ជាការសំខាន់ដែលត្រូវបង្រៀនកូនពីរបៀបទាក់ទងនឹងមនុស្សចម្លែក របៀបចាប់ផ្ដើមការសន្ទនា និងចូលរួមការសន្ទនា។ ប៉ាម៉ាក់អាចបង្រៀនកូនពីពាក្យដែលអាចជួយឲ្យគេចូលរួមក្នុងការសន្ទនាដូចជាពាក្យ “អូ! ខ្ញុំក៏ចូលចិត្តវាដែរ” ជាដើម។
–មានភាពគាំពារ និងជ្រោមជ្រែង
ប៉ាម៉ាក់ត្រូវធានាឲ្យប្រាកដថាកូនដែលអៀនប្រៀនដឹងថាយើងមានចិត្តអាណិតអាសូរពួកគេ។ ប្រាប់ពួកគេនូវរឿងរ៉ាវ និងរបៀបដែលអាចជម្នះភាពអៀនប្រៀនបាន។
–ធ្វើជាគំរូល្អ
ក្មេងៗចូលចិត្តធ្វើត្រាប់តាម ឳពុកម្តាយណាស់។ ហេតុនេះ វានឹងមានប្រយោជន៍ជួយដល់កូន ប្រសិនបើប៉ាម៉ាក់អាចធ្វើគំរូនូវអាកប្បកិរិយារួសរាយសម្រាប់ឲ្យពួកគេរៀនសូត្រតាម។ ពេលយើងជួបមនុស្សម្នា សូមព្យាយាមឲ្យអស់លទ្ធភាពក្នុងការបង្ហាញពីភាពស្វាគមន៍រាប់អាន និងអាចសេពគប់រាប់អានចំពោះអ្នកដទៃ ហេតុនេះកូនអាចរៀនសូត្រពីយើងបាន។
៤- គន្លឹះមានប្រយោជន៍ដើម្បីជួយកូនដែលអៀនប្រៀន
ការហាត់អនុវត្តបង្កើតទំនាក់ទំនង ការនិយាយស្ដី ជាដើម គឺជាមធ្យោបាយដែលអាចទទួលបានផលល្អឥតខ្ចោះ។យើងអាចជួយកូនដែលអៀនប្រៀនឲ្យហាត់អនុវត្តសេពគប់ចូលចំណោមគេដោយឲ្យកូន៖
−ឆ្លើយទូរសព្ទ
−កុម្ម៉ង់អាហារពេលញ៉ាំខាងក្រៅផ្ទះ
−ឲ្យប្រាក់ទៅអ្នកគិតលុយពេលយើងដើរហាងទិញទំនិញ
−ហៅទូរសព្ទទៅមិត្តភ័ក្តិពួកគេ
−និយាយថា “សូម” និង “អរគុណ” ទៅកាន់មនុស្សពេញវ័យដែលពួកគេមិនសូវស្គាល់ ឬធា្លប់ពើបប្រទះជាមួយពីមុន តែប្រាកដថាអ្នកទាំងនោះ ជាមនុស្សដែលប៉ាម៉ាក់បានស្គាល់ច្បាស់ ឬមិនដូចនោះទេ សូមកុំឲ្យកូនយើងចូលទៅរកពួកគេឲ្យសោះ។