ពិតណាស់ ដើរលេង អាចជួយកាត់បន្ថយស្រ្តស ធ្វើឲ្យជីវិតមានផាសុកភាពឡើងវិញ ជួយបង្កើនគំនិតថ្មីៗ ក៏ផ្តល់បទពិសោធន៍ជីវិតដ៏៏ស្រស់ស្អាតមិនអាចបំភ្លេចបាន។ យ៉ាងណា ជាប៉ាម៉ាក់គេ មានអូនៗតូចៗទៅជាមួយ ចង់បានដំណើរកម្សាន្តពោរពេញភាពសប្បាយរីករាយ ត្រូវចេះរៀបចំផែនការដើរកំសាន្តឲ្យច្បាស់ ព្រោះដឹងហើយ មានក្មេងតូចដើរលេងជាមួយមិនស្រួលទេ ប៉ុន្តែបើគ្មានអូនៗក៏មិនសប្បាយដែរ។
“Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាមញ្ញខ្លះៗសម្រាប់រៀបចំផែនការដើរលេង ប្រកបដោយភាពសប្បាយរីករាយ។
១- ផែនការត្រូវរៀបចំ
ទោះបីជាយើងស្ថិតក្នុងដំណាក់កាលណាក៏ដោយ សម្រាប់ដំណើរកម្សាន្តមានអូនៗតូចៗទៅជាមួយ យើងត្រូវត្រៀមចិត្តចំពោះហេតុការណ៍មិនបានរំពឹងទុក បង្កដោយសារកូនយើង ដូចជា ឈប់ចូលបន្ទប់ទឹក ឬមើលទេសភាព។ យើងគួរតែទុកចន្លោះពេលខ្លះ សម្រាប់សកម្មភាពទាំងអស់នេះ ព្រោះអូនៗនៅតូច អាចនឹងឆ្ងល់ច្រើន ម្យ៉ាងទៀតវាជាឱកាសយើងបង្កើនភាពស្និតស្នាលថែមមួយកម្រិតទៀតជាមួយកូន។
ស្លៀកពាក់ធូរៗ និងស្រួលខ្លួនឲ្យអូនៗ កុំភ្លេចខោទឹកនោម ព្រោះខ្លាចអូនៗត្រូវការបត់ជើងបន្ទាន់ នៅពេលធ្វើដំណើរ ពិសេសពេលនៅលើយន្តហោះ។ បើរៀបចំផែនការនេះរួចរាល់ ដំណើរកំសាន្តប្រាកដជាសប្បាយរីករាយ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
![ដំណើរកម្សាន្ត](https://cdn.hellokrupet.com/wp-content/uploads/2019/04/មានកូនតូចចង់ដើរលេងសប្បាយ-ត្រូវចេះតិចនិកសាមញ្ញទាំងនេះ-1.jpg)
២- របស់ចាំបាច់គួររៀបចំទុក
ដាក់ក្រដាសជូតសម្លាប់បាក់តេរី និងទឹកលាងដៃនៅក្នុងកាបូប ព្រោះយើងអាចត្រូវការវាចាំបាច់ រាល់ពេលបាយ ឬពេលគ្មានកន្លែងលាងដៃនៅជិតៗយើង។ ក្មេងតូចជាធម្មតាខ្សោយអ៊ីចឹងហើយ ហេតុនេះគួរតែយកថ្នាំប្រើទូទៅ មួយចំនួនតាមខ្លួនផង។ ក្រៅពីនេះ ទែម៉ូម៉ែត្រ ក៏សំខាន់ណាស់ដែរ ព្រោះអាចជួយស្ទង់កម្តៅអូនៗគ្រប់ពេល ទាំងពេលនៅលើយន្តហោះ។
មួយទៀត គួរតែយករបស់លេងអូនៗទៅជាមួយផង ព្រោះអំឡុងពេលនៅលើយន្តហោះ ឬនៅក្នុងឡាន អាចធ្វើឲ្យអារម្មណ៍អូនៗធុញទ្រាន់ ប្រាកដជារករឿងនេះ រករឿងនោះ ហេតុនេះគួរមាន សៀវភៅគូររូប ទូរសព្ទ័មានហ្គេម និងកម្មវិធីច្រើនដើម្បីបន្លប់អូនៗ។ បើមិនចឹង ដំណើរកម្សាន្តតច្បាស់ជា មានមេរំខានចេញមុខហើយ ក៏លេងសប្បាយទៀតដែរ។
៣- អូនៗត្រូវនៅក្បែរខ្លួនជានិច្ច
ធ្វើដំណើរកម្សាន្ត ជាធម្មតា តែងធ្វើដំណើរទៅកន្លែងដែលថ្មី ហេតុនេះបើកូនយើងនៅតូចៗនៅឡើយ ត្រូវត្រៀមសម្រាប់ករណីមានរឿងអ្វីមួយកើតឡើងជាយថាហេតុ។ អាចទុកក្រដាសមានសរសេរឈ្មោះ និងលេខទូរសព័្ទ ឈ្មោះសណ្ឋាគារ ទុកក្នុងហោប៉ៅអូនៗ ឬអាចសរសេរផ្ទាល់នៅដៃក៏បាន ព្រោះបាត់កូនពេលដើរកម្សាន្ត ជាសុបិន្តអាក្រក់បំផុត សម្រាប់ប៉ាម៉ាក់គ្រប់រូប។
អត្ថបទគួរអាន៖
ចំណុចសំខាន់
វិធីសាមញ្ញខ្លះៗសម្រាប់រៀបចំផែនការដើរលេង ប្រកបដោយភាពសប្បាយរីករាយសម្រាប់អ្នកមានកូនតូច មានដូចជា៖
- ផែនការត្រូវរៀបចំ
- របស់ចាំបាច់គួររៀបចំទុក
- អូនៗត្រូវនៅក្បែរខ្លួនជានិច្ច