មានកូនតូចទៅវត្តទៅវ៉ាថ្ងៃចូលឆ្នាំ កុំប្រហែសរឿងប៉ុន្មាននេះ

    មានកូនតូចទៅវត្តទៅវ៉ាថ្ងៃចូលឆ្នាំ កុំប្រហែសរឿងប៉ុន្មាននេះ

    តាម​ទំនៀម​ទម្លាប់​យើង ដល់​រដូវ​បុណ្យ​ទាន​ដូច​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ក្មេង​ចាស់​ក្នុង​ផ្ទះ​តែង​តែ​ជួប​ជុំ​គ្រួសារ​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​ជុំ​គ្នា។ ពេល​ធ្វើ​បុណ្យ​ជុំ​គ្រួសារ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​សប្បាយ និង​ជ្រះ​ថ្លាហើយ ​តែ​បើ​នាំ​កូន​តូច​ទៅ​វត្ត​តាម មិន​ត្រូវ​ធ្វេស​​ប្រហែស​រឿង​ប៉ុន្មាន​នេះ​ទេ។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ១. ឲ្យ​កូន​នៅ​កន្លែង​មាន​ផ្សែង​ធូប​យូរ

    វត្ត​ណា​ក៏​ដូច​វត្ត​ណា​ដែរ ឲ្យ​តែ​ពេល​បុណ្យ​ទាន​ផ្សែង​ធូប​ហុយ​ឡើង​អ័ព្ទ មើល​មនុស្ស​ម្នា​មិន​ចង់​ឃើញ​ទេ។ ទាក់​ទង​នឹង​ផ្សែង​ធូប​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត រលាកបំពង់ក ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗ​ទៅ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។

    ២. មិន​ពាក់​ម៉ាស់​ឲ្យ​កូន

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ ម៉ាក់​ប៉ា​ថា ពេល​ទៅ​វត្ត​កុំ​ភ្លេច​ពាក់​ម៉ាស់​ឲ្យ​កូន ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​អ្នក​ណា​ៗ​ក៏​ទៅ​វត្ត​ធ្វើ​បុណ្យ​ដែរ។ ដ្បិត​តែ​តាម​ករណី​វិជ្ជមាន​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​របស់​ក្រសួង​សុខាភិបាល​ធ្លាក់​ចុះ​ក្ដី យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ ព្រោះ​កូវីដ ១៩ មិន​ភ្លេច​យើង​ឡើយ ដូច្នេះ​បើ​អាច​គួរ​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ។

    ទន្ទឹមនឹងនេះ បើ​អាអូនមានអាយុក្រោម ២ ឆ្នាំ អ្នកជំនាញមិនណែនាំឲ្យពាក់ម៉ាស់ទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។

    កូន​តូច

    ៣. ឲ្យ​កូន​លេង​ជាមួយ​សត្វ​អនាថា​ក្នុង​វត្ត

    ធម្មតា នៅ​ក្នុង​វត្ត​សម្បូរ​សត្វ​ឆ្កែ ឬ​ឆ្មា​អនាថា​ដែល​គួរ​ឲ្យ​អាណិត​ណាស់ ហើយ​ក្មេង​ៗ​ខ្លះ​ឃើញ​សត្វ​ចេះ​តែ​ចង់​ទៅ​ជិត។ ម៉ាក់​ប៉ា​គួរ​តែ​នៅ​ក្បែរ​កូន បើ​អា​អូន​ទៅ​លេង​ជាមួយ​សត្វ​ឆ្កែ ឆ្មា​នោះ ឬ​បើ​អាច​គួរ​កុំ​ឲ្យ​កូន​នៅ​ជិត​អី ដើម្បី​ការពារ​សត្វ​ខាំ ឬ​ខ្វាច​កូន អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​បាន(មិន​មែន​ឲ្យ​រើស​អើង​សត្វ​អនាថា​ទេ)។

    ចំណុចសំខាន់

    • ពេល​ធ្វើ​បុណ្យ​ជុំ​គ្រួសារ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​សប្បាយ និង​ជ្រះ​ថ្លា ហើយ​តែ​បើ​នាំ​កូន​តូច​ទៅ​វត្ត​តាម មិន​ត្រូវ​ធ្វេស​​ប្រហែស​រឿង​ប៉ុន្មាន​នេះ​ទេ។
    • ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង។
    • ម៉ាក់​ប៉ាពេល​ទៅ​វត្ត​កុំ​ភ្លេច​ពាក់​ម៉ាស់​ឲ្យ​កូន ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​អ្នក​ណា​ៗ​ក៏​ទៅ​វត្ត​ធ្វើ​បុណ្យ​ដែរ។
    • ម៉ាក់​ប៉ា​គួរ​តែ​នៅ​ក្បែរ​កូន បើ​អា​អូន​ទៅ​លេង​ជាមួយ​សត្វ​ឆ្កែ ឆ្មា​នោះ ឬ​បើ​អាច​គួរ​កុំ​ឲ្យ​កូន​នៅ​ជិត​អី ដើម្បី​ការពារ​សត្វ​ខាំ ឬ​ខ្វាច​កូន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 08/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម