backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

៥ សំណួរម៉ាក់ប៉ាតែងចង់ដឹងពីការប្រកាច់លើកុមារ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិតឯកទេស តឹក លីវណ្ណារ៉ា · ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 13, 2023

៥ សំណួរម៉ាក់ប៉ាតែងចង់ដឹងពីការប្រកាច់លើកុមារ

ការប្រកាច់គឺជាសញ្ញាមួយនៃការកន្រ្តាក់សាច់ដុំរបស់សារពាង្គកាយដោយអចេតនាដែល​បណ្តាលមក​ពីការភ្ញោចមិនធម្មតានៃកោសិការប្រសាទរបស់ខួរក្បាល ហើយឧស្សាហ៍កើតលើកុមារ​តូចៗដែល​ធ្វើឱ្យម៉ាក់ប៉ាមានការព្រួយបារម្ភ។ តើព័ត៌មានសំខាន់ៗអ្វីខ្លះ​ដែលម៉ាក់ប៉ាគួរដឹងពីការ​ប្រកាច់​​លើ​កុមារ?

លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធ​បុប្ផា​បានបកស្រាយពីសំណួរទាំង ៥ ដែលម៉ាក់ប៉ាតែងតែចង់ដឹងពីការប្រកាច់លើកុមារដូចខាងក្រោម៖

១. រោគសញ្ញា​គួរ​ដឹង?

មុនពេលប្រកាច់៖ ពេលខ្លះកុមារគ្មានរោគសញ្ញាអ្វីគួរកត់សម្គាល់ទេ តែពេលខ្លះអាអូនអាច​មាន​អារម្មណ៍ថាមិនស្រួលក្នុងខ្លួន​ (ធំក្លិនប្លែក ព្រិលភ្នែក ស្ពឹកដៃស្ពឹកជើង​ ឬថប់ដង្ហើមជាដើម)។

ពេលប្រកាច់៖ កុមារបាត់ស្មារតី មានកន្រ្តាក់អវយវៈណាមួយ ដូចជាកន្ត្រាក់តែដៃម្ខាង ឬបញ្ឈ​រតែ​គ្រាប់​ភ្នែក ឬកន្ត្រាក់ទាំងដៃទាំងជើង សាច់ដុំមុខ ថ្គាម ធ្វើឱ្យខាំអណ្តាត លែងដកដង្ហើម ឡើង​ស្លេស្ម បែកពពុះមាត់ ហៀរទឹកមាត់ ស្វាយបបូរមាត់ ឬមានលេចនោម ឬលាមក។

ក្រោយពេលប្រកាច់៖ កុមារខ្លះដឹងខ្លួនវិញធម្មតា ខ្លះទៀតនៅសន្លប់បាត់ស្មារតីក្នុងរយៈពេលខ្លី។​​ បន្ទាប់ពីដឹងខ្លួនឡើងវិញ ​កុមារអាចនៅសន្លឹម ឬអាចមានទន់ដៃជើងក្នុងរយៈពេលខ្លី។

២. ពេលកុមារប្រកាច់ មានផលវិបាកសុខភាពអ្វីទេ?

ផលវិបាកសុខភាពដែលអាចកើតមានពេលកុមារកំពុងប្រកាច់មាន៖

– មានរបួស ឬមានគ្រោះថ្នាក់ផ្សេងៗដូចជា​ ខាំអណ្តាត ដួលបោកក្បាល លង់ទឹក (ពេលកុមារ​កំពុង​ហែលទឹក ហើយប្រកាច់)

– ឈ្លក់អាហារចូលក្នុងបំពង់ខ្យល់ ពេលដែលប្រកាច់កើតមានពេលកុមារកំពុងញុំាអារហារ​ ហើយ​ធ្វើ​ឱ្យ​រលាកសួត ឬស្ទះដង្ហើមស្លាប់ភ្លាមៗ

– បើកុមារប្រកាច់ញឹកញាប់អាចធ្វើឱ្យមានវិបត្តិផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬមានអារម្មណ៍​ឆាប់​មួរម៉ៅ

– ផលរំខាននៃថ្នាំ​ព្យាបាលជំងឺស្កន់ (ជំងឺឆ្កួតជ្រូក) ដូចជា​ ធ្វើឱ្យកុមារងងុយ​គេងច្រើនជាងធម្មតា និង​មាន​ប្រតិកម្មស្បែកជាដើម

លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា
លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធរបុប្ផាទី ៤

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ពេលណាត្រូវនាំកុមារប្រកាច់មកកាន់មន្ទីរពេទ្យ?

គ្រប់កុមារដែលប្រកាច់ ជាពិសេសប្រកាច់លើកទី១ ឪពុកម្តាយត្រូវនាំកូន​មក​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ វាយតម្លៃ និងរកមូលហេតុ និងផ្តល់ការព្យាបាលឱ្យបានត្រឹមត្រូវ។

បើសិនជាកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូក​ដែលកំពុងប្រើថ្នាំ​ ឪពុកម្តាយ​ត្រូវនាំកូន​មកជួប​គ្រូពេទ្យ​​វិញពេលដែលកុមារប្រកាច់ញឹកញាប់ជាង​ថ្ងៃធម្មតា ឬរយៈពេលប្រកាច់យូរលើសពី ៥ នាទី ឬសន្លប់បាត់ស្មារតី​យូរ ឬមានទន់អវៈយវៈក្រោយពេលដឹងខ្លួនមកវិញ។

៤. ធ្វើម៉េចដឹងថា កុមារប្រកាច់មកពីមូលហេតុអ្វី?

គ្រូពេទ្យអាចដឹងមូលហេតុមួយចំនួនតាមរយៈ៖

– ការសាកសួរពីប្រវត្តិនៃជំងឺ​ សញ្ញារួមផ្សំ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ ប្រវត្តិជំងឺពេលអាអូនកើត និង​ពេលមុនប្រកាច់ ប្រវត្តិនៃការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ​ និង​ប្រវត្តិគ្រួសារ (មានបងប្អូន ឬ​ឪពុក​ម្តាយមានជំងឺស្កន់ ឬឆ្កួតជ្រូកឬទេ?)

– ការពិនិត្សលើរាងកាយអាអូនដើម្បីរកមូលហេតុសង្ស័យ

– រួមផ្សំការពិនិត្យអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការពិនិត្សឈាម វិភាគទឹកខួរឆ្អឹងខ្នង រូបភាព​វេជ្ជសាស្រ្ត​ដូចជា​ Echographie , Scanner ឬIRM ខួរក្បាល និងវាស់ចរន្តអគ្គីស​នី​ខួរក្បាល ​

៥. តើម៉ាក់ប៉ាគួរថែទាំកូនដូចម្តេច ក្រោយពេលប្រកាច់?

ក្នុងករណីកុមារប្រកាច់ដោយសារកម្តៅឡើងខ្លាំង

ម៉ាក់ប៉ាត្រូវឧស្សាហ៍តាមដានកម្តៅរបស់កូន បើ​មាន​ក្តៅខ្លួន ត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅ ស្អំកន្សែង​ត្រជាក់ រួចនាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។

ក្នុងករណីកុមារមានជំងឺស្កន់ ឬជំងឺឆ្កួតជ្រូក

  •  ត្រូវផ្តល់ថ្នាំទៅកូនឱ្យបាន​ត្រឹមត្រូវ​និងទៀងទាត់តាមវេជ្ជបញ្ជា និងនាំកូនមកជួបគ្រូពេទ្យឱ្យបាន​ទៀងទាត់​តាមការណាត់ជួប
  • ត្រូវឱ្យកុមារសម្រាកឱ្យបានច្រើន និងផ្តល់ចំណីអារហារឱ្យបានគ្រប់គ្រាន់
  • ចៀសវាងឱ្យកូនលេងកីឡាណាដែលធ្វើឱ្យអាអូនហត់ខ្លាំងពេកដែលជាកត្តាជំរុញឱ្យអាអូនប្រកាច់ឡើងវិញ
  • ចៀសវាងឱ្យកូនហែលទឹក ព្រោះអាចបណ្តាលឱ្យអាអូនលង់ទឹកស្លាប់ ក្នុងករណី​ប្រកាច់​ពេល​​កំពុង​ហែលទឹក
  • រៀបចំកន្លែងញុំាអារហារ កន្លែងគេង ឬកន្លែងងូតទឹកឱ្យមានសុវត្ថិភាព​ដើម្បីចៀសវាង​គ្រោះថ្នាក់​ពេល​កុមារប្រកាច់ម្តងៗ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិតឯកទេស តឹក លីវណ្ណារ៉ា

ជំងឺកុមារ · មន្ទីរពេទ្យ គន្ធបប្ផាទី៤


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម