backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

អាការៈ ៥យ៉ាង បញ្ជាក់ថាត្រចៀកកូនឆ្លងមេរោគក្រោយចោះត្រចៀក

ក្រោយចោះត្រចៀក (ឬបាញ់ត្រចៀក) ហើយ យ៉ាងហោចណាស់បីបួនសប្តាហ៍​​ទើបត្រចៀក​កូន​​ជា​សះស្បើយ។ ក្នុងអំឡុងពេលនោះ បាក់តេរីអាចឆ្លងចូលក្នុងរន្ធចោះត្រចៀក​ដែលមិនទាន់​ជា​សះ​ស្បើយ និងបង្ករោគ។ បើរន្ធចោះត្រចៀកឆ្លងមេរោគ កូនអាចមានរោគសញ្ញាអ្វីខ្លះ? បង្ក​ឡើងដោយមូលហេតុអ្វីខ្លះ? ហើយម៉ាក់ប៉ាគួរថែទាំបែបណាទើបឆាប់ជា?

បើកូនមានអាការៈដូចខាងក្រោម​ បញ្ជាក់ថារន្ធចោះត្រចៀក​​បាន​ឆ្លង​មេរោគ​ហើយ៖

១. រន្ធចោះត្រចៀកហើម

ជាធម្មតាក្រោយពីចោះត្រចៀករួច រន្ធចោះត្រចៀករបស់កូនអាចក្រហម ឬហើមបន្តិចបន្តួច។ ផ្ទុយមកវិញបើបន្ទាប់ពី ៤៨ ម៉ោង អាការៈហើមនៅតែមិនបាត់ រន្ធចោះត្រចៀកអាច​ឆ្លង​មេរោគហើយ។

២. រន្ធចោះត្រចៀកចេញទឹករងៃ ឬមានខ្ទុះ

បើមានការហូរទឹករងៃពណ៌ត្នោត ប្រផេះ ឬមានហូរខ្ទុះពណ៌លឿងលាយបៃតង ហើយមានក្លិនស្អុយផង​ នោះត្រចៀកកូនឆ្លងមេរោគហើយ តែបើមានហូរទឹករងៃពណ៌ថ្លាគឺជារឿងធម្មតាទេ។

៣. រន្ធចោះត្រចៀកហូរឈាម

ការ​ហូរឈាម​ចេញ​ពី​រន្ធចោះ​ត្រចៀកអាចជាសញ្ញាប្រាប់ថា កូន​អាលែកហ្ស៊ី​នឹងវត្ថុធាតុដើមរប​ស់ក្រវិល ហើយបង្កទៅជាផលវិបាក ឬ​ក្រវិលលើត្រចៀកកូនធ្វើឱ្យរន្ធចោះ​ត្រចៀករបួស។

៤. រន្ធចោះត្រចៀកឈឺមិនបាត់

កូនអាចឈឺត្រចៀកបន្ទាប់ពីចោះត្រចៀករួចនៅថ្ងៃទីមួយ តែបើ​កូនចេះតែឈឺត្រចៀកមិនបាត់​អាចជាសញ្ញានៃការឆ្លងមេរោគ។

៥. ក្តៅខ្លួន

បើកូនមានអាការៈក្តៅខ្លួនចាប់ពី ៣៨ អង្សារឡើងទៅ រួមទាំង​មាន​អាការៈដូចរៀបរាប់ខាងលើផង​ តែ​មិន​មានអាការៈផ្តាសាយ ឬរលាកបំពង​កទេ មានន័យថារន្ធចោះត្រចៀកកូនឆ្លង​មេរោគ​ហើយ។

ក្តៅខ្លួន

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

វីធីថែទាំរន្ធចោះត្រចៀកដែលឆ្លងមេរោគ

ម៉ាក់ប៉ាគួរធ្វើតាមការណែនាំដូចខាងក្រោមឲ្យបាន​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​រន្ធចោះត្រចៀកកូនបាន​ជាសះស្បើយល្អ៖

  • រាល់ពេលប៉ះពាល់ ឬព្យាបាលត្រចៀកកូន ម៉ាក់ប៉ាត្រូវលាង​សម្អាត​ដៃជាមួយសាប៊ូ និង​ទឹកឱ្យ​បាន​ស្អាត​ជាមុនចៀសវាង​ចម្លងមេរោគ​ដល់រន្ធចោះត្រចៀកបន្ថែម។
  • បន្ទាប់មកម៉ាក់ប៉ាអាចយកសំឡីជ្រលក់សេរ៉ូមប្រៃ ឬទឹកអំបិលដោយ​លាយអំបិលកន្លះ​ស្លាបព្រា​កាហ្វេ​ជាមួយទឹក ១ ពែង ហើយ​កូរ​ឱ្យអំបិលរលាយ រួចមកដាក់លើរន្ធចោះត្រចៀក​កូន​ទាំងខាង​មុខ និងខាងក្រោយ ហើយយកកំប្រេសជូតថ្នមៗឱ្យស្ងួត។
  • ជាបន្តម៉ាក់ប៉ាអាចលាបក្រែមប្រភេទ​ថ្នាំ​ផ្សះលើរន្ធចោះត្រចៀករបស់កូន។

    ជាចុងក្រោយ ម៉ាក់ប៉ាគួរបង្វិលក្រវិលកូនមួយជុំដើម្បី​ការពារកុំឱ្យក្រវិលជាប់ស្អិត​នឹង​ស្បែក​ត្រចៀក​។

  • បើកូនក្តៅខ្លួន ម៉ាក់ប៉ាអាចឱ្យកូនញុំាថ្នាំបំបាត់ការឈឺចាប់តាមការណែនាំនៅលើសម្បកថ្នាំ។

បន្ទាប់ពីចោះត្រចៀក បើរន្ធចោះត្រចៀកកូន​ឆ្លងមេរោគ ហើយម៉ាក់ប៉ាធ្វើតាមការណែនាំដូចខាងលើហើយ អាការៈឆ្លងមេរោគ​​មិនប្រសើរឡើងក្នុងរយៈ​ពេល​បីថ្ងៃទេ ម៉ាក់ប៉ាគួរនាំកូនទៅ​ជួប​គ្រូពេទ្យ។

អត្ថបទគួរអាន៖

  • អាមេរិក បង្កើត App ទូរស័ព្ទ ពិនិត្យ​បញ្ហា​ត្រចៀក​​ក្មេងៗ
  • Otoplasty In Children (វះកាត់កែ​ត្រចៀក​រីកធំលើកុមារ)
  • កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
  • តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស
  • យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក
  • ម៉ាក់ប៉ាមានទម្លាប់បែបនេះ ទើបកូនកើតអំបៅអំបែក
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 07, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម