home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន

ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន

បច្ចុប្បន្នមាន​ក្មេង​មិនតិច​ទេ កំពុងរង​គ្រោះ​ដោយ​សារ​ជំងឺ​អូទីស្សឹម ធ្វើឲ្យ​គ្នា​យើង​ជា​ប៉ា​ម៉ាក់ ខ្វាយ​ខ្វល់​ខ្លាំង ចង់​ជួយ​កូន តែ​មិន​ដឹង​ធ្វើ​ម៉េចទើប​ជួយ​បាន។ ប៉ាម៉ាក់​មួយ​ចំនួនមាន​កូន​កើត​ជំងឺ​អូទី​ស្សឹម កំពុង​ស្វែង​រក​ព័ត៌មាន និង​អន្តរាគមន៍​ពី​គ្រូពេទ្យ ខណៈ​សំណួរ​តែង​ឮ​ច្រើន​បំផុត ជំងឺ​អូទីស្សឹម​អាច​ព្យាបាល​ជា​សះស្បើយ​បាន​អត់? សម្រាប់​ចម្លើយ​ អាច​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ពេល​នេះ ប៉ុន្តែ​អត្ថបទ “Hello គ្រូពេទ្យ” អាច​ជួយ​ពន្យល់​ខ្លះៗ ថាតើ​អូទីស្សឹម ព្យាបាល​ជា ឬមិន​ជា។

១- អ្វី​ទៅ​ជា​ជំងឺ​អូទីស្សឹម​?

អូទីស្សឹម ជា​វិបត្តិ​ប្រព័ន្ធ​ប្រសាទ​ ធ្វើ​ឲ្យ​មុខងារ​រ​លូត​លាស់​​ប្រព័ន្ធប្រសាទ​ចុះ​ខ្សោយ​ បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ខួរ​ក្បាល។ ក្មេងៗ​មាន​ជំងឺ​អូទីស្សឹម​ ​មាន​មុខ​មាត់ រូប​រាង​​ដូចក្មេង​​ដទៃ​ក៏​ពិត​មែន តែ​ទាស់​ត្រង់​ការប្រាស័្រយ​ទាក់ទង​ ការ​រៀន​សូត្រ​ ក៏​ដូច​ជា​អាកប្បកិរិយា​ គឺ​​ខុស​ប្លែក​ពី​ក្មេង​ដទៃ។ របៀប​គិត ​និង​ដោះ​ស្រាយ​បញ្ហា​ក្មេង​កើត​អូទីស្សឹម អាច​មាន​លក្ខណៈ​ពិសេស​ ខុស​ពី​ក្មេង​ដទៃ ​ដែលក្មេង​​ខ្លះ​អាច​រស់​នៅ​ដោយ​មិន​ពឹង​ផ្អែក​លើ​នរណ​ម្នាក់ ខណៈ​ក្មេង​​ខ្លះ​ទៀត ​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ជា​ការ​ចាំ​បាច់។

ក្មេង​​មាន​ជំងឺ​អូទីស្សឹម​ គឺរស់​នៅ​ក្នុង​ពិភព​របស់​ពួក​គេ​ ដោយ​មិន​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ ឬ​មនុស្ស​ជុំ​វិញ​ខ្លួន​ឡើយ ព្រោះ​ក្មេង គឺ​​ចង់​នៅ​ម្នាក់​ឯង នាំ​ឲ្យ​ពួក​គេ មាន​​បញ្ហា​ក្នុង​ទំនាក់ទំនង​បែប​មិន​ប្រើ​ពាក្យ​សម្ដី​ ហើយ​មិន​ចាប់​អារម្មណ៍​នៅ​ពេល​នរណា​ម្នាក់​​និយាយ​មក​កាន់ខ្លួន។ ក្មេង អាច​មាន​អារម្មណ៍​ ​ចង់​មាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ដទៃ ​ប៉ុន្តែគ្រាន់​តែ​​មិន​ចេះ​បង្ហាញ​ឲ្យ​ក្មេង​ធម្មតា​​បាន​ដឹង ពិសេស​ក្មេង​កើត​អូទីស្សឹម អាច​នឹង​មិន​យល់​ ពី​​គំនិតក្មេង​​ដទៃ​ទៀត​ផងដែរ។ លើស​ពី​នេះ ក្មេងៗ​កើត​ជំងឺ​អូទីស្សឹម ​អាច​នឹង​ធ្វើ​សកម្ម​ភាពអ្វី​មួយ​​ដដែល​ៗ ​ច្រើន​លើក​ច្រើន​សារ។

២- ជំងឺ​អូទីស្សឹម​ព្យាបាល​ជា​ដែរ​ទេ?

គ្មាន​​ថ្នាំ​​ព្យាបាល​ជំងឺ​អូទីស្សឹម​ឲ្យ​ជា​សះ​ស្បើយ​នោះ​ទេ ក៏​មិន​មាន​វិធី​ជាក់​លាក់​ណា​មួយ ដើម្បី​​ព្យាបាល​អាការៈ​ជំងឺ​នេះ​ដូច​គ្នា​។ ក្មេង​កើត​ជំងឺ​នេះ គឺ​ត្រូវ​តែ​ទ្រាំ​រស់​នៅ​ជា​មួយ​ជំងឺ​អស់​មួយ​ជីវិត។ ប៉ុន្តែ​គេ​មាន​វីធី​ព្យាបាលផ្សេងៗ​ អាច​ជួយ​ឲ្យ​ជីវិត​រស់​នៅ​របស់​ក្មេងៗ​មាន​កើត​ជំងឺ​អូទីស្សឹម ប្រសើរ​ជា​មុន​បាន ហើយ​យូរ​ៗ​ទៅ ក្មេង​​នឹង​អាច​មាន​ភាព​ប្រសើរ​ជាង​មុន បើ​ទទួល​បាន​ការ​ថែ​ទាំ​ល្អ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?
  • ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

៣- មាន​ថ្នាំ​ព្យាបាល​ជំងឺ​អូទីស្សឹមដែរទេ?

ជំងឺ​អូទីស្សឹម​ បើ​កើតហើយ គឺកើត​​មួយ​ជីវិត ​គ្មាន​ថ្នាំ​ព្យាបាល​ទេ ខណៈ​ថ្នាំ​គ្រាប់ ​និង​ការ​ស្ដារ​សមត្ថភាព​គ្រាន់តែ​​អាច​ជួយ​បន្ថយ​​អាការៈ ​និង​ជំនួយ​មុខងារ​មួយ​ចំនួន​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ប៉ុណ្ណោះ។

ក្មេងៗអាច​នឹង​ឆ្លើយ​តប​ជាមួយ​វិធី​ព្យាបាល​ផ្សេង​ៗ​ពី​គ្នា ហេតុ​នេះ​ទើប​គ្រូពេទ្យ​ និង​អ្នក​ផ្ដល់​សេវា​សុខភាព​ ​គួរ​តែ​ប្រើ​វិធី​ព្យាបាលដោយ​​ប្រុង​ប្រយ័ត្ន​បំផុត​ ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ និង​ផ្ដល់​ផល​វិជ្ជមាន​ដល់​ក្មេង ច្រើន​ជាង​ផល​​អវិជ្ជមាន។

ត្រូវ​​ចាំ​ថាក្មេងកើតជំងឺ​អូទីស្សឹម ​គឺ​អាច​ឈឺ​ស្កាត់ ដូច​ក្មេង​ធម្មតា​ដែរ ​ក៏​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ថែ​ទាំ​ដូច​គ្នា។ ក្មេង​ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​ពី​គ្រូពេទ្យ ​និង​ទន្តពេទ្យ​ឲ្យ​បាន​ទៀង​ទាត់​ ទោះ​បី​ជាក្មេង​ ​មាន​ការ​ព្រងើយ​ជា​មួយ​​ជំងឺ​យ៉ាង​ណា​ក៏​ដោយ។ ឧទាហរណ៍ ក្មេង​កើត​អូទីស្សឹម​ មិន​ចង់​និយាយ​​ជា​មួយ​គ្រូពេទ្យ​ ឬ​អង្គុយ​នៅ​ស្ងៀម​លើ​គ្រែ​ពេទ្យ​ធ្មេញ​ ពេល​ទៅ​ពិនិត្យ​ម្ដង​ៗ​ ក៏​ពេទ្យ​ត្រូវ​តែ​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែរ សំខាន់​បំផុតទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​។

គ្មាន​​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​ជា​សះ​ស្បើយក៏​ពិត​មែន ​ប៉ុន្តែ​បើ​ក្មេង​ទទួល​កា​រ​ព្យាបាល​បន្ទាប់​បន្សំ​ឲ្យ​បាន​ទាន់​ពេល​ អាច​កាត់​បន្ថយ​អាការៈ​ជំងឺ​អូទីស្សឹម​ បាន​ព្រម​ទាំង​ជួយ​ឲ្យ​ក្មេងៗ​​បង្កើន​សមត្ថភាព​ក្នុង​ការ​រៀន ​និងវិធី​​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល ​ត្រូវ​កំណត់​ឲ្យ​បាន​ទាន់​ពេល​វេលា។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Autism spectrum disorder (ASD) – Facts About ASD. https://www.cdc.gov/ncbddd/autism/facts.html. Accessed June 24, 2017.

Autism spectrum disorder (ASD) – Treatment. https://www.cdc.gov/ncbddd/autism/treatment.html. Accessed June 24, 2017.

Autism spectrum disorder. http://www.mayoclinic.org/diseases-conditions/autism-spectrum-disorder/basics/treatment/con-20021148. Accessed June 24, 2017.

4. Autism Spectrum Disorder. https://www.nimh.nih.gov/health/topics/autism-spectrum-disorders-asd/index.shtml. Accessed June 24, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 17/10/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត