home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ

ម៉ាក់ប៉ារវល់ ហើយទុកកូនឲ្យអ្នកដទៃមើលថែជំនួស ប្រយ័ត្នជួបរឿងបែបនេះ

ស្រីៗ​ឥឡូវ​លែង​នៅ​ផ្ទះ​មើល​កូន​ដូច​លើក​មុន​ហើយ ភាគច្រើន​មាន​ការងារ​ធ្វើ​នៅ​ខាងក្រៅ​ដូច​បុរស​ដែរ ដូចនេះ​ពេល​មាន​កូន​ត្រូវ​ពឹងផ្អែក​លើ​ឪពុកម្តាយ​ជួយ ហើយ​បើ​ចាស់​ៗ​មិន​ទំនេរច្រើន​ជួល​អ្នក​ដទៃ​មក​ថែរក្សា និង​មើល​ការ​ខុសត្រូវក្នុង​ផ្ទះ។

ទម្លាប់​ដែល​ឲ្យ​គេ​មើល​កូន​ជំនួស​នោះ អាច​ជះ​ឥទ្ធិពល​មិន​ល្អ ៣ យ៉ាង​នេះ បើ​យើង​ជា​អាណាព្យាបាល​មិន​បាន​យក​ចិត្ត​ទុកដាក់ ឬប៉ះ​ចំ​អ្នកនៅ​ជាមួយ​នោះ​ខ្វះ​ភាព​អត់ធ្មត់ ឯកូនយើងជា​មនុស្ស​ងង៉ក់​ច្រើន។ នេះ​បើ​តាម​អ្នកគ្រូ លឹម មួយហ្គិច ធ្វើការ​ផ្នែក​ជំនួយ​ការ​គ្រូ​បរទេស នៅ​សាលា​ឯកជន​​បាន​ឲ្យ​ដឹង៖

១- កូន​អាច​ត្រូវ​គេ​ធ្វើ​បាប

កូន​ក្មេង​ជាច្រើន​មាន​បញ្ហា​ត្រូវ​អ្នក​មើល​ថែ​ធ្វើ​បាប​រាងកាយ និង​សម្លុត ជា​ហេតុ​នាំឲ្យ​ក្មេង​មាន​ភាព​ភ័យ​ខ្លាច​អ្នក​ដទៃ ហើយ​ស្មារតី​មិន​សូវ​រឹងមាំ​ដូច​ក្មេង​ធម្មតា​ឡើយ។ ម្យ៉ាង​ទៀត​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ មាន​សុខភាព​មិន​សូវ​ល្អ​ឡើយ ហើយ​ម៉ាក់ប៉ា​វិញ ក៏​មិន​សូវ​ជា​មើល​ថែ​កូន​ខ្លួន​ឲ្យ​បាន​ដិតដល់​ដែរ ព្រោះ​តែ​ទុក​ចិត្ត​លើ​អ្នក​នៅ​ជាមួយ​វិញ។

អ្វី​ដែល​សំខាន់ កូន​ធ្លាប់​ត្រូវ​គេ​វាយ​ធ្វើ​បាប មិន​ហ៊ាន​និយាយ​រឿង​ខ្លួន​ប្រាប់​ម៉ាក់​ប៉ា បើ​ទោះ​ជា​កូន​ធំ​ដឹង​ក្ដី​ហើយ​ក៏​ដោយ ព្រោះ​ខ្លាច​គេ​វាយ​ធ្វើ​បាប​បន្ថែម ឬទទួល​រង​ពាក្យ​គំរាម​ណាមួយ។

អ្នកមើលក្មេងHello_គ្រូពេទ្យ

២- ចំណីចំណុក​មិន​បាន​គ្រប់គ្រាន់

ក្មេង​ត្រូវការ​គេង​ច្រើន និង​ញ៉ាំ​គ្រប់គ្រាន់​ដើម្បី​ការ​លូតលាស់​ធំធាត់ ប្រកប​ដោយ​សុខភាព​ល្អ ប៉ុន្តែ​កូន​ដែល​នៅ​ជាមួយ​អ្នក​មើល​ថែ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​បែប​នេះ ស្រប​ពេប​ម៉ាក់​ប៉ា​ត្រូវ​ចេញ​ទៅ​ធ្វើការ​បាត់​ៗ​ពី​ផ្ទះ​មិន​បាន​ចាប់អារម្មណ៍​នឹង​កូន​។

មាន​ក្មេង​ជាច្រើន​ខ្វះ​អាហារូបត្ថម្ភ ព្រោះ​តែ​នៅ​ជាមួយ​អ្នក​ថែ មិន​បាន​ឲ្យ​ញ៉ាំ​ដិតដល់ គ្មាន​បច្ចេកទេស​លួង​ក្មេង​ឲ្យ​ញ៉ាំ ឬអ្នក​មើល​ថែ​មិន​បាន​ខ្នះខ្នែង​ធ្វើ​អាហារ​ប្រកប​ដោយ​អនាម័យ សម្រាប់​ក្មេង​ឡើយ ឬ​អាច​និយាយ​បាន​ថា​ក្មេង​មិន​ចង់​ញ៉ាំ​ហើយក៏​ធ្វើ​ហី​ៗ​តាម​។

៣- សម្ពន្ធភាព​មិន​ស្និទ្ធស្នាល

កូន​ខ្លះ​ពេល​នៅ​ជាមួយ​អ្នក​មើល​ថែ​ច្រើន​ពេល ហើយ​ត្រូវ​គេ​តាម​យក​ចិត្ត​ទុក​ដាក់ ឬ​សូម្បី​តែ​យប់​ឡើង​ក៏​គេង​ជាមួយ ខណៈ​ដែល​ម៉ាក់​ប៉ា​មិន​បាន​បំពេញ​តួនាទី​នេះ​ឲ្យ​បាន​ប្រសើរ ធ្វើឲ្យ​ក្មេង​ទៅ​ជា​ស្រលាញ់​ម៉ែ​ដោះ ជិតស្និទ្ធ​ខ្លាំង។

ចំណែក​យើង​ជា​អាណាព្យាបាល​ដើរ​ចោល​បាត់​ៗ បាយ​ទឹក​មិន​ដែល​បញ្ចុក កូន​ឈឺ​ក៏​មិន​បាន​នៅ​ថែ មិន​មាន​ពេល​លេង​ជាមួយ មិន​ធ្លាប់​ចំណាយ​ពេល​នាំ​កូន​ដើរ​កម្សាន្ត ពោល​ទុក​ឲ្យ​អ្នក​មើល​ថែ​ធ្វើ​ទាំងអស់ នោះ​កូន​ប្រាកដជា​ចាត់​ទុក​អ្នក​មើល​ថែ​ជា​មនុស្ស​សំខាន់​ជាង​យើង​ហើយ។

អត្ថបទពាក់ព័ន្ធមូលហេតុ​ធ្វើឲ្យ​ម៉ាក់​ៗ​ខ្លះ​សុខចិត្ត​ចោល​ការងារ​ប្រាក់ខែ​រាប់​រយ មកនៅ​ផ្ទះ​មើល​កូន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 29/08/2019
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
x