បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង

    បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង

    មហារីក ជាជំងឺ​សាហាវ គ្មាន​ករណី​លើកលែង​ចំពោះ​មនុស្ស​នៅ​វ័យ​ណាមួយ​នោះទេ ហើយ​ចំពោះ​កុមារ បើ​កើតមហារីក​ហើយ នឹង​ប្រឈម​ការ​ជួប​ប្រទះ​ជំងឺបេះដូង​ជាច្រើន​មុខ។

    ជាយូរមក​ហើយ ពេទ្យ​ដឹង​ថា ការព្យាបាល​កុមារ​កើត​ជំងឺ​មហារីក នឹង​បង្កើន​ហានភ័យ​ជំងឺបេះដូង​ដល់​ពួកគេ។ ប៉ុន្ដែ​សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ រកឃើញ​ថា កុមារ​កើត​មហារីក ប្រឈម ៣​ដង ជាមួយ​ការ​វិវត្ត​ជា​បញ្ហា​សរសៃឈាម​បេះដូង

    អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​អ្នក​ជំងឺ​មហារីក ចំនួន ៧,២៨៩​នាក់ ដោយ​ពួកគេ​មាន​រោគសញ្ញា​ជំងឺ​មហារីក មុន​អាយុ ១៨​ឆ្នាំ និង​បាន​ទទួល​ការព្យាបាល​នៅ​មជ្ឈមណ្ឌល​មហារីក​កុមារ ពី​ឆ្នាំ​១៩៨៧-២០១០។ អំឡុង​ការ​តាមដាន​ មាន​អ្នកជំងឺ​​នៅរស់ ត្រឹមតែ ២០៣​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​បាន​ជួប​បញ្ហា​បេះដូង យ៉ាងតិច ១​ម្ដង។

    សុខភាពបេះដូង

    កុមារ​កើត​មហារីក ដែល​នៅ​រស់រាន​មាន​ជីវិត បាន​ប្រឈម​បញ្ហា​បណ្ដាល​មកពី​មេតាប៉ូលិស ដូចជា ជំងឺ​ទឹកនោមផ្អែម លើសឈាម និង​លើស​កូលេស្ដេរ៉ូល។ ស្ថានភាព​ទាំង​នេះ បង្កឲ្យ​កើត​ជំងឺ​បេះដូង។

    ជាងនេះ​ទៅ​ទៀត អ្នក​កើតមហារីក ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង ៣​ដង និង​ខ្សោយ​បេះដូង ៤​ដង បើធៀប​នឹង​អ្នក​នៅ​រស់​ដោយ​ជំងឺ​ទឹកនោមផ្អែម។

    តាមលទ្ធផល​រកឃើញ​នេះ អ្នកស្រាវជ្រាវ លើកឡើង​ថា កុមារ​កើត​មហារីក គួរផ្ដោត​លើ​កត្ដា​ប្រឈម ដែល​បង្ក​ជំងឺបេះដូង ដូចជា លើសឈាម និង​ទឹកនោមផ្អែម។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 22/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត