ការលើសទម្ងន់របស់ក្មេង អាចនាំមកនូវហានិភ័យសុខភាពជាច្រើនពេញមួយជីវិតរបស់ពួកគេ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម។ ដូច្នេះហើយ ប៉ាម៉ាក់មានតួនាទីសំខាន់ណាស់ដើម្បីជួយកូនក្នុងការបង្កើតទម្លាប់ល្អ រហូតដល់ពេលដែលពួកគេធំពេញវ័យ។ ពិតណាស់ ដើម្បីជួយកូនក្នុងការជម្នះឧបសគ្គដ៏លំបាកមួយនេះ ប៉ាម៉ាក់ត្រូវផ្ដោតលើសុខភាពរាងកាយ និងផ្លូវចិត្តរបស់ពួកគេ ដោយធ្វើជាគំរូ និងលើកទឹកចិត្តកូនក្នុងការផ្លាស់ប្ដូរតូចតាចមួយចំនួន ដើម្បីឲ្យកូនទទួលបានសុខភាពល្អឡើងវិញ។ ចូរសាកល្បងវិធីសាស្ត្រខាងក្រោមនេះ ក្នុងការជួយកូនឲ្យងាកទៅរកឥរិយាបថល្អៗចំពោះសុខភាពរបស់ពួកគេ។
ប៉ាម៉ាក់ត្រូវបង្កើតបែបបទរស់នៅដែលពោរពេញទៅដោយភាពសកម្ម ព្រមទាំងជ្រើសរើសអាហារណាដែលមានជីវជាតិល្អៗសម្រាប់កូន។ ជាមួយគ្នានេះដែរ ប៉ាម៉ាក់គួរបន្ថែមទម្លាប់ញ៉ាំអាហារជំនួយសុខភាព និងធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារ ដើម្បីកុំឲ្យកូនមានអារម្មណ៍ឯកកា។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ប៉ាម៉ាក់គួរចូលរួមជាមួយនឹងកូនក្នុងការញ៉ាំអាហារសុខភាព ដោយមិនត្រូវឲ្យកូនញ៉ាំតែម្នាក់ឯង ហើយយើងគួរញ៉ាំអាហារដែលមិនមានតុល្យភាពតាមចំណង់នោះទេ។ ការជម្រុះចោលអាហារដែលមិនល្អ និងរក្សាទុកតែអាហារសុខភាពនៅក្នុងផ្ទះ គឺជារឿងចាំបាច់បំផុត ដើម្បីឲ្យកូនបង្កើតទម្លាប់ញ៉ាំដ៏ត្រឹមត្រូវ។
៣. ផ្ដល់រង្វាន់ឲ្យកូនជាអ្វីផ្សេងក្រៅពីអាហារ
នៅពេលដែលកូនរៀនបានពិន្ទុល្អ ប៉ាម៉ាក់តែងតែចង់នាំកូនទៅញ៉ាំអាហារឆ្ងាញ់ៗមិនខាន។ ប៉ុន្តែការផ្តល់រង្វាន់ជាអ្វីផ្សេងដូចជាការទៅលេងកីឡា ឬទៅលេងសួនសត្វក៏អាចបញ្ចៀសការឡើងទម្ងន់បន្ថែមទៀតរបស់កូនផងដែរ។
![ក្មេងធាត់](https://cdn.hellokrupet.com/wp-content/uploads/2019/10/shutterstock_1039452316.jpg)
៤. ចម្អិនលក្ខណៈគ្រួសារ
ប្រសិនបើកូនបានចូលរួមចម្អិនអាហារជាមួយនឹងយើងដែរនោះ ពួកគេអាចនឹងសាកល្បងម្ហូបមួយចំនួនដែលខ្លួនមិនចូលចិត្តញ៉ាំ ដូចជាបន្លែបៃតងជាដើម។ ម្យ៉ាងវិញទៀត ប៉ាម៉ាក់ក៏អាចបណ្ដុះទម្លាប់ដាំដុះរបស់ក្មេង ដោយបង្រៀនពួកគេពីរបៀបដាំបន្លែ និងផ្លែឈើ ដើម្បីឲ្យក្មេងមានភាពសកម្ម និងចូលចិត្តញ៉ាំអាហារដែលខ្លួនដាំផងដែរ។
អត្ថបទគួរអាន៖