home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សឹងតែ ៨០% ហើយ អាអូនតូចៗឧស្សាហ៍រាករូសមកពីមូលហេតុសំខាន់មួយនេះ

សឹងតែ ៨០% ហើយ អាអូនតូចៗឧស្សាហ៍រាករូសមកពីមូលហេតុសំខាន់មួយនេះ

ម៉ាក់​ៗ​ដែល​មាន​កូន​តូច​ទើប​កើត​មួយ​ចំនួន​រអ៊ូ​ថា កូន​ទើប​តែ​កើត​បាន​២-៣​ខែ​ ទេ តែ​ហេតុ​អី​បាន​ជា​រាក​ញឹក​ញាប់​ម្ល៉េះ? ទារក​រាក​ញឹក​ញាប់​អាចបណ្ដាល​មក​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​?

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ​បាន​ឲ្យ​ដឹង​ថា ទារក​ដែល​រាក​គឺ​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើន តែ​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​ទារក​រាក​ញឹក​ញាប់​គឺ ពពួក​វីរុស៨០% និង​​ ២០%ទៀត​គឺ​ពពួក​បាក់តេរី និង​ពពួក​ប៉ារ៉ាស៊ីត​មួយ​ចំនួន។ ចំណែកការ​រាក​ដោយ​សារ​អាលែកហ្សី​ជាមួយ​នឹង​ទឹក​ដោះ​គោ ឬ​ជាមួយ​ចំណី​អាហារ​ផ្សេងៗ គឺ​មាន​ភាគ​រយ​តិច​ដែល​បណ្ដាល​ឲ្យ​ទារក​រាក ​បើ​ប្រៀប​នឹង​ពពួក​បាក់តេរី ឬ​វីរុស​អស់​នោះ។

តាម​ការ​ណែ​នាំ​របស់​លោក​វេជ្ជបណ្ឌិត ដើម្បី​ដោះ​ស្រាយ​បញ្ហាទារក​រាក​នេះ​គឺ ត្រូវបន្ត​បំបៅដោះកូនធម្មតា ហើយគួរយកកូនទៅឲ្យពេទ្យពិនិត្យ មិនត្រូវផ្តល់ថ្នាំរាកផ្តេសផ្តាសឲ្យកូនទេ។ “ប្រសិន​បើ​ម៉ាក់ប៉ា​បាន​យល់​ដឹង​ពី​បញ្ហា​វ៉ាក់សាំង ខាង​គ្រូពេទ្យ​អាច​ផ្ដល់​វ៉ាក់សាំង​ការពារ​រាក តាំង​ពី​ទារក​អាយុ​បាន​១ខែ​កន្លះ។ នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ហើយ នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រាក​បាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត”។

ជាមួយគ្នាដែរ លោកវេជ្ជបណ្ឌិតបន្តថា ម្យ៉ាង​វិញ​ទៀត ការ​រាក​របស់​ក្មេងតូចៗ​ក៏​អាច​ទាក់​ទង​នឹង​រឿង​អនាម័យ​ដែរ។ ប្រសិន​បើ​ម៉ាក់​ប៉ា​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​កូន​បាន​ល្អ​ត្រឹម​ត្រូវ មុន​រៀប​ចំ​អាហារ​ឲ្យ​កូន​ម៉ាក់ប៉ា​លាង​ដៃ​បាន​ស្អាត​ល្អ នោះ​វា​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​រាក​រូស​របស់​កូន​បាន​ច្រើន។ ក្នុង​ករណី​ដែលអាអូនតូចៗរាក ម៉ាក់បា៉គួរ​ឲ្យ​កូន​ញ៉ាំ​​ទឹក​អូរ៉ាលីត្រ ឬ​ទឹក​ដូង​ក៏​បាន តែបើ​នៅ​មិន​ទាន់​បាត់​រាក ត្រូវ​យក​កូន​ទៅ​មន្ទីរពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ​មើល និង​ព្យាបាល​កូន​ឲ្យ​បាន​ធូរ​ស្រាល។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 12/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត