អាយុ ១ខែកន្លះដែរ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាកស្រោមខួរ​ដោយភ្នើម៉ូកូក។ លើកទី៤៖ ទារកអាយុ ៣ខែកន្លះ ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោមនេះ អូនតូច​ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង ប្រភេទ​ចាក់។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៥៖ ទារកអាយុ ៩ខែ លើក​នេះ​អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តែ​២មុខ​ទេ មាន […]


ថ្នាំបង្ការ

អ៊ីតាលីចេញ​ច្បាប់​ថ្មី "ក្មេងអត់​ចាក់​​វ៉ាក់សាំង​ត្រឹមត្រូវ អត់ឲ្យ​ចូល​រៀន"

ប៉ា​ម៉ាក់​ជនជាតិ​អ៊ីតាលី អាចរងការ​ពិន័យ​ធ្ងន់ធ្ងរ ហើយ​កូនៗ​ នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូលរៀន​នៅ​តាម​សាលារៀនដូចគ្នា ប្រសិនបើប៉ាម៉ាក់​ទាំង​អស់ មិន​អាច​បញ្ជាក់​ថា កូនៗ​បាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវទេនោះ។ ច្បាប់​ថ្មី ហៅ​ថា “Lorenzin Law” ត្រូវបាន​បង្កើត​ឡើង ដើម្បី​ប្រយុទ្ធប្រឆាំង ការ​កើនឡើង​នៃ​ករណី​ជំងឺ​កញ្រ្ជឹល និង​ការធ្លាក់ចុះអត្រា​កុមារ​ទទួលវ៉ាក់សាំង​បង្ការ ដែល​ទើបចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ​២០១៩។ តាម​ច្បាប់​ថ្មី​នេះ កុមារ​អាយុ​ក្រោម ៦​ឆ្នាំ អាច​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​សាលារៀន ប្រសិនបើ​ពួកគេ​មិន​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​ឆ្លង​នានា រួមមាន ​អុចស្វាយ ស្វិតដៃជើង កញ្រ្ជឹល ស្រឡទែន និង​ស្អូច។ ចំណែក​កុមារ​អាយុ ៦-១៦​ ឆ្នាំ មិន​ជាប់​បម្រាម​បញ្ជូន​ចេញ​ពី​សាលារៀន​នោះ​ទេ ប៉ុន្ដែប៉ា​ម៉ាក់​ អាច​ប្រឈម​ការ​ពិន័យ ប្រសិនបើកូន​មិនបាន​ទទួល​វ៉ាក់សាំង​ត្រឹមត្រូវ។ ប៉ាម៉ាក់ ក្មេងៗមិន​បាន​ចាក់​វ៉ាក់​សាំង អាច​ត្រូវ​ពិន័យ​ប្រាក់ ៥០០​អឺរ៉ូ ស្មើ​ប្រមាណ​ជិត ៥៦០​ដុល្លារ​អាមេរិក។ អត្ថបទ​ពាក់ព័ន្ធ៖ កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល ថៃ ហ្វីលីពីន ត្រូវ UN ព្រមានករណីផ្ទុះជំងឺកញ្ជ្រឹលខ្ពស់បំផុតនៅ អាស៊ាន យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន BBC ឲ្យដឹងថា អាជ្ញាធរ​តំបន់​ ក្នុងទីក្រុង​បូឡូញ៉ា បាន​ផ្ញើ​លិខិត​ស្ដីពី​ការ​ផ្អាក​ការ​សិក្សា ទៅ​កាន់ប៉ាម៉ាក់ ក្មេងៗ​ចំនួន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ