១. ជូតខ្លួនឱ្យកូនជាមួយទឹកត្រជាក់ ឬទឹកកក
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ នៃមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា ការយកទឹកកកទៅជូតឱ្យកូនក្នុងបំណងឱ្យសីតុណ្ហភាពខ្លួនកូនចុះត្រជាក់លឿន គឺគ្រោះថ្នាក់ណាស់ ព្រោះថាអាចធ្វើឱ្យកូនប្រកាច់។ ពេលកូនក្តៅខ្លួនខ្លាំង អាចឡើងដល់ ៣៩ អង្សាសេ ហើយទឹកកកគឺ ០ អង្សាសេ ប្រៀបដូចជាយើងយកដែកដែលដុតក្តៅទៅជ្រលក់ទឹកអ៊ីចឹងដែរ។
ម៉ាក់ប៉ាអាចយកទឹកក្តៅឧណ្ហៗ មានសីតុណ្ហភាពរង្វង់ ៣០អង្សាសេ (ត្រូវទាបជាងកម្ដៅខ្លួនកូន) មកជូតខ្លួនឱ្យកូន ដើម្បីចៀសវាងធ្វើឱ្យកូនស្រៀវ ឬព្រឺរងា ព្រោះពេលក្តៅខ្លួន កូនចាញ់រងា។ លោកថា ការជូតខ្លួនកូនជាមួយទឹកក្ដៅឧណ្ហៗល្អជាងការជូនខ្លួនជាមួយទឹកត្រជាក់ធម្មតា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារនៃមន្ទីរពេទ្យកុមារជាតិ ២. មិនហ៊ានងូតទឹកឱ្យកូនព្រោះខ្លាចទឹកចូលសួត
លោកវេជ្ជបណ្ឌិតបានបន្តថា សួតរបស់យើងមិនអាចទឹកចូលដោយសារងូតទឹកទេ ហើយការមានទឹកក្នុងសួតបានន័យក្មេងរលាកសួតព្រោះមេរោគចូលក្នុងសួត។