១- ក្មេងនោមដាក់ពូកមិនមែនដោយសារបញ្ហាសុខភាព
ពេលខ្លះ ការនោមដាក់ពូកពេលគេង អាចដោយសារជំងឺទល់លាមក ឬការបង្ករោគណាមួយ។ ត្រូវយកអូនៗទៅជួបពេទ្យ ដើម្បីរកឲ្យឃើញមូលហេតុបង្ក។
ករណីក្មេងៗនោមដាក់ពូកភាគច្រើន គឺស្ថិតក្នុងស្ថានភាពនោមទាំងមិនដឹងខ្លួន មានន័យថា បញ្ហាមិនងាយបាត់ទៅវិញឡើយ។ គ្រូពេទ្យជឿថា ស្ថានភាពនេះអាចបង្កឡើងដោយប្លោកនោម ដែលមិនទាន់ពេញលក្ខណៈគ្រប់គ្រាន់។ បើការនោមដាក់គ្រែពេលគេង ស្រាប់កើតមានឡើងក្រោយ ទាំងអូនៗមិននោមដាក់គ្រែយូរហើយនោះ វាជាការនោមដោយមិនដឹងខ្លួន បណ្តាលមកពីកត្តាអ្វីមួយផ្សេង។ នោមដោយមិនដឹងខ្លួន បណ្តាលមកពីកត្តាមួយផ្សេងទៀតតាមធម្មតា មានជាប់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត ទាមទារការព្យាបាលផ្សេងៗ។ ប្រសិនគ្មានបញ្ហាស្ថានភាពវេជ្ជសាស្ត្រជាដើមហេតុបង្កទេ យើងនៅតែមានវិធីជួយទប់ស្កាត់បញ្ហានេះបាន។