ថ្នាំបង្ការ

ថ្នាំបង្ការ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​ដែល​ចាំបាច់​កូន​ត្រូវ​ចាក់ ទៅ​តាម​អាយុ និង​ពេលវេលា​ត្រូវ​ចាក់

ចំណេះដឹងទូទៅ

ថ្នាំបង្ការ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

ស្វែងរក ថ្នាំបង្ការ

ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ! (វីដេអូ)

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។


ថ្នាំបង្ការ

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​អាយុ និង​កាល​កំណត់។ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ មាន​ការ​សាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់​ទេ? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​៤ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ "ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង"។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។ ចុះ​ការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ​យ៉ាង​ម៉េច​ដែរ? […]


ថ្នាំបង្ការ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។ ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។ ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម […]


ថ្នាំបង្ការ

ការចាក់វ៉ាក់សាំងឱ្យទារក (វីដេអូ)

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ។ តើវ៉ាក់សាំងនេះមានប៉ុន្មានមុខ ហើយចាក់ពេលណាខ្លះ? អត្ថបទពាក់ព័ន្ធ៖ កើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ? រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ការវ៉ាក់សាំងផ្តាសាយសម្រាប់កូន (វីដេអូ)

វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ចុះវ៉ាក់សាំងនេះ អាចចាក់លើកុមារចាប់ពីអាយុប៉ុន្មានឡើងទៅ? អត្ថបទពាក់ព័ន្ធ: របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ

ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ផល​រំខាន​តិច ឬ​ច្រើន អាស្រ័យ​ទៅ​ក្មេងៗ​ម្នាក់ៗ ហើយ​ក្មេង​ខ្លះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច កន្លែង​ចាក់​ថ្នាំ​នោះ​ទៅ​ជា​ឡើង​ដំបៅ​ខ្ទុះ ដែល​គេ​ចំណាំ​ហៅ​ថា​អាប់សែ។ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី នឹង​ពន្យល់​លម្អិត​ពី​ផល​រំខាន​ផ្សេងៗ​ដែល​កើត​មាន​លើ​ក្មេង​ក្រោយ​ចា​ក់វ៉ាក់សាំង​រួច រួម​ទាំង​មូលហេតុ​នាំ​កន្លែង​ចាក់​វ៉ាក់សាំង​ទៅ​ជា​អាប់សែ​ឡើង​ដំបៅ​ខ្ទុះ។ ១. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើតមានណាស់។ ២. មូលហេតុ​នាំ​ឲ្យ​កើត​អាប់​សែ លោក​ស្រី​​វេជ្ជបណ្ឌិត​ឯកទេស​​កុមារ​រូប​នេះ​បាន​ឲ្យ​ដឹង​​ថា អាប់សែ ជា​ការ​បង្ករោគ ការ​រលាក​ស្បែក ដែល​មាន​មូលហេតុ​ច្រើន ក្នុង​នោះ​អាច​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​មិន​បាន​ត្រឹម​ត្រូវ អត់​មាន​អនាម័យ ឬ​ស្បែក​អត់​ស្អាត​ពេល​ចាក់​ថ្នាំ មួយ​ទៀត​អាច​មក​ពី​ចាក់​ហើយ យក​របស់​មិន​ស្អាត​មក​បិទ​នៅ​កន្លែង​ចាក់​ថ្នាំ បង្ក​រោគ​ទៅ​ជា​អាប់សែ។ ចំណុច​ចុង​ក្រោយ​មក​ពី​កូន​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​វ៉ាក់សាំង ពេល​ចាក់​ទៅ​ធ្វើ​ឲ្យ​ហើម កាលណា​ហើម​ជា​ឱកាស​បង្ក​មេរោគ ទៅ​ជា​រលាក។ វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសកុមារ ៣. វិធី​ថែរក្សា​កន្លែង​ចាក់​វ៉ាក់សាំង​មិន​ឲ្យ​ឡើង​ដំបៅ​ខ្ទុះ – កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ – កុំ​យក​ប្រេង​កូឡា ឬ​របស់​ផ្សេងៗ​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ – បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ប្រញាប់​ទៅ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច ម៉ាក់ប៉ា ចំណាំ​ទុក […]


ថ្នាំបង្ការ

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ?

ក្រោយចាក់វ៉ាក់សាំងកម្មវិធីជាតិរួច ចង់ចាក់វ៉ាក់សាំងដទៃ ត្រូវរង់ចាំប៉ុន្មានថ្ងៃ? ម៉ាក់​ៗ​ឥឡូវ​តែងតែនាំកូនទៅចាក់​វ៉ាក់សាំង​សំខាន់​ៗ ​ដើម្បី​ការពារ​កូន​ពី​ជំងឺ​ផ្សេង​ៗ តែ​ចម្ងល់​មួយ​ដែល​យើង​ចង់​សួរ តើ​ក្រោយ​ចាក់​វ៉ាក់សាំង​នៅតាមកម្មវិធីថ្នាក់ជាតិ​រួច ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​ថ្មី​បន្ថែម​បាន? អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​តាម​កម្មវិធីថ្នាក់ជាតិ​ខ្លះ​មាន ៣-៤ មុខ​បញ្ចូល​គ្នា ដោយ​ចាក់ ២ ឬ ៣ ម្ជុល។ តែ​បើ​ម៉ាក់​ៗ​ណា​ចង់​ចាក់​វ៉ាក់សាំង​បន្ថែម​ដូចជា​ផ្ដាសាយ អុតស្វាយ ជាដើម​នោះ ត្រូវ​រង់ចាំ ១ ខែ​ក្រោយ ធ្វើ​បែបនេះ​ទើប​ថ្នាំ​មិន​ប្រឆាំង​គ្នា។ មួយ​វិញ​ទៀត​សម្រាប់​កូន​ចាប់ពី​អាយុ ៦ ខែ​ឡើង ដែល​ចេះ​ញ៉ាំ​អាហារ​ត្រូវ​សង្កេត​ថា កូន​មាន​អាលែកហ្ស៊ី​ជាមួយ​ស៊ុត​ដែរឬ​ទេ ព្រោះ​បើ​មាន​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ ដោយសារ​ថ្នាំ​វ៉ាក់សាំង​ខ្លះ​ប្រើប្រាស់​ស៊ុត​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត។ ដូចនេះ​ហើយ​បើ​កូន​ប្រតិកម្ម​ជាមួយ​ស៊ុត គ្រូពេទ្យ​នឹង​ពិចារណា​ថា​តើ​គួរ​ចាក់ ឬ​មិន​គួរ។ ចំពោះ​ប្រតិកម្ម​ជាមួយ​ស៊ុត ពេល​ចាក់​វ៉ាក់សាំង​ទៅ គឺ​មាន​សភាព​ដូចគ្នា​នឹង​ឯង ដោយ​ខ្លះ ក្អួត ឡើង​ក្រហម កន្ទួល ឬ​គាំង​បេះដូង។ ចំពោះ​វ៉ាក់សាំង​បន្ថែម​ទៀត ក្រៅពី​កម្មវិធី​ជាតិ​ដូចជា៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ក្រពះ ពោះវៀន និង​រាករូស វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី […]


ថ្នាំបង្ការ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

មក​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នៅ​ឡើយ​ទេ តែ​ទោះ​បែប​នេះ​ក្តី យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​កូន​តូច​ទើប​នឹង​កើត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស ថ្លើម ក្រពះ ពោះវៀន។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បញ្ចូល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​ក្នុង​កម្មវិធី​ជាតិ ចាក់​ពេល​កូន​កើត​មក​ភ្លាម ដែល​នេះ​ជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។ តាម​គោលការណ៍ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​កូន​តូច ចំនួន២លើក៖ លើកទី១៖ ពេល​កូន​កើត​មក​ភ្លាម ឬ​២៤​ម៉ោងក្រោយ​ពេល​កើត លើកទី២៖ ពេល​ទារក​អាយុ​បាន ១ខែ កន្លះ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B ចំពោះ​ក្មេង​ធំ ដែល​ចង់ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លុះ​ណា​តែ​ធ្វើ​តេស្ត​ឈាម​ជា​មុន​សិន បើ​សិន​ឆ្លង​មេរោគ​ប្រភេទ​នេះ​រួច​ហើយ​ក្នុង​ខ្លួន ការ​ចាក់​វ៉ាក់សាំង​មិន​មាន​​ប្រសិទ្ធភាព​នោះ​ទេ។ ចំពោះ​ក្មេង​ធំ​ដែល​មាន​អង់ទីករ​ការពារ​រួច​ទៅ​ហើយ ការ​ចាក់​វ៉ាក់សាំង​ក៏មិន​មាន​ប្រយោជន៍​នោះ​ដែរ។ “ បើ​សិន​ក្មេង​ធំ អាយុ​ចាប់​ពី៦-៧​ឆ្នាំ​ទៅ ខ្ញុំ​ច្រើន​តែ​ឲ្យ​មើល​ឈាម​សិន ព្រោះ​ថ្ងៃ​កើត​ដល់​អាយុ ៤-៥ឆ្នាំ ច្រើន​ឆ្លង​នៅ​ពេល​ហ្នឹង ជួនកាល​គាត់​អាយុ ៧ឆ្នាំ គាត់​ឈឺ​រួច​ទៅ​ហើយ ឬ​ក៏​មាន​អង់ទីករ​ការពារ​ពី​ធម្មជាតិ​រួច​ទៅ​ហើយ ដែល​យើង​មិន​ចាំបាច់​ចំណាយ​លុយ​ធ្វើអី​ទៀត គាត់​អាច​ខាត​លុយ”។ វេជ្ជបណ្ឌិត អ៊ុង […]


ថ្នាំបង្ការ

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ជា​ធម្មតា​រាល់​ពេល​ចាក់​វ៉ាក់សាំង​រួច​ទារក ឬ​កុមារ​តូច​ៗ​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​មាន​បញ្ហា​នេះ​ម៉ាក់ប៉ា​ពិតជា​មាន​ក្ដី​ព្រួយបារម្ភ និង​ស្វែង​រក​ថ្នាំ ដើម្បី​ឲ្យ​កូន​ត្រលប់​មក​សភាព​ដើម​វិញ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់ ឬ​ពេល​កម្ដៅ​ខ្លួន​មិន​ព្រម​ត្រជាក់​យូរ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពុល​ថ្លើម​របស់​កូន​តូច​បាន។ រឿង​ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ស្ទាប​អង្អែល​កន្លែង​ចាក់ លាប​ប្រេង​កូឡា ឬ​យក​របស់​ក្ដៅ​នៅ​ស្អំ​កន្លែង​ចាក់ ព្រោះ​នាំឲ្យ​កូន​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាមរយៈ​របស់​ទាំង​នោះ និង​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ថ្នាំ​ក្រហម កន្ទួល ឬ​ឡើង​រឹង ហើយ​ពេល​ខ្លះ​ទៅ​ជា​ខ្ទុះ។ មួយ​វិញ​ទៀត​សម្លីអាល់កុល​ដែល​ទុក​ជូត​កន្លែង​ចាក់​នោះ មិន​បាច់​ឈ្លី ឬទុក​លើ​មុខ​របួស​នោះ​យូរ​ពេក​នោះ​ទេ ព្រោះ​សម្លី​នោះ ទុក​ឃាត់​ឈាម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រើ​នៅ​ពេល​ដែល​កូន​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​ថ្នាំ​កូន​គឺ​ចន្លោះ ៤-៦ ម៉ោង​ម្ដង និង​ទៅ​តាម​ទម្ងន់​របស់​កូន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កូន​អាច​ចុះ​កម្ដៅ​ទៅ​បាន អាស្រ័យ​លើ​ការ​ស្លៀកពាក់​ទៀត​ផង ពោល​គឺ​កូន​ត្រូវ​ស្លៀក​ពាក់​ស្ដើង​ៗ រលុងៗ និង​ដាក់​កូន​ក្នុង​បរិយាកាស​ត្រជាក់ ឬ​ក៏​ងូត​ទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់។ ចំណុច​សំខាន់​​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​មិន​គួរ​ដាក់​រុំ​ខ្លួន ឬ​ស្លៀកពាក់​ជិត​ឈឹង​ឲ្យ​កូន​នោះ​ទេ រឹតតែ​មិន​គួរ​ដាក់​កូន​ក្នុង​បន្ទប់​ហប់​ឈឹង​ទៀត​ផង ព្រោះ​នាំឲ្យ​កម្តៅកាន់តែ​កើន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? […]


ថ្នាំបង្ការ

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

វ៉ាក់សាំង​អុតស្វាយ ជាថ្នាំដែលកុមារ​តូច​ៗ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ប៉ា​មិន​គួរ​រំលង​វា​ឡើយ។ តើ​វា​មាន​ភាព​ចាំបាច់​យ៉ាង​ម៉េច បាន​ជា​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គ្មាន​នៅ​ក្នុង​សៀវភៅ​លឿង​វ៉ាក់សាំង​ថ្នាក់​ជាតិ តែ​យើង​អាច​ស្វែង​រក​នៅ​តាម​គ្លីនិក​ឯកជន​បាន ហើយ​តម្លៃ​ក៏​អាច​ទទួល​យក​បាន​ដែរ។ សម្រាប់​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អុតស្វាយ​ចំពោះ​កុមារ ពោល​គឺ​អាច​ការពារ​រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ ក្រៅពីនោះវា​បន្សល់​ផល​លំបាក​ដូចជា ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា រលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា វ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះ មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ លោក​ក៏​បាន​ណែនាំ​ទៀត​ថា ម៉ាក់ប៉ា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ដល់​ពេល​កូន​កើតបញ្ហា​នេះ អាច​មាន​វិប្បដិសារី ដោយ​អុតស្វាយកើត​ឡើង​សុះសាច់​គ្មាន​ចន្លោះ ហើយ​អាច​កើត​ចំ​ក្នុង​ច្រមុះ ភ្នែក ត្រចៀក ក្នុង​មាត់ ហើយ​កម្ដៅ​ខ្លួន​កូន​អាច​ឡើង​រហូត​ដល់  ទៅ ៤០ អង្សារសេ ឬ​ឈឺ​រយៈ​ពេល​វែង​ដល់ ១សប្ដាហ៍ ក្រោយ​ជា​ក៏​បន្សល់​ស្លាកស្នាម​ខ្លាំង​ដល់​ស្បែក​ទៀត​ផង។ ក្រោយ​ចាក់ បើ​ទោះ​ជា​កូន​កើត​អុតស្វាយ​ទៀត​ក៏​ពិត​មែន តែស្ថិតក្នុងដំណាក់កាលស្រាល និង​ជួយ​ការពារ​កូន​ពី​ជំងឺរើម​ទៀត​ផង។ ដូចនេះ​សូម​ម៉ាក់​ៗ​កុំ​ប្រហែស ដោយ​កូន​មាន​អាយុ​ចាប់ពី ១២ ខែ​ឡើងទៅ ​បើ​កូន​មិន​ទាន់​កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មក​ចាក់​នៅ​អាយុ ៤-៦ ឆ្នាំ​ម្ដង​ទៀត។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ