home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ចិត្ត​ល្អ ម៉ាក់ប៉ា​ៗ​អាច​បង្រៀន​វិធី​ទាំងនេះ

ចង់​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ចិត្ត​ល្អ ម៉ាក់ប៉ា​ៗ​អាច​បង្រៀន​វិធី​ទាំងនេះ

ម៉ាក់ប៉ា​គ្រប់​រូប​តែង​ចង់​ឲ្យ​កូន​ធំឡើង​ក្លាយ​ជា​មនុស្ស​ល្អ ចេះ​ជួយ​ទុក្ខ​ធុរៈ​អ្នក​ដទៃ និង​សង្ឃឹម​ថា​កូន​អាច​ក្លាយ​ជា​ធនធាន​ល្អ​សម្រាប់​ប្រទេស​ជាតិ។ ទន្ទឹម​នឹង​ការ​ចង់បាន​បែប​នេះ យើង​ជា​អាណាព្យាបាល​គួរតែ​បង្ហាត់បង្រៀន​កូន​ដោយ​ខ្លួនឯងនូវ​រឿង​ងាយ​ៗ​ទាំងនេះ។ ខាងក្រោម​នេះ គឺជា​ការ​ចែក​រំលែក​ចំណេះដឹង និង​វិន័យ​ក្នុង​គ្រួសារ​មួយ​ចំនួន​ពី​អ្នក​គ្រូ ស្រេង សុខេង បង្រៀន​នៅ​សាលា​បឋម​សិក្សា​ព្រែក​តា​មាក់។

១- បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​កិច្ចការ​ផ្ទះ​ជាមុន​សិន

ក្មេង​ប្រៀប​ដូចជា​ក្រដាស​ស​ស្អាត បើ​យើង​យក​ពណ៌​អ្វី​ទៅ​គូរ​ហើយ ​ច្បាស់​ជា​ជាប់​ពណ៌​នោះ​រហូត។ ដូចគ្នា​នេះ​ដែរ ម៉ាក់ប៉ា​គ្រប់​រូប​គួរតែ​បង្រៀន​កូន​ឲ្យ​ចេះ​ធ្វើ​ការងារ​ស្រាល​ៗ​ក្នុង​ផ្ទះ និង​ប្រាប់​គេ​ថា “ពេល​ក្រោយ​បើ​ឃើញ​ម៉ាក់ប៉ា​ធ្វើ​អ្វី កូន​គួរតែ​មក​ជួយ ហើយ​មិន​ថា​តែ​ប៉ា​ម៉ាក់​​ទេ ​អ្នក​ដទៃ​​​លំបាក ក៏​ត្រូវ​តែ​ចេះ​ជួយ​យក​អាសា​ដែរ”។ ​យើង​ឧស្សាហ៍​ប្រាប់​កូន​បែប​នេះ កូន​នឹង​ទម្លាប់​ពេល​ឃើញ​គេ​ធ្វើ​អ្វី​មួយ នឹង​ចូល​ខ្លួន​ទៅ​ជួយ​ដោយ​មិន​បាច់​ចាំបាច់​យើង​សុំ។

២- បង្រៀន​ឲ្យ​កូន​ចេះ​ចែករំលែក

បើ​តាម​បទ​ពិសោធ​ជា​គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​ជាង ២០ ឆ្នាំ និង​ជា​ម្ដាយ​គេ​មួយ​រូប​ផង​នោះ បាន​ឲ្យ​ដឹង​ថា ពេល​កូន​តូច​ៗ​លេង​ជាមួយ​គ្នា ត្រូវ​ប្រាប់​ឲ្យ​ក្មេង​ចេះ​ចែករំលែក​សម្ភារៈ​ទៅ​ដល់​មិត្តភ័ក្ដិ​ដែល​គ្មាន​អ្វី​លេង។ ជា​ធម្មតា​ក្មេង​បើ​ក្មេង​ដទៃ​ចង់​បាន​របស់​ខ្លួន ទោះ​ជា​របស់​នោះ​មិន​ចូលចិត្ត​លេង​ក៏​មិន​ចង់​ឲ្យ​ដែរ ប៉ុន្តែ​នៅ​ពេល​យើង​បែងចែក​របស់​លេង​ខ្លះ​សម្រាប់​កូន​យើង និង​របស់​ខ្លះ​ទៀត​សម្រាប់​កូន​គេ នោះ​ពេល​ក្រោយ​ៗ​ជួប​ជុំ​គ្នា​លេង កូន​នឹង​ចាត់ចែង​ចែក​ដោយ​ខ្លួន​គេ។

ក្មេងល្អHello_គ្រូពេទ្យ

អ្នក​គ្រូ​វ័យ ៥២ ឆ្នាំ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា មិនមែន​តែ​របស់​លេង​ទេ បើ​មិត្ត​ណា​មិន​សូវ​មាន​លទ្ធភាព យើង​ត្រូវ​ពន្យល់​ថា​មិត្ត​ក៏​ឃ្លាន​ចង់​ញ៉ាំ​នំ​ចំណី និង​ចង់​ស្លៀក​សម្លៀកបំពាក់​ឲ្យ​បាន​សមរម្យ​ដូច​យើង។ ពេល​មើល​មក​ខ្លួនឯង​មាន​សព្វ​បែប​យ៉ាង កូន​នឹង​ក្រឡេក​មើល​ទៅ​ក្មេង​ដទៃ​ហើយ​គេ​នឹង​យល់ ប្រសិនបើ​កូន​ជា​មនុស្ស​រឹងរូស យើង​គួរ​ចាប់ផ្ដើម​ពី​បង្រៀន​ឲ្យ​កូន​ធ្វើ​ជាមួយ​បងប្អូន​មុន​ក៏​បាន​ដែរ។

៣- លើក​ឧទាហរណ៍​មក​បង្ហាញ

“ពេល​មើល​ទូរទស្សន៍​បើនៅ​ក្នុង​រឿង​ណា​មាន​ជន​រងគ្រោះ​ពី​ការ​ធ្វើបាប យើង​ត្រូវ​ប្រាប់​កូន​ថា ក្នុង​ជីវិត​ពិត​ពេល​ជួប​រឿង​បែប​នេះ​ត្រូវ​ចូល​ទៅ​ជួយ ឬ​បើ​គិត​ថា​ខ្លួន​មិន​អាច​ការពារ​មិត្ត​បាន ត្រូវ​ស្វែង​រក​ជំនួយ​ពី​​មនុស្ស​ចាស់​ៗ​មាន​កម្លាំង​ខ្លាំង​ៗ​បាន”។ នេះ​ជា​ការ​ទូន្មាន​របស់​អ្នកគ្រូ​ទៅ​កូន​សិស្ស​ដែល​ធ្លាប់​បង្រៀន ជាពិសេស​ចំពោះ​កូន​ខ្លួន​ឯង​តែ​ម្ដង។ ស្ត្រី​កូន ៣ ខាង​លើ​បាន​បន្ត​ទៀត​ថា ក្មេង​ៗ​នឹង​ចងចាំ​រឿង​មួយ​នេះ ហើយ​ពេល​ជួប​ហេតុការណ៍​ណា​មួយ​ស្រដៀង​នោះ គាត់​អាច​ជួយ​អ្នក​ដទៃ​បាន។

៤- កុំ​បង្រៀន​កូន​ឲ្យ​សើចចំអក

ប្រាប់​កូន​ថា ក្មេង​ល្អ​ មាន​គេ​ស្រលាញ់​ចូលចិត្ត​ច្រើន មិន​សើច​ចំអក​ឲ្យ​អ្នក​ដទៃ​ឡើយ។ យើង​អាច​ប្រាប់​កូន​ថា៖“ប្រសិនបើ​មាន​គេ​មក​សើចចំអក​ឲ្យ​កូន កូន​ក៏​មិន​សប្បាយ​ចិត្ត​ដែរ គេ​ក៏​ដូច​គ្នា​ដែរ បើ​កូន​ទៅ​សើច​ឡកឡឺយ គេ​ប្រាកដជា​ខឹង​មិន​ខាន”។ មួយ​វិញ​ទៀត​នៅ​ពេល​ដែរ​កូន​មិន​ស្ដាប់​សម្ដី យើង​គួរតែ​ត្រៀម​វិន័យ​ទៅ​ទប់ទល់ ដើម្បី​កុំឲ្យ​កូន​បាន​ចិត្ត ដោយ​ការ​មិន​ឲ្យ​ញ៉ាំ​អាហារគេ​ចូលចិត្ត លេង​ទូរស័ព្ទ ឬ​មើល​ទូរទស្សន៍​ច្រើន​ថ្ងៃ ទើប​កូន​មិន​ហ៊ាន​ប្រព្រឹត្ត​រឿង​មិន​សមរម្យ​បន្ត​ទៀត។

ជាចុងក្រោយ​អ្នក​គ្រូ​ខាង​លើ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​កូន​ឡើយ ព្រោះ​វា​បង្កើត​ជា​ការ​គុំកួន​ក្នុង​ចិត្ត​ចំពោះ​​កូន និង​ក្មេង​ៗ​ដទៃ​ទៀត​។

អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ា​មាន​ទម្លាប់​អាក្រក់ ៤ យ៉ាង​នេះ ធ្វើ​កូន​ខូច​តាំង​ពី​តូច

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 19/06/2019
ត្រួតពិនិត្យដោយ ដេត ធន្នី
x